អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ

ភាគច្រើននៅពេលល្វើយ ឬគ្មានកម្លាំង យើងតែងតែញុំាអាហារ ឬភេជ្ជៈផ្អែមៗ​ដើម្បី​បង្កើន​ថាមពល ប៉ុន្តែការញុំា​ជាតិស្ករច្រើន​​អាចប៉ះពាល់ដល់សុខភាព។​ អ៊ឹចឹង​យើងគួរញុំាអាហារប្រភេទណាដើម្បីបង្កើនថាមពល​​តែមិនបង្កផលប៉ះពាល់ដល់សុខភាព? ខាងក្រោមនេះជាអាហារជួយបង្កើមថាមពលដែលល្អចំពោះសុខភាព៖ ១. ចេក ចេក​មានផ្ទុកជាតិសរសៃ វីតាមីន B6 និងប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹម​ដែល​ជំរុញ​ថាមពល និងមុខងារសាច់ដុំ។ ២. យ៉ាអួរ ទឹកដោះគោជូរ ឬយ៉ាអួរមានផ្ទុកបាក់តេរីល្អដែលជួយសម្រួលដល់ការរំលាយអាហារ​ ធ្វើឱ្យយើងស្រូបសារធាតុចិញ្ចឹមបានល្អ និងជួយឱ្យយើងមាន​សុខភាព និងអារម្មណ៍ល្អ។ ចង់ពិនិត្យសុខភាពក្រពះពោះវៀន ចុចទីនេះ! ៣. ត្រីសម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣ ត្រីសាល់ម៉ុន ធូណា សាឌីនជាដើមជាប្រភពប្រូតេអ៊ីន និងវីតាមីន B ដែលដើរ​តួយ៉ាង​សំខាន់ក្នុងការបំប្លែងអាហារទៅជាថាមពល។ ជាងនេះទៅទៀត ត្រីទាំងនេះមាន​អាស៊ីដ​ខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាក ដែលជាមូលហេតុចម្បង​ធ្វើ​ឱ្យយើងអស់កម្លាំង។ ៤. ញុំាទឹក ទឹកគឺជាសមាសធាតុសំខាន់របស់ឈាម និងមាននាទីដឹកនាំសារធាតុចិញ្ចឹម​ទៅ​កាន់​កោសិកា និងជួយបញ្ចេញកាក់សំណល់ពីក្នុងរាងកាយ។ ប្រសិនបើរាងកាយយើងខ្វះ​ជាតិទឹក យើងនឹងល្វើយអស់កម្លាំង។ ៥. ផ្លែបឺរ ផ្លែបឺរ​សម្បូរ​ដោយ​ជាតិ​សរសៃ​ អាស៊ីដខ្លាញ់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​វីតាមីន B កំផ្លេច។ បរិមាណអាស៊ីដខ្លាញ់​នៅក្នុងផ្លែបឺរជួយ​ឱ្យរាងកាយ​យើង​ស្រូបយក​សារធាតុ​ចិញ្ចឹម​បានល្អ និងធ្វើឱ្យយើងមានថាមពល​យូរ។ ៦. តែបៃតង តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនតិចជាងកាហ្វេដែលអាចបង្កើនថាមពល​​ដល់រាងកាយ និងមានសារធាតុ​ប្រឆាំងអុកស៊ីតកម្ម ព្រមទាំងអាចជួយ​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ទៀតផង។ ៧. ផ្លែឪឡឹក និងត្រសក់ស្រូវ លោកស្រី Lauren Manganiello ឯកទេសអាហារូបត្ថម្ភ បានលើកឡើង​​ថា ឪឡឹក និង​ត្រសក់ស្រូវមានជាតិទឹកខ្ពស់ (ប្រហែល […]


អាហារូបត្ថម្ភ

គួរដឹង! មើមសាគូផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

មើមសាគូមានរសជាតិផ្អែមតិចៗ គ្មានជាតិស្អិត ព្រមទាំងសម្បូរទៅដោយជាតិសរសៃ ជាតិរ៉ែ និងវីតាមីនជាច្រើនប្រភេទដែលផ្តល់អត្ថប្រយោជន៍​ច្រើន​ដល់សុខភាពយើង។ មើមសាគូ ១២០ ក្រាមមានកាឡូរីតែ ៧៨ និងជាតិខ្លាញ់ ០,២៤ ក្រាម។ មើមសាគូសម្បូរ​ទៅ​ដោយកាបូអ៊ីដ្រាត ជាតិទឹក ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន B កំផ្លេច ប៉ូតាស្យូម ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ។ មើម​សាគូ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​រាង​កាយ?​ ១. ជំនួយតម្រងនោម សារធាតុប៉ូតាស្យូមនៅក្នុងមើមសាគូអាចជួយសម្អាតជាតិពុលនៅក្នុងតម្រង​​នោម និងធ្វើឱ្យមុខងារ​ប្រព័ន្ធទឹកនោមប្រសើរឡើង។ ២. ជំនួយបេះដូង សារធាតុហ្វូឡាត (folate) នៅក្នុងមើមសាគូអាចជួយកាត់បន្ថយកម្រិត homocysteine នៅ​​ក្នុង​ឈាម។ ម៉្យាងទៀត មើមសាគូក៏មានផ្ទុកម៉ាញេ៉ស្យូមដែលអាច​​ជួយ​ពង្រីក​សរសៃឈាម​ និង​ធ្វើឱ្យ​លំហូរ​ឈាម​ក្នុង​រាងកាយ​រត់បានល្អ ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យ​នៃជំងឺ​គ្រោះថ្នាក់សរសៃ​ឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺក្រិនសរសៃឈាម។ ៣. ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ ការញុំាមើមសាគូអាចជួយបង្កើនការផលិតទឹកប្រមាត់ដែលមាននាទីកម្ចាត់​កូលេស្តេរ៉ូល។ ម៉្យាង​ទៀត មើមសាគូសម្បូរទៅដោយវីតាមីន B កំផ្លេចដូចជា riboflavin និង niacin ដែលមាននាទី​បង្កើន​កម្រិតកូលេស្តេរ៉ូល ល្អ។ ៤. ជួយឱ្យគេងលក់ស្រួល យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា មើមសាគូ ១០០ ក្រាមមាន​ផ្ទុកម៉ាញ៉េ​ស្យូម​ប្រហែល ២៥ មិល្លីក្រាម។ សារធាតុរ៉ែនេះអាចជួយកាត់បន្ថយភាពតានតឹង ជួយឱ្យរាងកាយ​យើង​សម្រាក […]


អាហារូបត្ថម្ភ

ផ្លែមន មានប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយ

ផ្លែមនមានរូបរាងស្រដៀងផ្លែប្លែកបឺរី  តែមានរសជាតិស្រដៀង​ផ្លែទំពាំងបាយជូ។ ផ្លែមន​ផ្ទុកសារធាតុចិញ្ចឹមល្អៗដែលផ្តល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយយើង។ តើ​ផ្លែ​មន​ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ផ្លែមនជាផ្លែឈើដែលមានជាតិទឹកច្រើន និងមានកាឡូរីទាប ព្រមទាំងសម្បូរទៅដោយសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិសរសៃ វីតាមីន ជាតិរ៉ែ និង​ប្រូតេអ៊ីន។ សារៈប្រយោជន៍របស់​ផ្លែមនមាន​ដូចជា៖ ១. ជំនួយដល់ការរំលាយអាហារ ផ្លែមនជួយកាត់បន្ថយការទល់លាមក ហើមពោះ និងឈឺពោះ ដោយសារផ្លែមនផ្ទុក​ជាតិសរសៃ​ច្រើន​ដែលជួយដល់ដំណើរការរំលាយអាហារ​។ ប្រព័ន្ធរំលាយអាហារមានសុខភាពអាច​ល្អជួយ​ឱ្យ​រាងកាយ​យើងមាន​សុខ​ភាព​ល្អដែរ។ តាមការសិក្សារបស់វិទ្យាស្ថាន F. De Ritis និងសាកលវិទ្យាល័យ Catholic University of Sacred Heart នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា អ្នកដែលបានបញ្ចូល​ផ្លែមន​ទៅក្នុងរបបអាហារប្រចាំថ្ងៃអាចស្រកគីឡូប្រហែល ១០% នៃទម្ងន់រាងកាយ​សរុប​ក្នុងរយៈពេល​ប្រហែល ៣ខែ។ ចង់គណនា BMI ចុចទីនេះ! ២. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម តាមការសិក្សាបានឱ្យដឹងថា សារធាតុមួយចំនួនដែលមាននៅក្នុង​ផ្លែមនពណ៌សមាន​ប្រសិទ្ធភាព​ស្រដៀង​នឹងថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២ ដែរ ព្រោះពួកវាជួយគ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ផ្លែមនមានផ្ទុកសារធាតុអាល់កាឡូអ៊ីត (alkaloids) ដែលជួយឱ្យកោសិកាម៉ាក្រូហ្វាហ្ស (Macrophages) ដែលជាកោសិកាឈាមសសកម្ម និងជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងវីរុស ឬបាក់តេរី។ វីតាមីន C ដែលមាន​នៅ​ក្នុងផ្លែមនក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ ៤. ជួយសម្រួលចរន្តឈាម ផ្លែមនជួយគ្រប់គ្រងសម្ពាធឈាមដោយសារផ្លែមកមានផ្ទុកសារធាតុប្រឆាំង​អុកស៊ីតកម្មដែល អាចជួយពង្រីកសរសៃឈាម និងជួយពង្រឹងសុខភាពសរសៃឈាម។ ដូច្នេះ ចរន្តឈាមរត់បានល្អ ហើយឈាមអាចហូរទៅកាន់​បេះដូង និងផ្នែកផ្សេងទៀតនៃរាងកាយដោយគ្មានការរាំងស្ទះ។ ម៉្សាងទៀតផ្លែមក៏ផ្ទុកប៉ូតាស្យូមដែលអាចជួយបន្ថយកាត់សម្ពាធឈាម និង​ជាតិដែក​​ដែល​ជួយ​បង្កើន​ដល់ការផលិតកោសិកាឈាមក្រហម។ ៥. […]


អាហារូបត្ថម្ភ

របៀបជ្រើសរើសយ៉ាអួរញុំា កុំឲ្យឡើងទម្ងន់ផ្ដេសផ្ដាស

យ៉ាអួរ ឬទឹកដោះគោជូរ គឺជាអាហារសម្រន់ដែលល្អចំពោះសុខភាព ប៉ុន្តែ​យ៉ាអួរមួយចំនួនមានផ្ទុក​សារធាតុ​ផ្សំដែលធ្វើឱ្យយើងឡើង​គីឡូ​។ តើយើងគួរជ្រើសរើសយ៉ាអួរ​របៀបណាដើម្បី​ញុំាទៅមិន​ធ្វើឱ្យ​ប្រឈម​បញ្ហា​​ធាត់? ១. យ៉ាអួរមានគ្រឿងផ្សំតិច យ៉ាអួរដែលមានគ្រឿងផ្សំកាន់តែតិច កាន់តែល្អ។ ជាទូទៅ យ៉ាអួដែលមិនមាន​ផ្ទុកសារធាតុរក្សាទុក និងមិនបានបន្ថែមជាតិស្ករគឺជាជម្រើសល្អបំផុត។ យ៉ាអួរធម្មជាតិមានគ្រឿងផ្សំតែ ៣ មុខទេ​ គឺ​ទឹកដោះ​គោស្រស់ Lactobacillus​ bulgaricus និង Streptococcus thermophilus ។ Lactobacillus bulgaricus និង Streptococcus thermophilus គឺជាបាក់តេរី​ល្អសម្រាប់ធ្វើយ៉ាអួរ។ យ៉ាអួរមួយ​ចំនួន​អាច​ត្រូវបានបន្ថែមជាតិស្ករ និងផ្លែឈើ។ ២. យ៉ាអួរមានបាក់តេរីនៅរស់ និងសកម្ម យ៉ាអួរ​ប្រភេទនេះ យ៉ាអួរនោះមិនបានឆ្លងកាត់ការសម្លាប់មេរោគទេ ហើយនៅមានប្រូបាយអូទិក (Probiotics) ដែលជាបាក់តេរីល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារ។ យើង​អាច​មើល​ដឹង​ថា​មាន​ពពួក​បាក់តេរី​ទាំងនេះ​ឬអត់​នៅ​លើ​សម្បក​ផលិត​ផល​យ៉ាអួរ​។ ៣. យ៉ាអួរផ្ទុកកាល់ស្យូមខ្ពស់ យើងគួររកមើលយ៉ាអួដែលមានផ្ទុកកាល់ស្យូមយ៉ាងហោចណាស់ ១៥% នៃបរិមាណកាល់ស្យូម​ដែល​យើងត្រូវការប្រចាំថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ៤. មើលបរិមាណជាតិស្ករនៅក្នុងគ្រឿងផ្សំ ជាធម្មតាយ៉ាអួរមានជាតិស្ករពីធម្មជាតិដែលបានមកពីឡាក់តូស (lactose) រប​ស់ទឹកដោះ​គោ​ស្រស់​ស្រាប់។ ការមានបរិមាណស្ករតិចតួចរាយនៅលើស្លាកគ្រឿងផ្សំមិនគួរឱ្យយើងបារម្ភទេ។ ផ្ទុយ​ទៅ​វិញ យ៉ាអួរដែលបានបន្ថែមជាតិស្ករសិប្បនិម្មិតមានផ្ទុកជាតិស្ករខ្ពស់។ ជាទូទៅ យើងត្រូវជ្រើសរើស​យ៉ាអួរដែល​មានជាតិស្ករតិចជាង ២២ក្រាម។ ជាទូទៅយ៉ាអួរដែលធ្វើពីទឹកដោះគោស្រស់ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ ១ពែងមានជាតិ​ស្ករ​ឡាក់តូស​ពី ១០ ទៅ ១៥ក្រាម។ យ៉ាអួរក្រិច (Greek yogurt) ជាយ៉ាអួរខាប់ដែលឆ្លងកាត់ការចម្រោះ​យកជាតិទឹកចេញ។ យ៉ាអួរក្រិច […]


អាហារូបត្ថម្ភ

ស្ករចម្រាញ់ និងស្ករធម្មជាតិ ជះឥទ្ធិពល​បែបណាចំពោះរាងកាយ?

រាងកាយរបស់យើងត្រូវការជាតិស្ករដើម្បីបំប្លែងទៅជាគ្លុយកូសសម្រាប់ផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែឥទ្ធិពលរបស់ជាតិស្ករចំពោះរាងកាយ និងសុខភាពយើងគឺអាស្រ័យ ទៅលើប្រភេទ​ស្ករ​ដែល​យើងញ៉ាំ។ តើការញុំាស្ករចម្រាញ់​ និង​ស្ករធម្មជាតិមានឥទ្ធិពល​ខុសគ្នា​យ៉ាងណា​ចំពោះ​រាង​កាយ​យើង? ១. ស្ករចម្រាញ់ អ្នកស្រី Lauren Fleming អ្នកឯកទេស​ខាង​ចំណីអាហារ​​នៅ Savored RD Wellness បានលើក​ឡើង​ថា ស្ករដូចជា ស្ករស ស្ករក្រហម ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករពោតជាដើមសុទ្ធតែបាន​មកពី​រុក្ខជាតិ ប៉ុន្តែពួកវាត្រូវបានចម្រាញ់ ឬកែច្នៃទៅជាទម្រង់ផ្អែម។ រាងកាយយើងបំបែកស្ករចម្រាញ់លឿន ដែលបណ្តាលឱ្យកម្រិតអាំងស៊ុយ​លីន និងជាតិស្ករក្នុង​ឈាម​កើនឡើងលឿន និងធ្លាក់ចុះឆាប់។ ដោយសារ​តែជាតិស្ករចម្រាញ់​ត្រូវបានរំលាយ​បានយ៉ាង​ឆាប់​រហ័ស វាមិនអាចធ្វើឱ្យយើង​មានមិនមានអារម្មណ៍ឆ្អែតទេ ទោះជាយើងញុំា​ច្រើនប៉ុនណាក៏ដោយ។ លើសពីនេះទៅទៀត អាហារ​ដែលផ្ទុកជាតិស្ករចម្រាញ់ដូចជា ទឹកក្រូច នំខេក និង​ស្ករគ្រាប់​ជា​ដើម​ ហើយជារឿយៗត្រូវបានគេចាត់ទុកជា “កាឡូរីទទេ” មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​។ បើ​យើង​ញុំា​ច្រើន​នឹងធ្វើឱ្យយើងឡើងគីឡូ និងមានបញ្ហាសុខភាពច្រើន​យ៉ាង​។  ចង់គណនា BMI ចុចទីនេះ! ២. ស្ករធម្មជាតិ ស្ករធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងទម្រង់ជា fructose។ ឯស្ករ​ធម្មជាតិ​នៅក្នុងផលិតផលទឹកដោះ ដូចជាទឹកដោះគោ និងឈីសមានទម្រង់ជាឡាក់តូស (lactose) ។ ស្ករធម្មជាតិរំលាយយឺតៗ ជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាការរំលាយ​អាហាររបស់យើងឱ្យមានស្ថិរភាព។ ការញុំាអាហារដែល​ផ្ទុកស្ករធម្មជាតិសម្បូរទៅជាតិសរសៃ ព្រមទាំងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សារាងកាយយើងឱ្យមានសុខភាពល្អ និងជួយ​ការពារ​យើងពីជំងឺ។ រវាងស្ករចម្រាញ់ និងស្ករធម្មជាតិ […]


អាហារូបត្ថម្ភ

ផ្លែសារីព្រៃមានប្រយោជន៍ដល់ស្បែក និង​សុខភាពទូទៅ

ផ្លែសារីព្រៃឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។ ផ្លែ​ឈើ​នេះផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូច និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ តើ​ផ្លែសារីព្រៃផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ១. ពង្រឹងប្រព័ន្ធការពាររាងកាយ ប្រព័ន្ធការពាររាងកាយយើងត្រូវការវីតាមីន C ដើម្បីផលិតកោសិកាឈាម​ស។ កោសិកាឈាមស​ការពារ​រាងកាយយើងពីការឆ្លងវីរុសដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសាយ និងក្អក។ លើសពី​នេះ​ទៅ​ទៀត​ផ្លែសារីព្រៃក៏ផ្ទុកសារធាតុ phytonutrients ដែលជួយឱ្យរាងកាយ​យើងប្រឆាំង​នឹងរ៉ាឌីកាល់សេរី​ដែលអាចធ្វើឱ្យយើងមានជំងឺរុំារ៉ៃដូចជា ជំងឺបេះដូង មហារីក ជំងឺក្រពះ​ពោះរៀនជាដើម។ ក្រៅពីនេះ ក៏ជួយ​រាងកាយប្រឆាំងនឹងការរលាកដែរ ដូច្នេះការញុំាផ្លែសារីព្រៃ​អាចរួម​ចំណែក​កាត់បន្ថយការ​កើតជំងឺ​រលាក​សន្លាក់។ ២. ជួយសុខ​ភាពស្បែក ផ្លែសារីព្រៃមានវីតាមីន A ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យដោយរារាំងដំណើរការនៃការបំផ្លាញ​ខូឡាជែនរបស់ស្បែក និងជួយស្បែកផលិត​កោសិកា​ថ្មីដែលធ្វើឱ្យស្បែក​យើងមានសុខភាពល្អនិងភ្លឺថ្លា។ ម៉្យាងវិញទៀតវីតាមីន C នៅក្នុងផ្លែ​សារី​ព្រៃ​ជួយជំរុញការផលិតខូឡាជែនដែលជួយជួសជុលស្បែកឡើងវិញ។ ជាលទ្ធផលរួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​មាន​ភាពយឺត គ្មានស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។ ៣. ជួយសុខភាពខួរក្បាល ផ្លែសារីព្រៃមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងមុខងារខួរក្បាល ជួយដល់ការចង់ចាំ និងការពារជំងឺសរសៃប្រសាទ ព្រោះវាអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងរ៉ាឌីកាល់​សេរីដែល​ធ្វើឱ្យខូចកោសិកាខួរក្បាល និងណឺរ៉ូន។ ៤. បង្កើនថាមពល វីតាមីន C ក្នុងផ្លែសារីព្រៃជួយរាងកាយយើងផលិត L-carnitine។ វាជាជាអាស៊ីដអាមីណូ​ដែល​រាងកាយ​ប្រើប្រាស់ក្នុងការផលិតថាមពល។ ៥. ជំនួយដល់ការរំលាយអាហារ អ្នកជំនាញបានលើកឡើងថាផ្លែសារីព្រៃអាចជួយបង្កើនមុខងារមេតាប៉ូលីស (ការបំលែង​អាហារ​ទៅ​ជាថាមពល) និងការរំលាយអាហារ។ ចង់គណនា BMI ចុចទីនេះ! ផ្លែសារីព្រៃអាចបង្កការអាលែកហ្ស៊ីដល់មនុស្សមួយចំនួន។ ដោយសារផ្លែសារីព្រៃមានផ្ទុកវីតាមីន C ខ្ពស់ […]


អាហារូបត្ថម្ភ

កន្ទួតព្រៃមានប្រយោជន៍ដល់បេះដូង និងប្រព័ន្ធភាពស៊ាំ

កន្ទួតព្រៃផ្ទុកវីតាមីន C ខ្ពស់បំផុតក្នុងចំណោមបន្លែ និងផ្លែឈើនានា ព្រមទាំងសម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធការ​ពាររាងកាយយើង។ តើកន្ទួតព្រៃ​ល្អ​ចំពោះ​រាងកាយ​យើងដូចម្តេចខ្លះ? ១. ពង្រឹងប្រព័ន្ធការពាររាងកាយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C នៅក្នុងកន្ទួតព្រៃជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង​ជួយ​ការ​ពារ​រាងកាយពីការឆ្លងជំងឺផ្លូវដង្ហើមផ្នែកខាង​លើ​ដូចជា ជំងឺផ្តាសាយ និងក្អក។ ចង់ដឹងពីជំងឺហឺត ចុចទីនេះ! ២. ជួយការពារជំងឺទឹកនោមផ្អែម សារធាតុ chromium ក្នុងកន្ទួតព្រៃជួយរាងកាយឆ្លើយតបទៅនឹងបំរែបំរួលអាំងស៊ុយលីន និងជួយ​គ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម។ ៣. ជំនួយភ្នែក ការសិក្សាបានបង្ហាញថាសាធាតុការ៉ូទីន (carotene) នៅក្នុងកន្ទួតព្រៃល្អចំពោះ​ភ្នែក ដោយ​អាចកាត់បន្ថយបញ្ហាភ្នែកឡើងបាយ ភ្នែកក្រហម រមាស់ និង​ការហៀរទឹកភ្នែក។ ៤. ជំនួយសក់ កន្ទួតព្រៃជួយយើងប្រឆាំងនឹងភាពស្កូវមុនអាយុ ការពារអង្គែស្បែកក្បាល ពង្រឹងឬសសក់ និង​បង្កើន​ចរន្តឈាមដល់ស្បែកក្បាលដែលធ្វើឱ្យសក់លូតលាស់បានល្អ។ ៥. ជំនួយស្បែក កន្ទួតព្រៃគឺជាផ្លែឈើប្រឆាំងភាពចាស់ល្អបំផុត។ ការញុំាកន្ទួតព្រៃ​ជាមួយ​ទឹកឃ្មុំ​ជារៀងរាល់ព្រឹក​ធ្វើ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែកមានសុខភាពល្អ គ្មានស្នាមជ្រីវជ្រួញ និងភ្លឺថ្លា។ ៦. ជួយដុតបំផ្លាញខ្លាញ់ ប្រូតេអ៊ីនដែលមាននៅក្នុងកន្ទួតព្រៃជួយការពារការឃ្លាន។ អ្នកជំនាញអាហារូបត្ថម្ភបាន​លើកឡើង​ថា​កន្ទួតព្រៃក៏ជួយបង្កើនការរំលាយអាហារដែរ ដែលធ្វើឱ្យយើងស្រកទម្ងន់បានលឿន។ កន្ទួត​ព្រៃ​មាន​​ជាតិសរសៃខ្ពស់ និងអាស៊ីដដូចជា tannic ដែលជួយបំបាត់ការទល់លាមក និង​អាការៈ​ហើម​ពោះ។ ៧. ជួយបញ្ចុះទឹកនោម ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិស្រាវជ្រាវឱសថអន្តរជាតិ​បានលើកឡើងថា ការ​បត់ជើងតូចអាចជួយឱ្យរាងកាយយើងកម្ចាត់ជាតិពុល ជាតិទឹក អំបិល និងអាស៊ីដ​អ៊ុយរិក​ដែល​លើស ក៏​ដូ​ចជា​ជួយថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ និងការពារការឆ្លងមេរោគក្នុងផ្លូវទឹកនោម និង​ស្បូន។ ៨. ជំនួយបេះដូង វីតាមីន C នៅក្នុងកន្ទួតព្រៃជួយពង្រឹង និងពង្រឹកសរសៃឈាមបេះដូង ព្រម​ទាំងជួយ​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូលទៀតផង។ ឯជាតិដែក​នៅក្នុងកន្ទួតព្រៃ​ជួយផលិតកោសិកាឈាម​ក្រហមក្នុង​ការ​ដឹកនាំអុកស៊ីសែន​ចែក​ចាយ​ពេញរាងកាយ […]


អាហារូបត្ថម្ភ

ផ្លែសូដាល្អចំពោះភ្នែក និងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិ​ផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3  វីតាមីន B1  និងជាតិសរសៃ។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៍​នៃការ​ញុំា​ផ្លែ​សូដា។ ១. ជំនួយភ្នែកនិងសក់ សារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែង​ទៅជាវីតាមីន A ពេលចូលដល់រាង​កាយ​យើង។​ វីតាមីន​ A ជួយឱ្យភ្នែក​យើងមើលច្បាស់នៅ​ពេល​យប់ និងការពារភ្នែកស្ងួត។ លើសពីនេះ​ទៅ​ទៀតវាជួយការពារភ្នែក​ពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាច​បណ្តាល​ឱ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។ ២. ការពារការខ្វះគ្រាប់ឈាម ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសូដាជួយឱ្យយើងមានកម្លាំង។ ៣. ជួយឱ្យឆ្អឹងរឹងមាំ ផ្លែសូដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សូដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហម​ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។ ៤. បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម វីតាមីន B3 នៅក្នុងផ្លែសូដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយ​សម្រួលដល់ការបំលែងទៅជាថាមពល។ ៥. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុន​ផ្តាសាយ​បាន។ ៦. ជំនួយខួរក្បាល បរិមាណជាតិដែកនៅក្នុងផ្លែសូដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជា​លទ្ធផល​ខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។ ៧. ជំនួយសន្លាក់ និងឆ្អឹងខ្ចី វីតាមីន B3  នៅក្នុងផ្លែសូដាជួយបង្កើនភាពបត់បែនរ​បស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម […]


អាហារូបត្ថម្ភ

បន្លែ-ផ្លែឈើពណ៌សល្អចំពោះបេះដូង និងសុខភាព

បន្លែ និងផ្លែឈើពណ៌សក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមិនចាញ់បន្លែ និងផ្លែឈើ​ពណ៌ចម្រុះទេ។​ បន្លែ និងផ្លែឈើពណ៌សមានផ្ទុកសារធាតុ anthoxanthins, allicin, ប៉ូតាស្យូម, ហ្វូឡាត និងវីតាមីន  C ។ ខាងក្រោមជាអត្ថប្រយោជន៍នៃការញុំាបន្លែ និងផ្លែឈើពណ៌ស។ ១. ជួយការពារបេះដូង និងសរសៃឈាម សារធាតុប៉ូតាស្យូមនៅក្នុងបន្លែ និងផ្លែឈើពណ៌សជួយសរសៃប្រសាទ និងសាច់​ដុំរបស់យើង​ឱ្យធ្វើ​ការ ដែលល្អចំពោះដំណើរការបេះដូង។ ប្រសិនបើយើងមានបញ្ហាតម្រងនោម យើងត្រូវកម្រិត​ការ​ញុំា​សារធាតុប៉ូតាស្យូម ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។ សារធាតុ Anthoxanthins និង allicin នៅក្នុងបន្លែ និងផ្លែឈើពណ៌សក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុល​ដែលធ្វើឱ្យបេះដូង​យើង​ធ្វើការបានស្រួល។ ២. ប្រឆាំងមហារីក សារធាតុ Anthoxanthins នៅក្នុងបន្លែ និងផ្លែឈើពណ៌ស​អាចជួយកាត់បន្ថយហានិភ័យ​នៃការកើត​មហារីក។ ឯហ្វូឡាតក៏ជួយកាយ​យើងឱ្យ​ចៀស​ផុត​ពីការផ្លាស់ប្តូរ​កោសិកាដែលអាចនាំ​ឱ្យកើត​មហារីក​ដែរ។ គណនា BMI ៣. ពង្រឹងប្រព័ន្ធការពាររាងកាយ បន្លែ និងផ្លែឈើពណ៌សមានផ្ទុកវីតាមីន C ដែលជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងមេរោគ មុនពេលយើងឈឺ។ បន្លែពណ៌សមានដូចជា ខ្ទឹមស ខ្ទឹមបារាំង ដំឡូងបារាំង ឆៃថាវ ផ្កាខាត់​ណា​ ផ្សិត ពោតស មើមប៉ិគួៈ។ល។ ឯផ្លែឈើពណ៌សរួមមាន ផ្លែចេក សារី ប៉ែសសាច់ស ពុទ្រា ស្រកានាគសជាដើម។


អាហារូបត្ថម្ភ

​អាការៈ​ទាំងនេះបញ្ជាក់ថា រាងកាយចុះខ្សោយដោយសារខ្វះវីតាមីន B12

វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយបង្កើនការរំលាយអាហារ​ និងពង្រឹងប្រព័ន្ធ​ការពារ​រាងកាយរបស់យើង។ រាងកាយរបស់យើងផ្ទុកវីតាមីន B12 ច្រើនជាងបរិមាណវីតាមីន B12 ដែលយើងញ៉ាំក្នុងមួយថ្ងៃ​ពី ១០០០ ទៅ ២០០០ ដង (ប្រហែល ១-៥ មិល្លីក្រាម) ដូច្នេះកង្វះវីតាមីន B12 ក្នុងរយៈពេលយូរទើបបង្ហាញអាការៈ។ ខាងក្រោមជាអាការៈនៃកង្វះវីតាមីន​ B12៖ ១. ល្ហិតល្លៃ ឬគ្មានកម្លាំង ២. ស្លេកស្លាំង ៣. ញ័រទ្រូង ៤. មិនឃ្លានអាហារ ៥. ស្រកទម្ងន់ ៦. អត់កូន ឬអារ ៧. ស្ពឹកដៃ/ជើង (សញ្ញានៃបញ្ហាសរសៃប្រសាទ) ៨. មានបញ្ហាផ្លូវចិត្តដូចជា ធ្លាក់ទឹកចិត្ត ៩. មានបញ្ហាក្នុងការចងចាំ ការយល់ដឹង និងការវិនិច្ឆ័យ ១០. ដំបៅក្នុងមាត់ ឬលើអណ្តាត ១១. លូតលាស់យឺត និងស្លេកស្លាំង (ទារក) គណនា BMR វីតាមីន B12 មាននៅក្នុងផលិតផលសត្វដូចជា ត្រី សាច់ ថ្លើម ស៊ុត គ្រឿងសមុទ្រ ទឹកដោះគោ យ៉ាអួរ និងផលិតផលទឹកដោះ។ ទឹកដោះម្តាយក៏សម្បូរវីតាមីន B12 ដែរ។ បរិមាណវីតាមីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ