ជំរុញការហាត់ប្រាណ

ជំរុញការហាត់ប្រាណ - មាន​មូលហេតុ​ជា​ច្រើន ការ​លើកទឹកចិត្ត​ជា​ច្រើន​ដែល​អ្នក​មិន​សូវ​ខ្វាយខ្វល់​អើពើរ​រឿង​ហាត់កីឡា ឲ្យ​ងាកមក​ចាប់​អារម្មណ៍ បោះ​មួយ​ជំហា៊ន​ឲ្យ​ផុត​ពីភាព​ច្រអូសទម្រន់ ដើម្បី​បង្កើន​ភាពរហ័សរហួន គីឡូសមប្រកប សុខភាពមាំមួន

ចំណេះដឹងទូទៅ

ជំរុញការហាត់ប្រាណ

មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

គ្នា​យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព ដូចជា​ការពារ​ជំងឺ​ផ្សេង កាត់​បន្ថយ​ស្រ្តេស ជួយ​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ជា​ដើម​។ ចុះ​គ្នា​យើង​ដែល​ដឹង​អត់​ ដើម្បី​ឲ្យ​សុខភាព​យើង​ល្អ តើ​គួរ​ហាត់​ប្រាណ​យ៉ាងតិច​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ?​ ១. សកម្មភាព​ហាត់ប្រាណ​ ជា​ការ​ណែនាំ​មនុស្ស​ពេញ​វ័យ​គួរ​ហាត់​ប្រាណ​កម្រិត​មធ្យម​លើ​ប្រភេទ​លំហាត់​ប្រាណ​អេរ៉ូបិក១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​បើ​យើង​ហាត់ប្រាណ​បែប អេរ៉ូបិក​កម្រិត​ខ្លាំង​អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍។ ការ​ហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន ក៏​ផ្ដល់​គុណ​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​សុខភាព​ដូច​គ្នា​ដែរ។​ ចំណែក​សកម្មភាព​រាងកាយ​ធម្មតា​ៗ​មួយ​ចំនួន​ ក៏​មាន​ប្រយោជន៍​ដល់​រាងកាយ​ផង​​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​មាន​ការ​លើក​ឡើង​​ថា​ ថ្វី​បើ​មនុស្ស​យើង​មិន​សូវ​បាន​ហាត់​ប្រាណ​មែន តែ​បើ​យើង​ជា​មនុស្ស​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដូច​គ្នា​។​ ​​​២. ប្រភេទ​លំហាត់​ប្រាណ​សម្រាប់​សុខភាព ដូច​បាន​លើក​ឡើង​ខាង​លើ​អ៊ីចឹង ហាត់​ប្រាណ​ដើម្បី​សុខភាព យើង​អាច​អនុវត្ត​ប្រភេទ​លំហាត់​ប្រាណ​ខាង​លើ​នោះ​បាន​។ លំហាត់​ប្រាណ​បែប​អេរ៉ូបិក​កម្រិត​មធ្យម​មាន​ដូច​ជា​ដើរ​ហាត់​ប្រាណ ​ហែល​ទឹក​ ឬ​សកម្មភាព​រុញ​ម៉ាស៊ីន​កាត់​ស្មៅ​ចុះ​ឡើង​ ជា​ដើម​។ ចំណែក​លំហាត់​ប្រាណ​អេរ៉ូបិក​កម្រិត​ខ្លាំង​មាន​ដូច​ជា​រត់ និង​រាំ​ ប្រភេទ​អេរ៉ូបិក។ ជាទូទៅ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព គឺ​យើង​ប្រើ​ពេល​ហាត់​ប្រាណ​កម្រិត​មធ្យម​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើ​គ្នា​យើង​មាន​បំណង​ចង់​សម្រក​ទម្ងន់ ឬ​បាន​រាង​ស្អាត​ យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​យូរ​ជាង​នេះ ដោយ​អាច​ចំណាយ​ពេល​​ហាត់​រហូត​ដល់​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​។​ មួយ​វិញ​ទៀត ការ​កាត់បន្ថយ​ទម្លាប់​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក៏​មាន​សារសំខាន់​ដែរ​។ ការ​អង្គុយ​កាន់​តែ​ច្រើន​ម៉ោង​រៀង​រាល់​ថ្ងៃ ក៏​បង្កើត​ឱកាស​កាន់​តែ​ច្រើន​ឲ្យ​យើង​មាន​បញ្ហា​មេតាប៉ូលិស​។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អស់​រយៈពេល​យូរ នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​ក៏​ដោយ​។ បើ​សិន​ជា​គ្នា​យើង​មិន​អាច​មាន​ពេល​ដើរ​រយៈពេល​៣០​នាទី​​អំឡុង​ពេល​ថ្ងៃ​ទេ យើង​គួរ​ឆ្លៀត​ដើរ​ម្ដង​ប្រាំ​នាទី​នៅ​ពេល​ណាមួយ​ដែល​អាច​ធ្វើ​បាន​។ រាល់​សកម្មភាព​រាង​កាយ​យើង​បាន​ធ្វើ គឺ​ពិត​ជា​ល្អ​ប្រ​សើរ​ជាង​មិន​បាន​ធ្វើ​អ្វី​សោះ​។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​យើង​ល្អ​ប្រសើរ។

ស្វែងរក ជំរុញការហាត់ប្រាណ

ជំរុញការហាត់ប្រាណ

ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព

គ្នា​យើង​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ ហាត់​យ៉ូហ្គា​ មាន​ប្រយោជន៍​​ច្រើនចំពោះ​សុខភាព ហើយ​បើ​ហាត់​បាន​​ត្រឹម​ត្រូវ និង​ដឹង​ពី​តិចនិក​បន្ថែម​​ទៀត​នោះ កាន់​តែ​ប្រសើរ​សម្រាប់​សុខភាព​។ បើ​តាម​ លោក​​ស្រី​វេជ្ជបណ្ឌិត​​ Stacy Hunter ​ប្រធាន​ផ្នែក​សិក្សា​បេះដូង និង​សរសៃ​ឈាម នៃ​សាកលវិទ្យាល័យ​រដ្ឋ​តិច​សាស់ របស់​អាមេរិក បាន​បង្ហាញ​លទ្ធ​ផល​សិក្សា​ថ្មី ឃើញ​ថា គ្នា​យើង​​ហាត់​​យ៉ូហ្គា នៅ​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​ក្នុង​បរិស្ថាន​​មាន​កម្តៅ ៤០​អង្សារសេ​ នឹងទទួល​បាន​ប្រយោជន៍​សុខភាព​ច្រើន ពិសេស​អាច​ជួយ​បញ្ចុះសម្ពាធ​ឈាម បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង កម្ចាត់​ភាព​ស្រេ្តស និង​ស្រក​ទម្ងន់។ លទ្ធផ​ល​បាន​បង្ហាញ​បែប​​នេះ បន្ទាប់​ពី​ក្រុម​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​ លោក​ស្រី Stacy Hunter បាន​តាម​ដានលើ​គ្នា​យើង​មួយ​ចំនួន មាន​វ័យ​ពី ២០​–៦៥ ​ឆ្នាំ ដោយ​ប្រើ​ពេល​​ហាត់​ប្រមាណ ​១២​សប្តាហ៍ ទើប​ទទួល​បាន​​លទ្ធ​ផល​ប្រសើរ​​បែប​នោះ។ តែ​ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត ​នៅ​តែ​អះ​អាង​ថា នេះ​គ្រាន់​តែ​ជា​លទ្ធផល​បឋម​តែ​ប៉ុណ្ណោះ ពោលត្រូវ​ការ​ ការ​សិក្សា​បន្ថែម​ទៀត ទើប​ហ៊ាន​អះអាង​ដោយ​ទំនុក​ចិត្ត​ទៅ​លើ​ការ​ហាត់​យ៉ូហ្គា​ក្នុង​សីតណ្ហភាព​ក្តៅ​ល្មម​ អាច​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​នោះ។ អត្ថបទ​ពាក់ព័ន្ធ៖ ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ ជា​មួយ​គ្នា​នេះដែរ មាន​ការ​លើក​​ឡើង​ពី​ក្រុម​អ្នក​​ជំនាញ​ពី​សាកលវិទ្យាល័យ​Wisconsin-La Crosse​ ចំពោះ​គ្នា​យើង​ហាត់​យូហ្គា ដូច​ខាង​លើ​ថា​ គប្បីផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​មុន និង​ក្រោយពេល​ហាត់​ ព្រោះវិធី​ហាត់​ក្នុង​សីតណ្ហភាព​ក្តៅ […]


ជំរុញការហាត់ប្រាណ

ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ

នេះ​ជា​ដំណឹង​ពិសេស​ដែល​ម៉ាក់​ៗ​ជាច្រើន​តែង​ប្រាថ្នា​ចង់បាន​រាង​ស្អាត ព្រោះ​បញ្ហា​ធាត់ និង​ក្បាលពោះ​​មិន​ស្រក​ ជា​ក្ដី​កង្វល់​ធំ​បំផុត​សម្រាប់​ស្រ្តី​សម្រាល​កូន​កូន​រួច។ នៅ​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 ដែល​សហការជាមួយ​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា កាលពី​ចុងសប្តាហ៍កន្លងទៅ លោក​​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល ចែករំលែក​ដល់​ស្រ្តីសម្រាល​កូន​រួច​ថា ម៉ាក់​ៗ​អាច​ស្រក​ទម្ងន់​បាន ដោយការ​​បំបៅ​ដោះ​កូន។ ក្រៅ​ពី​សម្បូរ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ល្អ​ចំពោះ​ទារក​ហើយ ម៉ាក់​ៗ​អាច​ស្រក​គីឡូ​បាន​ទៀត ដោយ​ការ​បំបៅ​កូន​មួយ​ថ្ងៃ​អាច​ដុត​កាឡូរី​ប្រហែល ៥០០។ វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​អូស្ត្រាលី​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រៅ​ពី​ព្យាយាម​បំបៅ​ដោះ​កូន​ហើយ ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ ឬ​បើ​គ្មាន​ពេល​ទេ​គួរតែ​ដើរ ឬជិះកង់​ ដើម្បី​ឲ្យ​រលាយ​ជាតិ​ខ្លាញ់ ហើយ​ត្រូវ​កាត់​បន្ថយ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​សាច់ និង​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ជាង​វិញ។ លោកស្រី​បាន​បញ្ជាក់​ប្រាប់​ត្រង់​ចំណុច​នេះ​ថា ការ​កាត់បន្ថយ​សាច់​មិន​អាច​ប៉ះពាល់​ដល់​ទឹកដោះ​ម្ដាយ​ឡើយ ព្រោះ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​​សាច់ត្រឹម ១ ឬ ២ ដុំ​ប៉ុណ្ណោះ ដែល​គិត​ជា​ចំនួន​ត្រឹម ១ខាំ គឺ​គ្រប់គ្រាន់ហើយ។ អ្នក​ជំនាញ​អាហារូបត្ថម្ភដដែល​ក៏​បាន​បន្ត​ទៀត​ថា បាយ​មួយ​ចាន​មាន​ជាតិ​កាឡូរី​ពី ២៥០- ៥០០ ដូចនេះ​បើ​យើង​ញ៉ាំ​ច្រើន​ កាឡូរីក៏​កើន​ទៅ​តាម​នោះ​ដែរ។ មួយ​វិញ​ទៀត​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ផ្អែម​ក៏​មិន​គួរ​ផឹក​ច្រើន​ដែរ ព្រោះ​មួយ​ប៉ុង​មាន​ជាតិ​ស្ករ​សឹង​តែ​ស្មើ​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ។ លោកស្រី​ក៏​បញ្ជាក់​ផង​ដែរ​ថា ក្នុង​មួយ​ខែ​ស្ត្រី​សម្រាល​កូន​ត្រូវ​ស្រក ២ គីឡូ​ តាម​របៀប​ធម្មជាតិ​ដែល​បាន​ណែនាំ​ខាងលើ ហើយ​ក្រោយ​មាន​កូន ៦ ខែ​ ត្រូវ​យក​រូបរាង​ដើម​មក​វិញ ព្រោះ​ប្រសិនបើ​មិន​អាច​ស្រក​ទម្ងន់​បាន​ក្នុង​អំឡុង​ពេល​នេះ […]


ជំរុញការហាត់ប្រាណ

វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ

មេតាបូលីស ជាដំណើរប្រតិកម្ម​គីមីក្នុង​រាងកាយយើង ដើម្បី​បម្លែង​អាហារ ឬភេសជ្ជៈ ទៅ​ជា​ថាមពល ហើយ​នៅពេល​រាងកាយ​ មាន​មេតាបូលីស​លឿន នឹង​​ដុត​ថាមពលកាន់តែ​លឿន ​ជួយគ្នា​យើង ​មិនឲ្យ​ឡើង​គីឡូ ក្លាយ​ជា​មនុស្ស​កាម៉ាប់ៗ។ អត្ថបទ​នេះ នឹង​ប្រាប់​ពី​តិចនិក ​ជួយ​រាង​កាយ​ធ្វើ​មេតាបូលីស​កាន់​តែ​ល្អ។ ១- បង្កើត​សាច់ដុំ រាងកាយ តែងដុត​ថាមពល ទោះបី​យើង​នៅ​ស្ងៀម​ក៏ដោយ ប៉ុន្ដែ​មេតាបូលីស មាន​អត្រា​ខ្ពស់​សម្រាប់គ្នាយើង​​មាន​សាច់ដុំធំៗ។ សាច់ដុំ ១ផោន ស្មើ ០,៤៥​គីឡូក្រាម ប្រើថាមពល​ប្រមាណ ៦​ កាឡូរី/ថ្ងៃ ចំណែក​ខ្លាញ់ ១ផោន ប្រើថាមពល ត្រឹមតែ ២ កាឡូរី/ថ្ងៃ ប៉ុណ្ណោះ។ ដូច្នេះ បើរាងកាយ​យើងមាន​សាច់ដុំ​កាន់តែ​ច្រើន វាបង្កើន​អត្រា​មេតាបូលីស​ប្រចាំ​ថ្ងៃកាន់​តែ​លឿន។ ២- បង្កើន​ការហាត់ប្រាណ ការហាត់ប្រាណ​បែប Aerobic មិន​ជួយ​បង្កើន​សាច់ដុំ​ក៏​ពិត​​មែន តែអាចជួយ​បង្កើន​មេតាបូលីស ក្រោយ​យើង​ហាត់ប្រាណ។ ចំណុច​សំខាន់​នៃ​ការ​ហាត់ប្រាណ Aerobic ដើម្បី​បង្កើន​អត្រាមេតាបូលីស តាម​រយៈ​ការ​បញ្ចេញ​កម្លាំង​ឲ្យ​ខ្លាំងពេល​ហាត់ប្រាណ។ ៣- ផឹកទឹកឲ្យ​បាន​ច្រើន រាងកាយ​យើង ត្រូវការ​ជាតិទឹកជា​ចាំបាច់ ដើម្បី​ដំណើរការ​ដុត​ថាមពល។ បើ​រាងកាយ​យើង​ខ្សោះជាតិ​ទឹក នោះ​ដំណើរ​ការ​មេតាបូលីស នឹង​​យឺតទៅ​តាម​នឹង​ដែរ។ ដើម្បី​រក្សា​ជាតិទឹក​ក្នុង​ខ្លួន ផឹកទឹក ១កែវ ​មុន​ញ៉ាំ​អាហារ។ ៤. […]


ជំរុញការហាត់ប្រាណ

យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!

ហាត់ប្រាណ ជាវិធីសាស្ត្រធម្មជាតិ​ចម្បង ជួយ​ឲ្យ​សុខភាព​ល្អ អាយុវែង ដោយវិធីហាត់​ប្រាណ មាន​ច្រើន​បែប ច្រើនយ៉ាង។ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​វិធីហាត់​ប្រាណមួយ ហៅថា យ៉ូហ្គា មិនខាន ប៉ុន្តែមាន​ប៉ុន្មាន​នាក់​ដឹង​ច្បាស់ពី​គុណ​សម្បត្តិ​ចម្បង​ពី​យ៉ូហ្គា? បើមិន​ទាន់​ដឹង​ “Hello គ្រូពេទ្យ” មួយនេះ អាច​បញ្ជាក់​ឲ្យ​យើង​ដឹង​ច្បាស់​បាន។ ១- អត្ថប្រយោជន៍ចំពោះរាងកាយ យ៉ូហ្គា ​មិន​ត្រឹម​តែ​ជា​ការ​ហាត់​ប្រាណ​ដើម្បី​ពង្រឹង​រាង​កាយប៉ុណ្ណោះ​ទេ ក៏​ជា​បច្ចេក​ទេស​មួយ ​សម្រាប់​កាត់​បន្ថយអា​កាៈៈ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ ដូច​ជា​ជំងឺ​រលាក​សន្លាក់ ឈឺ​ឆ្អឹង​ខ្នង ឈឺ​ក្បាល និង​ជំងឺ​ត្បៀត​សរសៃ​ក​ដៃ ជាដើម។ លើស​ពី​នេះ​ យ៉ូហ្គា​ អាច​ជួយ​បន្ថយ​នូវ​សម្ពាធ​ឈាម​ ​ជួយ​ឲ្យយើង​​គេង​បាន​ស្រួល​ទៀត​ផង។ អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ផ្សេង​ទៀត​ យើង​អាច​ទទួល​បាន​ពី​ការ​ហាត់យ៉ូហ្គា មាន​ដូច​ជា៖ – បង្កើន​សមត្ថភាព​ចំពោះ​អត្តពលិក – ធ្វើ​ឲ្យ​បេះ​ដូងមាន​សុខភាព​ល្អ ​របត់​ឈាម​រត់​កាន់​តែ​ប្រសើរ​ឡើង – ធ្វើ​ឲ្យ​មាន​ភាព​រហ័ស​រហួន​ជាង​មុន។ – បង្កើត​តុល្យភាព​ក្នុង​ការ​រំលាយ​អាហារ – ជួយ​សម្រក​ទម្ងន់ – ជួយ​ការពារ​ពី​ការ​រង​របួស – បង្កើន​ទំហំ​សាច់ដុំ – ជួយ​ដល់​ចង្វាក់​ដង្ហើមកាន់​តែ​មាន​កម្លាំង​ជាង​មុន។ ២- យ៉ូហ្គា​ជួយឲ្យ​​ឆាប់​មាន​កូន ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​មានប្តី​ប្រពន្ធជា​ច្រើន ​បាន​ជ្រើសយក​ការ​ហាត់យ៉ូហ្គា ​ដើម្បីជួយ​ឲ្យ​ឆាប់​មាន​កូន ដោយ​ថែម​ទាំង​មានការ​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់ទៀត​ផង។ ​ពិត​ណាស់​ យ៉ូហ្គា ​អាច​ធ្វើ​ឲ្យ​រាង​កាយ និង​ស្មារតី មាន​ភាព​ធូរ​ស្រាល​ជាង​មុន ​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​បង្កើន​ឱកាស​​មាន​កូនកាន់​តែ​ខ្ពស់។ មាន​ការ​សិក្សា​មួយ​ចំនួន​អះ​អាង​ថា យ៉ូហ្គា […]


ជំរុញការហាត់ប្រាណ

កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ស្រប​ពេល​ដែល​ហាត់​យក​រាង​ស្អាត ការ​បង្កើន​ទម្លាប់​មួយ​ចំនួន​ ក៏​បាន​រួម​ចំណែក​ ឲ្យ​រាង​កាយ​ជួយ​​បំផ្លាញ​ជាតិ​កាល់ឡូរី និង​ជាតិ​ធាត់​​មិន​ល្អ​​បាន។ អ្នក​​ជំនាញ​​ជា​ច្រើន​បាន​លើក​​ឡើង​ដូច​​ៗ​គ្នា ទម្លាប់​មួយ​ចំនួន​ តួ​យ៉ាង​ការ​​បង្កើន​គុណភាព​នៃ​ការ​គេង ក៏​ចូល​រួម​ចំណែក​កាត់​បន្ថយ​​ជាតិ​កាល់ឡូរី​ក្នុង​ខ្លួន​ដែរ ដូច​​នេះ​ការ​យល់​ដឹង​ពី ប្រយោជន៍​​តូច​ៗ​ទាំង​នោះ នឹង​​អាច​ជួយ​អ្នក​បាន​៖ ១. គេង​ក្នុង​បរិយាកាស​ត្រជាក់​ល្មម អ្នក​ជំនាញ​​និយាយ​ថា សីតណ្ហភាព​​ក្នុង​បន្ទប់ ឬ​កន្លែង​គេង ដែល​ត្រជាក់ ជួយ​ជម្រុញ​ រាង​កាយ​ដុតរំលាយ​ជាតិ​កាល់​ឡូរី​​បាន។ បើ​អាច គឺ​សីតុណ្ហភាព​​១៨​អង្សាសេ គឺ​ល្អ​ល្មម​សម្រាប់​​ការ​បំផ្លាញ​​​ជាតិ​​ធាត់​នេះ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា អ្នក​នឹង​មាន​រាង​សម​សួន​ជាង​មុន នៅ​ពេល​អ្នក​​អាច​ធ្វើ​តាម​ទម្លាប់​នេះ។ ២. ញ៉ាំ​ទឹក​ទំពាំង​បាយ​ជូរ ទឹក​ទំពាំង​បាយ​ជូរ នឹង​ជួយ​អ្នក​ឲ្យ​ដុត​សមាស​ធាតុ​កាល់ឡូរី​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ក្នុង​សមាស​ធាតុ​ទំពាំង​បាយ​ជូរ ជួយ​បំលែង​ធាតុ​ខ្លាញ់​ស​ ជា​គ្រាប់​​ខ្លាញ់​​ត្នោត​ខ្ចី (Beige ខ្លាញ់​ល្អ) ដែល​វា​ជា​ធាតុ​ជួយ​រាង​កាយ​រក្សា​កម្តៅ​ខ្លួន ពេល​សីតុណ្ហភាព​ត្រជាក់​។ ញ៉ាំ​ទឹក​ទំពាំង​បាយ​ជូរ មុន​ពេល​ចូល​គេង គឺ​នឹង​ជួយ​ដុត​ជាតិ​ខ្លាញ់​​​បាន តែ​ត្រូវ​ប្រាកដ​ថា ទឹក​ទំពាំង​បាយ​ជូរ​នោះ​គឺ​ធម្មជាតិ ពុំ​​​មែន​ស្ករ។ ៣. ទម្លាប់​ចូល​គេង និង​ក្រោក​ទៀង​ម៉ោង​ ទម្លាប់​ចូល​គេង​បែប​នេះ អ្នក​នឹង​រក្សា​អ័រម៉ូន ម៉េឡាតូនីន បាន​ល្អ ជម្រុញ​ឲ្យ​អ័រម៉ូន ​នេះ​រក្សា​ចំណង់​ញ៉ាំ​អាហារ​អ្នក​ឲ្យ​បាន​ល្អ នៅ​ពេល​ក្រោក​ពេល​ព្រឹក ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ហេវ​ហត់ អស់​កម្លាំង។ ៤. កុំ​ទម្លាប់​​សម្លឹង​អេក្រង់​​ឧបករណ៍​ឌីជីថល មុន​ចូល​គេង​ ​ពន្លឺ​ខៀវ​ ឬ​ឈ្មោះ​វិទ្យាសាស្រ្ត (Blue Light)នៃ​អេក្រង់​ពពួក​ឧបករណ៍​ អេឡិចត្រូនិច […]


ជំរុញការហាត់ប្រាណ

ទៅ​ហាត់​ប្រាណ​គួរ​​ដឹង​​​រឿង​ទាំងនេះ ជាពិសេស​ស្រីៗ​តែម្ដង

សម្រាប់​គ្នាយើងដែល​ទើប​តែ​ត្រៀម​ខ្លួន​ទៅ​ហាត់​ប្រាណ គួរតែ​ដឹង​ពី​ការ​រៀបចំ​ខ្លួន​តាំង​ពី​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ដទៃ​ទៀត ដើម្បី​ជួយ​ជំរុញ​ដំណើរ​មួយ​នេះ​កាន់តែ​រលូន។ នេត ស៊ីណាន ជា​គ្រូ​បង្វឹក និង​ម្ចាស់​ហាង​មួយ​នៅ​ម្ដុំ​ផ្សារ​សំណង់ ១២ បាន​ប្រាប់​មក​ Hello គ្រូពេទ្យ ថា ​ការ​ហាត់​ប្រាណ​មិន​តម្រូវ​ឲ្យ​ប្រើ​សម្ភារៈ​អ្វី​ច្រើន​ទេ ប៉ុន្តែ​របស់​អស់​ទាំង​នោះ​ពិតជា​អាច​ជួយ​បាន​ខ្លះ​ៗ​មែន។ ១- សម្លៀកបំពាក់ លោក​គ្រូ​វ័យ ៣៤ ឆ្នាំ​រូប​នេះ​បាន​ចែករំលែក​ថា សម្លៀកបំពាក់​សម្រាប់​នារី​ពិតជា​សំខាន់​ដោយ​ជំហាន​ដំបូង​ត្រូវ​ស្លៀក​ពាក់​​ខោ​រឹប ជាមួយ​អាវ​យឺត និង​មាន​អាវ​ក្នុង​ជា​ប្រភេទ​កីឡា ទប់​សុដន់​មិន​ឲ្យ​ខូច​ទ្រង់ទ្រាយ ឬ​មាន​ចលនា។ ឯកសណ្ឋាន​បែប​នេះ​ធ្វើឲ្យ​យើង​មាន​ទំនុក​ចិត្ត ​សាច់​មិន​រយីករយាក ជាពិសេស​ពី​ចង្កេះ​ចុះ​ក្រោម​រឹប​ណែន​ល្អ។ តែ​នៅពេល​សាច់​ហាប់​ណែន​​ល្អ​​ហើយ ចង់​ស្លៀក​ខោ​កីឡា​បែបណា​ក៏​បាន​ដែរ។ ចំណែក​បុរស​អាច​ស្លៀក​ជា​ខោ​កីឡា​ធម្មតា​ក៏​បាន និង​ជ្រើសរើស​អាវ​យឺត​បែប​ណា​ក៏​បាន ឲ្យតែ​ស័ក្ដិសម​​ជាមួយ​ការ​​ហាត់​ប្រាណ។ អត្ថបទ​ពាក់ព័ន្ធ៖ អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ ​ ២- ស្បែក​ជើង “ពេល​ហាត់​ប្រាណ​ចាំបាច់​បំផុត​គឺ​ស្បែក​ជើង​នេះ​ឯង មិន​អាច​ហាត់​ដោយ​ជើង​ទទេ ឬ​ស្បែក​ជើង​ផ្ទាត់​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​យើង​គ្រេច​ថ្លោះ​ក​ជើង ឬ​ប្រអប់​ជើង​ទាំង​មូល​​រង​ភាព​ឈឺចាប់​ណា​មួយ ព្រោះ​ពេល​ហាត់​មាន​ក្បាច់​ខ្លះ​ត្រូវ​ប្រើ​កម្លាំង​បាត​ជើង​ទៅ​ទប់។ តែ​បើ​ហាត់​យូហ្កា​ពេល​ខ្លះ​អាច​អត់​បាន”។ នេះ​ជា​ការ​លើកឡើង​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ល្មម​ខាង​លើ។ ៣- កាបូប​សម្រាប់​ដាក់​សម្ភារ ប្រសិន​បើ​មិន​ចង់​ចំណាយ​ច្រើន មិន​ចាំបាច់​ទិញ​ក៏​បាន​ដែរ តែ​វា​​ល្អ​សម្រាប់​យើង​ដាក់​សម្លៀកបំពាក់​កន្សែង​ជូត​ញើស​មក​ផ្លាស់ប្ដូរ​មុន និង​ក្រោយ​ពេល​ហាត់​ប្រាណ​រួច ហើយ​វា​ក៏​មិន​ធ្វើឲ្យ​រញ៉េរញ៉ៃ​ជាមួយ​កាបូប​ដាក់​កុំព្យូទ័រ កាបូប​ធ្វើការ​ដទៃ​ទៀត។ ពេល​សម្ភារៈ​យើង​មាន​សណ្ដាប់ធ្នាប់ ធ្វើឲ្យ​អ្នក​ហាត់​មាន​អារម្មណ៍​ស្រស់​ថ្លា និង​មិន​ខ្ជិល​ក្នុង​ការ​មក​ហាត់។ នេះ​ជា​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក ស៊ីណាន ដែល​មាន​បទ​ពិសោធ​ផ្នែក​នេះ​ជាង ៧ ឆ្នាំ។ ៤- […]


ជំរុញការហាត់ប្រាណ

អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ ​

ហាត់​បាន​បន្តិច​ធុញ ហាត់​មិន​ប៉ុន្មាន​ក៏​បោះបង់ ញ៉ាំ​អី​តិចតួច​ឡើង​គីឡូ​ស្រឺតៗ អារម្មណ៍​នេះ​មាន​តែហាត់​ឈប់ៗ​ដូច​គ្នាយើង​ ទើប​យល់។ ប៉ុន្តែ​គ្នា​យើង​កុំទាន់​តូច​ចិត្ត​តូច​ថ្លើម​អី រឿង​នេះ “Hello គ្រូពេទ្យ” ដឹង​ច្បាស់ កត្តា​ចម្បង ដោយសារយើង​មិន​ដឹង​អាថ៌កំបាំង​ពិសេស​ទាំង​នេះ បើ​ស្វែង​យល់​តែ​បន្តិច មហិច្ឆិតា​រាង​ស្អាត​យើង ច្បាស់​ជា​បាន​ជោគជ័យ។ ​១- កុំបោះបង់​ចោល បើ​មាន​ទម្លាក់​បោះបង់​ចោល គ្នា​យើង​អាច​ចាប់​ផ្តើម​បាត់​បង់​ទឹក​ចិត្ត។ ក្នុង​កាលៈទេសៈ​នេះ យើង​ភាគ​ច្រើន​យល់​ឃើញ បើ​មាន​ឧបករណ៍​ហាត់​ផ្ទះ​ខ្លួន​ឯង​ផ្ទាល់ ជា​ការ​ជម្រុញ​ទឹក​ចិត្ត​ឲ្យ​យើង​ព្យាយាម។ អ៊ីចឹង ពង្រាយ​ឧបករណ៍​ពាស​ពេញ​ផ្ទះ ដើម្បី​រំលឹក​យើង​ហាត់​ប្រាណ ដូច​ជា ដាក់​ដុំ​ដែក (Dumbbells) បាល់​រក្សា​លំ​នឹង ( balance ball) កម្រាល​សម្រាប់​ហាត់ យូហ្កា (Yoga mat) និង​ខ្សែ​លោត (Jump rope) គ្រប់​កន្លែង​យើង​អាច​មើល​ឃើញ។ បើ​ធ្វើ​បែប​នេះ នាំ​ឲ្យ​ផ្ទះ​រញ៉េរ​ញ៉ៃ​ពេក អាច​រើស​យក​ទីតាំង​សំខាន់ៗ ១-២ យើង​គិត​ថា​អាច​នឹក​ឃើញ​គ្រប់​ពេល។ បើ​មិន​អាច​ហាត់​នៅ​ផ្ទះ​បាន ដាក់​ខោអាវ​ហាត់​ប្រាណ​នៅ​លើ​គ្រែ​មុន​ពេល​គេង។ វិធី​នេះ​នាំ​ឲ្យ​យើង​មើល​ឃើញ​ស្បែក​ជើង និង​សម្លៀក​បំពាក់​ហាត់ប្រាណ​ពេល​ភ្ញាក់​ឡើង។ បែប​នេះ​រឿងភ្លេច​ហាត់​ លែង​ជា​បញ្ហា​ទៀត​ហើយ ព្រោះ​មើល​ឃើញ​ជា​ការ​ដាស់​ខួរ​ក្បាលយើង។ តាម​ការ​លើក​ឡើង​របស់​លោកស្រី Kelly McGonigal បណ្ឌិត​ចិត្តសាស្ត្រ​សុខភាព ​និងកាយ​សម្ព័ន […]


ជំរុញការហាត់ប្រាណ

បច្ចេកទេស​រត់​ហាត់ប្រាណបែប​សាមញ្ញៗ តែសុខ​ភាព​ល្អ រាង​ស្អាត

ការ​រត់ ត្រូវ​ចាត់​ទុក​ជា​វិធី​ហាត់​ប្រាណ​ល្អ​បំផុត​មួយ​សម្រាប់​សុខ​ភាព ចាស់ៗ ក្មេងៗ សុទ្ធ​តែ​អាច​ធ្វើ​បាន ប៉ុន្តែ​ការ​រត់​មិន​ងាយ​ស្រួល​ដូច​អ្វី​យើង​កំពុង​គិត​នោះ​ទេ ដោយ​គ្រាន់​ពាក់​ស្បែក​ជើង​រួច​រ ត់​ទាំង​មិន​ចេះ​តិចនិក​ ក៏​មិន​ផ្តល់​ប្រយោជន៍​ច្រើន​ដែរ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​រត់​បែប​សាមញ្ញៗ ប៉ុន្តែ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាពឲ្យ​គ្នា​យើង​បាន​ដឹង។ ១- រត់​បែប​រក្សា​ថាមពល រត់​បែប​រក្សា​ថាមពល ​តម្រូវ​ឲ្យ​យើង​រត់​ក្នុង​រយៈ​ចម្ងាយ​ខ្លី និង​រត់​យឺតៗ។ វិធី​មួយ​នេះ គេ​យក​ទៅ​ប្រើ​ក្នុង​ការ​ហ្វឹក​ហាត់ ឬ​សម្រាប់​គ្នា​យើង​ចង់​ហាត់​ប្រាណ​ជា​ដើម។ ការ​រត់​បែប​នេះ ដើម្បី​ឲ្យ​ខ្លួន​ប្រាណ​យើង​ងើប​ចេញ​ពី​ភាព​អស់​កម្លាំង បណ្ដាល​មក​ពី​រត់​ក្នុង​រយៈ​ពេល​យូរ។ ហេតុ​នេះ​ យើង​អាច​រត់​យឺត​បាន​តាម​ចិត្ត​ចង់ ដោយ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ច្រើន។ ២- រត់​បែប​ធម្មតា រត់​បែប​ធម្មតា មិន​តម្រូវ​ឲ្យ​យើង​រត់​ឆ្ងាយ​ឡើយ អាច​រត់​តាម​តែ​យើង​អាច​ធ្វើ​បាន។ វិធី​រត់​មួយ​នេះ មិន​មែន​ជា​ការ​ប្រកួត​ទេ ប៉ុន្តែ​ជា​ការ​ហាត់​ប្រាណ​ អាច​ដឹង​ពី​កម្លាំង​ក្នុង​ខ្លួន​យើង។ គួរ​បន្ថែម​ការ​ហាត់​រត់​របៀប​នេះ ក្នុង​សកម្មភាព​ហាត់​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​ដល់​ការ​ហាត់​ប្រាណ​យើង​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ ៣- រត់​ឆ្ងាយៗ ដូច​ឈ្មោះ​គេ​ដាក់​អ៊ីចឹង វិធី​រត់​មួយ​នេះ តម្រូវ​ឲ្យ​យើង​រត់​ឆ្ងាយៗ ឆ្ងាយ​រហូត​ទាល់​តែ​យើង​អស់​កម្លាំង។ រត់​ឆ្ងាយ គឺ​លត់​ដំ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប៉ុន្តែ​រយៈ​ចម្ងាយ​យើង​រត់ អាស្រ័យ​លើ​ស្ថាន​ភាព​សុខភាព​យើង​ដូច​គ្នា ហើយ​វា​នឹង​ចាប់​ផ្ដើម​ប្រែ​ទៅ​ជា​ប្រសើរ​ឡើង នៅ​ពេល​យើង​​ចាប់​ផ្ដើម​ចេះ​អត់​ធ្មត់ និង​ស៊ូ​ទ្រាំ។ ៤- ចាប់​ផ្ដើម​សន្សឹមៗ ចាប់​ផ្ដើម​សន្សឹមៗ គឺ​ជា​ការ​ចាប់​ផ្ដើម​ពី​ជំហាន​រត់​ខ្លីៗ នឹង​អាច​ចាប់​ផ្ដើម​បង្កើន​ល្បឿន​បន្តិច​ម្ដងៗ។ វិធី​រត់​មួយ​នេះ មាន​ភាព​លំបាក​ច្រើន​ជាង​ការ​រត់​បែប​ធម្មតា ប៉ុន្តែ​អាច​ជួយ​ជំរុញ​​ទឹក​ចិត្ត​របស់​យើង​កាន់​តែ​ច្រើន និង​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖ គន្លឹះ​សាមញ្ញា តែ​​សំខាន់​បំផុត​សម្រាប់​ប្រុសៗ​ចង់​ហាត់​យក​សាច់ដុំ​ស្អាត វិធីហាត់​ប្រាណ​ពិសេសៗ […]


ជំរុញការហាត់ប្រាណ

រត់​ហាត់​ប្រាណ​តិចៗ​សោះ ជួយ​សុខភាព​ឡើងច្រើន ស្ទើរ​មិន​ជឿ

អ្នក​ស្រលាញ់​សុខភាព ​តែងហាត់​ប្រាណជា​ប្រចាំ ដូចជា រត់ ហែល​ទឹក លេង​កីឡា​ផ្សេងៗ ដោយគ្រាន់​តែដឹង​ថា ជួយ​សុខភាព​យើង​ល្អ រស់​បាន​យូរ ប៉ុន្តែ​មិន​ដឹង​ថា ក្នុង​លំហាត់​ប្រាណ​មួយៗ សុទ្ធ​តែ​មាន​​ប្រយោជន៍​សុខភាព​ផ្សេង​ៗ​ពីគ្នា។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ប្រយោជន៍​សុខ​ភាព​ពី “​ការ​​រត់ហាត់ប្រាណ” ឲ្យ​យើង​បាន​ដឹង​ម្ដង កុំ​ចេះ​តែ​ដឹង​តៗគ្នា​ថា រត់​ហាត់​ប្រាណ ល្អ តែ​មិន​ដឹង​ល្អ​ម៉េច​ខ្លះនោះ។ ១- បង្កើន​ភាព​រីករាយ រត់ហាត់​ប្រាណ មាន​ឥទ្ធិពល​ដល់​រាងកាយ​ច្រើន​ជាងការ​ហាត់​ប្រាណ​ផ្សេងៗ ព្រោះ​វាជួយ​បង្កើន​កម្រិត​អ័រម៉ូន​យើង​ឲ្យ​ខ្លាំង​ជាង​លំហាត់​ប្រាណ​ផ្សេងៗ។ ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការរត់​ជំរុញ​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ឈ្មោះ​ថា Endocannabinoid មាន​សមត្ថភាព​ឲ្យយើង​មាន​អារម្មណ៍​ល្អ។ ការ​រត់ ត្រូវ​គេ​ជឿ​ថា​អាច​ជួយអ្នក​មាន​បញ្ហាបាក់​ទឹក​ចិត្ត មាន​​អារម្មណ៍​ធូរ​ស្រាល​ភ្លាមៗ។ ២- ពង្រឹង​កាយ​សម្បទា រត់​ ជួយ​ឲ្យ​យើង​មាន​កាយ​សម្បទា​មាំ​មួន ដោយសារ​ខា្លញ់​ក្នុង​ខ្លួន​ត្រូវ​ដុត​បំផ្លាញ ជួយ​កាត់​បន្ថយលើស​ទម្ងន់ និង​គ្រប់គ្រង​ទម្ងន់​បាន​ល្អ។ កាឡូរី​ក្នុងរាងកាយ​​ត្រូវ​ដុត​បំផ្លាញ ទោះ​បី​ជា​យើង​ឈប់​រត់​ក៏​ដោយ។ បើ​ចង់​ដុត​បំផ្លាញ​ខ្លាញ់ មិន​ចាំ​បាច់​រត់​លឿន​ក៏​បាន​ដែរ។ អ្នក​វិទ្យាសាស្រ្ត​បង្ហាញ​ថា រាងកាយ​យើង​ទទួល​បាន​ប្រយោជន៍​ជានិច្ច ទោះ​បី​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ក៏​ដោយ។ យ៉ាង​ណា ការ​រត់​នឹង​ធ្វើ​ឲ្យ​ក្រពះ​យើង​មាន​ចំណង់​ម្ហូប​អាហារ​ច្រើន​ជាង​មុន។ ត្រូវ​ចាំ​ថា​ រត់​រាល់​ព្រឹក មិន​មែន​មាន​ន័យ​ថា យើង​អាច​ញ៉ាំ​គ្រប់​យ៉ាង​តាម​ចិត្ត​នោះ​ទេ។ បើ​មិន​គ្រប់គ្រង​របប​អាហារ​ទេ យើង​ការ​ប្រឹង​ប្រែង​ហាត់​របស់​យើង នឹង​ក្លាយ​ជារឿង​ឥត​ប្រយោជន៍។ អត្ថបទ​ពាក់​ព័ន្ធ៖ ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្ត ពីសមាធិ និងយ៉ូហ្គា ៣- […]


ជំរុញការហាត់ប្រាណ

ចង់​​ពង្រាប​ក្បាល​ពោះកំ​ប៉ោងដោយ​សារ​ផឹក អត់​ពិបាក​ទេ

ផឹក​ស្រាបៀរ​ច្រើន ធ្វើឲ្យ​​ក្បាលពោះធំឡើងៗ កាន់​អាក្រក់មើលទៅៗ។ ដុះក្បាលពោះដោយសារស្រា ស្រាបៀរ ជាជំងឺសង្គមមួយ។ ខាងក្រោមនេះ ជាវិធីខ្លះៗអាចចាត់ការ​ក្បាលពោះកំប៉ោងបាន៖ ១- ម៉េចបានដុះក្បាលពោះ? ដុះពោះ កើតឡើងពេលណាខ្លួនយើងមានកាឡូរីលើសកំណត់ច្រើនពេក។ ទោះមានឈ្មោះថា ដុះពោះដោយសារស្រាបៀរ​ក៏ពិតមែន ក៏វាមិនបានបង្កឡើងដោយស្រាបៀរ ស្រាក្រហម ​ឬភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ​ តែ​មួយ​មុខ​នោះ​ទេ។ ​វា​បង្ក​​ដោយការ​ទទួលយក​កាឡូរីច្រើនពេកពីអាហារប្រចាំថ្ងៃ​ រួមទាំងអាហារ Fast food គ្រឿងកំប៉ុងមានជាតិស្ករច្រើន​ ឬ​អាហារមានខ្លាញ់ច្រើន ញ៉ាំច្រើនហួសប្រមាណ ជាដើម។ ខ្ជិលលេងកីឡា​ ខ្ជិល​ហាត់ប្រាណ ក៏នាំឲ្យ​មានខ្លាញ់ក្បាលពោះដែរ។ ២- គន្លឹះពង្រាប គ្មានការហាត់ប្រាណជាក់លាក់ណាមួយ អាចធ្វើឲ្យក្បលពោះដុះនោះ បាត់ទៅវិញក្នុងរយៈពេលខ្លីនោះឡើយ។ វិធីតែ​មួយ​គត់​ដែលអាចជួយបញ្ចុះកាឡូរី គឺ​ដាច់​ខាត​ត្រូវគ្រប់គ្រងរបបអាហារ និងទម្លាប់ផឹកសុី​ ឲ្យមានតុល្យភាព​ (ដុតបំផ្លាញបរិមាណកាឡូរី ឲ្យ​បាន​ច្រើន​ជាង​ស្រូប)។ ដូច្នេះ អ្វីយើងត្រូវធ្វើ ត្រូវញ៉ាំកាឡូរី (អាហារ) ឲ្យតិចជាងការដែលត្រូវប្រើប្រាស់ និងហាត់ប្រាណដើម្បីដុតបំផ្លាញកាឡូរី​លើស​អត់ប្រយោជន៍។ រៀបចំកាលវិភាគញ៉ាំ ផឹកស៊ី​ ធ្វើកិច្ចការ​ លេង ឬ​ហាត់​កីឡា សម្រាក​ ដើម្បីសុខភាពល្អប្រសើរ។ ៣- ធ្វើម៉េច ដើម្បីបញ្ចុះកាឡូរី? កំណត់ឲ្យបានច្បាស់រឿងផឹក ដោយជ្រើសរើសស្រាក្រហម ឬស្រាបៀរមានជាតិអាល់កុលទាប​ ព្រមទាំងប្រើទឹក ដើម្បីកាត់បន្ថយជាតិអាល់កុល លាយស្រាទំពាំងបាយជូរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ