តាមប្រភពសារព័ត៌មាន Business Fast ក្រុមអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Harvard នៅអាមេរិក បានសិក្សាឃើញថា ការយកពន្ធទៅលើពពួកផលិតផលភេសជ្ជៈជាតិស្ករ គឺផ្តល់វិជ្ជមានច្រើន។ អ្នកស្រាវជ្រាវរកឃើញថា ជាមធ្យមយុវវ័យធ្លាប់ផឹកភេសជ្ជៈជាតិស្ករ បានស្រក់ទម្ងន់ប្រមាណ ០,៧ ផោន ស្មើនឹង ០,៣១ គីឡូក្រាម ដែលកត្តានេះ ជួយកាត់បន្ថយហានិភ័យជំងឺធាត់ខ្លាំង លើយុវវ័យដល់ទៅជាង ៦ សែននាក់ ខណៈហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ ២ បានជាង ១០.០០០នាក់។ ពិសេសជាងនេះទៅទៀត គឺវាចំណេញដល់សេដ្ឋកិច្ច ពិសេសចំពោះពលរដ្ឋអាមេរិកផ្ទាល់ ដែលត្រូវចាយលើសេវាព្យាបាលសុខភាព រហូតដល់ទៅ ១,៨ ប៊ីលានដុល្លារ ជារៀងរាល់ឆ្នា ដោយសារទម្លាប់ផឹកភេសជ្ជៈជាតិស្ករច្រើន។
អត្ថបទពាក់ព័ន្ធ៖
ជាក់ស្តែង ទីក្រុង Berkeley រដ្ឋកាលីហ្វ័រញ៉ា បានយកពន្ធលើជាតិស្ករក្នុងភេសជ្ជៈ ដែលអនុវត្តគិតចាប់ពីឆ្នាំ ២០១៥ បានទទួលលទ្ធផលជាផ្លែផ្កា ដូចការរកឃើញរបស់អ្នកស្រាវជ្រាវ។ តំណាងក្រុមអ្នកស្រាវជ្រាវ លើកឡើងដែរថា ដោយសារតែការយកពន្ធលើភេសជ្ជៈជាតិផ្អែម ធ្វើឲ្យប្រជាពលរដ្ឋក្នុងទីក្រុង ងាកទៅទិញផលិតផលផ្សេងវិញ តួយ៉ាង ការលក់ទឹកសុទ្ធក្នុងទីក្រុងខាងលើដដែល កើនឡើង ១៥,៦% ហើយផលិតផលតែ ទឹកដោះគោ និងទឹកផ្លែឈើ ក៏កើនឡើង សុទ្ធសឹងជាផលវិជ្ជមានទាំងអស់ភេសជ្ជៈជាតិស្ករ។