ត្រឹម៥ខែ ដើមឆ្នាំនេះ ប្រទេសថៃកំពុងផ្ទុះជំងឺគ្រុនឈាមទ្វេដង បើធៀបនឹងតួលេខជំងឺនេះ ពេញមួយឆ្នាំ២០១៨ កន្លងទៅ។ នេះជាការផ្ទុះជំងឺគ្រុនឈាមច្រើនជាងគេ ក្នុងប្រទេសថៃ នារយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ត្រឹម៥ខែ ដើមឆ្នាំនេះ ប្រទេសថៃកំពុងផ្ទុះជំងឺគ្រុនឈាមទ្វេដង បើធៀបនឹងតួលេខជំងឺនេះ ពេញមួយឆ្នាំ២០១៨ កន្លងទៅ។ នេះជាការផ្ទុះជំងឺគ្រុនឈាមច្រើនជាងគេ ក្នុងប្រទេសថៃ នារយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកគ្រប់គ្រងជំងឺ របស់ថៃ បញ្ជាក់ថា គិតពីខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ តួលេខជំងឺគ្រុនឈាម មាន ២២.២០៣ ករណី និងមានអ្នកស្លាប់ ២៨នាក់។ តួលេខនេះ កើនឡើង ២ដង ធៀបពេញមួយឆ្នាំ ២០១៨ មាន ១១.៧០៤ ករណី និងអ្នកស្លាប់ ១៦ នាក់។
ខេត្ត-ក្រុង ផ្ទុះជំងឺនេះច្រើនជាងគេ មានដូចជា ក្រុងបាងកក (១.៦៧៨ ករណី) ខេត្ត Nakhon Ratchasima (១.៤២០ ករណី) ខេត្ត Nakhon Si Thammarat (១.០៥០ករណី) ខេត្ត Ubon Ratchathani (៩៤៨ ករណី) និងខេត្ត Chon Buri (៨០០ ករណី)។
អត្ថបទពាក់ព័ន្ធ៖
លោកវេជ្ជបណ្ឌិត Suwanchai អំពាវនាវឲ្យប្រជាជនប្រញាប់ទៅជួបពេទ្យ ប្រសិនបើពួកគេក្ដៅខ្លួន ពី ២-៥ថ្ងៃ ឬមានរោគសញ្ញាឈឺក្បាល ឈឹភ្នែក ក្អក និងកន្ទួលស្បែក។ ជាមួយគ្នានេះ លោកស្នើឲ្យឱសថស្ថានឈប់លក់ថ្នាំបំបាត់ការឈឺចាប់ (NSAID) ឲ្យអ្នកមានគ្រុនក្តៅខ្លាំង ដើម្បីបង្ការផលវិបាកធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ