ជំងឺភ្នែក (Corneal disease) បណ្ដាលមកពីការបាត់បង់កោសិកា នៅក្នុងភ្នែក ដែលផលិត Cornea (ចំណុចខ្មៅនៅក្នុងភ្នែក) ដោយសារជំងឺ និងរបួស។ ជំងឺនេះ បណ្ដាលឲ្យភ្នែក មើលអ្វីលែងឃើញ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ជំងឺភ្នែក (Corneal disease) បណ្ដាលមកពីការបាត់បង់កោសិកា នៅក្នុងភ្នែក ដែលផលិត Cornea (ចំណុចខ្មៅនៅក្នុងភ្នែក) ដោយសារជំងឺ និងរបួស។ ជំងឺនេះ បណ្ដាលឲ្យភ្នែក មើលអ្វីលែងឃើញ។
ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន អាចធ្វើការវះកាត់ជាលើកដំបូង ក្នុងពិភពលោក ផ្លាស់ប្ដូរកោសិកាដើម ជំនួសមកវិញនូវកោសិកាដើមដែលជំរុញការផលិតប្រូតេអ៊ីន (Induced Pluripotent Stem (iPS) Cells) ដើម្បីព្យាបាលជំងឺភ្នែក (Corneal disease) ។
ការវះកាត់នេះ បានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Osaka លើស្ត្រីវ័យ ៤០ឆ្នាំម្នាក់ ដែលមានជំងឺភ្នែក (Corneal disease) កាលពីខែកក្កដា ឆ្នាំ២០១៩។ អ្នកជំងឺ បានចាកចេញពីមន្ទីរពេទ្យ កាលពីសប្ដាហ៍មុន ហើយមកដល់ពេលនេះ ភ្នែករបស់អ្នកជំងឺ បានប្រសើរឡើងហើយ។
អ្នកវិទ្យាសាស្ត្រជប៉ុន នឹងបន្ដតាមដានអ្នកជំងឺទៀត ដើម្បីពិនិត្យលើប្រសិទ្ធភាព និងសុវត្ថិភាពនៃការវះកាត់ផ្លាស់ប្ដូរកោសិកាដើមដែលជំរុញការផលិតប្រូតេអ៊ីន លើកដំបូងនេះ។
លោក Koji Nishida អ្នកដឹកនាំក្នុងការវះកាត់ បញ្ជាក់ថា លោកចង់ដាក់បញ្ចូល ការវះកាត់របៀបនេះ ក្នុងការប្រើប្រាស់ព្យាបាលអ្នកជំងឺ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ ក្រុមការងាររបស់លោក នឹងធ្វើការវះកាត់អ្នកជំងឺទី២ នៅក្នុងឆ្នាំ២០១៩នេះ។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១៩ ក្រសួងសុខាភិបាលជប៉ុន ឯកភាពឲ្យក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន ធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកា លើអ្នកជំងឺចំនួន ៤នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕