គ្នាយើងច្រើនណាស់សុទ្ធតែចង់ឲ្យស្រកទម្ងន់ ហើយបានលឿនទៀតផង តែរឿងនេះមិនស្រួលនោះទេ។ បើចង់ស្រកទម្ងន់មែនយើងអាចអនុវត្តតាមវិធីជាច្រើនដែលក្នុងនោះរួមមានរបបអាហារដែរ តែគ្នាយើងដឹងទេរឿងមួយនេះពិបាកបន្តិចហើយព្រោះយើងចេះតែមានអារម្មណ៍ថាឃ្លាន។ នេះហើយជាមូលហេតុដែលយើងពិបាកតមអាហារ និងធ្វើឲ្យគីឡូចុះនោះ។ ប៉ុន្តែគ្នាយើងអាចអនុវត្តប៉ុន្មានវិធីខាងក្រោមដើម្បីបន្ថយការឃ្លានអាហារ សម្រកទម្ងន់លឿន និងជួយដល់ការរក្សាជាតិខ្លាញ់ក្នុងរាងកាយបាន។
១. កាត់បន្ថយជាតិកាបូអ៊ីដ្រាត
ការកាត់បន្ថយស្ករ អាហារធ្វើពីម្សៅ ឬកាបូអ៊ីដ្រាតគឺសំខាន់ណាស់ក្នុងការសម្រកទម្ងន់។ នៅពេលយើងកាត់បន្ថយអាហារទាំងនេះ កម្រិតឃ្លានរបស់យើងក៏ថយចុះ ហើយយើងក៏ញ៉ាំកាឡូរីតិចដែរ។ ម៉្យាងទៀត នៅពេលញ៉ាំកាបូអ៊ីដ្រាតតិច រាងកាយនឹងដុតជាតិខ្លាញ់បំលែងទៅជាថាមពលជំនួសឲ្យដុតបំផ្លាញកាបូអ៊ីដ្រាត។ អត្ថប្រយោជន៍នៃការកាត់បន្ថយកាបូអ៊ីដ្រាតគឺបញ្ចុះកម្រិតអាំងស៊ុយលីនដែលធ្វើឲ្យតម្រងនោមបញ្ចេញជាតិទឹក និងសូដ្យូមដែលលើស ដែលនេះក៏អាចជួយកាត់បន្ថយអាការៈហើមផងដែរ។