តាមសារព័ត៌មាន Bangkok Post មូលហេតុធ្វើឲ្យមានចំណាត់ការខាងលើនេះ ក៏ព្រោះតែការសហការគ្នា រវាងម្ចាស់ឧស្សាហកម្មផលិតប្លាស្ទិកធំៗនៅថៃ ក៏ដូចជាម្ចាស់ផ្សារទំនើប និងហាងលក់ផលិតផលផ្សេងៗ បានមកជួបជុំគ្នា និងឯកភាពគ្នា លើការបញ្ឈប់សកម្មភាពផ្តល់ជូនថង់ប្លាស្ទិកជូនអតិថិជន ពេលមកទិញទំនិញ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំង ការប្រើប្រាស់ប្ទាស្ទិកក្រសួងបិរស្ថានថៃ។
Plastic បើតាមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ លោក វ៉ារ៉ាវុធ សីប៉ា អាឆា បានលើកឡើងថា ការចូលរួមយុទ្ធនាការនេះ គឺបង្ហាញពីឆន្ទៈកាត់បន្ថយសំណល់ប្លាស្ទិក បន្ទាប់ពីថៃ ជាប្រទេសចំណាត់ថ្នាក់លេខ ៦ លើពិភពលោក បានរួមចំណែកធ្វើឲ្យមានសំណល់ប្លាស្ទិកក្នុងសមុទ្រ។