ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ

អ្នកមាន​ទូរសព្ទប្រើ តែ​បើ​មិន​ប្រយ័ត្ន​ កាន់​ទូរសព្ទជាប់​ដៃ​រាល់​ថ្ងៃ នឹងមានបញ្ហា ព្រោះ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញ​ថា ​ឧស្សាហ៍​ចុច​​ទូរសព្ទ​លេង​ច្រើន ​អាច​ជួប​ហានិភ័យ​រលាក​សរសៃ​ដៃ និង​ស្រោម​សន្លាក់​ឆ្អឹង​​ប្រអប់​ដៃ​​។ តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ពី​សាកលវិទ្យាល័យ Malaga ប្រទេស​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា មនុស្ស​សម័យ​ថ្មី​ អាច​នឹង​ជួប​បញ្ហា រលាក​ស្រោម​សន្លាក់​ឆ្អឹង និងសរសៃពួរ ព្រោះ​​កាន់​ទូរសព្ទ​ Smartphone ច្រើន ឧស្សាហ៍​ចុច​ឆាត​ច្រើន ​ជា​ពិសេស​ការ​ប្រើ​មេ​ដៃ​ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ។ ការ​អះ​អាងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​​ស្រាវជ្រាវបាន​ពិនិត្យ​ឃើញ​តួ​លេខអ្នក​ជំងឺ​​​ឈឺ​ប្រអប់​ដៃ​ច្រើន ទាក់​ទង​នឹង​បញ្ហាសរសៃ​ដៃ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ​។ លោក​សាស្រ្តាចារ្យ Raquel Cantero អ្នក​​ជំនាញ​ព្យាបាល​​​រាង​កាយ និង​អ្នក​ស្រាវជ្រាវ​ក្នុង​ក្រុម​ស្រាវជ្រាវ​ខាង​លើ បាន​ឲ្យ​ដឹង​ថា ខុស​ពី​សម័យ​មុន​ ប្រើ​មេ​ដៃ​ចាប់​កាន់​ប៊ិច​ ខ្មៅ​​ដៃ សម័យ​នេះ ការ​ទម្លាប់​ប្រើ​មេ​ដៃ​ចុច ឆាត ឬ​វាយ​បញ្ចូល​អក្សរ​ នឹង​វិវត្តទៅ​ជាបញ្ហា​ដូច​បាន​រៀប​រាប់ ជា​ពិសេស​ត្រង់​ផ្នែកប្រព័ន្ធ​ឆ្អឹង​សន្លាក់​ភ្ជាប់​​​សាច់​ដុំ​ដៃ​ និង​សរសៃ​ដៃត្រង់​ផ្អែក​មេ​ដៃ នឹង​ធ្វើ​ឲ្យ​​រលាក ហើយ​មិនត្រឹម​​តែ​ឈឺ​ទេ ថ្ងៃ​ណា​មួយ​​នឹង​បង្ក​ឲ្យ​មេ​ដៃ​ដំណើរ​ការ​លែង​បាន​ល្អ​ដូច​មុន​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ពិបាក​គេង​លក់ សាក​វិធី​សាមញ្ញ​នេះ អាចបាន​ផល សាក ៦ ចំណុច​​នេះ លែង​ព្រួយ​រឿង​ពុល​ឡាន តាម​ការ​ណែ​នាំពី​លោក​វេជ្ជបណ្ឌិត​ខាង​លើ រោគ​រលាក​សរសៃ​ពួរ​ដៃ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ ច្រើន​កើត​​ឡើង​ដោយ​សារ​ទម្លាប់​​សាមញ្ញ​ចុច​ទូរសព្ទ​ច្រើន​ម៉ោង​ ធ្វើ​ឲ្យ​ប្រព័ន្ធ​​ឆ្អឹង សាច់​​ដុំ និង​សរសៃ​ដៃ​រលាក ដោយ​ការ​ឈឺ​ចាប់ត្រង់​ប្រអប់​ដៃ […]


ព័ត៌មាន

សូណា ជួយ​បេះដូង និង​សម្ពាធ​ឈាម ដូច​ហាត់ប្រាណ​ដែរ

បើ​រវល់ និង​ហត់​ពេញ​មួយ​សប្ដាហ៍ ហើយ​ដល់​ថ្ងៃ​សម្រាក សៅរិ៍-អាទិត្យ ខ្ជិល​បញ្ចេញ​កម្លាំង​ហាត់ប្រាណ​ទៀត យើង​អាច​ទៅ​សូណា​ក៏បាន ព្រោះ​វា​មាន​អត្ថប្រយោជន៍​ចំពោះ​បេះដូង និង​សម្ពាធឈាម​ដូចគ្នា។ ការ​រកឃើញ​នេះ គឺ​តាមរយៈ​ការសិក្សា​របស់​សាកលវិទ្យាល័យ Martin-Luther-University Halle-Wittenberg របស់​អាល្លឺម៉ង់។ ការសិក្សា​នេះមានពីរផ្នែក ដោយ​ផ្នែក​ទី១ មាន​ការចូលរួម​ពី​មនុស្ស ១៩​ នាក់ អង្គុយ​សូណា ២៥​ នាទី បន្ទាប់​មក ​ពិនិត្យ​លើ​អត្រា​បេះដូង និង​សម្ពាធឈាម​របស់​ពួកគេ។ លទ្ធផលបញ្ជាក់​ថា អត្រា​សម្ពាធ​ឈាម និង​បេះដូងរបស់​ពួកគេ កើនឡើង។ ផ្នែក​ទី២ ការសិក្សាធ្វើឡើង​លើ​អ្នកចូលរួម​ហាត់ប្រាណ ដោយ​ម៉ាស៊ីន​ទាញខ្សែ (Rowing Machine) បន្ទាប់​មក ពិនិត្យ​លើ​អត្រា​បេះដូង និង​សម្ពាធឈាម​របស់​ពួកគេ។ លទ្ធផលបង្ហាញ​ថា អត្រា​សម្ពាធ​ឈាម និង​បេះដូង​របស់​អ្នកចូលរួម​ហាត់ប្រាណ មាន​កម្រិត​ដូចគ្នា​នឹង​អ្នក​អង្គុយ​សូណា​ដែរ។ អ្នកស្រាវជ្រាវបញ្ជាក់​ថា ការ​អង្គុយ​សូណា ២៥ ​នាទី និង​ហាត់ប្រាណ​ដោយ​ម៉ាស៊ីន​ទាញ​ខ្សែ បញ្ចេញ​ថាមពល ១០០​ វ៉ាត់​ដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ! ហាត់ប្រាណបែបណា ទើបខ្លាញ់​កូលេស្ដេរ៉ុលថយចុះ? ទោះយ៉ាងណា អ្នកស្រាវជ្រាវបញ្ជាក់​ថា ការ​បញ្ចេញ​ញើសពេល​អង្គុយ​សូណា មិន​ជួយ​ឲ្យ​ស្រក​ទម្ងន់ ដូច​ការ​ហាត់ប្រាណ​នោះ​ទេ ដោយសារ​វាពុំ​មាន​សកម្មភាព​សាច់ដុំ​នោះទេ។ ក្នុង​ករណី​មាន​ណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ […]


ព័ត៌មាន

តារា​ស្រី​ថៃ ស្លាប់​ដោយ​ជំងឺ​កម្រ ក្អួតធ្លាក់​ឈាម

តារា​ចម្រៀង​ថៃ នាង Butsaran Thongchiew បាន​ស្លាប់​នៅ​ព្រឹកព្រលឹម​ ម៉ោង​ជាង ២រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៤ ខែ​មិថុនា ២០១៩ ក្រោយ​​កើត​ជំងឺ​កម្រ រយៈពេល ៣​ថ្ងៃ​។ ក្រុម​ពេទ្យ​ជំនាញ​ផ្នែក​បេះដូង​របស់​ថៃ ថា ពួកគេ​ពុំធ្លាប់​ជួប​រោគសញ្ញា​បែប​នេះ​ទេ។ តារា​ស្រី វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​ហូរ​ឈាម​តាម​មាត់ និង​ច្រមុះ នៅ​ផ្ទះ​របស់​នាង ក្នុង​ខេត្ត Samut Sakhon នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​នេះ។ ភ្លាមៗ​នោះ នាង​លែង​ដឹង​ខ្លួន ហើយ​បេះដូង​ឈប់​ដំណើរការ មុន​ត្រូវ​គេជួយ​ឲ្យ​ដឹង​ខ្លួន​វិញ និង​ប្រញាប់​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ខេត្ត Samut Skhon។ ដោយសារ​នាង​ក្អួតធ្លាក់​ឈាម​ច្រើន​ពេក ពេទ្យ​ក៏បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ Siraraj ក្នុង​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​ពុធ។ ការហូរឈាម​ច្រើន​ពេក បាន​ស្ទះ​ដល់​ផ្លូវ​ដង្ហើម ហើយ​បាន​ធ្វើ​ឲ្យ​​បេះដូង​របស់​នាង លែង​ដំណើរការ​ម្ដង​ទៀត។ នេះបើតាម​លោក​វេជ្ជបណ្ឌិត Prasit Wattanapa ប្រធាន​ផ្នែក​ឱសថសាស្ត្រ នៃ​មន្ទីរពេទ្យ Siriraj។ ពេល​មក​ដល់​មន្ទីរពេទ្យ Siraraj នាង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ ហើយ​ពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ​លើ​ស្ថានភាព​ជំងឺ និង​ប្រើ​ថ្នាំ ដើម្បី​រក្សា​តុល្យភាព​កម្រិត​អាស៊ីដ និង​អាល់កាឡាំង ក្នុង​ឈាម។ ចូលដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ […]


ព័ត៌មាន

ប្រើ​កាស​រួមគ្នា ឬ​ឧស្សាហ៍​ឲ្យពួក​ម៉ាក​ខ្ចី​ប្រើ ​អាច​បង្ក​​បញ្ហា​អី​ខ្លះ?

កាសប្រភេទ​ដាក់​ចូល​ត្រចៀក​​ស្ដាប់សំឡេង ​មាន​ទាំង​ប្រភេទ មាន​ខ្សែ និង​អត់ខ្សែ ហើយ​មាន​យុវជន​ជាច្រើន​ប្រើប្រាស់។ ពាក់ព័ន្ធ​ការប្រើ​កាស​នេះ ប្រសិនបើ​ពួកម៉ាក ឬ​អ្នក​រួម​ការងារ​ជាមួយ​យើង អត់មាន ឬ​ភ្លេច​យក​តាម​ខ្លួន តើ​ការ​ឲ្យ​ពួកគេ​​ខ្ចី​ ប្រើ​រួម​គ្នា​ដូច្នេះ មិន​អី​ទេ​ ឬ​បង្ក​បញ្ហា​កម្រិត​ណា? តាមពិត ត្រចៀក​របស់​យើង មាន​ការការពារ​ប្រឆាំង​នឹង​បាក់តេរី នោះ​គឺ អាចម៍​ត្រចៀក ដែល​វាអាច​ប្រឡាក់​ជាប់​នឹង​កាស ក្រោយ​យើង​ពាក់​កាស​ក្នុង​ត្រចៀក។ អាចម៍​ត្រចៀក មិន​បង្ក​គ្រោះថ្នាក់​ទេ ហើយ​ថែមទាំង​ជួយ​សម្អាត និង​ការពារ​ត្រចៀក​របស់​យើង​ទៀត ដូចជា​រារាំង​ធូលី មិន​ឲ្យ​ចូលទៅ​ផ្នែក​ខាងក្នុង​នៃ​ត្រចៀក។ ប្រសិន​បើ​ត្រចៀក មាន​អាចម៍​ច្រើន យើង​អាច​ប្រើក្រណាត់ ដើម្បី​សម្អាត​រន្ធត្រចៀក ហើយ​បើ​វា​ធ្វើ​ឲ្យ​ស្ទះ ឬ​ប៉ះពាល់​ដល់​ការ​ស្ដាប់​សំឡេង យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​ពេទ្យ។ ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​វិញ វាមាន​ហានិភ័យ​តិចតួច ចំពោះ​ការ​ប្រើកាស​រួមគ្នា។ គេហទំព័រ Business Insider បាន​តេស្ដ​សាកល្បង​កាស ចំនួន ២២​គូ នៅ​ក្នុង​មន្ទីរពិសោធន៍ នៃ​សាកលវិទ្យាល័យ Columbia របស់​អាមេរិក។ ដូច​ការរំពឹង​ទុក អ្នកស្រាវជ្រាវ រកឃើញ បាក់តេរី Staphylococcus ជា​ប្រភេទ​បាក់តេរី​ម្យ៉ាង មាន​នៅ​លើ​ស្បែក​របស់​យើង។ តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​ភ្ញាក់ផ្អើល គឺ​ការ​ប្រទះ​ឃើញ មេរោគ​ផ្សិត […]


ព័ត៌មាន

គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង

ខណៈ​ស្ថានភាព​ជំងឺ​គ្រុនឈាម​ក្នុង​ឆ្នាំ ២០១៩ នេះ មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ ២០១៨ កន្លង​ទៅ ជា​ថ្មី​ម្តង​ទៀត ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពីវិធានការ​ទប់ស្កាត់ និង​ការពារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនឈាម។ ក្នុង​សេចក្តី​ជូន​ព័ត៌មាន​នោះ ក្រៅ​ពី​វិធានការ​ផ្សេងៗ ការ​បំបាត់​ជម្រក​មូស​ខ្លា​ញី​ដែល​ជា​ប្រភព​ជំងឺ​គ្រុន​ឈាម ក្រសួង​សុខាភិបាល បាន​សង្កត់​ធ្ងន់​លើ​រោគ​សញ្ញា​សំខាន់​មួយ ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត គឺ​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ។ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មិន​ថា​មនុស្ស​ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន​ឡើយ។ ក្នុង​នោះ​ដែរ ហាម​ដាច់ខាត​កុំ​សាកល្បង​ព្យាបាល​អ្នក​​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាម​ដាន​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ឯកជន ដែល​គ្មាន​ចំណេះ​ដឹង​ផ្នែក​ជំងឺ​គ្រុនឈាម។ ចំណុច​ដែល​គួរ​យក​ចិត្ត​ទុកដាក់​​មួយ​ទៀត​នោះ ក្រសួង​ថា ជំងឺ​គ្រុន​ឈាម​អាច​នឹង​សម្លាប់​អ្នក​ជំងឺ​បាន​គ្រប់​ពេល ប្រសិន​បើ​មិន​បាន​ទៅ​ព្យាបាល​នៅ​សេវារដ្ឋ​ដែល​មាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ឲ្យ​បាន​​ទាន់​ពេល​វេលា ឬ​ក៏​សាកល្បង​ព្យាបាល​នៅ​សេវា​ឯកជន​ដែល​មិន​មាន​ចំណេះ​ជំនាញ​ខាង​ជំងឺ​គ្រុន​ឈាម និង​ករណី​ប្រើ​ប្រភេទ​ថ្នាំ​អាស្ពីរីន។ អត្ថបទពាក់ព័ន្ធ៖ កុំ​ច្រឡំ! គ្រុនឈាម ក្នុង​១​ជីវិត​យើង​មិន​មែន​អាច​កើត​តែ​១​ដង​ទេ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ពន្លឺ​ភ្លើង​ក្នុង​ក្លឹប​កម្សាន្ត ឬ​វង់​តន្ត្រី​​ អាច​ធ្វើឲ្យ​ប្រកាច់?

ក្នុង​ក្លឹបកម្សាន្ត សំឡេង​តន្ត្រី ក៏​ខ្លាំង ហើយ​ពន្លឺភ្លើង បាញ់​ចុះឡើង ក៏​ញាប់ទៀត អាច​ធ្វើ​ឲ្យ​គ្នាយើង​ខ្លះ សប្បាយ និង​ចូលចិត្ត តែ​ក៏អាច​បង្ក​គ្រោះថ្នាក់​ផងដែរ។ ជាក់ស្ដែង អ្នកស្រាវជ្រាវ​ហូឡង់ ព្រមាន​ថា ពន្លឺ​ភ្លើង​ក្នុង​ក្លឹប ឬ​ការ​ប្រគំ​តន្ត្រី អាច​ធ្វើ​ឲ្យយើង​​ប្រកាច់បាន។ អ្នកស្រាវជ្រាវ​ហូឡង់ ប្រើ​ទិន្នន័យ​ពី​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វេជ្ជសាស្ត្រ ក្នុង​ការ​កម្សាន្ត​ដែល​មាន​ប្រគំតន្រ្តី ដើម្បី​សិក្សារក​តួលេខ​អ្នក​ចូលរួម​ក្នុងកម្មវិធី ទទួល​ការព្យាបាល​បញ្ហា​ប្រកាច់។ អ្នកស្រាវជ្រាវ ពិនិត្យ​លើ​ទិន្នន័យ នៃ​ពិធី​ប្រគំតន្ត្រី ចំនួន ២៨ ក្នុង​ប្រទេស​ហូឡង់ នៅ​ឆ្នាំ​២០១៥ ដោយ​មាន​អ្នក​ចូលរូម​សរុប​ប្រមាណ ៤០​ម៉ឺន​នាក់។ ក្នុង​ការសិក្សា​នេះ អ្នក​ស្រាវជ្រាវ បាន​បែងចែក​តួលេខ​អ្នក​ចូលរួម ហើយ​ទទួល​ការព្យាបាល​អការៈ​ប្រកាច់ ជា ២​ប្រភេទ គឺ​តួលេខ​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលថ្ងៃ និងតួលេខ​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលយប់ ដែល​មាន​ពន្លឺភ្លើង​ប្រើខ្លាំង​។ លទ្ធផល រកឃើញ​ថា តួលេខ​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលថ្ងៃ មាន​ចំនួន ៩​នាក់ ចំណែក​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលយប់ មាន ៣០​នាក់។ នេះមានន័យ​ថា អត្រា​អ្នក​ទទួល​ការ​ព្យាបាល​អាការៈ​ប្រកាច់​ពេល​យប់ ឬ​ក្នុង​ក្លឹប​ដែល​មាន​ពន្លឺ​ភ្លើង​ខ្លាំង លើស​អត្រា​អ្នក​ទទួល​ការព្យាបាល​អាការៈ​ប្រកាច់​ពេលថ្ងៃ ចំនួន ៣​ដង។ អត្ថបទពាក់ព័ន្ធ៖ អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​ អ្នកស្រាវជ្រាវ បាន​អំពាវនាវ​ដល់​អ្នករៀបចំ​នៅតាម​ការ​ប្រគំតន្ត្រី ឬ​នៅ​តាម​ក្លឹបកម្សាន្ត […]


ព័ត៌មាន

ជោះឈាម​អេដស៍ លទ្ធផល​​អវិជ្ជមាន តែ​នៅ​សង្ស័យ​ឆ្លង អាច​លេប​ថ្នាំនេះ

យើង​ដឹងហើយ​ថា មេរោគ​អេដស៍ (HIV) ឆ្លង​តាមរយៈ​ការ​រួមភេទ ជាពិសេស​ចំពោះ​អ្នក​ឧស្សាហ៍​ទៅ​រក​អីៗ​ខាងក្រៅ  ហើយ​ការពារ​អត់​ត្រឹមត្រូវ ឬ​ភ្លាត់​ជា​ដើម។ តែក៏មានករណី​ចៃដន្យ​ខ្លះដែរ ដែល​អ្នកខ្លះ​ប៉ះ​ឈាម​មាន​ផ្ទុក​មេរោគ​នេះ​ដោយ​ផ្ទាល់ ដូចជា ការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ខ្ទាត​ឈាម​ប៉ះ​នៅ​ក្នុង​មន្ទីរពិសោធន៍ ឬ​ការជួយ​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ណាមួយ​ជាដើម។ ក្រោយ​ប៉ះ​ឈាមដែល​ដឹង​ច្បាស់ ឬ​សង្ស័យ​ថាមាន​ផ្ទុក​មេរោគ​អេដស៍ ជាទូទៅ មាន​ការណែនាំ​ឲ្យ​ទៅតេស្ដឈាមរក​មេរោគ​នេះ។ ការ​តេស្ដឈាម​ភ្លាមៗ ភាគច្រើនពុំអាច​ពិនិត្យ​ឃើញ​មេរោគ​អេដស៍ទេ។ ដូច្នេះ បើ​តេស្ដឈាម​អវិជ្ជមាន ហើយ​នៅ​តែ​សង្ស័យ និង​បារម្ភ​អំពី​ការឆ្លង​មេរោគ​អេដស៍​ទៀត តើគួរធ្វើ​ដូចម្ដេច? ឆ្លើយតប​នឹង​ករណី​នេះ អ្នកជំនាញ​បង្ការ​ជំងឺ Task Force របស់​អាមេរិក ណែនាំ​ឲ្យ​លេប​ថ្នាំ​បង្ការ​ទុកមុន ហៅ​ថា (PrEP) ដែល​អាច​ជួយ​ការពារ​ឆ្លងមេរោគ​អេដស៍។ អ្នកជំនាញ​ថា ពេទ្យគួរ​ឲ្យ​ថ្នាំ PrEP ដល់​អ្នកប្រឈម​ខ្ពស់​នឹង​ឆ្លង​ជំងឺ​អេដស៍ ដោយ​ឲ្យ​ពួកគេ​ផឹក​រាល់​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ប៉ូលិស​វៀតណាម រកឃើញ​រោងចក្រ​ផលិត​ស្រោមអនាម័យ​ក្លែងក្លាយ ហ្វីលីពីន​​បារម្ភ​​ខ្លាំង ក្រោយ​ប្រជាជន​​​ធ្វើ​ការ​ក្រៅ​​​ប្រទេស​ខ្លួន ​​​​តេស្ត​ឃើញ​ផ្ទុក​មេរោគ​​អេដស៍​​កើន​​ឡើង​ មេរោគ​អេដស៍មិនអាច​ព្យាបាល​ជាសះស្បើយ​នោះទេ ដោយ​វា​បន្ដ​ស្ថិតនៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ និង​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ និង​អាច​ធ្វើឲ្យ​មាន​ផលវិបាក​សុខភាព​ផ្សេងទៀត។ ទោះយ៉ាងណា ពេទ្យអាច​ព្យាបាល​ដោយ​កាត់បន្ថយ​មេរោគ​នេះ​ក្នុង​ឈាម តាមរយៈ​ការ​ឲ្យ​អ្នក​ជំងឺ​ផឹក​ថ្នាំ​ច្រើន​មុខ​ចូលគ្នា ហៅថា (Antiretroviral Therapy (ART)) ហើយ​ជំងឺ​នេះ អាច​បង្ការ​បានដោយ​ប្រើ​ថ្នាំ PrEP ដែល​ទទួល​ការយល់ព្រម​ដោយ​រដ្ឋបាល​អាហារ និង​ឱសថ​អាមេរិក (FDA) […]


ព័ត៌មាន

នៅ​អាមេរិក សត្វឆ្កែ​មិនមែន​ជា​ប្រភព​ចម្បង បង្ក​ជំងឺ​ឆ្កែឆ្កួត​ទេ

ឲ្យ​តែ​ឮ ជំងឺ​ឆ្កែឆ្កួត យើង​ច្បាស់​ជា​គិត​ថា ជំងឺ​នេះ​ចម្លង​មក​ពី​សត្វឆ្កែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ តាម​ពិត ឆ្មា ស្វា ជ្រូក គោ ប្រចៀវ សំពោច និង​ឆ្កែព្រៃ ក៏បង្ក​ជំងឺ​នេះដែរ។ នៅ​អាមេរិក អាជ្ញាធរ​សុខាភិបាល​បញ្ជាក់​ថា ប្រចៀវ​ជាប្រភព​ចម្បង បង្ក​ឲ្យ​មាន​ជំងឺ​ឆ្កែឆ្កួត។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក បញ្ជាក់​ថា ប្រចៀវ មាន​ចំណែក ៧/១០ បង្ក​ឲ្យ​មាន​ការស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត។ ក្នុង​នោះ ប្រចៀវ មាន​ចំណែក ១/៣ នៃ​សត្វ​បង្ក​ជំងឺ​ឆ្កែឆ្កួត ៥.០០០​ករណី/ឆ្នាំ នៅ​ទូទាំង​អាមេរិក។ ប្រចៀវ ក្លាយជា​ប្រភព​បង្ក​ជំងឺ​ឆ្កែឆ្កួត​ខ្លាំងជាងគេ ដោយសារ​មនុស្ស​មិនដឹង​ថា ប្រចៀវ អាច​បង្ក​ហានិភ័យ​ជំងឺ​នេះ ហើយ​ពួកគេ​ពុំបាន​ចាក់វ៉ាក់សាំង​ជាមុន និង​ថ្នាំ​ព្យាបាល ក្រោយ​ត្រូវ​ប្រចៀវ​ខាំ ឬ ខ្វាច។ ក្រោយ​ឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត មាន​ដូចជា មិនញ៉ាំទឹក ស្រេវស្រាញ ពេល ត្រូវខ្យល់ ក្តៅខ្លួន ពិបាកដកដង្ហើម ខាកស្តោះញឹកញាប់ និង​ហៀរទឹកមាត់។   អត្ថបទពាក់ព័ន្ធ៖ ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស គួរបញ្ជាក់​ថា នៅ​ទូទាំង​ពិភពលោក មនុស្ស​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត […]


ព័ត៌មាន

អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ

ក្រៅពី​វិស័យ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ដែល​កំពុង​ស្ទុះឡើង​យ៉ាងខ្លាំង វិស័យ​វិទ្យាសាស្ត្រ​របស់​វៀតណាម ក៏រីកចម្រើន​មិន​ស្ទើរដែរ។ ដើមខែ​នេះ អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ ដែល​អាច​ជួយ​ក្នុង​វិស័យ​សុខាភិបាល និង​កសិកម្ម​បាន​ទៀត។ អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Nguyen Tat Thanh របស់​វៀតណាម និង​សាកលវិទ្យាល័យ Hiroshima របស់​ជប៉ុន បាន​សហការ​គ្នា ចេញផ្សាយ​លទ្ធផល​ការសិក្សា​មួយ ដែល​បាន​រកឃើញ​សមាសធាតុ​ជីវៈសកម្ម ចំនួន ៤​ប្រភេទ នៅ​ក្នុង​សំបកស្រូវ។ សមាសធាតុ​ទាំង​នោះ មាន​ដូចជា Mamilactone A (MA), Mamilactone B (MB), Mamilactone C (MC) និង 7-ketostigmasterol (7KS)។ សមាសធាតុ​ជីវៈ​សកម្ម MA និង MB មានសមត្ថភាព ​ជួយ​រារាំង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​ឡើងជាតិ​អាស៊ីដអុយរិក​ក្នុងឈាម (ប្រគ្រីវ)។ ចំណែក​សមាធាតុ ME និង 7KS ក៏មាន​សមត្ថភាព​​ផងដែរ តែ​មិនខ្លាំង​ដូចជា MA និង […]


ព័ត៌មាន

លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ

នា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន បណ្ដាញ​ទំនាក់ទំនង​សង្គម ក៏កាន់តែ​សម្បូរបែប​ដែរ ដូចជា Facebook និង Instagram ហើយ​ការប្រើប្រាស់​វិញ គឺ​ម្នាក់ៗ រាប់ម៉ោង/ថ្ងៃ។ តែ​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា ការកាត់បន្ថយ​ពេលវេលា​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជួយ​ឲ្យ​មាន​បញ្ហា​បាក់ទឹកចិត្ត ឬ​ឯកា កាន់តែ​តិចដែរ។ ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Pennsylvania របស់​អាមេរិក លើ​និស្សិត ១៤៣​នាក់ រយៈពេល ៣​សប្ដាហ៍។ និស្សិត​ទាំង​នេះ បែងចែក​ជា ២​ក្រុម ដោយ​ក្រុមទី​១ បន្ដ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច​មុន​ដដែល ចំណែក​ក្រុមទី​២ កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម ត្រឹមតែ ១០​នាទី​ប៉ុណ្ណោះ/ថ្ងៃ។ លទ្ធផល រកឃើញ​ថា និស្សិត​ក្នុង​ក្រុម​ទី២ ដែល​កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម មាន​ការ​ធ្លាក់ចុះ​រោគសញ្ញា​បញ្ហា​បាក់ទឹកចិត្ត។ និស្សិត​ម្នាក់ បញ្ជាក់​ក្នុង​ការសិក្សា​ថា “ការមិន​ប្រៀបធៀប​ជីវិត​របស់​ខ្ញុំ ទៅ​ជីវិត​របស់​អ្នក​ផ្សេង មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាង​ខ្ញុំ​រំពឹងទុក​ទៅ​ទៀត។ ខ្ញុំមាន​អារម្មណ៍​វិជ្ជមាន​ជាងមុន អំឡុង​ការសិក្សា“។ អត្ថបទពាក់ព័ន្ធ៖ បើ​ដឹង​ខ្លួនឯង​បាក់ទឹកចិត្ត​ កុំ​តាមដាន​រឿង Sad ពេក ប្រយ័ត្ន​លើស​ដើម “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” ពីមុន ក៏ធ្លាប់មាន​ការសិក្សា​ជាច្រើន រកឃើញ​ទំនាក់ទំនង​គ្នា​រវាង បណ្ដាញ​សង្គម និង​សុខភាព​ផ្លូវចិត្ត ប៉ុន្ដែ​ការសិក្សា​របស់​អាមេរិក​មួយ​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ