ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

គ្រោះថ្នាក់ខ្លាំងបែបនេះ ទើបក្រសួងហាមដាច់ខាត កើតគ្រុនឈាមប្រើថ្នាំអាស្ពីរីន ​

ខណៈ​ជំងឺ​គ្រុនឈាម​ផ្ទុះ​ឡើង​ជា​ខ្លាំង​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន ពិសេស​ហាម​ប្រើ​ថ្នាំ​អាស្ពីរីន ទៅ​លើ​អ្នក​ជំងឺ​គ្រុនឈាម។ ហេតុអី​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ប្រភេទ​អាស្ពីរីន ឬ​អ៊ីប៊ុយប្រូហ្វីន ត្រូវ​ហាម​ឃាត់​ចំពោះ​អ្នក​កើត​ជំងឺ​គ្រុន​ឈាម? ឱសថការី គឹម កាណាល់ ពន្យល់​ថា កាលណា​យើង​ឲ្យ​អ្នកជំងឺ​​គ្រុនឈាម ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ មាន​ថ្នាំ​អាស្ពីរីន ឬ​ពពួក​ថ្នាំ NSAIDs ដូច​ជា​អ៊ីប៊ុយប្រូហ្វែន អី​ជាដើម​នោះ ជំងឺ​មិន​ត្រឹមតែ​មិន​ជា​នោះ​ទេ វា​ថែម​បង្ក​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង ពិសេស​ចំពោះ​កូន​ក្មេង។ លោក​ថា ប្រភេទ​ថ្នាំ​ទាំង​នេះ អ្នក​ជំងឺ​លេប​ទៅ​ធ្វើ​​ឲ្យ​ឈាម​ក្រ​កក បណ្តាល​ឲ្យ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ដែល​ករណី​បាត់​បង់​ឈាម​កាន់​តែ​ច្រើន ឈាន​ដល់​ស្លាប់។ “ក្មេង​ខ្សោយ​ស្រាប់ កាល​ណា​យើង​ប្រើ​ថ្នាំ​អាស្ពីរីន ឬ ពពួក​ថ្នាំ NSAIDs (ជា​ពិសេស អ៊ីប៊ុយ​ប្រូហ្វែន) ដើម្បី​​បំបាត់​​ការ​​ឈឺ​ចាប់ ​ឬ​​ដើម្បី​​បន្ថយ​​កម្តៅ​នោះ មិន​​អាច​​ផ្ដល់​​ផល​​ប្រយោជន៍​ព្យាបាល​​នោះ​​ទេ ផ្ទុយ​​ទៅ​​វិញ វា​​នឹង​​នាំ​ឲ្យ​ក្មេង​​ងាយ​​នឹង​​​ប្រឈម​​មុខ​នឹង​​ហានិភ័យ​​នៃ​​ការ​​ហូរ​ឈាម​​ទៀត​​ផង “។ អត្ថបទពាក់ព័ន្ធ៖  ត្រឹម១ថ្ងៃ​ប៉ុណ្ណោះ មានកុមារជិត៦០០នាក់ព្យាបាលគ្រុនឈាម​នៅគន្ធបុប្ផា គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង ថ្នាំ​អាស្ពីរីន មិន​មែន​ហាម​ហាត់​ឃាត់​តែ​ចំពោះ​អ្នក​ជំងឺ​គ្រុនឈាម​នោះ​ទេ ក្មេង​ដែល​ក្តៅ​ខ្លួន​ក៏​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ដែរ ព្រោះ​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ជា​ការ​ណែនាំ​​ដើម្បី​បញ្ចុះ​កម្តៅ​​ក្មេង ថ្នាំ​​ប៉ារ៉ាសេតាម៉ុល ល្អ​​បំផុត។ បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល ជំងឺ​គ្រុនឈាម​អាច​សម្លាប់​មនុស្ស​បាន​គ្រប់​ពេល ក្នុង​ករណី​កូន​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ បូក​រួម​ទាំង​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា […]


ព័ត៌មាន

ត្រឹម១ថ្ងៃ​ប៉ុណ្ណោះ មានកុមារជិត៦០០នាក់ព្យាបាលគ្រុនឈាម​នៅគន្ធបុប្ផា

​ខាង​ក្រសួង​សុខាភិបាល​ធ្លាប់​បានប្រាកាស​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ជំងឺ​គ្រុនឈាម​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​ថ្មី​ៗ​នេះ​ខាង​មន្ទីរពេទ្យ គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល ១ ថ្ងៃ នៅ​សប្ដាហ៍​នេះថ្ងៃមាន​កុមារ​ជិត ៦០០ នាក់​​ទៅ​ហើយ​បាន​សម្រាល និង​ព្យាបាល​ជំងឺ​គ្រុនឈាម​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ទាំង ៥ ទីតាំង។ អត្ថបទពាក់ព័ន្ធ៖ គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង យោងតាមផេក មូលនិធិ​គន្ធបុប្ផា​កម្ពុជា – Cambodia Kantha Bopha Foundation បាន​បញ្ចេញ​តួ​លេខ​មក​ថា នៅថ្ងៃ​ចន្ទ ទី១៧ ខែ​មិថុនា នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ទីតាំង​​បាន​ព្យាបាល​កុមារ​ ៥៧៧ នាក់​ ដោយសារ​ជំងឺ​គ្រុនឈាម ដោយ​ក្នុង​នោះ​បាន​រៀបរាប់​ថា៖”កុមារ​មាន​ជំងឺ​ចំនួន ៤ ៣០៥ នាក់ ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន ២៩៩០ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្នុង​ចំណោម​កុមារ​ទាំងនោះ​មាន ៥៧៧ នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៨៩ នាក់ ត្រូវ​បាន​វះកាត់”។ ការ​លើក​ឡើង​បែប​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​សំណូមពរ​ឲ្យ​អាណាព្យាបាល​កុមារ​ទាំងអស់​បង្កើន​​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​តាមរយៈ​ការ​ការពារ​កុមារ​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ។ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

ចំនួន​ក្មេងដែល​​ស្លាប់​ដោយ​ញ៉ាំ​ផ្លែគូលែន​ថ្ងៃ​មុន​ កើន​លើស ១០០​នាក់ហើយ

សប្ដាហ៍​មុន “Hello គ្រូពេទ្យ” បាន​ជម្រាប​ប្រិយមិត្ត​ពី ក្មេងៗ​ញ៉ាំ​​ផ្លែគូលែន ​៣១​នាក់​ស្លាប់ និង​រាប់សិប​នាក់ ដេកពេទ្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្ដែ​ឈាន​ចូល​មក​ដល់​សប្ដាហ៍​នេះ តួលេខ​ក្មេងៗ​ស្លាប់​ដោយសារ​ញ៉ាំ​ផ្លែគូលែន បាន​កើនឡើង​ដល់ ១១៣​នាក់​ហើយ។ លោក Ashok Kumar Singh មន្រ្តី​សុខាភិបាល​រដ្ឋ Bihar របស់​ឥណ្ឌា បញ្ជាក់​ថា ក្មេង​ជាង ១០​នាក់​ទៀត បាន​ស្លាប់​កាលពី​ថ្ងៃអង្គារ ម្សិលមិញ ហើយសរុប​តួលេខ​ក្មេង​ស្លាប់​ដោយសារ​ញ៉ាំ​ផ្លែគូលែន មាន​ចំនួន ១១៣​នាក់។ លោក​បន្ដ​ថា ក្មេង ៦០​នាក់​ទៀត ដែល​មាន​អាយុ​ក្រោម ១០​ឆ្នាំ និង​កង្វះអាហារ​រូបត្ថម្ភ កំពុង​ទទួល​ការ​ព្យាបាល ក្រោយ​ការ​ផ្ទុះឡើង​​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ (Acute Encephalitis Syndrome) នៅ​ស្រុក Muzaffarpur ក្នុង​រដ្ឋ Bihar នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩។ លោក​បន្ថែម​ថា ក្មេង ៦​នាក់ បាន​ជាសះស្បើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ការ​ព្យាបាល​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ។ កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ ប្រជាពលរដ្ឋ​ឥណ្ឌា​រាប់សិប​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ស្រុក Muzaffarpur ដោយ​ចោទ​អាជ្ញាធរ​ថា ធ្វើ​សកម្មភាព​យឺត និង​គ្មាន​យកចិត្ត​ទុកដាក់​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ […]


ព័ត៌មាន

ថៃ បង្កើតពេទ្យ​ស្ដង់ដារ​អន្តរជាតិ​ជាង១០០កន្លែង សម្រាប់​ជនបរទេស

ខ្មែរ​យើង ឲ្យតែ​ឈឺរត់ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព នៅ​ប្រទេស​ថៃ មិន​តិចនោះទេ ក្នុង​មួយ​ឆ្នាំៗ។ ពេល​នេះ ថៃ បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​សេវាវេជ្ជសាស្ត្រ​ស្ដង់ដារ​អន្តរជាតិ រាប់​រយ​កន្លែង នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ដល់​ជនបរទេស។ ចាប់ពី​ពេល​នេះ ជនបរទេស​កាន់តែ​ងាយស្រួល​ហើយ ដើម្បី​ទទួល​យក​សេវា​ថែទាំ​សុខភាព ស្ដង់ដារ​អន្តរជាតិ​ពី មជ្ឈមណ្ឌល​សេវា​អតិថិជន​បរទេស ដែល​មាន​ចំនួន ១៣៣​ កន្លែង នៅ​តាម​មន្ទីរពេទ្យ​ថៃ។ ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ ចាប់តាំង​ពី​ដើម​ឆ្នាំ ​២០១៩ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ នៅ​តាម​មន្ទីរពេទ្យ​ជាច្រើន រួមមាន​ទាំង​មន្ទីរពេទ្យ​ខេត្ត Samut Sakhon មន្ទីរពេទ្យ​ខេត្ត Ubon Ratchathani និង​មន្ទីរពេទ្យ Ayutthaya។ ជាមួយ​គ្នា​នេះ ក្រសួង​ដដែល​នេះ ក៏បាន​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​នៃ​កិច្ចសហការ​បណ្ដាញ​សុខាភិបាល​អាស៊ាន នៅ​តាម​ការិយាល័យ​សុខភាបាល​ខេត្ត ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ជួយ​គាំទ្រ​ដល់​ជនបរទេស ដែល​បាន​ចូលទៅ​ក្នុង​ប្រទេស​ថៃ។ ក្រោយ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ប្រទេស​ថៃនឹង​បង្កើត​ការ​គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​បរទេស វិភាគ​របាយការណ៍ និង​រៀបចំ​ការ​បង្កើត​ថ្មី ដើម្បី​លើកកម្ពស់​ឲ្យ​ជនបរទេស ទទួល​សេវាកម្ម និង​លទ្ធផល​របស់​ពួកគេ។ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រោយផ្ទុះករណីព្យាបាលគ្រុនឈាមអស់ជាង ៥ពាន់ដុល្លារ ពេលនេះ​ក្រសួងចេញលិខិតព្រមាន

ក្រោយ​ផ្ទុះ​ករណី​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ចំណាយ​អស់​ជាង ៥ ពាន់​ដុល្លារ ពេល​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ឈ្មោះ ហម ឡុង ដែល​មាន​ទីតាំង​នៅ​សង្កាត់​មនោរម្យ ខណ្ឌ ៧ មករា។ នៅ​ក្នុង​លិខិត​ព្រមាន​នោះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ដែល​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​គ្រុន​ឈាម ដែល​ឲ្យ​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​រហូត​ទៅ​ដល់​ចំនួន ៩ ថ្ងៃ នោះ ខុស​ទៅ​នឹង​លិខិត​អនុញ្ញាត​ឲ្យ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ។ ក្រសួង​បញ្ជាក់​ថា ប្រភេទ​សេវា​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​មិន​អនុញ្ញាត​ឲ្យ​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​លើស​ពី ២៤ ម៉ោង​ឡើយ។ បើ​តាម​លិខិត​ព្រមាន​នោះ តម្រូវ​ឲ្យ​លោក​វេជ្ជបណ្ឌិត ហម ឡុង ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង​សុខាភិបាល និង​មិន​ត្រូវ​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​ទៀត​ឡើយ ក្នុង​ករណី​មិន​គោរព​តាម​ការ​ណែនាំ ក្រសួង​នឹង​បិទ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​នេះ។ ខាង​ក្រោម​នេះ​ជា​លិខិត​ព្រមាន​របស់​ក្រសួង​សុខាភិបាល៖


ព័ត៌មាន

ក្រសួង ហាម​លក់​ចំណីអាហារ ៦ ប្រភេទ នៅ​ក្នុង​សាលា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហាមឃាត់​ការ​លក់​ចំណី​អាហារ​ចំនួន ៦ ប្រភេទ នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ដើម្បី​លើក​កម្ពស់​សុខុមាលភាព​សិស្សានុសិស្ស នេះ​បើ​តាម​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​ក្រសួង នៅ​ថ្ងៃនេះ។ ចំណី​អាហារ​ទាំង ៦ ប្រភេទ​នោះ​រួមមាន៖ ១- ចំណី​អាហារ​គ្រប់​ប្រភេទ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ​ប្រើប្រាស់ ២- គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ ៣- ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ៤- ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ​គ្រប់​ប្រភេទ ៥- ស្ករ​សូកូឡា ស្ករគ្រាប់ ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ ៦- ចាហួយ​គ្រប់​ប្រភេទ នំដូណាត់ នំ​ផ្អែម។


ព័ត៌មាន

ត្រូវប៉ាន់ទីផ្សារអាស៊ី ​ខូឡាជេន ជំនួយ​ស្បែក ឡើង​ថ្លៃ​ខ្លាំង

ស្រីៗភាគច្រើនច្បាស់​ជាស្គាល់​ហើយ ខូឡាជេន ជា​សារធាតុ​ក្នុង​ផលិតផល​សុខភាព និង​សម្រស់ ជួយ​ឲ្យ​ស្បែក​ទន់​រលោង កាត់បន្ថយ​ភាព​ចាស់ និង​បំបាត់​ស្នាមជ្រួញ។ តែ​តម្លៃ​ខូឡាជេន ក្នុង​ប្រទេស​ជប៉ុន កំពុងឡើង​ថ្លៃ​ខ្លាំង គិត​ចាប់តាំង​ពី​ចុង​ឆ្នាំ​ ២០១៧ មក។ លោក Hitoshi Nakayama អ្នកតំណាង​ផលិតផល​សុខភាព​ជប៉ុន Rousselot បញ្ជាក់​ថា តម្លៃ​ខូឡាជេន ឡើងដល់ ៣.០០០​ យ៉េន ប្រមាណ ២៨ ​ដុល្លារ ខណៈ​នៅ​ចុងឆ្នាំ​២០១៧ ថ្លៃត្រឹមតែ ២.០០០​ យ៉េន​ប៉ុណ្ណោះ។ ការឡើង​ថ្លៃ​នេះ ដោយសារ​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​អាស៊ី កើនឡើង ជាពិសេស​នៅ​ប្រទេស​ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ។ យោង​តាមតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Transparency Market Research កំណើន​តម្រូវការ​ខូឡាជេន និង​ឈាន​ដល់ ៩,៣៧​ ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២៣។ អ្នកតំណាង​ដដែល​នេះបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ខិតខំរក្សា​ការ​ផ្គត់ផ្គង់​ខូឡាជេន ទៅ​អតិថិជន ប៉ុន្ដែ​ក្រុមហ៊ុន​ក៏គ្រោង​ដំឡើង​ថ្លៃ​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ខូឡាជេន​ ខូឡាជេន ជាសារធាតុ​ចម្រាញ់​ចេញ​ពី​ស្បែក​សត្វ និង​ត្រី ដោយ​​ត្រី Tilapia និង​សត្វ​ជ្រូក […]


ព័ត៌មាន

អស្ចារ្យ! ពេទ្យប្រើ​ពិសខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​ដល់ទៅ២​មុខ

កាលពី​ដើម​ខែ​នេះ “Hello គ្រូពេទ្យ” បានបង្ហាញ​ប្រិយមិត្ត​ថា ពិស​ខ្យាដំរី មាន​តម្លៃ​ខ្ពស់ ១​លីត្រ ជាង ១០​លាន​ដុល្លារ ដោយ​នាំពី​ប្រទេស​អាហ្វហ្គានីស្ថាន ទៅ​កាន់​អាមេរិក និង​អឺរ៉ុប ដើម្បី​ផលិត​ជា​ឱសថ។ ពេល​នេះ ពេទ្យ​ម៉ិកស៊ីក អាច​ប្រើ​ពិស​ខ្យាដំរី សម្លាប់​បាក់តេរី​បង្ក​ជំងឺ​របេង និង​បាក់តេរី​លើ​ស្បែក ហើយ​ថែម​ទាំង​គ្មាន​គ្រោះថ្នាក់​ដោយ​ជាតិ​ពិស​នោះទេ។ ការសិក្សា​នេះ ធ្វើឡើង​ដោយ​សាស្ត្រាចារ្យ Richard Zare មកពី​សាកលវិទ្យាល័យ Stanford របស់​អង់គ្លេស និង​សាស្ត្រាចារ្យ Lourival Possani មកពី​សាកលវិទ្យាល័យ​ជាតិ​ស្វ័យត ​ម៉ិកស៊ិក។ អ្នកស្រាវជ្រាវ​ទាំង​ពីរ រកឃើញ​សមាសធាតុ​គីមី​ចំនួន ២ នៅ​ក្នុង​ពិស​ខ្យាដំរី ដែល​ហៅ​ថា Benzoquinones។ សមាសធាតុ​គីមី​ក្នុង​ពិសខ្យាដំរី​នេះ ត្រូវបញ្ជូន​ទៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល និង​អាហារូបត្ថម្ភ Salvador Zubiran ដើម្បី​សាកល្បង។ ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​ថា សមាសធាតុ Benzoquinone ពណ៌​ក្រហម អាច​សម្លាប់​មេរោគ​ស្បែក Staphylococcus យ៉ាង​មាន​ប្រសិទ្ធភាព។ ចំណែក​សមាសធាតុ Benzoquinone ពណ៌​ខៀវ អាច​សម្លាប់​បាក់តេរី​បង្ក​ជំងឺ​របេង ទាំង​បាក់តេរី​ធម្មតា និង​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ។ […]


ព័ត៌មាន

ចិន​​បង្កើតឧបករណ៍​តេស្ត​​រកមើល​​មហារីកជំនាន់​ថ្មី​​បាន​សម្រេច

ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​ថ្មី​ៗ​នេះ បាន​អភិវឌ្ឍ​​ឧបករណ៍​ថ្មី​ ដែល​អាច​តេស្ត​ដឹង​ពី​វត្ត​មាន​ជំងឺ​មហារីក​ ហើយ​ក៏​​បាន​ស្នើ​​សុំ​អាជ្ញាប័ណ្ណ​​រួច​រាល់ សម្រាប់​ត្រៀម​ខ្លួន​រក​ទី​​ផ្សារ​លក់​​ឧបករណ៍​​ផលិត​ថ្មី​នេះ។ តាម​សារព័ត៌មាន ស៊ីន​ហួរ ឧបករណ៍​ថ្មី​នេះ គឺ​កើត​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នារវាង​​​​ម៉ាស៊ីន​ស្កេនប្រភេទ Positron Emission Tomography (PET) ​ជា​ប្រភេទ​ម៉ាស៊ីន ពេទ្យ​គេ​ប្រើ​សម្រាប់​ស្កេន​រក​មើល​ជំងឺ​មហារីកក្នុង​ខ្លួន​មនុស្សបច្ចុប្បន្ន ដោយ​ម៉ាស៊ីន​នេះ​ប្រើ​នូវ​កាំ​រស្មី ដើម្បី​បង្ហាញ​រូប​ភាព​នៃ​បម្រែ​បម្រួល​ណា​មួយ​ក្នុង​រាងកាយ​។ ប្រភព​ព័ត៌មាន​ដដែលឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​អស់​ពេល ​១៩ ​ឆ្នាំ បាន​បង្កើត​ចេញឧបករណ៍​ខាង​លើ​ មាន​ទំហំ​តូច​ជាង​មុន ហើយ​កាល​ពី​ឆ្នាំ ២០១៨ ​កន្លង​ទៅ រដ្ឋបាល​​ជាតិ​នៃ​ផលិត​ផល​វេជ្ជសាស្រ្ត​ប្រទេស​ចិន​ ក៏​បានបើក​ភ្លើង​ខៀវឲ្យ​មាន​ការ​សាក​ល្បង​​​ពី​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ឧបករណ៍​នេះនៅ​​មន្ទីរ​ពេទ្យ​ពីរ​ក្នុង​ខេត្ត Guangdong រួច​មក​ហើយ​ដែរ។ លោក Xie Qingguo សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា ឧបករណ៍​នេះអាច​ស្កេន​ដឹង​បាន ដោយ​ផ្តល់​រូប​ភាព អំពី​បម្រែ​បម្រួល​សាច់​ខុស​ប្រក្រតី​ (មហារីក) ក្នុង​រាង​កាយ​ ​កាន់​តែ​ច្បាស់ និង​រហ័ស​ជាង​មុន ពិសេស​សម្រាប់​មហារីក​ដំណាក់​កាល​ដំបូង ក៏​ដូច​ជា​ជំងឺ​មហារីក​ខួរ​ក្បាល បើ​ប្រៀប​នឹង​ឧបករណ៍​ពី​មុន ដែល​មាន​ទំហំ​ធំ និង​​ផ្តល់​លទ្ធផល​យូរ ហើយ​​ពុំ​សូវ​ច្បាស់​លាស់។ អត្ថបទពាក់ព័ន្ធ៖ កាន់​តែ​ទំនើប អូស្ត្រាលី ប្រើ​ពន្លឺ​ភ្លើងព្យាបាល​មហារីក និង​របួស​សាច់ដុំ ​មាន​ខ្លាញ់​ច្រើនក្នុងខ្លួន​ ប្រឈម​កើត​មហារីក​ច្រើន​ប្រភេទ ​ជា​មួយ​លក្ខណៈ​ពិសេស​បែប​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហើបដែរ​ថា ឧបករណ៍​នេះនឹង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ឆាប់​ៗ​ ​សម្រាប់​ជួយធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ […]


ព័ត៌មាន

ភូមា​បញ្ចប់អាជីព​ពេទ្យ​ស្រីស្អាត​ម្នាក់ ក្រោយ​​បង្ហោះ​រូបសិចស៊ីលើ​បណ្តាញ​សង្គម

ថ្មី​ៗ​នេះ អ្នក​គ្រូ​ពេទ្យ​ស្អាត​ម្នាក់នៅមីយ៉ាន់​ម៉ា ​​កំពុង​រង​ការ​​ព្រមាន មិន​ឲ្យ​​ប្រកប​អាជីព​វិជ្ជាជីវៈ​ជា​គ្រូ​ពេទ្យ​ ដោយ​សារ​តែ​ការ​បង្ហោះ​រូបស៊ិច​ស៊ី​​លើ​បណ្តាញ​សង្គម​។  តាម​ Bangkok Post ​គ្រូ​ពេទ្យ​​ វ័យ​២៨​ឆ្នាំ ​មាន​ឈ្មោះ Nang Mwe San ពេល​នេះ​កំពុង​រង​ការ​ពិន័យ​ពីគណៈ​គ្រូ​ពេទ្យ​ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា មិន​ឲ្យ​ប្រកប​អាជីព​ជា​គ្រូ​ពេទ្យ បន្ទាប់​ពី​ការ​ព្រមាន កាល​ពី​ខែ​ មករា​ កន្លង​ទៅ អំ​ពី​ការ​ផុស​រូប​សិច​ស៊ី ខុស​ពី​ក្រម​សីលធម៌គ្រូ​ពេទ្យ​ តែ​អ្នក​គ្រូ​ពេទ្យ​រូប​ស្រស់​ នៅ​តែ​បន្ត​បង្ហោះ​ដដែល។ តាម​ប្រភព​ព័ត៌មានខាង​លើ ករណី​អ្នក​គ្រូ​ពេទ្យ បង្ហោះ​រូប គឺ​សុទ្ធ​សឹងជា​រូប​ភាព​សិច​ស៊ី ដោយ​​មាន​ការ​ស្លៀក​ពាក់​អាវ​រឹប​​បង្អួត​រាង​ ស្លៀក​ខោ​អាវ​​​ហែល​ទឹក (Bikinis) និង​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​មីយ៉ាន់​ម៉ា ប៉ុន្តែ​ក្នុង​កាយ​វិការ បែប​សិច​ស៊ី​ខ្លាំង។ យ៉ាង​ណា​មិញ សាមី​ខ្លួន​​ផ្ទាល់ គឺ​កញ្ញា​ពេទ្យ Nang Mwe Sa បាន​​លើក​មតិ​​ឲ្យ​ដឹង​ថា រូប​នាង ​ទម្រាំ​ក្លាយ​ជា​គ្រូ​ពេទ្យ​ គឺ​ត្រូវ​ជម្នះ​ឧបសគ្គ​ច្រើន​ណាស់ ហើយ​ការ​បង្ហោះ​រូប​ គឺ​លក្ខណៈ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ និង​ជា​ការ​ប្រកប​អាជីព​ជា​ម៉ូដែល​ក្រៅ​ម៉ោង​របស់​នាង​ ពោល​នាង​មិន​ដែល​ស្លៀក​សិច​ស៊ី នៅ​ពេល​ប្រកប​អាជីព​ជា​គ្រូ​ពេទ្យ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ផ្សាយ​គ្រឿង​សម្អាង​អនឡាញ! តារាថៃ ៣៧​នាក់ ប្រឈម​វិធានការ​ច្បាប់ លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ទាក់ទង​​បញ្ហា​នេះ នាង​នឹង​ប្តឹង​ឧទ្ធរណ៍ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ