home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

WHO ជឿជាក់អាចលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុង គ្រាន់តែថា…

WHO ជឿជាក់អាចលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុង គ្រាន់តែថា…

ជា​ដំណឹង​ល្អមួយ សម្រាប់​បងប្អូនខ្មែរ​នៅ​តាម​ទី​ជនបទ ងាយ​ប្រឈម​ជំងឺ​គ្រុន​ចាញ់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ផែន​ការ​លុប​បំបាត់​ជំងឺគ្រុនចាញ់ អាច​សម្រេចទៅ​បានដោយ​ជោគជ័យ ប៉ុន្ដែ​ទាម​ទារ​មូលនិធិ សម្ភារៈ និង​ឆន្ទៈ​នយោបាយ ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ។

ការប្រកាសនេះ បាន​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ ពី​របាយការណ៍​វិភាគ និង​វាយតម្លៃ ក្នុង​យុទ្ធ​នាការ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ រយៈពេល ៣​ឆ្នាំ នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ២០១៩។ ទោះ WHO ប្រកាស​ថា ជំងឺ​គ្រុនចាញ់ អាច​លុប​បំបាត់​បាន តែ​អង្គការ​នេះ ពុំទាន់​បញ្ជាក់​ពី​ពេលវេលា និង​ទឹកប្រាក់ ​ត្រូវ​ចំណាយជាក់​លាក់​នៅ​ឡើយ​ទេ។

អង្គការសុខភាព​ធំបំផុត​លើ​លោក​មួយនេះ ក៏បញ្ជាក់ដែរ​ថា ពិភពលោកគួរ​ផ្ដោត​លើ​ការ​បង្កើត​ថ្នាំវ៉ាក់សាំង និង​ថ្នាំ​សម្លាប់​សត្វល្អិត​ថ្មីៗ ដើម្បី​ធ្វើឲ្យ​ករណី​ជំងឺ​គ្រុនចាញ់ និង​ករណី​​ស្លាប់​ដោយ​ជំងឺនេះ ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​បាន។ អង្គការ​ដដែល បញ្ជាក់​ថា ជាមួយ​សម្ភារៈ​បច្ចេកទេស​​បច្ចុប្បន្ន គឺពិបាក​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ណាស់។

អត្ថបទពាក់ព័ន្ធ៖

គួររំឮកថា ចំនួន​មនុស្ស​ស្លាប់ និងកើត​ជំងឺ​គ្រុនចាញ់ បាន​ធ្លាក់ចុះ រយៈពេល​ប្រមាណ ១ ​ទសវត្សរ៍​មកហើយ ប៉ុន្ដែ​តាម​ទិន្នន័យ​ចុងក្រោយ​នៃអង្គការ WHO កំពុង​កើនឡើង​វិញ។ នៅ​ឆ្នាំ ​២០១៧ ជំងឺ​គ្រុនចាញ់ បាន​កើតឡើង ប្រមាណ ២១៩​ លាន​ករណី និង​សម្លាប់​មនុស្ស ប្រមាណ ៤៣៥.០០០​នាក់ ដោយ​ភាគច្រើនអ្នកស្លាប់ ជាទារក និងកុមារ នៅ​តំបន់​អាហ្វ្រិក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 23/08/2019
ត្រួតពិនិត្យ​ដោយ សន សុភា
x