backup og meta

នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ ស្មៅផ្អែម Stevia ជំនួសស្ករស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

    នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ ស្មៅផ្អែម Stevia ជំនួសស្ករស

    ស្ករស មាន​រសជាតិផ្អែម ត្រូវប្រើប្រាស់​ក្នុង​អាហារ និងភេសជ្ជៈ សឹងតែគ្រប់មុខ ហើយ​គ្នាយើងភាគច្រើន ក៏ចូលចិត្ត​រសជាតិ​មួយនេះ​ដែរ។ តែនៅ​សប្ដាហ៍នេះ នាយករដ្ឋមន្រ្តី​ថៃ ណែនាំ​ពលរដ្ឋឲ្យ​ប្រើស្មៅផ្អែម Stevia ជំនួស​ស្ករស ព្រោះវាល្អ​សម្រាប់​សុខភាព។

    មេដឹកនាំកំពូល​​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​លើក​ឡើង​ថា ភោជនីយដ្ឋាន និង​ហាង​ជាច្រើន បាន​ប្រើ​ស្ករសក្នុង​អាហារ ធ្វើឲ្យ​ពលរដ្ឋថៃ ញៀន​នឹង​ស្ករ ហើយ​លទ្ធផល បង្ក​ឲ្យ​មាន​ជំងឺទឹកនោមផ្អែម និង​ជំងឺ​ផ្សេងទៀត​ជាច្រើន នាំ​ឲ្យ​​ចំណាយ​ថវិកា​យ៉ាងច្រើន ដើម្បី​ព្យាបាល។ ដូច្នេះ លោកណែនាំ​ឲ្យ​ប្រើ ស្មៅផ្អែម Stevia គ្មាន​កាឡូរី ជំនួស​ស្ករស ព្រោះវាល្អ​សម្រាប់​សុខភាព។

    យោងតាម​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ស្មៅផ្អែម Stevia ជួយ​សម្រក​ទម្ងន់ ​វាល្អសម្រាប់ជំងឺ​ទឹកនោមផ្អែម ដោយសារ​ជួយរក្សា​កម្រិតជាតិស្ករ​ក្នុងឈាម

    ទឹកនោមផ្អែម

    ទោះស្មៅ​ផ្អែម​មិនទាន់​ពេញនិយម​ខ្លាំង ប៉ុន្តែ​កសិករថៃ ពិសេសនៅខេត្ត​ឈៀងម៉ៃ បាន​ប្ដូរពី​ការ​ធ្វើស្រែទៅ​ដាំ​ស្មៅផ្អែម Stevia វិញ ដោយសារ​វាជា​ដំណាំ​មាន​តម្លៃ​ថ្លៃ។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា តាមសហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ (IDF) កាល​ពី​ឆ្នាំ ២០១៧ យ៉ាង​ហោច​ណាស់ ៨% នៃពលរដ្ឋ​ថៃ​ពេញវ័យ មាន​ជំងឺទឹកនោមផ្អែម ស្មើ​នឹង​ប្រមាណ ៤,២​លាន​នាក់ ខណៈ​ពលរដ្ឋ​ស្លាប់​ពាក់ព័ន្ធ​​ជំងឺ​ទឹកនោមផ្អែម ក្នុង​ឆ្នាំ​ ២០១៩ នេះ គឺមានប្រមាណ ៤៤.០០០​នាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម