home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រកឃើញតេស្តថ្មី​ ងាយ​ធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ជួយឲ្យព្យាបាលទាន់ពេល

រកឃើញតេស្តថ្មី​ ងាយ​ធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ជួយឲ្យព្យាបាលទាន់ពេល

ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ វិទ្យាស្ថាន​ស្រាវជ្រាវ Scripps នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​រក​ឃើញ​បច្ចេកទេស​ថ្មី តេស្ត​ដឹង​ថា​តើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​១ ឬ​អត់​ ដើម្បី​​​អាច​មាន​វិធាន​ការ​ព្យាបាល​ទាន់​ពេល​។

តាម​សារព័ត៌មាន Medicalxpress ក្រុម​អ្នក​វិទ្យាសាស្រ្ត​ខាង​លើ បាន​រក​​ឃើញ វិធី​ដោយ​ការ​យក​ កោសិកា​​តូច​មួយ មក​ធ្វើ​តេស្ត​ផ្សាំ​ជា​មួយ​នឹងកោសិកាឈាម ( T-Cells) ប្រឆាំង​អាំងស៊ុយលីន ដើម្បី​ឲ្យ​ដឹង​ពី​ភាព​ស៊ាំ​នឹង​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ ​១ នៃ​កោសិកា​រាង​កាយ​ ដែល​បាន​យក​មក​ធ្វើ​តេស្ត។ ជា​មួយ​នីតិវិធី​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ដឹង​ថា យើង​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដំណាក់​កាល​ដំបូង​ ឬ​អត់​ បាន​យ៉ាង​ច្បាស់ ដើម្បី​​ឲ្យ​ត្រៀម​ខ្លួន​មាន​វិធាន​ការ ​​​ព្យាបាល​ទាន់​ពេល​ ជា​ពិសេស​លើយុវវ័យ។

បើ​តាម​លោក សាស្រ្តាចារ្យ Luc Teyton អ្នក​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើង​ការ​ស្រាវជ្រាវ​ធ្វើ​​ឡើង​ ដោយ​យក​កោសិកា​សត្វ​កណ្តុរ​មក​ពិសោធ​ ហើយ​បន្ទាប់​ពី​នេះ នឹង​ធ្វើ​អនុវត្ត​យន្តការ​នេះ​​ទៅ​លើ​មនុស្ស ដើម្បី​​ព្យាបាល។​

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ ជា​​ប្រភេទ​ជំងឺ​ស៊ាំ​ ងាយ​កើត​ឡើង​លើ​​យុវវ័យ អាយុពី ​២០ ​ឆ្នាំ​ឡើង ដោយទៅ​បង្អាក់​សមត្ថភាពផលិត​អាំង​ស៊ុយ​លីន​ នៅ​ក្នុង​រាង​កាយ។ ហើយ​ចំពោះ​ រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ​១ ភាគ​ច្រើន ​គេ​​អាច​ដឹង​នៅ​ពេល​វា​លេច​ឡើង​​ជា​អាការៈ​​​ជា​រោគ​សញ្ញា​កើត​ឡើង​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​​ឲ្យ​​​ពិបាក​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។

អត្ថបទពាក់ព័ន្ធ៖

​គួរ​បញ្ជាក់​ផង​​ដែរ​ថា ក្រុម​ស្រាវជ្រាវ បាន​​ចំណាយ​ពេល​ប្រមាណ ​៥​​ឆ្នាំ​ លើ​ការ​ស្រាវជ្រាវ​ខាង​លើ ដោយ​ប្រើ​បច្ចេកវិទ្យា​​ទំនើប​ជា​ជំនួយ​ក្នុង​ការ​សម្គាល់​កោសិកា។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​លើក​ឡើង នេះ​របក​គំហើញ​មួយ ​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ឲ្យមាន​ប្រសិទ្ធិភាព។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 02/09/2019
x