ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

តិច​​អត់​​ជឿ​​ទៅ! ស្រីៗគេង​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លើង នឹង​ឡើង​គីឡូ

គ្នាយើង ប្រហែល​មាន​អ្នកខ្លះចូលចិត្ត​គេង​បិទភ្លើង បើមិន​បិទ​ឲ្យ​ងងឹត​ទេគេង​អត់លក់។ ខ្លះទៀត ចូលចិត្ត​គេង​បើក​ភ្លើង​ភ្លឺ​ពេញ​បន្ទប់ ឬ​បើក​អំពូល​ភ្លើង​ក្រហម​តូច​មួយ តែ​ការសិក្សា រកឃើញ​ថា គេងបើក​ភ្លើងធ្វើឲ្យ​ស្រីៗឡើង​គីឡូ។ គេង​បើកភ្លើង ឬ​មាន​ពន្លឺ​ភ្លើង​ទូរទស្សន៍ នៅក្នុង​បន្ទប់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើឲ្យ​ស្រីៗ ឡើង ៥​គីឡូក្រាម ក្នុង​រយៈពេល ៥​ឆ្នាំ។ នេះបើតាម​ការសិក្សា ចេញផ្សាយ​លើ CNN ដោយ​វិភាគ​លើ​ទិន្នន័យ​ស្រីៗ ៤៣.៧២២​ នាក់ អាយុពី ៣៥-៧៤ ​ឆ្នាំ នៅ​អាមេរិក។ ស្រីៗ ទាំង​នោះ បាន​រៀបរាប់​ពី​ទម្លាប់​គេង ដោយ​បែងចែក​ជា ៤​ ប្រភេទ គឺ​គេង​បិទ​ភ្លើង គេង​បើក​ភ្លើង​តិចៗ​ក្នុង​បន្ទប់ គេង​ដោយ​មាន​ពន្លឺភ្លើងខាង​ក្រៅ​បន្ទប់​ចាំង​ចូល​មក​ខាង​ក្នុង និង​គេង​ដោយ​មាន​ពន្លឺ​ភ្លើង​អំពូល ឬ​ទូរទស្សន៍​ក្នុង​បន្ទប់។ អ្នកស្រាវជ្រាវ តាមដាន​លើ​ការសិក្សា​នេះ រយៈពេល ៥ ឆ្នាំ។ ក្នុង​នោះ អ្នកស្រាវជ្រាវ រកឃើញ​ថា ស្រីៗ ដែល​គេង​ដោយ​មាន​ពន្លឺ​ភ្លើង​អំពូល ឬ​ទូរទស្សន៍ ក្នុង​បន្ទប់ ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទម្ងន់ ៥​ គីឡូក្រាម។ ជាងនេះ​ទៅទៀត ការសិក្សា​រកឃើញ​ថា ​បន្ទប់​មាន​ពន្លឺ​ភ្លើង​កាន់តែ​ខ្លាំង ពាក់ព័ន្ធ​ការ​ធ្វើឲ្យ​ឡើង​ទម្ងន់​កាន់តែ​ច្រើន​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ឡើងទម្ងន់ខ្លាំង ពេល​ពពោះ […]


ព័ត៌មាន

កាន់​តែ​ទំនើប អូស្ត្រាលី ប្រើ​ពន្លឺ​ភ្លើងព្យាបាល​មហារីក និង​របួស​សាច់ដុំ

មហារីក ជាជំងឺ​សាហាវ បើ​កើតហើយ មាន​ប្រភេទ​ខ្លះអាច​ព្យាបាល​ជាសះស្បើយ ខ្លះទៀត អត់​នោះទេ។ វិធី​ព្យាបាល ក៏មាន​ច្រើនដែរ ដូចជា​វះកាត់ ចាក់ថ្នាំ លេប​ថ្នាំ​គីមី និង​ប្រើ​កាំរស្មី​ព្យាបាល​ជាដើម។ ថ្មីៗ​នេះ អូស្ត្រាលីប្រើ​ពន្លឺ​ភ្លើង ពិសោធ​ការព្យាបាល​មហារីកបាន​ដោយជោគជ័យ។ ក្រុម​អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Hudson និង​សាកលវិទ្យាល័យ Swinburne របស់​អូស្ត្រាលី បញ្ជាក់​ថា វិធី​ព្យាបាល​ថ្មីនេះ អាច​ធ្វើ​ឲ្យ​វិធី​ព្យាបាល​តាម​ការ​វះកាត់ រួមផ្សំ​នឹង​ការ​លេប​ថ្នាំ និង​ចាក់​ថ្នាំ ទៅ​ជា​ហួស​សម័យ។ អ្នកស្រាវជ្រាវ ​ពិសោធ​វិធី​ព្យាបាល​ថ្មី ដោយ​ប្រើ​ថ្នាំ IXV-PO2 និង​ពន្លឺ​ភ្លើង ដើម្បី​សម្លាប់​កោសិកា​មហារីក​ក្រពេញ​អូវែ នៅ​ក្នុង​កូន​ចាន​ពិសោធន៍។ នៅពេល​អ្នកវិទ្យាសាស្ត្រ យក​កោសិកា​មហារីកទៅ​ដាក់​ជិត​ពន្លឺ​ភ្លើង​ក្នុង​រយៈចម្ងាយ​ជាក់លាក់​មួយ ថ្នាំ IXV-PO2 ក្លាយជា​សារធាតុ​បំផ្លាញ​កោសិកា​មហារីក។ លោក Andrew Stephens អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Hudson បញ្ជាក់​ថា “យើង​ពិសោធ​ជាច្រើន​លើក នៅ​ក្នុង​មន្ទីរពិសោធន៍ ហើយ​វាពិតជា​មាន​ប្រសិទ្ធភាព ក្នុង​ការ​សម្លាប់​កោសិកា​ដុំសាច់​មហារីក…”។ ផ្ទុយ​ការ​វិធី​ព្យាបាល​មុនៗ ការ​ប្រើ​ ថ្នាំ IXV-PO2 មិន​តម្រូវ​ឲ្យ​អ្នកជំងឺ​នៅ​ដាច់តែ​ឯង ក្នុង​បន្ទប់ងងឹត​​រយៈពេល​ច្រើន​សប្ដាហ៍ ឬច្រើន​ខែ​នោះទេ ក្រោយ​ការព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ មាន​ខ្លាញ់​ច្រើនក្នុងខ្លួន​ […]


ព័ត៌មាន

ចង់​បាន​រាង​ស្អាត ត្រូវ​ចេះ​ថ្លឹង​ថ្លែង​អាហារ​ធ្វើ​ឲ្យ​ក្រពះ​រំ​លាយ​ឆាប់ ឬយូរ

អាហារ​ញ៉ាំ​រាល់​ថ្ងៃ ក្រៅ​ពី​ជីវជាតិ​បំប៉ន​ បើ​យើង​ដឹង​​លម្អិត​ពី​រយៈ​ពេល​រលាយ​របស់​វា​ គឺកាន់​តែ​ល្អ ​ពិសេស​សម្រាប់​អ្នក​ចង់​រក្សា​រាង ឬ​សម្រក​ទម្ងន់ ព្រោះ​​ពេល​​យល់​ច្បាស់ ​អាច​ជួយ​យើង​រើស​អាហារ​មួយ​ណា ដែល​សម​ស្រប​ទៅ​នឹង​​ម៉ោង ពេល​​យើង​​ត្រូវ​​បំពេញ​​កិច្ច​ការ តាម​បែប​ផែន​ជីវិត​​រៀង​ៗ​ខ្លួន​។ ១- អាហារ​ដែល​រលាយ​លឿន សម្រាប់​អាហារ​​រលាយ​លឿន បើ​យើង​សម្រេច​ចិត្តញ៉ាំ នឹង​ធ្វើឲ្យ​ឆាប់​ឃ្លានលឿន​ដូច ក៏​ព្រោះ​​ប្រភេទ​អាហារ​ទាំង​នោះ​ផ្តល់​កម្លាំង​ ឬ​ថាម​ពលបាន​លឿន ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា បន្ថែម​ជាតិ​​គ្លុយកូស​ (ស្ករ​បម្លែង​ពី​អាហារ​ទៅជា​ថាម​ពល) កើន​ឡើង​លឿន។ ដូច​នេះ​ គឺ​​ល្អសម្រាប់យើង ​ដែល​ត្រូវ​​យក​ថាម​ពល​​បំពេញ​កិច្ច​ការ​ងារ តែ​បើ​ករណី​មិន​ប្រើ​ប្រាស់​​វិញ ថាម​ពល​ទាំង​នោះ​នឹង​កក​បង្ក​ឲ្យ​ឲ្យ​យើងធាត់​មិន​ខាន ខណៈ​អាហារ​រលាយ​ក្នុង​ក្រពះ​លឿន​មាន​ដូច​ជា៖ – ទឹក៖ ប្រើ​ពេល​ភ្លាម​ៗ (ចូល​ដល់​ពោះ​វៀន​ភ្លាម​ៗ) – ទឹក​បន្លែ ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​៖ ប្រើ​ពេល​ពី​​ ១៥​-២០​ នាទី​ – បន្លែ​ឆៅ​ (អន្លក់) ​៖ ប្រើ​ពេល​ពី ៣០-៤០​ នាទី – បន្លែ​ឆ្អិន៖ ប្រើ​ពេល​ ៤០​នាទី – សាច់ត្រី៖ ប្រើ​ពេល ៤៥​-៦០ ​នាទី​ – សាឡាត់​ឆា​ត្រឡប់​ជា​មួយ​ប្រេង​បន្លែ​៖ ប្រើ​ពេល​ ១​ម៉ោង​​​​​ ២- អាហារ​ដែល​រលាយ​យូរ អាហារ​ដែល​ត្រូវ​ការ​ពេល​រលាយ​យូរ​ ឬ​ប្រើ​ពេល​យូរ ជំរុញ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​កើន​ឡើង​ច្រើន តែ​សន្សឹមៗ ជួយ​ថាម​ពល​មាន​​តុល្យភាព​ល្អ។ […]


ព័ត៌មាន

ក្រសួង​សុខាភិបាល​ប្រកាស​ប្រមូល​ថ្នាំ​ ៣ មុខ​ មក​កម្ទេច​ចោល

នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ប្រមូល​ឱសថ​ចំនួន ៣ មុខ ដែល​គ្មាន​ចុះ​បញ្ជិកា​មក​កម្ទេច​ចោល។ ថ្នាំ​ទាំង​៣មុខ​នោះ​រួមមាន Cadipredsone 4 (Methy Prenisolone 4mg), ROXINATE (Roxithomycine 150mg) និង MOOV 7.5 (Meloxicam B.P 7.7mg)។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ថ្នាំ​ទាំង​៣មុខ​ខាងលើ​នេះ​នាំ​ចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ចំនួន ២ គឺ VIMEDIMEX-KH Pharmaceutical Co.,LTD និង Health Ltd ដោយ​ក្រុមហ៊ុន​ទាំង​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ ក្នុង​ចំណាត់​ការ​នោះ​ដែរ ក្រសួង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ជួប ប្រទះ​ឃើញ​ជន​ណា​កំពុង​ចែកចាយ ទិញ និង​តាំង​លក់​ថ្នាំ​ទាំង​៣​មុខ​ខាង​លើ​នេះ សូម​ប្រញាប់​ផ្តល់​ព័ត៌មាន​មក​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង។ ខាង​ក្រោម​នេះ​ជា​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ប្រភេទថ្នាំ​ទាំង​៣​​មុខ។


ព័ត៌មាន

ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល

នៅ​ខ្មែរយើង សម្រាប់​អ្នក​ចូលចិត្ត​ទឹក​ផ្លែឈើ ភាគច្រើន​ផឹក​ទឹក​ក្រឡុក ឬ​ទឹកក្រូច​ស្រស់ ដែល​ទិញ​នៅ​តាមផ្សារ ឬ​តាម​ផ្លូវ ហើយ​បើ​ធ្វើផឹក​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ភាគច្រើន ធ្វើ​ទឹក​ការ៉ុត ឬ​ទឹកផ្លែប៉ោម ដែល​សុទ្ធតែ​ល្អសម្រាប់​សុខភាព។ តែ​គ្នាយើង គួរ​សាក​ទឹក​ប៉េងប៉ោះ​ម្ដង ព្រោះ​វាជួយ​ដល់​សម្ពាធ​ឈាម​របស់​យើង។ សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ទន្ដសាស្ត្រ​ក្រុង​តូក្យូ របស់​ជប៉ុន ធ្វើការ​សិក្សា​មួយលើ​មនុស្ស ៤៨១​ នាក់ ដោយ​ឲ្យ​ពួកគេ​ផឹក​អ្វី តាម​ពួកគេ​ចង់​ផឹក និង​កក់​ទុក​របបអាហារ​ដែល​ពួកគេ​ផឹក​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ អ្នកចូលរួម​ក្នុង​ការសិក្សា​ភាគច្រើន ផឹកទឹក​ប៉េងប៉ោះ ២០០ ​មីល្លិលីត្រ/ថ្ងៃ ដែល​ទឹកប៉េងប៉ោះគ្មាន​បន្ថែម​អំបិល​នោះ​ទេ។ លទ្ធផលរកឃើញ​ថា សម្ពាធឈាមធ្លាក់ចុះ​ជាមធ្យម ៣% លើ​អ្នក​ចូលរួម​ក្នុង​ការសិក្សា ៩៤ ​នាក់ ដែល​មាន​ជំងឺ​លើស​ឈាម និង​ថប់បារម្ភ​មិន​អាច​ព្យបាល​បាន។ ចំណែក​ក្នុង​ចំណោម​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់ មាន​អ្នក​ចូលរួម​ក្នុង​ការសិក្សា ១២៥​នាក់ ធ្លាក់ចុះ​សារធាតុ​ខ្លាញ់​ ជាមធ្យម ៣%។ ជាតិខ្លាញ់​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ស្ទះសរសៃ​ឈាម ហើយបណ្ដាល​ឲ្យ​គាំងបេះដូង និង​ដាច់សរសៃ​ឈាមខួរក្បាល។ អ្នកស្រាវជ្រាវបញ្ជាក់​ថា Lycopene ជាសារធាតុ​គីមីដែល​ជួយ​ឲ្យ​ប៉េងប៉ោះ​ឡើង​ពណ៌​ក្រហម ជួយ​បង្ការ​ការ​កើតមាន​កំណក នៅ​ជាប់​សរសៃ​អាកទែ ហើយ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប។ សមាសធាតុ​មួយ​ចំនួន​ទៀតនៅ​ក្នុង​ប៉េងប៉ោះ ជួយ​កាត់បន្ថយ​ការ​ស្រូប​យក​កូលេស្តេរ៉ូលទៅ​ក្នុង​ពោះវៀនតូច និង​សំយោគ​កូលេស្តេរ៉ូលនៅ​ក្នុង​ថ្លើម​ទៀត។ ការសិក្សាបញ្ជាក់​ថា ទឹកប៉េងប៉ោះមាន​អត្ថប្រយោជន៍​ដូចគ្នា​ដល់​សុខភាព​មនុស្ស​គ្រប់វ័យ ​ទាំង​ស្រីទាំងប្រុស។ អត្ថបទពាក់ព័ន្ធ៖ កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន […]


ព័ត៌មាន

ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ

គ្រាន់តែដឹងហើយ ក៏​ព្រឺខ្លួន​ដែរ! ជំងឺ​កាមរោគ (STIs) ឆ្លង​លើ​មនុស្ស ១​លាន​នាក់ ជារៀងរាល់​ថ្ងៃ ដោយជំងឺ​នេះ ឆ្លង​តាមរយៈ​ការ​រួមភេទ ប៉ះពាល់​ដំបៅ ទឹករងៃ ឬ​ប្រើប្រាស់​បន្ទប់​ទឹក​រួម​គ្នា។ ដូច្នេះ ប្រុសៗ​ដែល​ឧស្សាហ៍​ទៅ​រក​អីៗ​នៅ​ខាងក្រៅ គួរ​ប្រុងប្រយ័ត្ន។ អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ស្មាន​ថា មនុស្ស​ជាង ៣៧៦​លាន​នាក់ ឆ្លង​ជំងឺ​កាមរោគ ក្នុង​មួយ​ឆ្នាំ នោះ​មាន​ន័យ​ថា ក្នុង ១​ថ្ងៃ មាន​អ្នក​ឆ្លង​ជំងឺ​នេះ ប្រមាណ ១​លាន​នាក់។ ជំងឺ​កាមរោគ ឆ្លង​តាមរយៈ​មេរោគ ៤​ប្រភេទ មាន​ដូចជា មេរោគ Chlamydia មេរោគ Trichomoniasis មេរោគ​ប្រមេះ (Gonorrhoea) និង​មេរោគ​ស្វាយ (Syhilis)។ អង្គការ​ដដែល​នេះ កត់​សម្កាល់​ថា តួលេខ​អ្នក​ឆ្លង​ជំងឺ​កាមេរោគ កើនឡើង ដោយសារ​កង្វះ​ដំណើរការ​ក្នុង​ការ​បញ្ឈប់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ និង​ការ​ស៊ាំ​របស់​ជំងឺ​ទៅ​នឹង​ថ្នាំ​ព្យាបាល (Drug-resistant STIs)។ អង្គការ WHO លើកឡើង​ថា មនុស្ស ១/២៥​នាក់ ទូទាំង​ពិភពលោក ឆ្លង​ជំងឺ​កាមរោគ​យ៉ាង​តិច ១​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​កាមេរោគ​ទាំង ៤​ប្រភេទ ហើយ​ក៏​មនុស្ស​មួយ​ចំនួន […]


ព័ត៌មាន

នៅ​ថៃ ផ្ទុះ​ករណី​ជំងឺ​គ្រុនឈាមទ្វេដង ​ស្លាប់​ជិត ៣០​នាក់

ត្រឹម៥​ខែ ដើម​ឆ្នាំ​នេះ ប្រទេស​ថៃកំពុង​ផ្ទុះ​ជំងឺ​គ្រុនឈាមទ្វេដង បើធៀប​នឹង​តួលេខ​ជំងឺ​នេះ ពេញ​មួយ​ឆ្នាំ​២០១៨ កន្លង​ទៅ។ នេះជា​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ច្រើនជាងគេ ក្នុង​ប្រទេស​ថៃ នារយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​វេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយក​គ្រប់គ្រង​ជំងឺ របស់​ថៃ បញ្ជាក់​ថា គិតពី​ខែ​មករា ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ តួលេខ​ជំងឺ​គ្រុនឈាម មាន ២២.២០៣ ​ករណី និង​មាន​អ្នក​ស្លាប់ ២៨​​នាក់។ តួលេខ​នេះ កើនឡើង ២​ដង ធៀប​ពេញ​មួយ​ឆ្នាំ​ ២០១៨ មាន ១១.៧០៤ ​ករណី និង​អ្នក​ស្លាប់ ១៦ នាក់។ ខេត្ត-ក្រុង ផ្ទុះ​ជំងឺ​នេះច្រើនជាងគេ មាន​ដូចជា ក្រុង​បាងកក (១.៦៧៨ ​ករណី) ខេត្ត Nakhon Ratchasima (១.៤២០​ ករណី) ខេត្ត Nakhon Si Thammarat (១.០៥០​ករណី) ខេត្ត Ubon Ratchathani […]


ព័ត៌មាន

កុំ​ចង់​ខ្លាំង! ពេទ្យ​ឯកជន​ថៃ កោរ​អ្នកជំងឺ លើស​ថ្លៃ​កំណត់​ ត្រូវ​រដ្ឋ​ប្ដឹង

នៅ​ស្រុក​ថៃ កុំចេះតែ​ហ៊ាន បើរដ្ឋ​កំណត់​ថ្លៃ​សេវា​ហើយ នៅ​តែប្រឹង​ទារ​ថ្លៃ​លើសទៀត ច្បាស់ជា​ប្រឈម​មុខ​ជាមួយ​ផ្លូវច្បាប់​ហើយ។ ជាក់ស្ដែង នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង​ថៃ ប្ដឹង​មន្ទីរពេទ្យ​ឯកជន​មួយ ហ៊ាន​ទារថ្លៃ​សេវា​ព្យាបាល​ជំងឺ​រាក លើស​ចំនួន​កំណត់។ ការ​ប្ដឹង​នេះ ក្រោយ​ពេទ្យ​ឯកជន​ថៃ ដែល​សុំមិន​បញ្ចេញ​អត្តសញ្ញាណ យក​ថ្លៃសេវា​ព្យាបាល​ជំងឺ​រាក ពី​អ្នក​ជំងឺ ចំនួន ៣ម៉ឺន​​បាត ប្រមាណ​ជិត ១.០០០​ដុល្លារ។ នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ បញ្ជាក់​ថា តម្លៃ​ព្យាបាល ខ្ពស់ជាង​តម្លៃ​កំណត់​យ៉ាងច្រើន ដោយ​ពេទ្យ​ផ្ដល់​ការព្យាបាល និង​សេវាកម្ម​មិន​ចាំបាច់ ដល់​អ្នក​ជំងឺ។ មន្ទីរពេទ្យ​ឯកជន​នេះ កំពុង​ប្រឈម​វិធានការ​ផ្លូវច្បាប់ ដោយ​រំលោភ​លើ​មាត្រា ២៩ នៃ​ច្បាប់​ស្ដីពី​តម្លៃ​នៃ​ទំនិញ និង​សេវាកម្ម។ មាត្រា​នេះ ហាម​មិន​យក​តម្លៃ​ទាប​ពេក ឬ​ច្រើនពេក។ អ្នក​រំលោភ​មាត្រា​នេះ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ និង​ពិនិត្យ​ជាប្រាក់ ជិត ៤.៥០០​ដុល្លារ។ នៅ​ប្រទេស​ថៃ នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បាន​បង្ហោះ​តម្លៃ​ថ្នាំ សម្រាប់​អ្នកប្រើប្រាស់ នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ នាយកដ្ឋាន​នេះ គ្រោង​បង្ហោះ​បន្ថែម​ទៀត នូវ​តម្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់ និង​សេវាកម្ម​វេជ្ជសាស្ត្រ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ទៀត នៅ​រយៈពេល ២-៣​ខែ ខាង​មុខ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

​ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ​

បញ្ហា​ទម្លាប់​រស់នៅ អាហារ និង​ខ្វះ​ពេល​ហាត់ប្រាណ​ទៀត​នោះ ធ្វើឲ្យ​មនុស្ស​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក។ ជំងឺ​សាហាវ​នេះ បើកើត​ហើយ ពិបាក​នឹង​ព្យាបាល​ណាស់ ដោយសារ​កោសិកាមេរោគ តែងតែ​វិវត្ត​ខ្លួន ធ្វើ​ឲ្យ​ស៊ាំ​នឹង​ការ​ព្យាបាល។ តែ​ថ្នាំ​វីតាមីន D អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក។ ការសិក្សា​ចំនួន ៣ មាន​លទ្ធផល​ស្រដៀង​គ្នា គឺ ថ្នាំ​គ្រាប់​វីតាមីន D អាច​ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​បាន តែ​កុំយល់ច្រឡំថា នេះ​ជាថ្នាំ​បង្ការ​មហារីក​ឲ្យសោះ។ ការសិក្សា​ទី១ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Michigan និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Hurley របស់​អាមេរិក លើ​មនុស្ស​ពេញវ័យ ចំនួន ៨​ម៉ឺន​នាក់។ លទ្ធផល រកឃើញ​ថា ការ​លេប​ថ្នាំ​គ្រាប់​វីតាមីន D យ៉ាងតិច ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ១៣% នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​គ្រប់ប្រភេទ​ទាំង​អស់។ ការសិក្សា​ទី២ ធ្វើឡើង​ដោយ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Madrid របស់​អេស្ប៉ាញ រកឃើញ​ថា ការលេប​ថ្នាំ​គ្រាប់​វីតាមីន D ជាមួយ​ពពួកថ្នាំបញ្ចុះជាតិខ្លាញ់ Statin រាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ ៣៨% នៃ​ការស្លាប់​ដោយ​មហារីក​ក្រពេញ​ប្រូស្ដាត។ អ្នក​វិទ្យាសាស្ត្រ បញ្ជាក់​ថា ឥទ្ធពល​ថ្នាំ​ទាំង​ពីរ មាន​លក្ខណៈ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ការសិក្សា​ទី៣ […]


ព័ត៌មាន

ជួបគ្រោះធំ! ក្តៅ​ដល់ ៥០​អង្សា ហើយ​ដាច់ទឹកប្រើទៀត នៅ​ឥណ្ឌា

ការ​ឡើង​កម្ដៅ ជាបញ្ហា​មួយ ប៉ះពាល់​ដល់​សុខភាព ដោយ​ធ្វើ​ឲ្យ​យើង​ខ្សោះជាតិ​ទឹក ក្ដៅខ្លួន អាច​ឈាន​ដល់​ដួល​សន្លប់​ទៀត។ ពេល​នេះ ឥណ្ឌា​មិនត្រឹមតែ​ជួប​ត្រឹមតែ​បញ្ហា​រលក​កម្ដៅ​នោះទេ ថែម​ទាំង​ជួប​បញ្ហា​អត់ទឹកប្រើ​ទៀត នៅ​តំបន់​ខ្លះ។ នាយកដ្ឋាន​អាកាសធាតុ​ឥណ្ឌា ប្រកាស​នៅ​ដើម​ខែ​មិថុនា​ថា សីតុណ្ហភាព ឡើង​ដល់ ៥០,៦​អង្សាសេ នៅ​ទីក្រុង Rajasthan ហើយ​នឹង​បន្ត​រហូត​ដល់ ១​សប្ដាហ៍។ ចំណែក​ទីក្រុង​ផ្សេង​ទៀត ក៏​រងកម្ដៅ ជា​មធ្យម ៤៧​អង្សាសេ​ផងដែរ។ អាជ្ញាធរ​ឥណ្ឌា ពុំទាន់​បញ្ជាក់​ពី​តួលេខ​អ្នករងគ្រោះ ដោយសារ​រលកកម្ដៅ​នេះ​ទេ។ ចំណែក​នៅ​រដ្ឋធានី​ញូវដែលី​វិញ អាជ្ញាធរ ចេញ​សេចក្តីព្រមាន​ពី​រលកកម្ដៅ​ធ្ងន់ធ្ងរ “កម្រិត​ក្រហម” ខណៈ​សីតុណ្ហភាព ឡើង​ដល់ ៤៦​អង្សាសេ។ អាជ្ញាធរ ណែនាំ​មិនឲ្យ​ប្រជាជន​ចេញក្រៅ​ទេ អំឡុង​ពេល​ក្ដៅខ្លាំង។ កម្ដៅ​ខ្លាំង ជា​បញ្ហា​មួយ​ប៉ះពាល់​សុខភាព​ហើយ តែ​នេះ​នៅមិនទាន់​អស់​ទេ ទីក្រុង​ឥណ្ឌា​ជាច្រើន ក៏កំពុង​ជួប​បញ្ហា​ខ្វះទឹក​ប្រើប្រាស់​ផងដែរ។ នៅ​ភូមិ Beed ក្នុង​រដ្ឋ Maharashtra ប្រើទឹក​ដោយ​ដឹកយក​មក​ពី​ភូមិ​ជាប់​គ្នា តែមាន​ឡាន ១​គ្រឿង​ប៉ុណ្ណោះ ដឹក​ទឹក​យក​មក​ចែក​ប្រជាជន ១​ភូមិ រាល់ ៣​ថ្ងៃ​ម្ដង ដែល​ពេលខ្លះ​ ធ្វើឲ្យ​គ្មាន​ទឹក​ប្រើ ជាច្រើន​ថ្ងៃ។ កាសែត​ឥណ្ឌា Hindustan Times […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ