ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព?

បច្ចុប្បន្ន​ គ្នា​យើង​​មួយ​ចំនួន​ប្រាកដ​​ជា ​ចាត់​ទុក​កាហ្វេ​ជា​ភេសជ្ជៈ​​ពេញ​និយម​មួយ​ក្នុង​បញ្ជី​​ភេសជ្ជៈ​​​ប្រចាំ​ថ្ងៃ មិន​ថា កាហ្វេ​ Ice Latte កាហ្វេ​  Cappuccinos កាហ្វេ​ទឹក​ដោះ​គោ​ធម្មតា ប៉ុន្តែ​​គ្នាយើង​ដឹង​ទេ​ថា កាហ្វេ​​ក្នុង​កម្រិត​ប៉ុន្មាន​ល្អ​សម្រាប់​សុខភាព​ និង​មិន​ល្អ​សម្រាប់​សុខភាព​? តាម​ការ​ស្រាវជ្រាវ​​របស់​សាកលវិទ្យាល័យ​ South Australia នៃ​ប្រទេស​អូស្រ្តាលី​បាន​បង្ហាញ​ថា កាហ្វេ​១​-២​​ ពែង​​​/ថ្ងៃ ពុំ​មាន​ហានិភ័យ​​សម្រាប់​សុខភាព​ទេ ថែម​ពី​នោះ​វា​អាច​ផ្តល់​ប្រយោជន៍​​ដល់​អ្នក​ផឹក​ទៀត​ផង។ តែ​យ៉ាង​ណា​មិញ បើ​ផឹក​លើស​ពី ​៦ ​ពែ​ង​ឡើង​/ថ្ងៃ យើង​​នឹង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​បេះដូង​​ ២២% នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​​ជា​ច្រើន​ករណី​របស់​សាកលវិទ្យាល័យ​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី​មួយ​នេះ​។ ជា​​មួយ​​គ្នា​នេះ លោក​ស្រី​សាស្រ្តាចារ្យ​ Elina Hypponen នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ខាង​លើ ដែល​បាន​ផ្តោត​ការ​សិក្សា​ទៅ​លើ​បរិមាណ​កាហ្វេ​ដែល​អាច​​មាន​ឥទ្ធិពល​លើ​រាង​កាយ​មនុស្ស​បាន​បង្ហាញ​ថា កាហ្វេ​ក្នុង​បរិមាណ ៦​ ពែង គឺ​​ក្នុង​ ១ ​ពែង​មាន​​ជាតិ​កាហ្វេ​អ៊ីន ៧៥ ​មិល្លីក្រាម​ទៅ​ហើយ ដូច​នេះ​ជាតិ​កាហ្វេអ៊ីន​ ច្រើន​អាច​បង្ក​ឲ្យ​រាង​កាយ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ទៅ​វិញ ហើយ​ក៏​វាក៏ជំរុញ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​ផង​ដែរ​។ លោក​ស្រី​សាស្រ្តាចារ្យ​​បាន​និយាយ​ថា៖ “ប្រើ​សិន​បើ​យើង​​យក​ពែង​មួយ​ជា​រង្វាស់​គោល នោះ​ជាតិ​កាហ្វេអ៊ីន​ក្នុង​នោះ​មាន​ប្រមាណ​​ប្រហែល​ ៧៥ ​មិល្លីក្រាម ហើយ​ចំណែក​ពែង​ឬ​កែវ​កាហ្វេ​ពី​តាម​ហាង​ផ្សេង​ៗ អាច​លើស​ខ្វះ​គ្នា​​ក្នុង​បរិមាណ​​ច្រើន​គួរ​សម ​អាច​​មាន​ដល់​​ ១៥០ ​មិល្លីក្រាម​នៃ​ជាតិ​កាហ្វេ​អ៊ីន​​”។ ​​​​​​ដោយ​ឡែក​ លោក​វេជ្ជបណ្ឌិត Gregg Fonarow […]


ព័ត៌មាន

ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ?

ចាស់ៗ​ពី​ដើម ចូល​ចិត្ត​ត្រងទឹក​ភ្លៀង​ទុក​ប្រើប្រាស់ ឲ្យតែ​រដូវ​ភ្លៀង​ចូល​មក​ដល់ ត្រៀម​ពាង ត្រៀម​ប៉ោត ទឹក​ឆៅ ក្មេង​ជំនាន់​ឆ្នាំ ៨០ ទើប​ដឹង​ច្បាស់​រឿង​នេះ។ ចុះ​ទឹក​ឆៅ សម្តៅ​លើទឹក​​ធម្មជាតិ​ ទឹក​ហូរ​ចូល​បឹង​ ទឹក​​អណ្តូង​ ដែល​ទទួ​ល​បាន​ពី​ទឹក​ភ្លៀង មិន​ទាន់​បាន​ចម្រោះ ឬ​ដាំ​ឲ្យ​ឆ្អិន​ ដែល​អ្នក​ស្រុក​ស្រែ​ចម្ការ​ចំណាំ​ផឹក មាន​ផល​ប៉ះពាល់​ ឬ​គុណ​ប្រយោជន៍​អីខ្លះ? ​ស្វែង​យល់​ជាមួយ​ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។ ១- គុណ​សម្បត្តិទឹកឆៅ​ – សម្បូរ​ជាតិ​រ៉ែ៖ ទឹក​ឆៅ​ពី​ធម្មជាតិ “ទឹក​ភ្លៀង” ​សម្បូរ​ទៅដោយ​សារ​ធាតុ​រ៉ែ​ជា​ច្រើន បើ​ប្រៀប​ទៅ​នឹង​ទឹក​ក្បាល​រ៉ូប៊ីនេ ព្រោះទឹក​ភ្លៀង​នៅ​មាន​សារធាតុ​រ៉ែ​ពី​ធម្មជាតិ ​ពុំ​បាន​ឆ្លង​កាត់​ការ​បន្សុទ្ធ​ ឬ​ត្រូវ​ការ​ដាក់​ថ្នាំ Fluoride នោះទេ។ ថ្នាំ​ Fluoride នេះ​ត្រូវ​បាន​គេ​ប្រើ​បង់​នៅ​ក្នុង​ប្រភព​ទឹក​ញ៉ាំ​ចាប់​តាំង​ពីឆ្នាំ ​១៩៤៥ (នៅ​សហរដ្ឋអាមេរិក)។ – ​មាន​ជាតិ​ក្បុង (Alkaline)៖ ជាតិ​ក្បុង​ ឬ​អាល់កាឡាំង (Alkaline) សម្តៅ​ទៅ​លើកម្រិត pH ខ្ពស់​នៅ​ក្នុង​ទឹក​។ កម្រិត​ pH មាន​ចាប់​ពី​​​ ១-១៤ បង្ហាញ​ពី​​​កម្រិត​ជា​តិ​អាស៊ីដ និងជាតិ​ក្បុង​ក្នុង​​អាហារ ឬ​ទឹក។ កម្រិត pH […]


ព័ត៌មាន

រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​

មហារីក​សុដន់​​កើត​ឡើងដោយ​ការ​វិវត្តនៃ​​កោសិកា​សរីរាង្គ​នេះ​កើន​ឡើង​លើស​ចំនួន។ យ៉ាង​ណា​មិញ នា​ពេល​ថ្មី​ៗ​នេះ ប្រភេទ​ថ្នាំ​ទម្រង់​ថ្មី​សម្រាប់​ព្យាបាល​មហារីក​នេះ ត្រូវ​បាន​​អ្នក​វិទ្យាសាស្រ្ត​​​​រក​ឃើញ ហើយ​អះ​អាង​ថា​មាន​ប្រសិទ្ធកាន់​តែ​ខ្ពស់​ជាង​​ទៀត​ផង។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​មក​ពី​​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ បាន​អះ​អាង​ដូច​ខាង​លើ កាល​ថ្ងៃសៅរ៍​នៅ​ក្នុង​ជំនួប​​​ប្រចាំ​ឆ្នាំ​នៃ​សមាគម​សិក្សា​ពី​វេជ្ជសាស្រ្ត​​សាច់​ដុំ​ពក​មហារីក ធ្វើ​ឡើង​នៅ​ក្រុង Chicago។ នៅ​ក្នុង​បទ​បង្ហាញ ក្រុម​អ្ន​ក​​ស្រាវជ្រាវ​បាន​រៀប​រាប់​ពីថ្នាំ​ថ្មី មាន​ឈ្មោះ​ថា Cyclin Inhibitor ដែល​ជា​ប្រភេទ​ប្រូតេអ៊ីន​រារាំង​ រោគ​មហារីក​សុដន់​​។ លោក​ស្រី Sara Hurvitz សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ថ្នាំ​ថ្មី​ខាង​លើ បាន​ប្រាប់​សារព័ត៌មាន​ AFP ថា ការ​សិក្សា​បាន​ផ្តោត​ទៅ​​លើអ័រម៉ូន​វិជ្ជមាន​ដែល​ជា​កន្លែង​ទទួល​មហារីក ហើយ​ជា​ធម្មតា​គេ​ប្រើ​ផលិតផល​សម្រាប់​រាំង​ខ្ទប់​អ័រម៉ូន​ទាំង​នោះ ដូច​ជា​អ័រម៉ូន​អឺស្រ្តូសែន​ជា​ដើម។ លោក​ស្រី​សាស្រ្តាចារ្យ​បន្ត​ទៀត​ថា៖ “សម្រាប់​ថ្នាំ​ប្រភេទ​ថ្មី​នេះ ពួក​យើង​បាន​រក​ឃើញ​ហើយ វា​បាន​កម្ចាត់​​មហារីក​​សុដន់​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ការ​ប្រើ​ថ្នាំ​នេះ ​មាន​ប្រសិទ្ធភាព​ល្អ​​ជាង​ថ្នាំ​ពី​មុន​ៗ ដោយ​មាន​សមត្ថភាព​រារាំង​អ័រម៉ូន​ជំរុញកោសិកា​មហារីក​​ទាំង​នោះ​។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ អត្រា​​ប្រតិកម្ម​ដោយ​ប្រសិទ្ធភាព​ថ្នាំ​មាន​ទាប មាន​ន័យ​ថា អត្រា​មរណៈ​ដោយ​ប្រើ​​ប្រភេទ​ថ្នាំ​កម្ចាត់​មហារីក​នេះ​ពិត​ជា​ទាប​មែន​ទែន​”។ អត្ថបទ​ពាក់ព័ន្ធ៖ មហារីក ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ តាម​សារព័ត៌មាន AFP មក​ទល់​ពេល​នេះ ថ្នាំ​​ប្រភេទ​ថ្មី​នេះ កំពុង​បន្ត​ព្យាបាល​លើ​ស្រ្តី​ជា​ច្រើន​នាក់​នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​មាន​មូលនិធិ​​ក្រុមហ៊ុន​ឯក​ជន​​ធំ​មួយ​ ឈ្មោះ​ Novartis pharmaceutical គាំ​ទ្រ​ចំណាត់​ការ​ព្យាបាល​ដោយ​ថ្នាំ​ថ្មី​នេះ​៕ ​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ព័ត៌មាន

​បង្អាប់​ សើច​ចំអក​ឲ្យ​មិត្តភ័ក្ដិ យើង​អាច​សោកស្ដាយ​ថ្ងៃក្រោយ

ចំអន់​ ឬ​បង្អាប់​លេង​ អាច​ជា​រឿង​លេង​សើច តែ​វា​​​បែរ​ជា​អាច​បង្ក​​ឲ្យ​​ជោគ​វាសនា​មនុស្ស​មួយ​ចំនួន​ឈាន​ដល់​គ្រោះ​ថ្នាក់​ទៅ​វិញ​ បើ​លេង​សើចដោយ​មិន​បាន​ថ្លឹង​ថ្លែង​​ពិចារណា។ តាម​ប្រភព​​ទិន្នន័យ​ពី​​​ការ​ស្ទង់​មតិ​​ស្រាវជ្រាវ​ រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក ការ​បង្អាប់​ ឬ​ចំអក​ មាន​ច្រើន​រូប​ភាព ច្រើន​ទម្រង់​ ដូច​ជា ឆាឆៅ​​លេង ដាក់​ឈ្មោះ​ហៅ​ក្រៅ (រហស្សនាម) និយាយ​ដើម បំភ័យ ​ឬ​សម្លុត​លេង រើស​អើង ឬ​មួយ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខ្មាស​គេ​ នៅ​​កន្លែង​មាន​មនុស្ស​​​ច្រើន​​ជា​ដើម ហើយ​​ការ​ចំអន់​លេង​នេះ អាច​ធ្វើឡើង​ដោយ​ផ្ទាល់ ឬ​ការ​បង្ហោះ​លើ​អន​ឡាញ ​ក៏​ត្រូវ​បាន​​រាប់​​​​​​​​​​​​​​​បញ្ចូល​ផង​ដែរ។ ត្រឹម​ការ​ស្រាវជ្រាវ​ ១ ​ឆ្នាំពេញ ពី​ឆ្នាំ​២០១៧-២០១៨ ទៅ​លើ​សិស្ស​សាលា នៅ​អាមេរិក បង្ហាញ​ថា ៧​នាក់ ​ក្នុង​ចំណោម​​ ៥០​នាក់ ជួប​បញ្ហា​ចំអន់​លេង​ និង​រើស​អើង​ពី​សំណាក់​មិត្តភក្តិ​ ភាគ​ច្រើន​​ការ​ចំអន់​។ ​ប៉ុន្តែ​បញ្ហា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺក្រុម​អ្នក​​ជំនាញ​​​សុខភាព​មក​ពី​សមាគម​វេជ្ជសាស្រ្ត​អាមេរិក ​​បាន​វិភាគ​​​លើ​ទិន្នន័យ​ស្រាវជ្រាវ​​នេះ​ ​រក​ឃើញ​​ថា សិស្ស​​​ត្រូវ​បាន​គេ​សើច​ចំអក មាន​អត្រា​ទាក់​ទង​​នឹង​ការ​ជក់​បារី ញ៉ាំ​ស្រា ច្រើន​ជាង​អ្នក​មិន​ត្រូវ​បាន​គេ​ចំអន់​ច្រើន។ ហើយ​អត្រា​នេះ​កើត​ឡើង​ត្រឹម​រយៈ​ពេល​ ១២​ខែ ពោល​គឺ​អំឡុង​ពេលសិស្សទាំង​នោះ ត្រូវគេ​​បង្អាប់ ធ្វើ​បាប។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ជំនាញ​សុខភាព​រក​ឃើញ​ទៀត​ថា សិស្ស​ត្រូវ​បាន​គេ​បង្អាប់​ មាន​អត្រា​បាក់ទឹក​ចិត្ត​កើន​ ​១១​% និង​បាត់​បង់​ស្មារតី​​យក​ចិត្ត​ទុក​ដាក់​ប្រហែល​ ១២​%​ […]


ព័ត៌មាន

ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង

ជំងឺ​រលាក​សន្លាក់​ (Arthritis) កើត​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​ក្មេងចាស់​នោះទេ ហើយ​បើ​ធ្លាប់​របួស ឬ​ឧស្សាហ៍​ឈឺ​ជង្គង់ គួរ​ទៅជួប​ពេទ្យ​ពិនិត្យ ព្រោះ​កត្ដា​នេះនាំ​ឲ្យ​កើត​ជំងឺ​រលាកឆ្អឹងជង្គង់ ព្យាបាល​មិន​ជា​ទេ បាន​ត្រឹម​លេប​ថ្នាំ​សម្រួល​អាការៈ​ប៉ុណ្ណោះ។ ការសិក្សា​មួយរកឃើញ​ថា អ្នក​របួស​ជង្គង់ប្រឈម​ការ​វិវត្ត​ទៅកើត​ឈឺ​ខ្នង លើស​អ្នក​គ្មាន​បញ្ហា​របួស​ជង្គង់ ចំនួន ៤​ដង។ ការសិក្សា​នេះវិភាគ​ចេញ​ពី​ការសិក្សា​ចេញផ្សាយ​ពីមុន ចំនួន ៥៣ លើ​មនុស្ស ជាង ១​លាន​នាក់ ដោយ​មាន​មនុស្ស ១៨៥.០០០​នាក់ មាន​បញ្ហា​របួស​ជង្គង់។ របួស​ជង្គង់បាន​បំផ្លាញ​ជាលិកា ហើយ​កម្រ​នឹង​ជាសះសើ្បយដូចដើម​វិញ​ណាស់។ ឆ្អឹងខ្ចី និង​សរសៃ​ពួរ ពិបាក​នឹង​ព្យាបាល​ណាស់ ដោយសារ​ការផ្គត់ផ្គង់​ឈាម មាន​កម្រិត ហេតុនេះធ្វើឲ្យ​មាន​បម្រែបម្រួល​ជីវសាស្ត្រនៃ​សន្លាក់ និង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ជង្គង់។ នេះ​បើតាម​លោក Erik Poulsen អ្នកដឹកនាំ​ការសិក្សា និង​ជាសាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ដាណឺម៉ាក​ខាងត្បូង។ អត្ថបទពាក់ព័ន្ធ៖ ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត ជំងឺ​រលាក​សន្លាក់​ជង្គង់ កើតឡើង​នៅពេល​ជាលិកា​ដែល​អាច​បត់បាន (Flexible Tissue) នៅ​ចុង​ឆ្អឹង ធ្លាក់​ចុះ។ ពេលមិន​អាច​ព្យាបាល​ជា​សះស្បើយ អ្នក​ជំងឺ​អាច​ត្រឹមលេប​ថ្នាំ ដើម្បី​សម្រួល​ដល់​ការ​ឈឺចាប់​ប៉ុណ្ណោះ។ បញ្ជាក់​ថា ក្រៅ​ពី​របួស​ជង្គង់ នៅ​មាន​មូលហេតុ​ជាច្រើន​ផ្សេងទៀត បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ជង្គង់ ដូចជា ខ្សោយ​សាច់ដុំ បម្រែបម្រួល​ជីវសាស្ត្រ ខ្សោយ​សមត្ថភាព​មុខងារ […]


ព័ត៌មាន

កុំ​ច្រឡំ! ប្រុសៗ​វ័យកណ្ដាល ក៏ពុក​ឆ្អឹងមិនចាញ់​ស្រីៗដែរ

ធម្មតា ស្រីៗភាគច្រើនប្រឈម​នឹង​ការ​ពុកឆ្អឹង ជាពិសេស​ឆ្អឹង​ត្រគាកដែល​បណ្ដាល​ឲ្យ​ស្រីៗជួប​ការ​ឈឺឆ្អឹង​ខ្នង។ រឿង​ពុកឆ្អឹង​នេះ ប្រុសៗក៏មិន​ចាញ់​ស្រីៗ​ដែរ ហើយ​ប្រសិនបើ​ជួប​ការ​ឈឺ​ឆ្អឹង​ខ្នង គួរចាំបាច់​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​កំហាប់ឆ្អឹង។ អ្នកស្រាវជ្រាវធ្វើការ​សិក្សា​លើ​មនុស្ស​ពេញវ័យ ១៧៣​ នាក់ អាយុ​ពី ៣៥-៥០​ឆ្នាំ រកឃើញ​ថា ប្រុស និង​ស្រី មាន​កំហាប់​ឆ្អឹង​ទាប សឹង​ប្រហាក់ប្រហែល​គ្នា ដោយ​ប្រុសមាន ២៨% ចំណែក​ស្រីមាន ២៦%។ អ្នកស្រាវជ្រាវបញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​សិក្សាមាន​ញ៉ាំ​ប្រៃ ដោយ​ករណី​ខ្លះ វា​វិវត្ត​ទៅ​ជា​ឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជំងឺ​ឆ្អឺង Brittle ធ្វើ​ឲ្យ​ខូច​ឆ្អឺង​តែម្ដង។ ការសិក្សា​នេះចេញផ្សាយ​លើកាសែត​វេជ្ជសាស្ត្រ​ដ៏ល្បី Webmd។ ការរកឃើញថា បញ្ហា​ពុកឆ្អឺង​លើ​ប្រុសៗ សឹង​ប្រហាក់ប្រហែល​គ្នា​នឹង​ស្រីៗ ជា​រឿងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយសារ​ការពុក​ឆ្អឺង ជាបញ្ហា​រួមរបស់​ស្រីៗ។ នេះ​លោកស្រី Allison Ford សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​សាកលវិទ្យាល័យ Mississippi របស់​អាមេរិក។ អត្ថបទពាក់ព័ន្ធ៖ នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ លោកស្រី Allison Ford ណែនាំ​ថា ប្រុសៗ គួរ​អនុវត្ដ​ទម្លាប់​មួយ​ចំនួន ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ ដូចជា ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​ល្អ រួមាន ​កាល់ស្យូម និង​វីតាមីន […]


ព័ត៌មាន

ប៉ាម៉ាក់ឧស្សាហ៍​ឲ្យ​កូន​ញ៉ាំ Hot Dog ជា​ប្រចាំ ​ពេទ្យ​ថា​ប្រយ័ត្នកើត​មហារីក

Hot Dog ជា​អាហារពេញនិយម​របស់​អាមេរិក ហើយ​នៅ​ខ្មែរយើង ក៏សម្បូរ​អ្នកញ៉ាំដែរ ជាពិសេស​ក្មេងៗ និង​យុវជន។ តែ​ពេទ្យរកឃើញ​ថា Hot Dog មិនមែន​ជា​អាហារ​ល្អសម្រាប់​ក្មេង​នោះ​ទេ  ហើយដាស់តឿន​ដល់​ឪពុក​ម្ដាយ បើ​ឧស្សាហ៍​បណ្ដោយតាម​កូន​ចេះ​តែ​ទារ ហើយ​ទិញ​ឲ្យ គួរ​ប្រយ័ត្ន។  អ្នកជំនាញ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California ខាងត្បូង រកឃើញ​ថា ក្មេងៗញ៉ាំ Hot Dog ច្រើនជាង ១២​ ដើម/ខែ មាន​ហានិភ័យ​ខ្ពស់វិវត្ត​ទៅ​រក​ជំងឺ​មហារីក​ឈាម (Leukemia)។ ការសិក្សា​នេះបាន​ពិនិត្យ​លើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​អាហារ​នានា និង​ភាព​ប្រឈម​នឹង​ជំងឺ​មហារីក​ឈាមរបស់​ក្មេងៗ ចាប់តាំង​ពី​កើតរហូត​ដល់​អាយុ ១០​ឆ្នាំ នៅ​តំបន់​ជនបទ Los Angeles ពី​ឆ្នាំ​១៩៨០-១៩៨៧។ ការសិក្សា​មួយ​ទៀតរកឃើញ​ថា ក្មេងៗញ៉ាំ Hot Dog ១-២​ដង/​សប្ដាហ៍ ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​ខួរក្បាល។ អ្នកស្រាវ ជ្រាវក៏រកឃើញ​ថា ទារក​ក្នុង​ផ្ទៃ​ម្ដាយដែល​គាត់​ញ៉ាំ Hot Dog លើសពី ២ដើម/សប្ដាហ៍ មាន​ភាព​ប្រឈម​នឹង​ការ​កើត​ដុំសាច់​ក្នុង​ខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​ កូន​តូច​ពុល​ចំណី ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន ហេតុអ្វី Hot Dog ប៉ះពាល់​ដល់​សុខភាព​ដូច្នេះ? Hot Dog ជា​អាហារ​កែច្នៃមាន​សារធាតុ […]


ព័ត៌មាន

ញ៉ាំ​អាហារ​កែច្នៃ​ច្រើន អាច​ឆាប់​ស្លាប់ដោយជំងឺសរសៃឈាមបេះដូង

អ្នកស្រាវជ្រាវនៅ​បារាំង និង​អេស្ប៉ាញ រកឃើញ​ថា ញ៉ាំ​អាហារ​កែច្នៃច្រើន ពាក់ព័ន្ធ​នឹង​ការ​ឆាប់ស្លាប់ និង​មាន​សុខភាព​មិន​ល្អ​នោះទេ។ ការសិក្សា​ទី​មួយ បានធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Navarra ក្នុង​ប្រទេស​អេស្ប៉ាញ លើ​មនុស្ស ១៩.៨៩៩​នាក់ រយៈពេល ១០ ​ឆ្នាំ និង​វាយ​តម្លៃ​លើ​របប​អាហារ​របស់​ពួកគេរាល់​ឆ្នាំ។ អំឡុងពេល​សិក្សា​នេះ មនុស្ស ៣៣៥ ​នាក់ ស្លាប់។ ក្នុង​នោះ អ្នក​ស្លាប់ ១០​នាក់ ស្ថិត​ចំណោម​អ្នក​ញ៉ាំ​អាហារ​កែច្នៃខ្លាំង ក្នុងបរិមាណ​តិចតួច និងអ្នកស្លាប់ ១៦​ នាក់ ស្ថិត​​ចំណោម​អ្នក​ញ៉ាំ​អាហារ​កែច្នៃខ្លាំង ក្នុងបរិមាណ​ច្រើន។ ការសិក្សា​ទីពីរធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ប៉ារីស របស់​បារាំង លើ​មនុស្ស ១០៥.១៥៩​ នាក់ រយៈពេល ៥​ ឆ្នាំ និង​វាយតម្លៃ​លើ​របប​អាហារ​របស់ពួកគេ ២​ដង/ឆ្នាំ។ លទ្ធផល បង្ហាញ​ថា អត្រា​ជំងឺ​សរសៃ​ឈាមបេះដូង មាន ២៧៧/១០​ ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ កើត​លើ​អ្នក​ញ៉ាំ​អាហារ​កែច្នៃ​ខ្លាំង ក្នុងបរិមាណ​ច្រើន ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​អាហារ​កែឆ្នែ​ខ្លាំង ក្នុងបរិមាណ​តិច មាន​ត្រឹម ២៤២/១០​ម៉ឺន​នាក់។ លោក Mathilde Touvier បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ប៉ារីស […]


ព័ត៌មាន

ល្អ​មែន​ទែន ទឹកឃ្មុំ​ជួយ​ព្យាបាល​រើម​លើ​មាត់ ដូច​ថ្នាំ​ដែរ

នៅពេល​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​យើង​ចុះខ្សោយ យើង​ប្រឈម​នឹង​ឆ្លង​មេរោគ​ខ្លាំង​ណាស់ ជាពិសេស​មេរោគ Herpes Simplex Virus (HSV) បង្ក​ឲ្យ​កើត​រើមលើ​មាត់។ បើឆ្លងមេរោគ​នេះ គ្នាយើង​អាច​ប្រើ​ទឹកឃ្មុំ ដើម្បី​ព្យាបាល​បាន។ នៅពេល​កើត​រើម​លើ​មាត់ ការព្យាបាល​អាចប្រើ​ថ្នាំលេប ឬ​ក្រែម​ប្រឆាំង​មេរោគ ហៅ​ថា Aciclovir ដោយ​លាប​លើ​ទីតាំង​កើត​រើម។ ប៉ុន្ដែ​ការសិក្សា​មួយ លើ​មនុស្ស​ពេញវ័យ ១.០០០​នាក់ ដែល​កើត​រើម​លើ​មាត់ រកឃើញ​ថា ការ​ព្យាបាល​ដោយ​ក្រែម​ប្រឆាំង​មេរោគ និង​ទឹកឃ្មុំ មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា។ ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ​អង់គ្លេស NHS។ សម្រាប់​ការព្យាបាល​រើមលើ​មាត់ ក្រែម​ប្រឆាំង​មេរោគចំណាយពេល ៨​ ថ្ងៃ រីឯ​ទឹកឃ្មុំ​វិញចំណាយ​ពេល ៩ ​ថ្ងៃ។ លទ្ធផល​នេះមិនបង្ហាញ​ថា ទឹកឃ្មុំ​ល្អជាង​នោះទេ ប៉ុន្ដែ​វា​មាន​ប្រសិទ្ធភាព​ដូចគ្នា ហើយ​គ្នាយើង​អាច​ប្រើ​ទឹកឃ្មុំ​បាន ប្រសិន​មិនចង់​ប្រើថ្នាំ។ ជំងឺ​រើម ជាធម្មតាកើតឡើង​លើ​មាត់ រយៈពេល ១-២​សប្ដាហ៍ ហើយ​បាត់ទៅ​វិញដោយ​ខ្លួនឯង គ្រាន់តែលាបក្រែមប្រឆាំង​មេរោគ​បន្តិច​បន្តួច។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សាយោបល់​ផ្ទាល់​​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គេងតិច ឬ​ច្រើនពេក ប៉ះពាល់​ដល់ការចងចាំ! ចឹង​គេងប៉ុន្មាន​ម៉ោង​ល្អ?

គេង ជា​រឿងចាំបាច់​សម្រាប់​យើងគ្រប់គ្នា ដើម្បី​ឲ្យ​ខួរក្បាល​សម្រាក បង្កើន​ថាមពល​ក្នុង​ខ្លួនឡើងវិញ តែ​បើយើង​គេង​បាន​តិចពេក ឬ​គេងច្រើន​ពេក ក៏​វាប៉ះពាល់​ដល់​មុខងារ​ចងចាំ​ផងដែរ។ អ៊ីចឹង តើគួរ​គេងប៉ុន្មាន​ម៉ោង ទើប​ល្អ​សម្រាប់​សុខភាព? គេង​តិចជាង ៧​ ម៉ោង ឬ​លើស​ពី ៩​ ម៉ោង ប៉ះពាល់​ដល់​មុខងារ​ចងចាំ​រូបភាព។ នេះតាម​ការសិក្សា​មួយ ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ​ក្រុង​ឡុងដ៍ (University College London) នៅ​ថ្ងៃ​ទី២៨ ខែឧសភា ២០១៩។ ក្រុម​អ្នកស្រាវជ្រាវ វិភាគ​លើ​ទិន្នន័យ​អ្នកចូលរួម ៤០​ម៉ឺននាក់ ទទួល​បាន​ពី​ស្ថាប័ន​គ្រប់គ្រង​ទិន្នន័យ​សុខភាព​ចក្រភព​អង់គ្លេស Biobank ដោយ​ពិនិត្យ​មើល​ថា តើ​មាន​ការពាក់ព័ន្ធ​គ្នា​ខ្លាំង​ទេ រវាង​ការគេង មុខងារ​ចងចាំ និង​ការ​ភ្លេចភ្លាំង? លទ្ធផលរកឃើញ​ថា អ្នកគេង​តិចជាង ៧​ ម៉ោង មាន​កំហុស (Error) ៥% ក្នុង​ការតេស្ដ​ចងចាំ​រូបភាព ខណៈ​អ្នកគេង​លើស ៩​ ម៉ោង មាន​កំហុស​ដល់ ៩%។ វេជ្ជបណ្ឌិត Victoria Garfield អ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា “មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ ធ្វើតាម​ការ​ណែនាំ​ដោយ​គេង ពី ៧-៩​ ម៉ោង“។ ការសិក្សា​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ