ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ឧស្សាហ៍ទៅពេទ្យវៀតណាម ត្រូវប្រយ័ត្ន! ទីនោះសម្បូរបាក់តេរីស៊ាំថ្នាំច្រើនណាស់

ពលរដ្ឋខ្មែរយើងមិនតិចទេដែលបាន​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាពនៅតាម​មន្ទីរពេទ្យ​នានានៅប្រទេស​វៀតណាមក្នុងមួយឆ្នាំៗ។  តែបើចូលក្នុងមន្ទីរពេទ្យ​ហើយ គួរប្រុងប្រយ័ត្ន ព្រោះនៅទីនោះសម្បូរបាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំច្រើនណាស់។ ក្នុងការសិក្សា​លើ​អ្នកជំងឺ ២.២៣៣​ នាក់ ក្នុង​មន្ទីរពេទ្យ ១២​ កន្លែង ពី ឆ្នាំ​២០១៧-២០១៨ អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត និង​វៀតណាម រកឃើញ​ថា អ្នកជំងឺ​មានផ្ទុក​បាក់តេរី​ស៊ាំនឹង​ថ្នាំជាច្រើន ដោយមានទាំង​ប្រភេទ​បាក់តេរី Carbapenem-resistant Enterobacteriaceae ដែលស៊ាំ​នឹង​ក្រុមថ្នាំ​បំបាត់ការ​ឈឺចាប់ ប្រើ​ដើម្បី​ព្យាបាល​ការឆ្លងមេរោគ​ធ្ងន់ធ្ងរ។ ក្នុងការសិក្សា អ្នកវិទ្យាសាស្ត្រឃើញមាន​អត្រាខ្ពស់​នៃ​បាក់តេរី​ពោះវៀន​ដែលស៊ាំ​នឹង​ថ្នាំជាច្រើន នៅតាម​មន្ទីរពេទ្យ​នានា។ លោកសាស្ត្រាចារ្យ Hakan Hanberger ដឹកនាំ​ការសិក្សា បញ្ជាក់​ថា “រយៈពេល​កាន់តែយូរ ដែល​អ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ហានិភ័យ​នឹង​កាន់តែ​ខ្ពស់ ដែល​ពួកគេ​ឆ្លង​បាក់តេរី​ស៊ាំ​នឹង​ក្រុមថ្នាំ Carbapenems”។ ការសិក្សា ប៉ាន់ស្មាន​ថា ប្រសិនបើអ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ១​ថ្ងៃ ពួកគេ​មានឱកាស​ឆ្លង​មេរោគ រហូត​ដល់ ៤,២%។ ការសិក្សា សន្និដ្ឋាន​ថា មាន​ការរាលដាល​នៃ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​ជាច្រើន នៅ​ក្នុង​មន្ទីរពេទ្យ​វៀតណាម ដោយ​មាន​ការចម្លង​យ៉ាងខ្លាំងទៅ​អ្នកជំងឺ។ ចំណែក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ទុក​វៀតណាមជាប្រទេស​មាន​អត្រាខ្ពស់ខ្លាំង នៃ​ការឆ្លងមេរោគ​ស៊ាំ​នឹង​ថ្នាំ​បំបាត់​ការឈឺចាប់។ អត្ថបទពាក់ព័ន្ធ៖ អស្ចារ្យ! ពេទ្យប្រើ​ពិសខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​ដល់ទៅ២​មុខ ឱបថើប​ឆ្កែឆ្មា​​ អាច​ឆ្លង​បាក់តេរី គ្រោះថ្នាក់​ដល់​ជីវិត ដើម្បី​លុបបំបាត់​បញ្ហា​នេះ វៀតណាម ចាំបាច់​ដាក់ចេញ​វិធានការ​នានា ដូចជា […]


ព័ត៌មាន

គ្រុនឈាមរាលត្បាតខ្លាំង ថៃ រៀបចំផលិតស្បែកជើងប្រឆាំងសត្វមូស

មិនថា ខ្មែរយើង ឬប្រទេសថៃ​នោះទេ នៅឆ្នាំនេះ កំពុង​ផ្ទុះឡើង​ជំងឺ​គ្រុនឈាម​យ៉ាងកំហុគ​ដូចគ្នា ដែល​បណ្ដាល​មកពី​មូសខ្លា។ ពាក់ព័ន្ធ​បញ្ហា​សត្វមូសនេះ វិស័យ​រដ្ឋ និង​ឯកជន​ថៃ បាន​កំពុង​ស្រាវជ្រាវ​ផលិតស្បែក​ជើង​ប្រឆាំងសត្វមូស។ ស្បែកជើងនេះ ឈ្មោះថា “Nano Shoues” ទាក់ទាញ​សត្វមូស ហើរមក​ទំ​ពីលើ ដោយ​នៅ​លើ​ស្បែកជើងនេះ មាន​ថ្នាំសម្លាប់​សត្វល្អិត។ ពេល​សត្វ​មូសទំលើស្បែកជើងនេះ វានឹងជាប់​ថ្នាំគីមី ដែល​រារាំង​មូស​មិនឲ្យ​ពង និង​ក្លាយជា​ដង្កូវទឹក។ ស្បែកជើងនេះ ត្រូវសហការ​គ្នាផលិត​ដោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​ក្រុមហ៊ុន SCG របស់​ថៃ។ គម្រោងផលិត​ស្បែកជើង​ប្រឆាំង​សត្វមូសនេះ រំពឹង​ថា នឹងបញ្ចប់​នៅ​ឆ្នាំ២០២១ ខាងមុខ ហើយ​ពេលនោះមានតែ​ក្រុមហ៊ុន​ប៉ុណ្ណោះដែល​សម្រេច​ចេញលក់​ផលិតផល​នេះ នៅ​តាមទីផ្សារ។ ក្រុមហ៊ុន SCG បញ្ជាក់​ថា ការបង្កើតថ្មីនេះ មិនមែ ដើម្បីតែ​ប្រាក់ចំណេញ​នោះទេ។ ក្រុមហ៊ុន ចង់យក​ស្បែកជើងនេះជួយ​ដល់តាម​សហគមន៍ ដែល​មាន​ជំងឺ​បង្ក​ដោយ​មូស កំពុងរាលដាល។ បច្ចុប្បន្ន ក្រុមការងារមួយ កំពុង​សិក្សាពី​ប្រសិទ្ធភាព និង​ធានា​ថា ការបង្កើតថ្មីនេះ មិនបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​បរិស្ថាន។ អត្ថបទពាក់ព័ន្ធ៖ ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ នេះ តើ​ត្រូវ​បង្ការ​ម៉េច​ខ្លះ? សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ស្មាន​ថា ពិភពលោក មាន​ករណី​ជំងឺ​គ្រុនឈាម […]


ព័ត៌មាន

សិង្ហបុរី ប្រកាសឲ្យប្រយ័ត្នក្រែមលាប៤ប្រភេទ ប្រើទៅប៉ះពាល់ស្បែកធ្ងន់ធ្ងរ

សិង្ហបុរី ជាប្រទេស​អភិវឌ្ឍ​ខ្លាំង ហើយ​ការគ្រប់គ្រង​លើ​គុណភាព​ផលិតផល​ប្រើប្រាស់ មិនថា អាហារ ឬឱសថទេ គឺតឹងរ៉ឹង និង​ហ្មត់ចត់ណាស់។ ថ្ងៃនេះ អាជ្ញាធរ​សុខាភិបាល​សិង្ហបុរី ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះក្រែម​លាបស្បែក ៤​ប្រភេទ ក្រោយ​បង្ក​ឲ្យ​ទារកម្នាក់​ឈឺចូលពេទ្យ។ ក្នុងនោះ ក្រែមលាបស្បែក ៣ ​ប្រភេទប្រើដើម្បី​ព្យាបាល​ជំងឺត្រអក ដែល​អាជ្ញាធរ​សិង្ហបុរី ឲ្យ​ប្រុងប្រយ័ត្ន​ រួមមាន ​ក្រែម D’Splendid Kidzema ក្រែម CLAĺR DE LUNE P Tuberose Day និង ​ក្រែម CLAĺR DE LUNE S Involcurata Night។ ចំណែក​ក្រែម ១​ប្រភេទ​ទៀត គ្មាន​ឈ្មោះ​ម៉ាកនោះទេ ផ្គត់ផ្គង់​ដោយ​គ្រូថ្នាំបុរាណ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ប្រើ​ដើម្បី​ព្យាបាល​​រោលកន្ទួល​លើ​ទារក។ ក្រោយ​លាបក្រែម​គ្មាន​ម៉ាក​នេះ ទារក​មាន​រោគសញ្ញា Cushing ដោយ​លេចចេញ​អាការៈ​ដូចជា មុខមូល​ដូចព្រះចន្ទ (Moon-face) និង​ឡើងបឿក្របី (Buffalo hump) ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅពេទ្យ។ បន្ទាប់យក​យក​ក្រែមលាប​ទៅ​ពិនិត្យ អាជ្ញាធរ​រកឃើញ​ថា ក្រែមនេះ មាន​ផ្ទុក​ស្ទេរ៉ូអ៊ីត​ខ្លាំង ហៅថា Betamethasone និង […]


ព័ត៌មាន

ឈាមសត្វប្រឡាំងកាស គេហៅថាមាសខៀវ ១លីត្រ ជិត ២ម៉ឺនដុល្លារ

ប្រឡាំងកាស (Horseshoe Crab) ជាប្រភេទក្ដាម​សមុទ្រ ហើយនៅ​ស្រុកខ្មែរ​យើង អាច​យក​មកធ្វើ​ជាអាហារ​ញ៉ាំ​ផងដែរ។ នៅអាមេរិក​វិញ ឈាម​សត្វសមុទ្រ​មួយ​នេះ ត្រូវ​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ហើយ​ឈាម​របស់​វា ក៏ថ្លៃខ្ពស់ដែរ។ ចាប់តាំង​ពីឆ្នាំ​១៩៦០ មក អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា ឈាម​សត្វ​ប្រឡាំងកាស អាចយកទៅ​ប្រើ ដើម្បី​ចាប់បាក់តេរី​តូចៗ ដែល​បង្កគ្រោះថ្នាក់។ ដូច្នេះ ឧស្សាហកម្ម​ផ្នែក​ឱសថ បាន​ប្រើឈាម​សត្វប្រឡាំងកាស ដើម្បី​ធានា​ថា ការ​ចាក់ថ្នាំ វ៉ាក់សាំង និង​ការវះកាត់ គ្មាន​ការ​ឆ្លងមេរោគ។ រាល់ឆ្នាំ អាមេរិក បាន​ចាប់​សត្វ​ប្រឡាំងកាស ប្រមាណ ៥០​ម៉ឺន​ក្បាល ដើម្បី​ប្រមូលយក​ឈាម។ ក្រោយ​ប្រមូលឈាម​ហើយ សត្វនេះ ត្រូវប្រលែង​ឲ្យ​ចូល​ក្នុង​សមុទ្រ​វិញ តែ​វាត្រូវ​ប៉ាន់ស្មាន​ថា បាន​ស្លាប់ ១៥%។ ក្រៅពី​អាមេរិក ប្រទេស​ចិន និង​ម៉ិកស៊ិក ក៏ប្រមូល​យក​ឈាម​សត្វ​ប្រឡាំងកាសផងដែរ។ ដោយសារ​តម្រូវការ​ខ្ពស់ ឈាម​សត្វ​ប្រឡាំងកាស ត្រូវគេ​ហៅថា មាសខៀវ មាន​តម្លៃរហូត​ដល់ ៦​ម៉ឺនដុល្លារ/ហ្គាឡុន ឬ​ប្រមាណ ជិត ២​ម៉ឺន​ដុល្លារ/លីត្រ។ អត្ថបទពាក់ព័ន្ធ៖ ពិស​ខ្យាដំរី មួយ​​លីត្រ តម្លៃ​ខ្ពស់​ជាង ១០​លាន​ដុល្លារ ​​ព្រោះ​ផលិតជា​​ថ្នាំ​ព្យាបាល​មហារីក​បាន អំបិល​ហិម៉ាល័យ ពណ៌​ផ្កាឈូក ថ្លៃ​ខ្ពស់​ខ្លាំង […]


ព័ត៌មាន

ថៃ ជំរុញពលរដ្ឋទៅ​តេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន

ថៃ ​ជាប្រទេស​សម្បូរ​ដោយ​តំបន់ភ្លើងពណ៌​ស្របច្បាប់ជាច្រើន ដូច្នេះ​ប្រជាជន ក៏ប្រឈម​នឹង​ជំងឺ​កាមរោគ និង​ជំងឺអេដស៍ខ្លាំងដែរ បើទៅរកសេវា​ផ្ដេសផ្ដាស​ដោយមិន​ការពារ​បាន​ត្រឹមត្រូវ។ ដូច្នេះ ​សុខាភិបាល​ប្រទេសនេះ​ បាន​ជំរុញឲ្យ​ប្រជាជន​ទៅ​តេស្ដឈាម​មេរោគ​អេដស៍ ក្រោយ​រកឃើញ​មនុស្ស​រាប់​ម៉ឺន​នាក់ ផ្ទុកមេរោគ​នេះ ដោយ​មិនដឹងខ្លួន។ នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ អំពាវនាវ​ឲ្យ​ពលរដ្ឋ ទៅ​តេស្ដឈាម​មេរោគអេដស៍​ដោយ​មិន​បង់ថ្លៃ តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ក្រោយ​រកឃើញ​មនុស្ស ប្រមាណ ២៨.០០០​នាក់ ផ្ទុក​ជំងឺ​នេះ​ដោយ​មិនដឹង​ខ្លួន​នោះទេ។ ពលរដ្ឋថៃ ដែល​មាន​អត្តសញ្ញាណប័ណ្ណ អាច​ទៅតេស្ដឈាម​មេរោគ​នេះ បាន ២​ដង/ឆ្នាំ។ បើ​តាម​ការិយាល័យ​សុខាភិបាល​ជាតិ​ ប្រកាស​ថា ពលរដ្ឋ លើស ៤៥ម៉ឺន​នាក់​ ដឹងខ្លួន​ថា មាន​ផ្ទុក​មេរោគ​អេដស៍។ ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​តេស្ដឈាម​ដូច្នេះ គឺក្នុង​គោលបំណង​ព្យាបាល និង​បង្ការ​ការរាលដាល​នៃ​ជំងឺ​នេះ។ នាយកដ្ឋាន​ដដែល​នេះ បញ្ជាក់​ថា នៅឆ្នាំ​២០១៩ មាន​ករណី​ជំងឺ​អេដស៍​ថ្មី ប្រមាណ ៦.៤០០​ករណី ឬ ១៧​ករណី/ថ្ងៃ។   អត្ថបទពាក់ព័ន្ធ៖ រួមភេទ​អត់​សុវត្ថិភាពនៅ​ថៃ ឥឡូវ​មាន​អ្នកកើត​​ស្វាយ ច្រើន​ដល់​កម្រិត​ប្រកាស​អាសន្ន អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកអង្គុយធ្វើការយូរ គួរហាត់ប្រាណប៉ុនណា ទើបជួយសុខភាព?

ការ​អង្គុយ​ធ្វើការ​យូរសឹងរាល់​ថ្ងៃ មិន​ល្អ​សម្រាប់​សុខភាព​នោះទេ អាច​បណ្ដាល​ឲ្យ​ឆាប់ស្លាប់។ ហើយក៏មាន​ការសិក្សា​ជាច្រើនលើបញ្ហា​នេះដែរ។ តើគួរធ្វើដូចម្ដេច ដើម្បី​ដោះស្រាយ​បញ្ហា​ប៉ះពាល់​សុខភាព​មួយ​នេះ? សាកលវិទ្យាល័យ Cambridge របស់​អង់គ្លេស បាន​ពិនិត្យ​លើ​ការសិក្សាចំនួន ១៦ រយៈពេល ១៣ ​ឆ្នាំ ដែល​មាន​ទិន្នន័យ​មនុស្ស ១ ​លាន​នាក់។ អ្នកស្រាវជ្រាវរកឃើញ​ថា ការចំណាយ​ពេល ១​ ម៉ោង ហាត់ប្រាណដោយ​ដើរ ឬជិះកង់ អាច​ជួយ​បំបាត់​ផលប៉ះពាល់​ដែល​បណ្ដាល​មកពី​ការ​អង្គុយ​ធ្វើការ​យូរពី ៨​ម៉ោង​ឡើងទៅ/ថ្ងៃ។ ចំណែក​ការសិក្សា​មួយទៀតរកឃើញ​ថា បើ​យើង​ចំណាយពេល ៥​ ម៉ោង​ឡើង អង្គុយ ឬមើល​ទូរទស្សន៍ យើង​ចាំបាច់​ត្រូវ​ហាត់ប្រាណពី ៦០-៧៥ ​នាទី ដើម្បីកាត់បន្ថយ​បញ្ហា​ហានិភ័យ​សុខភាពដែលបណ្ដាល​មកពី​ការ​អង្គុយ។ បើ​មិនអាច​ចំណាយពេល ១​ ម៉ោង ដើរ ឬជិះកង់ទេ អ្នកអង្គុយ​ធ្វើការ​យូរ អាច​ទៅ​ហាត់ប្រាណ​ដោយ​ប្រើកម្លាំង (Workout) រយៈពេល ១០​ នាទី នៅ​តាម​កន្លែង​ហាត់ប្រាណ​បាន។ អ្នកអង្គុយធ្វើការ​យូរ ចាំបាច់​ព្យាយាម​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើនក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ

បញ្ហា​ជ្រុះសក់ដល់ថ្នាក់ទំពែក កើតឡើង​ទាំងប្រុស ទាំង​ស្រី ហើយ​បច្ចុប្បន្ន គ្នាយើង​ខ្លះ វ័យទើបជាង ៣០​ឆ្នាំ ក៏ជួប​បញ្ហា​នេះ​បាត់ទៅ​ហើយ មិនទាន់​ដល់​វ័យ​ចំណាស់ខ្លាំង​ផង។ តែ​បញ្ហា​នេះ ទំនង​អាច​ព្យាបាល​បាន នាពេល​ខាងមុខ ព្រោះអ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​សាកល្បង​បណ្ដុះសក់​ចេញពី​ក្នុង​ស្បែក​បាន​ដោយ​ជោគជ័យ។ ជោគជ័យ​លើ​របក​គំហើញ​ថ្មីនេះ រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ Sanford Burnham Prebys Medical Discovery និង​ចែករំលែកនៅ​សន្និសីទ​អន្តរជាតិ​របស់​សមាគម International Society for Stem Cell Research នៅ​ទីក្រុង Los Angeles របស់​អាមេរិក កាលពី​ថ្ងៃទី​២៧ ខែមិថុនា ២០១៩។ អ្នកវិទ្យាសាស្ត្រ បានបង្កើត​ឫសសក់ ដោយ​ប្រើ​កោសិកាដើម ​ (Stem Cell) របស់​មនុស្ស ហើយ​យក​ទៅ​បញ្ចូល​ក្នុង​ស្បែក​សត្វកណ្ដុរ តាមរយៈ​រឺស័រ​ល្អិត (Scaffolds)។ ក្រោយ​មក សក់​បាន​ដុះចេញ​ពីស្បែក​សត្វកណ្ដុរ តាមរយៈ​រឺស័រនេះ។ បន្ទាប់​ទទួល​ជោគជ័យ​លើ​របបកំហើញ​នេះ អ្នកវិទ្យាសាស្ត្រ​កំពុង​សាកល្បង​វិធីសាស្ត្រ​នេះ លើ​មនុស្ស។ វិធីសាស្ត្រនេះ ពិសេស​ខុសប្លែកពី​វិធីសាស្ត្រ​ផ្សេងទៀត ក្នុង​ការ​បណ្ដុះឫសសក់ ដោយសារ​ការ​ផ្គត់ផ្គង់​កោសិកា​ដើម (Stem Cell) គ្មានដែនកំណត់ ហើយ​អាចប្រមូល​បាន […]


ព័ត៌មាន

ពិតអត់ បើញុាំសាច់ច្រើន អាចឆាប់ស្លាប់?

ដោយ​សារ​សាច់​ក្រហម​ (សាច់សុទ្ធ) សម្បូរ​ប្រតូអ៊ីន និង​សារធាតុចិញ្ចឹម​ខ្ពស់ ជួយ​ឲ្យ​យើង​ញ៉ាំហើយ​មាន​កម្លាំង ប៉ុន្តែ​នៅ​ពេល​ញ៉ាំ​ពពួក​សាច់​ប្រភេទ​នេះ​ច្រើន​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ព្រោះការ​សិក្សា​ថ្មីរកឃើញថា ញ៉ាំ​​សាច់​ក្រហម​ច្រើន​អាច​បណ្តាល​ឲ្យ​ស្លាប់។  ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពីសាលា Harvard T.H. Chan ក្នុង​រដ្ឋ Boston សហរដ្ឋ​អាមេរិក បាន​សិក្សា​ទិន្នន័យ​​វិភាគ​លើ​ស្រីៗ​ចំនួន ៥៣.០០០នាក់ និងប្រុសប្រមាណ ២៨.០០០នាក់ ពី​ទម្លាប់​ញុាំ​អាហារ​លើស​កំណត់ ហើយ​ជា​លទ្ធ​ផល​ ​ពេល​មនុស្ស​យើង​បង្កើន​ការ​ញុាំ​សាច់​ក្រហម​ ច្រើន​ជាង​ធម្មតា​ក្នុង​រយៈ​ពេល ៨ ឆ្នាំ អត្រា​ស្លាប់​អាច​កើន​ឡើង ១០% ក្នុង​ឆ្នាំ​បន្ទាប់ ច្រើន​ជាង​អ្នកមិន​បង្កើន​បរិមាណ​សាច់​ក្រហម​ក្នុង​ម្ហូប។ ពពួក​សាច់​កែច្នៃ ដូច​ជា សាច់​ជ្រូក​បន្ទះ (Bacon) និង​សាច់​កញ្ចប់ ទំនង​ជា​ធ្វើ​ឲ្យ​ញុាំ​ឆាប់​ស្លាប់ ដោយ​ញុាំ​ពពួក​សាច់​ទាំងនេះ​កាន់​តែ​ច្រើន អត្រា​ស្លាប់​កើន​ដល់ ១៣% បើធៀប​នឹង​សាច់​មិន​ទាន់​កែច្នៃ មាន​ត្រឹម ៩% ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការស្រាវជ្រាវ មិន​មាន​សញ្ញា​ណា​បញ្ជាក់​ពី​វត្តមាន​ជំងឺ​បេះដូង ឬ​មហារីក កើត​លើ​អ្នក​ចូល​រួម​ក្នុង​ការ​ពិសោធនេះ​នៅ​ឡើយ តែ​គេ​រក​ឃើញ​សញ្ញា​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ញុាំ​សាច់​ក្រហម​ច្រើន​ និង​កំណើន​អត្រា​ស្លាប់​ដោយ​បញ្ហា​បេះដូង បញ្ហា​ដង្ហើម និង​ខួរក្បាល​ខុស​ប្រក្រតី។ ពេល​យើង​កាត់​បន្ថយ​ការ​ញុាំ​សាច់​ក្រហម​ ដោយ​ជំនួស​មក​ញុាំ​ បន្លែ ពពួក​គ្រាប់​ធញ្ញជាតិ សាច់​ត្រី សាច់​មាន់​មិន​ជាប់​ស្បែក […]


ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ ស្មៅផ្អែម Stevia ជំនួសស្ករស

ស្ករស មាន​រសជាតិផ្អែម ត្រូវប្រើប្រាស់​ក្នុង​អាហារ និងភេសជ្ជៈ សឹងតែគ្រប់មុខ ហើយ​គ្នាយើងភាគច្រើន ក៏ចូលចិត្ត​រសជាតិ​មួយនេះ​ដែរ។ តែនៅ​សប្ដាហ៍នេះ នាយករដ្ឋមន្រ្តី​ថៃ ណែនាំ​ពលរដ្ឋឲ្យ​ប្រើស្មៅផ្អែម Stevia ជំនួស​ស្ករស ព្រោះវាល្អ​សម្រាប់​សុខភាព។ មេដឹកនាំកំពូល​​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​លើក​ឡើង​ថា ភោជនីយដ្ឋាន និង​ហាង​ជាច្រើន បាន​ប្រើ​ស្ករសក្នុង​អាហារ ធ្វើឲ្យ​ពលរដ្ឋថៃ ញៀន​នឹង​ស្ករ ហើយ​លទ្ធផល បង្ក​ឲ្យ​មាន​ជំងឺទឹកនោមផ្អែម និង​ជំងឺ​ផ្សេងទៀត​ជាច្រើន នាំ​ឲ្យ​​ចំណាយ​ថវិកា​យ៉ាងច្រើន ដើម្បី​ព្យាបាល។ ដូច្នេះ លោកណែនាំ​ឲ្យ​ប្រើ ស្មៅផ្អែម Stevia គ្មាន​កាឡូរី ជំនួស​ស្ករស ព្រោះវាល្អ​សម្រាប់​សុខភាព។ យោងតាម​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ស្មៅផ្អែម Stevia ជួយ​សម្រក​ទម្ងន់ ​វាល្អសម្រាប់ជំងឺ​ទឹកនោមផ្អែម ដោយសារ​ជួយរក្សា​កម្រិតជាតិស្ករ​ក្នុងឈាម។ ទោះស្មៅ​ផ្អែម​មិនទាន់​ពេញនិយម​ខ្លាំង ប៉ុន្តែ​កសិករថៃ ពិសេសនៅខេត្ត​ឈៀងម៉ៃ បាន​ប្ដូរពី​ការ​ធ្វើស្រែទៅ​ដាំ​ស្មៅផ្អែម Stevia វិញ ដោយសារ​វាជា​ដំណាំ​មាន​តម្លៃ​ថ្លៃ។ អត្ថបទពាក់ព័ន្ធ៖ ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ? ចង់គេចផុតពី​ទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់ គួរបញ្ជាក់​ថា តាមសហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ (IDF) កាល​ពី​ឆ្នាំ ២០១៧ […]


ព័ត៌មាន

ជាតិគីមីក្នុងសាប៊ូ និងថ្នាំដុសធ្មេញ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង

មិនថា ស្រី ឬប្រុសទេ រាល់ថ្ងៃ តែងតែ​ប្រើសាប៊ូ ដុសសម្អាត​ខ្លួនប្រាណ ពេល​មុជ​ទឹក ហើយ​ប្រើ​ថ្នាំដុសធ្មេញ សម្អាត​បាក់តេរី និង​កាកសំណល់​ក្នុងមាត់។ តែជាតិគីមី Triclosan ដែលនៅ​ក្នុង​ផលិតផល​ទាំងនេះ អាចធ្វើឲ្យ​ស្រីៗ កើតជំងឺ​ពុកឆ្អឹង។ ជាតិគីមី Triclosan ជាភ្នាក់ងារ​ប្រឆាំង​បាក់តេរី និង​ប៉ារ៉ាស៊ីត​ល្អិតៗ ហើយ​ត្រូវប្រើប្រាស់​ជាយូរ​មកហើយ នៅ​ក្នុង​ផលិតផល​ប្រើប្រាស់ ដូចជា សាប៊ូ ទឹកអនាម័យ ថ្នាំដុសធ្មេញ និង​ទឹកខ្ពុរមាត់។ លោក Yingjun Li មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Hangzhou នៃសាលា​សុខភាព​សាធារណៈ​ចិន បាន​សិក្សា ដោយ​ពិនិត្យ​លើ​ទិន្នន័យ ស្រីៗ ១.៨៤៨​នាក់ នៅ​អាមេរិក ដើម្បី​រកភាព​ពាក់ព័ន្ធ​គ្នា រវាង​ជាតិគីមី Triclosan និង​ឈឺ​ខ្នង ឈឺ​ចង្កេះ។ លទ្ធផល រកឃើញ​ថា អ្នក​ចូលរួម​ក្នុង​ការសិក្សា ដែល​មាន​កម្រិត Triclosan ខ្ពស់ នៅក្នុងទឹកនោម មាន​ហានិភ័យ​កើត​ជំងឺ​ពុកឆ្អឹង ២,៥​ដង លើស​អ្នកមាន​កម្រិត Triclosan ទាប នៅក្នុង​ទឹកនោម។ លោក Yingjun Li […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ