backup og meta

ឆ្ងល់ទេ ម៉េចពេលល្ងាច យើងញ៉ាំបាយឆ្ងាញ់ហើយបានច្រើន?

ឆ្ងល់ទេ ម៉េចពេលល្ងាច យើងញ៉ាំបាយឆ្ងាញ់ហើយបានច្រើន?

គ្នាយើងខ្លះ ប្រហែល​ធ្លាប់​សម្គាល់ខ្លួន​ឯងហើយ អាហារ​ថ្ងៃត្រង់ ញ៉ាំតិចៗទេ តែ​អាហារ​ពេល​ល្ងាចវិញ ញ៉ាំច្រើន អស់មួយ​ចាន ថែមមួយចាន​ទៀត ដល់​ឆ្អែត​ខ្លាំងពេក ក៏មាន​ដែរ។

ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ចំណង់​អាហារ នៅពេល​ថ្ងៃ ប៉ុន្ដែ​នៅពេល​ល្ងាច​វិញ វាមិនងាយ​ស្រួល​ទេ ដោយសារ​កម្រិត​អ័រម៉ូន​ចំណង់អាហារ បាន​កើនឡើង។ ក្រៅពីនេះ បញ្ហា​ស្ត្រេស ក៏ជាកត្ដា​ចម្បង​មួយ ធ្វើឲ្យ​យើង​ឃ្លាន និង​ញ៉ាំច្រើន។

ការសិក្សាចេញផ្សាយ​លើ​កាសែត International Journal of Obesity បង្ហាញ​ថា យើង​ញ៉ាំអាហារ​ច្រើន ដោយសារ​បម្រែបម្រួល​អ័រម៉ូន។ អ្នកស្រាវជ្រាវ បាន​សិក្សា​លើ​មនុស្ស​ពេញវ័យ ៣២​នាក់ អាយុ ១៨-៥០​នាក់។ អ្នកស្រាវជ្រាវ បែងចែកជា ២​ក្រុម ដោយ​មួយក្រុម ឲ្យ​អត់អាហារ​រយៈពេល ៨​ម៉ោង មុន​ញ៉ាំអាហារ នៅ​ម៉ោង ៩ម៉ោង​ព្រឹក និង​មួយ​ក្រុម​ទៀត ឲ្យ​អត់អាហារ​រយៈពេល ៨​ម៉ោង​ដូចគ្នា មុនញ៉ាំ​អាហារ នៅ​ម៉ោង ៤​រសៀល។

អ្នកស្រាវជ្រាវ រកឃើញ​ថា អ្នកចូលរួម ឃ្លាន​អាហារ​នៅ​ពេលល្ងាច ខ្លាំង​ជាងនៅ​ពេល​ព្រឹក។ នេះដោយសារ​អ័រម៉ូន​រំញោច​ការឃ្លាន Ghrelin កើនឡើង និង​អ័រម៉ូន​កាត់បន្ថយ​ការ​ឃ្លាន Peptide Tyrosine Tyrosine ធ្លាក់ចុះ។ ក្នុងករណី ប្រសិនបើយើង​ចង់មាន​សុខភាពល្អ និង​ការពារ​ការ​ញ៉ាំច្រើន យើងគួរ​គិតគូរ​លើ​ទម្លាប់​ញ៉ាំ កុំញ៉ាំ​តាម​ការឃ្លាន​របស់​យើង នៅពេល​ល្ងាច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://timesofindia.indiatimes.com/life-style/health-fitness/health-news/why-we-are-more-likely-to-overeat-in-the-evening-as-per-a-study/articleshow/71688519.cms

កំណែ​ប្រែបច្ចុប្បន្ន

25/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម