ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ខ្មែរយើងប្រយ័ត្ន វៀតណាមប្រឈមនឹងខ្យល់ពុល អាចបង្កឲ្យកើតមហារីក

នៅ​ភាគ​ខាង​ជើង​ឈាង​ខាង​កើត និង​តំបន់​ដី​សណ្ត​ទន្លេ Hong នៃ​ប្រទេស​វៀតណាម​ប្រឈម​នឹង​ខ្យល់​ពុល ពីថ្ងៃទី១-៦ មីនា ២០២១។ នេះ​បើ​យោង​តាម Vietnam News ចេញ​ផ្សាយ​ថ្ងៃ​នេះ។ ខ្យល់​ពុល​នេះ​មាន​លាយ​ជាមួយ​កម្ទេច​ល្អិតៗ​បំផុត ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់ គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស។ វា​អាច​ផ្តុំ និង​ជ្រៀត​ចូល​ដល់​កូន​ថង់​សួត​តូចៗ និង​ក្នុង​សរសសៃ​ឈាម អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ឬ​ប៉ះពាល់​ដល់ DNA នាំ​មាន​បម្រែ​បម្រួល​ដល់​សេណេទិក។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​ស្នើ​ឲ្យ​និស្សិត សិក្ខាកាម យោធា-នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ស្នាក់​នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម​មាន​ការ​ប្រុង​ប្រយ័ត្ន ចៀស​វាង​ការ​ចេញ​ក្រៅ បិទ​បង្អួច​ពេល​ព្រឹក និង​ត្រូវ​ពាក់​ម៉ាស់​ការពារ​ពេល​ចេញ​ក្រៅ ត្រូវ​លាង​សម្អាត​រន្ធ​ច្រមុះ​នឹង​ទឹក​អំបិល។


ព័ត៌មាន

សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល បានរកឃើញសិប្បកម្មផលិតពពុះសណ្តែក ចំនួន ២ទីតាំង មានដាក់សារធាតុគីមី។ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ ទីតាំងនោះ មាននៅភូមិកោះតូច និងភូមិក្បាលកោះ ស្ថិតក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមលទ្ធផលវិភាគ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងខាងលើ មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ហើយមន្ត្រីជំនាញបានដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោល និងធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកទាំង ២ ជាបណ្តោះអាសន្ន។ បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា […]


ព័ត៌មាន

ប្រេស៊ីលថា​វ៉ាក់សាំងបង្ការកូវីដ១៩ ចិនSinovac មានប្រសិទ្ធភាពជាង៥០%

វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ Sinovac Biotech ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រកប្រេស៊ីល​រក​​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាង​៥០​ភាគរយ ខណៈ​កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ដល់​ជាង​៧០​ភាគរយ។ វ៉ាក់សាំង​Sinovac បាន​ធ្វើ​តេស្ត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​មករា កន្លង​ទៅ​នេះ​ថា​វ៉ាក់​សាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព​មាន​ត្រឹម​៥០,៤​ភាគ​រយ ខណៈ​សប្ដាហ៍​មុន អ្នក​ទាំង​នេះ​ថា​មាន​រហូត​ដល់​៧៨​ភាគ​រយ​។ ប្រ​ទេស​មួយ​ចំនួន​ដូចជា​ឥណ្ឌូណេស៊ី តួគី និង​សិង្ហបុរី ជា​ដើម សុទ្ធ​តែ​បាន​បញ្ជាទិញ​វ៉ាក់​សាំង​ពី​ក្រុម​ហ៊ុន Sinovac Biotech នេះ​ដែរ។ កាល​ពី​សប្ដាហ៍​មុន​ ក្រុម​អ្នក​ស្រាវ​ជា្រវ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ការ​សាក​ល្បង​ក្នុង​ប្រទេស​ប្រស៊ីល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ Sinovac មាន​ប្រសិទ្ធភាព​ប្រឆាំង​រោគសញ្ញាកូវីដ១៩ ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​បាន​៧៨​ភាគ​រយ។ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បញ្ជាក់​ថា​តួលេខ​ខាង​លើ​មិន​បាន​បូក​បញ្ជូល​​ក្រុម​​អ្នក​ដែល​មាន​ការ​ឆ្លង​កម្រិត​ស្រាល​មែន​ទែន​ នោះ​ទេ ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង។ ដោយ​បូក​បញ្ជូល​ក្រុម​ទាំង​នេះ​ទៀត ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ត្រឹម​៥០,៤​ភាគ​រយ​។ កន្លង​មក ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​Sinovac បាន​បង្ហាញ​លទ្ធផល​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​ផ្សេង​គ្នា។ កាលពី​ខែមុន ប្រទេស​តួគី បាន​បញ្ជាក់​ថា​វ៉ាក់សាំងSinovac មាន​ប្រ​សិទ្ធ​ភាព​រហូត​ដល់​៩១,២៥​ភាគ​រយ ខណៈ​ឥណ្ឌូណេស៊ី ដែល​បាន​ចាប់ផ្ដើម​ប្រើ​វ៉ាក់​សាំង​នេះ ថា​មាន​ប្រសិទ្ធ​ភាព​៦៥,៣​ភាគ​រយ។


ព័ត៌មាន

ជប៉ុន​រកឃើញ​វីរុសកូវីដ១៩ មាន​វ៉ារ៉្យង់ថ្មីផ្សេងទៀត​ ខុសពីនៅ​អង់គ្លេស

អាជ្ញាធរ​សុខាភិ​បាលជប៉ុន​បាន​រក​ឃើញ​វីរុស​កូវីដ១៩ប្រភេទថ្មី​មួយ​ទៀត​មាន​ប្រ​ភព​នៅ​ប្រ​ទេស​ប្រេស៊ីល ដែល​វីរុស​ប្រភេទ​នេះ​ ខុស​ពី​វីរុស​កូវីដ១៩​ប្រ​ភេទ​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​ចក្រភព​អង់​គ្លេស​។ សារព័ត៌មាន​The Japantimesបាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា នេះ​ថា វ៉ារ៉្យង់ថ្មី​របស់​វីរុស​កូវីដ​១៩ នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បួន​រូប​​ហោះ​ចេញ​ពី​រដ្ឋ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល​។ មន្ត្រី​សុខា​ភិបាល​ជប៉ុន​បាន​អះអាង​ថា​វ៉ា​រ៉្យង់​របស់​វីរុស​កូវីដ​១៩​នេះ ខុស​ពី​វ៉ារ៉្យង់កូវីដ១៩​ដែល​គេ​បាន​រក​ឃើញ​នៅ​ចក្រ​ភព​អង់គ្លេស ដែល​​មាន​ការ​ឆ្លង​ខ្លាំង​នោះ។ មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​តែ​សិក្សា​មើល​ដែរ​ថា​វ៉ាក់សាំង​អាច​មាន​ប្រសិទ្ធ​ភាព​ចំពោះ​វីរុស​កូវីដ១៩ ដែល​មាន​វ៉ារ៉្យង់​ថ្មី​នេះ​ដែរ​ឬ​យ៉ាងណា។​ យ៉ាងណា មន្ត្រី​បញ្ជាក់​ថា​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ មាន​វ៉ារ៉្យង់​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​​នេះ​អាច​ឆ្លង​លឿន​នោះ​ទេ។ ​ ប្រ​ភព​ដដែល​បន្ត​ថា​អាជ្ញា​ធរ​ជប៉ុន​បាន​ជួន​ដំណឹង​ពី​ការ​រក​ឃើញ​នេះ​ដល់​ភាគី​ប្រេស៊ីល​ហើយ​ដែរ ដោយ​ថា​វ៉ារ្យ៉ង់​របស់​វីរុសកូវីដ​១៩ ដែល​បាន​រក​ឃើញ​បាន​បំប្លែង​ខ្លួន​ដល់ទៅ​១២ ហើយ​មាន​មួយ​ក្នុង​ចំណោម​នោះ​ដូច​គ្នា​ទៅ​នឹង​វ៉ារ្យ៉ង់​ដែល​គេ​រក​ឃើញ​ក្នុង​ចក្រភព​អង់គ្លេស​កន្លង​មក​។


ព័ត៌មាន

ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?

ពេល​យើង​ត្រូវ​ឆ្កែ​ខាំ ឬ​សត្វ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែ​ឆ្កួត​ខាំ ខ្វាច ឬ​ក្រញៅ យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ឆ្លង​វីរុស​ឆ្កែឆ្កួត អាច​គ្រោះ​ថ្នាក់​ដល់់​ជីវិត បើ​មិន​បាន​ព្យាបាល​ទាន់​ពេល។ ស្រប​គ្នា​នេះ​ដែរ មាន​គ្នា​យើង​មួយ​ចំនួន ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​រួច​រាល់​ហើយ តែ​បើ​មាន​ឆ្កែ​ខាំ​ក្រោយ​ពេល​ចាក់ យើង​គួរ​តែ​ចាក់​បន្ថែម​ការពារ​ទៀត ឬ​យ៉ាង​ណា? ពាក់​ព័ន្ធ​នឹង​រឿង​ឆ្កែ​ខាំ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​យូរ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ធ្លាប់​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​យូរ​ឆ្នាំ​មក​ហើយ តែ​បែរ​ជា​ត្រូវ​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​មក​ខាំ ខ្វាច ឬ​ក្រញៅ​វិញ យើង​ចាំបាច់ត្រូវចាក់​រំលឹកឡើងវិញ។ លោក​បន្ត​ថា អ្នក​ជំងឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំងរំលឹក​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្កែឆ្កួត ចៀស​វាង​មាន​បញ្ហា​ជា​យថាហេតុ​ណា​មួយ។ ដូច​គ្នា​នេះ មិន​មែន​មាន​តែ​សត្វ​ឆ្កែ​តែ​មួយ​ទេ​ដែល​អាច​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​ឲ្យ​មនុស្ស​យើង​បាន វីរុស​នេះ​អាច​ចម្លង​មក​យើង​ដោយ​សត្វ​ផ្សេង​ទៀត​ដូចជា៖ ឆ្មា ស្វា ប្រជៀវ សំពោច ឆ្កែព្រៃ។ល។ ក្រោយ​ពេល​ខាំ​ហើយ វីរុស​ឆ្កែឆ្កួត​នឹង​ធ្វើ​ដំណើរ​ពី​កន្លែង​ខាំ ឆ្ពោះ​ទៅ​បង្ក​រោគ​នៅ​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល ហើយ​បើ​ចេញ​សញ្ញា​ឆ្កែ​ឆ្កួត​វា​អាច​ហួស​ពេល​នឹង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ។ បើ​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ បន្ថែម​ពី​លើ​នេះ ក្រោយ​ពេល​ឆ្កែ ឬ​ឆ្មាខាំ​ហើយ យើង​មិន​ត្រូវ​ដេរ ឬ​រុំ​បិទ​មុខ​របួស​ដែល​ឆ្កែ​ខាំ​នោះ​ទេ។ យើង​ត្រូវ​ដឹង​ពី​របៀប​ថែ​មុខ​ក្រោយ​ឆ្កែ​ខាំ​ដូចជា លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ប្រើថ្នាំកម្ចាត់មេរោគ […]


ព័ត៌មាន

អង់គ្លេសហាមអ្នកមានបញ្ហាអាលែកហ្ស៊ីចាក់វ៉ាក់សាំងកូវីដ១៩

បុគ្គលិក​សុខាភិបាល​អង់គ្លេស​ពីរ​នាក់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ នាំឲ្យ​និយ័តករ​អង់គ្លេស​ចេញ​បម្រាម​​ភ្លាមៗ​ដែរ ថា​អ្នក​ទាំង​ឡាយ​ណា​មាន​បញ្ហា​អាលែកហ្ស៊ី​មិន​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ទេ​។ ក្នុង​សប្ដាហ៍​នេះ​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​កូវីដ១៩ របស់​ក្រុម​​ហ៊ុន​Pfizer/BioNTechដល់​ប្រជាជន​គោល​ដៅ​របស់​ខ្លួន។ យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង បុគ្គលិក​សុខា​ភិបាល​ចំនួន​ពី​រនាក់​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​កើត​ឡើង​ដែរ​។ សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃទី៩ ខែ​ធ្នូ ថា​អ្នក​ទាំងពីរ​បាន​ទទួល​វ៉ាក់​សាំង​កាលពី​ថ្ងៃអង្គារ និង​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​កើត​មាន​បញ្ហា​អាលែកហ្ស៊ីនេះ​ តែ​ថា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សង្គ្រោះ និង​ស្ថិត​ក្នុង​សភាព​ធម្មតា​វិញ​ហើយ។ បើ​តាម​ប្រ​ភព​​ខាង​លើ មន្ត្រី​សុខា​ភិបាល​អង់គ្លេសបាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មា​ន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ ថ្នាំពេទ្យ​ឬវ៉ាក់សាំង​មិន​​ត្រូវ​ចាក់​វ៉ក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​ដែល​អង់គ្លេស​កំពុង​ប្រើ​នោះ​ទេ​។​ បញ្ហា​អាលែក​ហ្ស៊ី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ដូច​ជា​ឡើង​កន្ទួល​លើ​ស្បែក ពិបាក​ដកដង្ហើម និង​ពេល​ខ្លះធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។ ទោះបីជា​យ៉ាង​នេះ​ក្ដី ភ្នាក់​ងារ​និយ័តករ​ឱសថ និង​ផលិតផល​សុខភាព​របស់​អង់គ្លេស​​​​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ ​គុណភាព និង​អនុលោម​ទៅ​តាម​ស្ដង់​ដារ​សុវត្ថិភាព​ទៀត​ផង ចំពោះ​បុគ្គល​ដែល​មិន​មាន​បញ្ហា​អាលែកហ្ស៊ី។


ព័ត៌មាន

ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ថា​ប្រ​ទេស​របស់​លោក​បាន​ទទួល​វ៉ាក់​ស៊ាំង​កូវីដ១៩ ​លើកទី១​របស់​ខ្លួន​ពី​ប្រទេស​ចិន​ហើយ និង​គ្រោងរៀបចំ​ចាក់​​វ៉ាក់សាំង​នេះ​ជា​ទ្រង់​ទ្រាយធំ​តែម្ដង​។ សារព័ត៌មាន​ channelnewsasia បាន​ចុះ​ផ្សាយ​កាលពី​យប់​មិញ​ថា​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ចំនួន​១,២លាន​ដូស ពីក្រុម​ហ៊ុន​ចិន​ Sinovac Biotech ដែល​វ៉ាក់សាំង​នេះ​កន្លង​មក​ក៏​ធ្លាប់​បានធ្វើ​តេស្ត​សាក​ល្បង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​កាលពី​ខែ​សីហា​។ បើ​តាម​លោក​ប្រ​ធានាធិបតី ប្រ​ទេស​ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​១,៨​លាន​ដូស​ បន្ថែម​ទៀត​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២១។​ ការ​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន Sinovac Biotech​ លើ​វ៉ាក់សាំងកូវីដ​១៩ ក៏​កំពុង​ធ្វើ​ដែរ​ក្នុង​ប្រទេស​ប្រេស៊ីល និងទួរគី ដែល​លទ្ធ​ផល​ប្រ​សិទ្ធភាព​វ៉ាក់សាំង​នៅ​ប្រេស៊ីល​នឹង​ត្រូវ​បង្ហាញនៅ​ពាក់កណ្ដាល​ខែ​ធ្នូ​នេះ។


ព័ត៌មាន

ឡានពេទ្យដឹកសំណាក COVID-19 ជួប​គ្រោះថ្នាក់តាមផ្លូវ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២០ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​ឡាន និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា ដែល​ឡាន​នោះ​ជា​ឡាន​ពេទ្យ​ដឹក​សំណាក ៣ កេស និង​សព​ជនជាតិ​ចិន ១ នាក់។ គ្រោះ​ថ្នាក់​កើត​ឡើង​នៅ​ម៉ោង ០៦៖ ២០នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១២១-១២២ ស្ថិត​ក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។ ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក MAXUSV80 ជា​ឡាន​សង្គ្រោះ​បន្ទាន់ AMBULANCE ពណ៌​ស ពាក់​ផ្លាក​លេខ រដ្ឋ ១២-២០៩១១ ដោយ​នៅ​ក្នុង​រថយន្ត​មាន​ដឹក​សព​ជនជាតិ​ចិន​ម្នាក់ ព្រម​ទាំង​សំណាក COVID-19 ចំនួន ០៣ កេស​ដើម្បី​យក​ទៅ​ធ្វើ​តេស និង​ពិនិត្យ​នៅ​ភ្នំពេញ ។ ជា​សំណាង​ល្អ​សំណាក​ទាំង ០៣ កេស​នោះ​ពុំ​មាន​ការ​បែក ឬ​ដាច់​រហែក​ទេ ក្រោយ​កើត​ហេតុ​សាកសព និង​សំណាក COVID-19 ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​បន្ត​ទៅ​ភ្នំពេញ​ហើយ។


ព័ត៌មាន

ក្រសួងបង្ហាញ ៣ ចំណុចទាក់ទងប្រភពជំងឺ COVID-19 ធ្វើឲ្យផ្ទុះព្រឹត្តិការណ៍សហគមន៍

មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស COVID-19 ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​រួម​គ្នា​ជាមួយ​នឹង​ក្រសួង​សុខាភិបាល និង​តាម​ការ​ពិភាក្សា​ក្រុម​ការងារ​ក្រសួង​សុខាភិបាល និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា ព្រម​ទាំង​ផ្អែក​លើ​ការ​សិក្សា​មន្ទីរ​ពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ លើ​ប្រភព​វីរុស COVID-19 ដែល​ចម្លង​មក​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដោយ​ក្រុម​ការងារ​អាច​ទាញ​ការ​សន្និដ្ឋាន​ជា​បឋម​ដូច​តទៅ៖ - ប្រភព​មេរោគ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ជា​ក្រុម​វីរុស clad 19B អាច​មកពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី បានចូល​មក​កម្ពុជា​អំឡុង​ខែ​តុលា ឆ្នាំ ២០២០ មក​ទល់​នឹង​ថ្ងៃ​ផ្ទុះ។ - តាម​ការ​ពិចារណា​ដោយ​ហ្មត់ចត់​លើ​លទ្ធផល​នៃ​ការ​សិក្សា​វត្ថុ​សំណាក​អ្នក​ជំងឺ​បំបែក​បន្ត​ៗ​គ្នា​រក​ភាព​ដូច​គ្នា​នៃ​វីរុស COVID-19 ទៅ​នឹង​សំណាក​រូបរាង​វីរុស COVID-19 ពី​តំបន់​ផ្សេង​ៗ​គ្នា បាន​បង្ហាញ​ថា គឺ​មិន​មាន​ការ​ទាក់​ទង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​ទេ។ - ជំហាន​បន្ទាប់ ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​ចម្លង​វីរុស COVID-19 នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។


ព័ត៌មាន

គ្រូពេទ្យឥណ្ឌា៖ រាក ក្អួត ចង្អោរ ក៏ជារោគសញ្ញាកូវីដ១៩ ដែរ

គ្រូពេទ្យ​នៅ​វិទ្យស្ថាន​វេជ្ជសាស្រ្ត​មួយ​ក្នុង​ប្រ​ទេស​ឥណ្ឌា បាន​លើក​ឡើង​ថា​អាការៈ​ក្អួត ចង្អោរ និង​រាក ក៏​ជា​សញ្ញា​មួយ​របស់​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ដែរ បើ​ទោះ​បីជា​មិន​មាន​ចេញ​រោគ​សញ្ញា​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​ក៏​ដោយ​។ គ្រូពេទ្យ​នៅ​ All India Institute of Medical Sciences របស់​ឥណ្ឌា​បាន​លើក​ឡើង និង​ត្រូវ​ដក​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​លើ​វិប​សាយ​សុខភាព Healthshots ថា​អ្នក​ជំងឺ​កូវីដ​១៩ ពី​១០​ទៅ​១៥​ភាគរយ​ដែល​បាន​មក​កាន់​មន្ទីរ​ពេទ្យ​គឺ​មាន​រោគ​សញ្ញា​ដូចជា​រាក ចង្អោរ និង​ក្អួត ជា​ជាង​មាន​រោគ​សញ្ញា​ក្អក ពិបាក​ដកដង្ហើម ឬ​ឈឺ​ក​។ ក្រុម​គ្រួ​ពេទ្យ​ដដែល​ក៏​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ជំងឺ​កូវីដ​១៩ អាច​លេច​ចេញ​​​បញ្ហា​ផ្សេងទៀត​ដូច​ជា​គាំង​បេះ​ដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល បញ្ហា​កំណក​ឈាម ខ្សោយ​តម្រង​នោម ឬ​ថ្លើម ទៀត​ផង​។ គ្រូពេទ្យ​របស់​វិទ្យា​ស្ថាន​ដដែល​បន្ថែមថា៖ «ចំនួន​អ្ន​ក​ជំងឺ​កូវីដ​១៩ ចន្លោះពី​១០ ទៅ​១៥​ភាគរយ​ អាច​ចេញ​រោគ​សញ្ញា​​តែ​ទាក់​ទង​នឹង​បញ្ហា​ក្រ​ពះ​ពោះ​វៀន ហើយ​គ្មាន​ចេញ​រោគ​សញ្ញា​លើ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ទេ។ ដូច​នេះ​វា​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​ធ្វើ​តេស្ត​អ្នក​មាន​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះ​ពោះ​វៀន​ ប្រសិន​ជា​អ្នក​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​មាន​ឆ្លង​កូវីដ​១៩ ពីមុន​មក​»។​ ក្រៅពី​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះពោះ​វៀន ក្រុម​គ្រូពេទ្យ​ក៏​បញ្ជាក់​ដែរ​ថា​ កូវីដ​១៩ ក៏​នាំ​ឲ្យ​មាន​បញ្ហា​កំណក​ឈាម បញ្ហា​លើ​បេះដូង និង​ខួរ​ក្បាល បញ្ហា​តម្រង​នោម និង​រោគ​សញ្ញា​មួយ​ចំនួន​នៅ​លើ​ស្បែក​ផង​ដែរ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស