អស់រយៈពេល ២-៣ទសវត្សមកហើយ ជំងឺបេះដូង គឺជាមូលហេតុនាំមុខគេ ដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេ មិនថា នៅប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ។ ប៉ុន្ដែតាមការសិក្សា ២ចុងក្រោយ ចេញផ្សាយលើកាសែតវិជ្ជសាស្ត្រ The Lancet បញ្ជាក់ថា មហារីក ក្លាយជាមូលហេតុបណ្ដាលឲ្យមនុស្សនៅតាមបណ្ដាប្រទេសអ្នកមានស្លាប់ច្រើនជាងគេ។ ជំងឺមហារីក បណ្ដាលមនុស្សស្លាប់ លើសជំងឺបេះដូង ចំនួន ២ដង នៅតាមបណ្ដាលប្រទេសអ្នកមាន។
ទោះយ៉ាងណា ជំងឺបេះដូង នៅតែជាមូលហេតុបណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេ គឺរហូតដល់ ៤០% នៃការស្លាប់នៅទូទាំងពិភពលោក។ នៅឆ្នាំ២០១៧ មានមនុស្សប្រមាណ ៥៥លាននាក់ បានស្លាប់ ដោយ ១៧,៧លាននាក់ ស្លាប់ដោយជំងឺបេះដូង រួមមានខ្សោយបេះដូង គាំងបេះដូង ចុកទ្រូង និងដាច់សរសៃឈាមខួរក្បាល។