តាមសារព័ត៌មានសឹង្ហបុរី Straits Times ការវិភាគលើទិន្នន័យពីការចុះសិក្សាស្រាវជា្រវធំៗបួន ដែលធ្វើឡើងដោយ សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ត្រឹមតែបាយសមួយកូនចាន ញ៉ាំជាប្រចាំថ្ងៃ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ដល់ទៅ១១% ទៅដល់សុខភាពប្រជាពលរដ្ឋ។
នៅក្នុងព្រឹត្តិបត្រស្រាវជ្រាវបានពន្យល់ថា នៅក្នុងអាហារ ពិសេសពពួកបាយស មានសារធាតុស្ករ ដែលត្រូវបានស្រូបចូលទៅក្នុងឈាមយ៉ាងរហ័ស ហើយជាតិស្ករនេះ អាចធ្វើឲ្យលំពែង ធ្វើការកាន់តែខ្លាំងជាងមុន។ នៅពេលដំណើរអាការៈបែបនេះ កើតឡើងញឹកញាប់ គឺធ្វើឲ្យលំពែងផលិតអាំងស៊ុយលីនមានគុណភាពកាន់តែខ្សោយ ជាហេតុធ្វើឲ្យរាងកាយងាយស្រូបជាតិស្ករ។