ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

បន្លែ និងផ្លែឈើក្នុងផ្សារទំនើបថៃ រកឃើញមានជាតិគីមីពុល

បន្លែ និង​ផ្លែឈើ ដែលដាក់​លក់នៅ​តាម​ទីផ្សារ មិនថា​ផ្សារទំនើប ឬផ្សារធំៗ​តាមទីប្រជុំជន សុទ្ធតែ​មិនអាច​ពិនិត្យឃើញ​ជាតិគីមីពុល ដោយភ្នែក​ទេ ហើយ​អ្នកប្រើប្រាស់ ទិញរាល់ថ្ងៃ យក​ទៅ​ញ៉ាំ។ ស្រុក​ថៃ ទើបធ្វើការ​ពិនិត្យ​លើ​គំរូ ជិត ៣០០​ នៃ​បន្លែជាច្រើនមុន និងរកឃើញជាតិគីមីពុល​ក្នុង​បន្លែ លើស​កម្រិត​សុវត្ថិភាព ជាពិសេស​នៅ​ផ្សារទំនើប។ តាម​លទ្ធផល​ការពិនិត្យ​អាហារ​ប្រចាំឆ្នាំ​របស់​បណ្ដាញ​ព្រមាន​ថ្នាំ​សម្លាប់​សត្វល្អិត​ថៃ (Thai-PAN) បញ្ជាក់​ថា បន្លែ និង​ផ្លែឈើ​ពេញនិយម ប្រមាណ ៤១% លក់តាម​ផ្សារ មាន​ជាតិគីមី​ពុល​លើសកម្រិត​សុវត្ថិភាព។ អ្វីដែល​ស្ទើរមិនគួរឲ្យជឿ​នោះ គំរូបន្លែ និងផ្លែឈើ នៅ​តាមផ្សារទំនើប មាន​កម្រិតជាតិគីមីពុល លើស​គំរូ​បន្លែ និងផ្លែឈើនៅផ្សារ​ធំៗ តាមទីប្រជុំជន។ ជាតិគីមីពុលក្នុងបន្លែ​លក់នៅ​តាម​ផ្សារទំនើប រកឃើញ​មាន​កម្រិត ៤៤% ចំណែក​នៅ​ផ្សារធំៗ​តាម​ទីប្រជុំជន រកឃើញ​មាន​កម្រិត ៣៩%។ បន្លែមាន​ជាតិ​គីមីពុល​កម្រិត​ខ្ពស់ មាន​ដូចជា ស្ពៃបៃតង ខាត់ណា ស្លឹកម្រះព្រៅ ជី ម្ទេស និង​ស្ពៃពុយឡេង។ បណ្ដាញ​ព្រមាន​ថ្នាំ​សម្លាប់​សត្វល្អិត​ថៃ (Thai-PAN) បាន​យក​គំរូ ២៨៦ នៃ​បន្លែ ១៥​មុខ និង​ផ្លែឈើ​ពេញនិយម ៩​មុខ ទៅ​ពិនិត្យ […]


ព័ត៌មាន

ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ?

ខណៈ​​ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​តូចៗ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ជំងឺ​គ្រុនឈាម​នៅ​ប្រទេស​កម្ពុជា នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នាព្រឹក​ថ្ងៃទី ២៧ ខែមិថុនា នេះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ប្រធានអនុ​គណៈ​កម្មការគ្រប់​គ្រង ផ្នែក​គ្លីនិក នៃ​ជំងឺ​គ្រុនឈាម ថា កុមារ​ក្រោម​អាយុ ១ ឆ្នាំ កើត​ជំងឺ​គ្រុនឈាម​គ្រោះថ្នាក់​ខ្លាំង​បំផុត។ ចំពោះ​មូលហេតុ​ដែល​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ បើ​កើត​ជំងឺ​គ្រុន​ឈាម​ហើយ​គ្រោះថ្នាក់​ខ្លាំង​នោះ លោក​វេជ្ជ​បណ្ឌិត​ថា រោគសញ្ញា​ដំបូង​បំផុត​របស់​ជំងឺ​គ្រុនឈាម​ គឺការ​កើន​កម្តៅ​លើស​ពី ៣៨ អង្សារ​សេ  ​ចំពោះ​កូន​ក្មេង​ឲ្យ​តែ​ក្តៅ​ខ្លួន​ខ្លាំង ងាយ​នឹង​ប្រកាច់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល។ បើ​និយាយ​ពី​ការ​ប្រើ​ថ្នាំ​វិញ កូន​ក្មេង​តែ​កាលណា​គ្រូពេទ្យ​ប្រើ​ថ្នាំច្រើន​​ដើម្បី​​ព្យាបាល​​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម ម្ល៉ោះ​ហើយ​ការ​ព្យាបាល​កូន​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម ក៏​យូរ​ទៅ​តាម​នោះ​ដែរ។ អ្វី​ដែល​រឹត​គ្រោះថ្នាក់​ទៅ​ទៀត​នោះ បើ​កូន​ក្មេង​មាន​ជំងឺ​ផ្សេង​រួម​ផ្សំ​ទៀត ខណៈ​កើត​ជំងឺ​គ្រុន​ឈាម រឹត​តែ​គ្រោះ​ថ្នាក់ ពិបាក​ក្នុង​ព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់ខ្លាំងបែបនេះ ទើបក្រសួងហាមដាច់ខាត កើតគ្រុនឈាមប្រើថ្នាំអាស្ពីរីន ​ ដោយ​ហេតុថា ជំងឺ​គ្រុន​ឈាម​កំពុង​កើត​ឡើង​យ៉ាង​គំហុក និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​នោះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ​ស្នើ​ឲ្យ​ឪពុក​ម្តាយ​ទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន ការពារ​មិន​ឲ្យ​មូស​ខ្លា​ខាំ កូន​ក្តៅ​ខ្លួន​លើស​ពី​៧២ ម៉ោង ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​មិន​បាត់ ត្រូវ​ឆាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ […]


ព័ត៌មាន

សិស្សជក់ច្រើនពេក អាជ្ញាធរអាមេរិក ដាក់បម្រាមបារីអេឡិចត្រូនិក

ស្រុកខ្មែរយើង ការប្រើប្រាស់​បារីអេឡិចត្រូនិក (E-Cigarette) ត្បិតមិនទាន់​មាន​ច្រើន តែក៏មាន​ការកើនឡើង​មិនស្ទើរដែរ។ ចំណែក​នៅ​អាមេរិកវិញ ដោយសារ​ចំនួន​ក្មេងជំទង់ ជាពិសេស​សិស្ស ប្រើប្រាស់​បារីប្រភេទ​នេះ កើនឡើង​ខ្លាំង ក្រុមប្រឹក្សាភិបាល​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ឯកភាព​លើ​បម្រាម លក់ និង​ចែកចាយ​ផលិតផល​នេះ កាលពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៩។ ប្រសិនបើ​បម្រាម​លើ​ការលក់ និង​ចែកចាយ​បារី​អេឡិចត្រូនិក ត្រូវ​ឯកភាព​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ សហព័ន្ធ (FDA) ទៀតនោះ សាន់ហ្វ្រាន់ស៊ីស្កូ នឹង​ក្លាយជា​ទីក្រុង​ទី១ របស់​អាមេរិក លែងមាន​ការប្រើប្រាស់​បារីប្រភេទ​នេះ​ហើយ។ ទិន្នន័យ​ពីរដ្ឋបាល​សហព័ន្ធ កាលពី​ឆ្នាំ​២០១៨ បង្ហាញ​ថា សិស្ស​វិទ្យាល័យ ប្រើប្រាស់​បារីអេឡិចត្រូនិក កើនឡើង ៧៨% ។ ចំណែក​ក្រុមហ៊ុន​ផលិត​បារីអេឡិចត្រូនិក Juul ដែល​មាន​ស្នាក់ការ​នៅ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ក៏បញ្ជាក់​ថា ការលក់​បារីអេឡិចត្រូនិក កើនឡើង​យ៉ាងខ្លាំង នៅ ២​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​អ្នកទិញ និង​ប្រើប្រាស់​ច្រើនជាងគេ គឺ​ក្មេងជំទង់។ អត្ថបទពាក់ព័ន្ធ៖ ផ្សែង​បារី​អេឡិចត្រូនិក បើ​ក្មេងៗ​ស្រូប​ចូល ​​អាច​កើត​​ជំងឺ ២ យ៉ាង កុំ​នៅ​ក្បែរ! អ្នក​ស្រូប​ផ្សែងបារី​ដោយ​ប្រយោលក៏​ប្រឈម​​ជំងឺ​សហាវច្រើន​មុខ​ដែរ តាម​អង្គការសុខភាព​ពិភពលោក បារីអេឡិចត្រូនិក ត្រូវ​គិតថា សុវត្ថិភាព​ជាង​បារីធម្មតា ដែល​សម្លាប់​ពាក់កណ្ដាល​នៃជីវិត​អ្នកប្រើប្រាស់។ ប៉ុន្ដែ​ផលប៉ះពាល់​សុខភាព​រយៈពេល​វែង […]


ព័ត៌មាន

ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន

រាល់​ថ្ងៃ​នេះ ប្រុសៗគ្នាយើង ប្រហែល​មិនងាយ​ចូលដេកទេ ព្រោះ​អ្នកខ្លះនៅ​បង្ហើយ​ការងារ​ដែល​នៅ​សល់ ខ្លះទៀតនៅ​លេង​ឆាត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ឬ​ក៏មានបញ្ហា​ស្មុគស្មាញ គេងមិន​លក់។ តែ​ការចូលគេង​យប់ជ្រៅ មិនល្អ​នោះទេ ព្រោះអាច​ធ្វើ​ឲ្យ​ប្រុសៗ ងាប់មេជីវិត​ឈ្មោល ពិបាក ឬមិន​អាច​គ្មាន​កូន​តែម្ដង។ លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Aarhus របស់​ដាណឺម៉ាក បញ្ជាក់​ថា មូលហេតុ​ដោយសារ​ប្រុសៗ​គេងមិន​គ្រប់គ្រាន់​មាន​បញ្ហា​ស្មុគស្មាញ កើនឡើង និង​អាចប៉ះពាល់​ដល់​មេជីវិត។ ការ​សិក្សា ក៏បាន​លើកឡើង​ថា ប្រុសៗ ដែល​ចង់​មាន​កូន គួរ​ឆាប់ចូល​គេង មុន​ម៉ោង ១០:៣០​នាទី​យប់។ ការសិក្សា រកឃើញ​ថា ប្រុសៗចូលគេង​មុន​ម៉ោង ១០:៣០​នាទី​យប់ ទំនង​មាន​មេជីវិត​ឈ្មោល ២,៧៥​ ដង ល្អជាង​អ្នក​ចូល​គេង​នៅ​ម៉ោង ១១:០០នាទីយប់។ ប្រុសៗ គេង ពី ៧​ម៉ោងកន្លះ-៨​ម៉ោង មាន​មេជីវិតឈ្មោល​ល្អ ជួយ​បង្កើន​សមត្ថភាព​មាន​កូន​តាម​ធម្មជាតិ​បាន។ ការសិក្សា​នេះ ត្រូវបង្ហាញ​នៅ​សន្និសីទ​ប្រចាំ​ឆ្នាំ របស់ European Society of Human Reproduction and Embryology […]


ព័ត៌មាន

អំបិល​ហិម៉ាល័យ ពណ៌​ផ្កាឈូក ថ្លៃ​ខ្ពស់​ខ្លាំង ហើយក៏ជួយ​សុខភាព​ជាងអំបិលធម្មតាឆ្ងាយ

អំបិល ត្បិតតែ​មាន​រសជាតិប្រៃ ដែល​មនុស្ស​ជាទូទៅ​មិនសូវចូលចិត្ត តែ​ក៏មិន​អាច​អត់បាន​នោះទេ សម្រាប់​ដាំស្លរ​ប្រចាំ​ថ្ងៃ។ ធម្មតា យើង​ប្រើ​អំបិល ដែល​ប្រមូល​ពី​ក្រាមអំបិល ក្រោយ​ទឹកសមុទ្រ ហួត​អស់ពី​វាលស្រែ​អំបិល។ តែមាន​អំបិល​មួយ​ប្រភេទទៀត គេហៅ​ថា អំបិល​ហិម៉ាល័យ​ពណ៌​ផ្កាឈូក ជា​រូបធាតុ​កម្រ មាន​នៅ​ក្បែរ​ប្រជុំ​កូនភ្នំ​ហិម៉ាល័យ ក្នុង​តំបន់ Punjab របស់​ប៉ាគីស្ថាន មាន​តម្លៃ​ខ្ពស់ ហើយ​ជឿថា ល្អ​សម្រាប់​សុខភាព។ អំបិល​ហិម៉ាល័យ​ពណ៌ផ្កាឈូក មាន​រូបមន្ត​គីមី ស្រដៀង​នឹង​អំបិលធម្មតា ដែល​ប្រើសម្រាប់​ដាំស្លរដែរ ដោយ​មាន​សូដ្យូម​ក្លរ៉ាយ (Sodium Chloride) រហូត​ដល់ ៩៨​%។ ក្រៅពីនេះ វាផ្ទុក​ដោយសារធាតុ​រ៉ែ មាន​ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​កាល់ស្យូម ដែល​ធ្វើឲ្យ​អំបិល មាន​ពណ៌​ផ្កាឈូក។ និយាយ​ពីផលប្រយោជន៍​ចំពោះ​សុខភាព​វិញ អំបិល​ហិម៉ាល័យ​ពណ៌ផ្កាឈូក មាន​សារធាតុរ៉ែ ចំនួន ៨៤​ប្រភេទ ល្អ​សម្រាប់​សុខភាព។ អំបិល​កម្រ​នេះ មាន​កម្រិត​សូដ្យូមទាប និង​គ្រាប់​ធំជាង​អំបិល​ធម្មតា ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រើអំបិល​តិចជាង​មុន​ក្នុងអាហារ។ ជាងនេះ​ទៅទៀត ការ​ប្រើ​អំបិល​ប្រភេទ​នេះ ក្នុង​អាហារ ឬភេសជ្ជៈ ជួយ​រក្សា​តុល្យភាព​សារធាតុរាវ​ក្នុង​រាងកាយ និង​បង្ការ​ការ​ខ្សោះជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ […]


ព័ត៌មាន

ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ

រាល់ថ្ងៃ គ្នាយើង​តែងតែ​សម្អាត និង​អនាម័យ​ចំណុច​គគ្រិច មាន​ធូលី ឬ​កាកសំណល់​ផ្សេងៗ នៅ​ក្នុង​ផ្ទះ។ តែ​អ្នកជំនាញ​ថា យើងគួរផ្ដោត​អនាម័យ​លើ​ចំណុច​មាន​បាក់តេរី កុំឲ្យ​សាយភាព​ក្នុងផ្ទះ​របស់​យើង ជាជាង​សម្អាត​ត្រឹមតែ​ចំណុច​មាន​ធូលី ដែល​យើង​អាច​មើលឃើញ​ដោយ​ភ្នែក។ តាម​សមាគម​ផ្ដោត​លើ​សុខភាព​សាធារណៈ Royal Society for Public health របស់​ចក្រភព​អង់គ្លេស ​លើកឡើង​ថា ការ​លាងសម្អាត​ដៃ សម្លៀកបំពាក់ និង​ផ្ទៃទីតាំង​នានា នៅពេល​មួយ​ត្រឹមត្រូវ គឺជា​គន្លឹះ​នៃ​អនាម័យ​ល្អ ប៉ុន្ដែ​មនុស្ស​ខ្លះ មិន​គិតថា វា​សំខាន់​នោះទេ។ សមាគម​ដដែល​នេះ បន្ថែម​ថា មនុស្ស​គួរផ្ដោត​លើ​ការ​សម្អាត​ចំណុច​សំខាន់ ដើម្បី​បញ្ឈប់​ការ​សាយភាយ​របស់​បាក់តេរី នៅ​ក្នុង​ផ្ទះ។ ចំណុច​សំខាន់​ទាំង​នោះ ដែល​ត្រូវ​អនាម័យ មាន​ដូចជា៖ ពេល​រៀបចំ​អាហារ ពេល​ញ៉ាំអាហារ​ដោយ​ម្រាមដៃ ក្រោយ​ប្រើប្រាស់​បន្ទប់ទឹក នៅពេល​ក្អក កណ្ដាស់ និង​ហូរសំបោរ ពេល​រៀបចំ និង​បោក​គក់​កំណាត់ជូត​ផ្ទះ និង​សម្លៀកបំពាក់ ពេល​ប៉ះពាល់​សត្វចិញ្ចឹម ពេល​រៀបចំ និង​បោះចោល​សំរាម ពេល​ប៉ះពាល់​សមាជិក​គ្រួសារ ដែល​ឆ្លង​មេរោគ សមាគមបន្ដ​ថា ការសម្អាត​ដៃ មាន​សារៈសំខាន់​ណាស់ ក្រោយ​រៀបចំ​អាហារ ចេញពី​បន្ទប់ទឹក ក្អក កណ្ដាស់ ប៉ះពាល់​សត្វ […]


ព័ត៌មាន

ពលរដ្ឋឥណ្ឌាលេបកូនត្រីទាំងរស់ ជឿថា​អាច​ព្យាបាលហឺត

មិនថា នៅ​ស្រុកខ្មែរយើង ឬ​នៅបរទេស​ទេ ឱសថ​បុរាណ បាន​ជួយ​ព្យាបាល​អ្នកជំងឺ​ជាច្រើន មុន​ការ​រីកចម្រើន​ផ្នែក​វេជ្ជសាស្ត្រ​ដូច​សព្វថ្ងៃ​នេះ។ តែ​នៅ​ឥណ្ឌា ឱសថ​បុរាណ ហាក់នៅ​មាន​ឥទ្ធិពល​ខ្លាំង នា​តំបន់​ខ្លះ ជាក់ស្ដែង​នៅ​ខែមិថុនា​នេះ ពលរដ្ឋ​ឥណ្ឌា​រាប់ពាន់​នាក់ បាន​លេប​កូន​ត្រីទាំង​រស់ ព្រោះ​ជឿថា អាច​ព្យាបាល​ជំងឺ​ហឺត និង​ផ្លូវ​ដង្ហើម។ នៅដើម​ខែមិថុនា​នេះ អ្នកជំងឺ​ហឺត​រាប់​ពាន់​នាក់ ដែល​មកពី​គ្រប់ទិសទី នៃ​ប្រទេស​ឥណ្ឌា បាន​ប្រមូល​ផ្ដុំគ្នា នៅក្រុង Hyderabad នៃ​រដ្ឋ Talangana ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ហឺត និង​ផ្លូវ​ដង្ហើម ពី​គ្រួសារ Bathini Goud ដែល​មាន​រូបមន្ត​ឱសថបុរាណ​ត​ជំនាន់។ គ្រួសារ Bathini Goud បាន​យក​កំបោរ​ថ្នាំ លាប​ជាមួយ​កូនត្រី​នៅ​រស់ ហើយ​ញាត់​បញ្ចូល​ទៅក្នុង​មាត់​របស់​អ្នកជំងឺ ទាំង​ចាស់ ទាំង​ក្មេង ដែល​ជឿថា អាច​ព្យាបាល​ជំងឺ​ហឺត។ កូនត្រី ដែល​គ្រូ​ឱសថបុរាណ ញាត់​បញ្ចូល​ក្នុង​មាត់​អ្នកជំងឺ ជាប្រភេទ​កូនត្រីរ៉ស់ និង​ត្រីសាឌីន មាន​ប្រវែង ប្រមាណ ៣​សង់ទីម៉ែត្រ។ គួរបញ្ជាក់​ថា គ្រួសារ Bathini Goud បាន​ប្រើ​ការ​ព្យាបាល​របៀប​នេះ លើ​អ្នកជំងឺ​ហឺត និង​ផ្លូវដង្ហើម ជារៀងរាល់​ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ត្រូវជំងឺហឺតធ្វើទុកធ្ងន់​ធ្ងរ​​ភ្លាម​ៗអត់? […]


ព័ត៌មាន

យុវជន​អាមេរិកត្រូវកាំបិត ​​២៥​សង់ទីម៉ែត្រ​ ចាក់​ចំ​មុខ តែ​ពេទ្យ​សង្គ្រោះ​បាន​

ជា​​ករណី​វះ​កាត់​ជួយ​សង្គ្រោះ​ដ៏​កម្រ​ ថែម​ទាំង​ទទួល​បាន​ជោគ​ជ័យ ក្រោយយុវជន​​​​​ម្នាក់​ត្រូវ​ កាំ​បិត​ប្រវែង​ប្រហែល​ ១០​អ៊ីង (ប្រហែល​២៥​សង់ទីម៉ែត្រ) ចាក់​​​ជ្រៅ​ចំ​មុខ តែ​ជីវិត​ថ្លៃ ត្រូវ​​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ ផុត​​ពី​គ្រោះ​ថ្នាក់។ តាម​សារព័ត៌មាន​ CNN យុវជន​​អាមេរិកាំង​ វ័យ​ ១៥​ឆ្នាំ មក​ពី​​រដ្ឋ Kansas ឈ្មោះ Eli Gregg ត្រូវ​​​កាំបិត​ចាក់​ចូល​ជ្រៅ​នៅ​ថ្ពាល់​ខាង​ស្តាំ។ ដើម​ហេតុ​​នាំ​ឲ្យ​កើត​ឡើង​បែប​នេះ ក៏​ព្រោះ​​កូន​​ក្មេង​ ជា​កូន​អ្នក​ជិត​ខាង​ មក​លេង​ផ្ទះរបស់ Eli កំពុង​​យក​កាំ​បិត​ប្រឡែង​គ្នា ហើយ Eli ព្យាយាម​យក​កាំ​បិត​ពី​ពួក​គេ រហូត​កូន​ក្មេង​គ្រវាស​​កាំបិត​ចាក់​ចំ​មុខ​តែ​ម្តង។ ក្រោយ​កើត​ហេតុ ម្តាយ​​ Eli ក៏​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ហើយ​​ជា​ភ័ព្វ​សំណាង លោក​វេជ្ជបណ្ឌិត​ Koji Ebersole​ ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​ រដ្ឋ​ Kansas ដែរ​នោះ ក៏​បាន​ដឹក​នាំ​ក្រុម​ការងារ​គ្រូពេទ្យ​​​ជួយ​ Eli ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ ក្រោយ​​ដំណើរ​ការ​វះ​កាត់​បាន​ជោគ​ជ័យ​ យុវជន​រង​គ្រោះ បាន​ជា​សះ​ស្បើយ លោក ​វេជ្ជបណ្ឌិត​ Koji Ebersole បាន​ប្រាប់​សារព័ត៌មាន​ថា ក្រុម​​គ្រូ​ពេទ្យ​ បាន​ប្រើ ទុយោ​ខ្យល់​បូម និង​ប៉ាឡុង​ខ្យល់​តូច […]


ព័ត៌មាន

កម្ពុជា ថៃ វៀតណាម បារម្ភ​រឿង​គ្រុន​​ឈាម ឯ​ឡាវ​ ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​​

ឡាវ ដែលជា​ប្រទេស​​ស្ថិត​នៅ​ជាប់ព្រំ​ប្រទល់​ភាគ​ខាង​ជើង​កម្ពុជា ថ្មី​ៗ​នេះ បាន​ផ្ទុះ​​ករណី​ជំងឺ​ប៉េស្តជ្រូក​​អាហ្រ្វិក​​ ខណៈ​ពេល​ប្រទេស​ក្បែរ​ខាង​នៃ​ឡាវ កំពុង​បារម្ភ​រឿង​ជំងឺ​គ្រុន​ឈាម។ តាម​អង្គការ​សុខភាព​សត្វ​ពិភពលោក OIE នេះ​ជា​ករណី​ដំបូង​បង្អស់ ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក កើត​លើ​ប្រទេស​គ្មាន​ដែន​សមុទ្រ​​​មួយ​នេះ ខណៈមក​ទល់​ពេល​នេះ មាន​ភូមិសរុប ៧​ នៅ​ឯតំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ កំពុង​​ប្រឈម​នឹង​បញ្ហា​ខាង​លើ។ តាម​ប្រភព​ទិន្នន័យ​ពី​​អង្គការ​ដដែល​ខេត្ត Saravane ក្បែរ​ព្រំដែន​វៀតណាម និង​​ជាប់​ព្រំប្រទល់​ថៃ​ មាន​ជ្រូក​​នៅ​ក្នុង​ភូមិ​កើត​ជំងឺ​នេះ រហូត​ដល់ ៨៧០ក្បាល ក្នុង​នោះ ងាប់​ ៤០៩​ក្បាល ដោយ​សារ​មេរោគ។ តាម​​​អង្គការ​ពិភព​លោក​ ការ​ផ្ទុះ​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកនៅ​ឡាវ មាន​ន័យ​ថា មេរោគ​នឹង​អាច​បន្ត​ចម្លង​ទៅ​ប្រទេស​ក្បែរ​ខាង ដូច​ជា ​ថៃ ​ហេតុ​​នេះ ប្រទេស​ទាំង​អស់ក៏កំពុង​ត្រៀម​ខ្លួន​ការពារ​យ៉ាង​តឹង​រ៉ឹង ​ចំពោះ​​បញ្ហា​ការ​ផ្ទុះ​ជំងឺ​នេះ​ផងដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​រតនគិរី ងាប់​​អស់​ប្រមាណ ៤០០ក្បាល តៃវ៉ាន់ ​​​​​​នឹង​​​ផាក​ពិន័យ​​អ្នក​ដំណើរ​នាំ​ផលិត​ផល​សាច់​ជ្រូក​ពី​កម្ពុជាចូល​ទឹក​ដី​ខ្លួន​ រំលឹក​ដែរ​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​កើត​ឡើង​ដំបូង​នៅ​ទ្វីប​អាស៊ី ចាប់​ផ្តើម​ចេញ​​ពី​ប្រទេស​ចិន រួច​បន្ត​មក​ដល់​ប្រទេស​វៀតណាម និង​កម្ពុជា​ផង​ដែរ ហើយ​ក្នុង​នោះ ជ្រូក​រាប់​លាន​​ក្បាល​​ត្រូវ​​គេ​សម្លាប់​ ដើម្បី​បង្ការ​​កុំ​ឲ្យ​រាល​ដាល​មេរោគ​សាហាវ​នេះ៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​​​​


ព័ត៌មាន

វៀតណាម​ ប្ដេជ្ញាសម្រេចមហច្ឆិតាប្រព័ន្ធមន្ទីរពេទ្យវៃ​ឆ្លាត ៩០%​ ឲ្យបានត្រឹម​​ ២០២៥​

ប្រទេស​វៀត​ណាម នឹង​សម្រេច​គោលដៅ​​ ដោយ​អភិវឌ្ឍ​​ផ្នែក​បច្ចេកវិទ្យា​​​​វេជ្ជសាស្រ្ត​ សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​ខ្លួន​​​ឲ្យ​បាន​ប្រមាណ​៩០% នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥។ ​តាម​ក្រសួង​សុខាភិបាល​វៀតណាម ទិស​ដៅ​ខាង​លើ ត្រូវ​​បាន​អាជ្ញាធរ​វៀត​ណាម​កំពុង​រៀប​ចំ​បណ្តើរ​ៗ តួ​យ៉ាង ការ​ធ្វើ​កំណត់​ហេតុ​ឯកសារ​សុខភាព​​តាម​បែប​ឌីជីថល សម្រាប់​ប្រជាជន​វៀតណាម​ នឹង​អនុវត្ត​ចាប់​ពី​ខែ​កក្កដា​​ខាង​មុខ​នេះ ដែល​ជា​ឧទាហរណ៍​មួយ​ផ្នែក​នៃ​កម្មវិធី​មន្ទីរ​វៃ​ឆ្លាត (Smart Hospital) ​។ ​​នា​ឱកាស សិក្ខាសាលា នៃ​ការ​ធ្វើ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល នា​ក្រុង​​ហូជីមិញ លោក​ Trần Quý Tường ប្រធាន​នាយកដ្ឋាន​​ព័ត៌មាន​វិទ្យា​ នៃ​​ក្រសួង​សុខាភិបាល​​វៀតណាម បាន​ថ្លែង​ថា ក្រុម​ការងារ​របស់​ ក្រសួង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​លើ​វិស័យ​តាំង​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ។ ហើយ​ Software ឬ​កម្មវិធី​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​នោះ ​បាន​យក​ទិន្នន័យ​ពី​ផ្នែក​សន្តិសុខ​​សង្គម​មក​ប្រើ​​ ដែល​រាប់​ទាំង​ព័ត៌មាន​សុខភាព​របស់​ប្រជាជន​សម្រាប់​​ជួយ​សម្រួល​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​។ ជា​មួយ​គ្នា​នេះ លោក Nguyễn Trường Sơn រដ្ឋ​លេខា​ធិការ​ ក្រសួង​សុខាភិបាល​វៀតណាម​ក៏​ឲ្យ​ដឹង​ដែរ​ថា ឆាប់​ៗ​ខាង​មុខ​នេះ ប្រជាជន​វៀត​ណាម​គ្រប់​គ្នា នឹង​មាន​ប្រវត្តិ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល​ ហើយ​ធ្វើ​ដូច​នេះ​ នឹង​ជួយ​សម្រួល​ការងារ​​គ្រូ​ពេទ្យ ​ជួយ​ប្រឹក្សា ជួយ​ព្យាបាល​អ្នក​ជំងឺ​​បាន​យ៉ាង​រលូន តាម​ប្រព័ន្ធ​កម្មវិធី​បែប​ថ្មី​នេះ។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ គួរ​រំលឹក​ដែរ​ថា ប្រព័ន្ធ​សុខាភិបាល​វៀតណាម មក​ទល់​ពេល​នេះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ