backup og meta

ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 26, 2020

ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បាន​ជូន​ដំណឹង​ដល់​ប្រធាន​គ្រឹះ​ស្ថាន​ផលិត​ឱសថ អាហរ័ណ នីហរ័ណ​ឱសថ និង​ប្រធាន​ការិយាល័យ​តំណាង​គ្រឹះ​ស្ថាន​ឱសថ​មក​ពី​បរទេស​​ថា ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន។

ការ​ព្យួរ​ទិដ្ឋាការ​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine អាច​ឈាន​ទៅ​ដល់​ការ​លុប​ចេញ​ពី​ទិដ្ឋាការ បញ្ជិកាឱសថ​តែ​ម្តង ប្រសិន​បើ​មាន​ការ​ជូន​ដំណឹង​បន្ថែម​ទៀត​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ឬសហគមន៍​អឺរ៉ុប ឬ US FDA ឬ TGA ឬ EMA ថា​បាន​លុប​លេខ​ទិដ្ឋាការ បញ្ជិកា​ឱសថ​ពី​បណ្តា​ប្រទេស​ទាំង​នោះ។

ក្រសួង​សុខាភិបាល បានបញ្ជាក់ឲ្យដឹងទៀតថា ការសម្រេច​ព្យួរទិដ្ឋាការ បញ្ជិកា​ឱសថ​ដែល​មាន​សារធាតុ Ranitidine នេះ ក្នុង​បំណងការ​ពារ​សុខភាព​ដល់​អ្នក​ប្រើ​ប្រាស់ កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក CVS Pharmacy បាន​ប្រកាស​ផ្អាក​ការ​លក់​ថ្នាំ Zantanc និង​ថ្នាំ​ផ្សេង​ទៀត ដែល​មាន​សារធាតុ Ranitidine បន្ទាប់​ពី​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​ចំណី​អាហារ និងឱសថ​សហរដ្ឋ​អាមេរិក ប្រកាសថា សារធាតុ Ranitidine មួយ​ចំនួន នៅ​ក្នុង​ថ្នាំ​ព្យាបាល​ការ​ក្រហាយ​ទ្រូង ​និង​កាត់​បន្ថយ​ជាតិ​អាស៊ីដ មាន​ភាព​មិន​សុទ្ធ ហើយ​អាច​បង្ក​ជា​ជំងឺ​មហារីក​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 26, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម