នៅលើពិភពលោកមកទល់ពេលនេះ វីរុសផ្លូវដង្ហើម COVID-19 នៅតែយាយីលើមនុស្សពុំទាន់ស្រាកស្រាន្ត ពោលគឺមានជាង៣លានករណីហើយ ដែលបានឆ្លងវីរុសផ្លូវដង្ហើម នេះ ចំណែកករណីមនុស្សស្លាប់គឺមានជាង ២សែននាក់ នេះបើផ្អែកតាមទិន្នន័យពី World Ometers។ ជាមួយបញ្ហាដ៏ធំនេះ វិធានការជាច្រើនក៏នៅតែបន្តជាប់ ដើម្បីទប់ស្កាត់ការរាលដាល។ ដោយឡែក វិធានការរំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នជានិច្ចជាមួយវីរុសនេះ នៅតែជាអាទិភាពសំខាន់មួយ។
ជាហេតុផលមួយ ដែលអ្នកវិទ្យាសាស្រ្តបានលើកឡើង ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប ប្រុងប្រយ័ត្ននឹងការពារខ្លួនជានិច្ចនោះគឺ ការជ្រៀតចូលនៃវីរុសខាងលើ ដែលពួកអ្នកស្រាវជ្រាវវិទ្យាសាស្រ្តបានពន្យល់ដូចខាងក្រោម៖
អត្ថបទពាក់ព័ន្ធ៖
នៅពេលដែលវីរុសនេះជ្រៀតចូលក្នុងរាងកាយ តាមរយៈសេរីរាង្គរបស់មនុស្ស មានដូចជា ភ្នែក ច្រមុះ មាត់ នោះកោសិកាប្រូតេអ៊ីនរបស់ COVID-19 ដែលស្ថិតនៅលើស្រទាប់ខាងក្រៅ (Spike Proteins) នឹងភ្ជាប់ទៅនឹងរេសេបទ័រឈ្មោះថា ACE-2 ហើយរេសបទ័រនេះ ហើយ ដែលជាច្រកផ្លូវ វីរុសអាចជ្រៀតចូលចរន្តឈាម និងកោសិកាផ្សេងៗ និងបង្កើតខ្លួនវីរុសនេះពេញក្នុងរាងកាយ និងសេរីរាង្គមួយចំនួន ដោយការចម្លងខ្លួនវា នឹងធ្វើឱ្យចេញអាការៈដំបូងៗ ដូចជាពិបាកដកដង្ហើម ឬក្អកជាដើម។
អត្ថបទពាក់ព័ន្ធ៖
ម្យ៉ាងវិញទៀត អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវីរុសផ្លូវដង្ហើមនេះអាចគេចពីការចាប់ដឹងភ្លាមៗនៃកោសិកាការពារក្នុងរាងកាយយើង ដែលមានន័យថា វីរុស COVID-19 ប្រើដៃរបស់វា កាត់ផ្តាច់នូវប្រូតេអ៊ីនក្នុងរាងកាយដែលបញ្ជូនសញ្ញា ទៅរកជំនួយពីប្រព័ន្ធភាពស៊ាំមកប្រឆាំងនឹងវីរុសនេះ។ ដោយសារលទ្ធភាពបែបនេះ ទើបធ្វើឱ្យវីរុសនេះ អាចសម្ងំនឹងបង្កើនឥទ្ធិពលខ្លួនទៅបំផ្លាញសេរីរាង្គក្នុងរាងកាយយើង ដែលជាហេតុផល យើងពុំគួរធ្វេសប្រហែស និងមើលស្រាលវីរុសនេះឡើយ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕