ក្រៅពីកត្ដាខាងលើ អ្នកវិទ្យាសាស្ត្រជប៉ុន លោកស្រី Kumiko Nakata រកឃើញថា រលកអេឡិចត្រូម៉ាញ៉េទិក ដែលចេញពីឧបករណ៍ Wifi ដូចជា Router នៅតាមផ្ទះ ឬទូរស័ព្ទ ក៏អាចបំផ្លាញមេជីវិតឈ្មោលដែរ។ អ្នកវិទ្យាសាស្ត្រខាងលើនេះ បានសិក្សាលើបុរស ចំនួន ៥១នាក់ ដោយបែងចែកជា ៣ក្រុម ដោយពួកគេ ប្រើប្រាស់ឧបករណ៍ Wifi និងទូរស័ព្ទ សម្រាប់ប្រើអ៊ីនអឺណិត។
អ្នកវិទ្យាសាស្ត្រ បែងចែកដោយឲ្យ ក្រុមទី១ មិនរងការប៉ះពាល់ពីឧបករណ៍ Wifi Router ទេ ចំណែកក្រុមទី២ រងការប៉ះពាល់ ប៉ុន្ដែមានការការពារ និងក្រុមទី៣ រងការប៉ះពាល់ទាំងស្រុង។ លទ្ធផល រកឃើញថា ស្ថិតក្រោមរលកអេឡិចត្រូម៉ាញ៉េទិក ដែលចេញពី Wifi ត្រឹមរយៈពេល ៣០នាទី សឹងតែគ្មានផលប៉ះពាល់ណាមួយ លេចឡើង។