សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ផ្អាកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខភាពចាក់អង្រែបណ្តោះអាសន្ន

យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​​ភ្នំពេញ មណ្ឌល​សុខភាព​ចាក់អង្រែ នឹង​ផ្អាក​ការ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ថ្នាក់​មូលដ្ឋាន​ផ្អាក​បណ្តោះ​អាសន្ន។ ការ​ផ្អាក​នេះ ដោយសារ​តែ​មណ្ឌល​សុខភាព​ចាក់​អង្រែ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​បាន​រៀប​ចំ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​សម្រាប់​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ COVID-19។ ក្នុង​សេចក្តី​ប្រកាស​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ អាច​ប្តូរ​ទៅ​ប្រើ​ប្រាស់​សេវា​នៅ​មណ្ឌល​សុខភាព​ស្ទឹង​មាន​ជ័យ មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ ឬ​មណ្ឌល​សុខភាព/មន្ទីរពេទ្យ​បង្អែក​នៅ​ជិត​ផ្ទះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កន្លែង១លើដៃ ងាយចម្លង COVID-19 បំផុត បើស្រីៗមិនបានសម្អាតត្រឹមត្រូវ

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មាន​រយៈ​ពេល ១ នាទី​ទើប​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​លាង​ដៃ​ជាមួយ​សាប៊ូ​ត្រូវ​សម្អាត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ផ្នែក​បាត​ដៃ ខ្នង​ដៃ និង​ចន្លោះ​ម្រាម​ដៃ។ លោក​ជំទាវ​ក៏​បាន​បន្ថែម​ទៀត​ថា ពិសេស​មនុស្ស​ស្រី​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំណុច​សំខាន់​មួយ​ទៀត នោះ​គឺ​ក្នុង​ក្រចក ព្រោះ​ស្រី​ៗ​មាន​ក្រចក​វែង​ៗ ដូចនេះ​បើ​លាង​សម្អាត​ដៃ​ត្រូវ​អនុវត្ត​ដូច​ការ​ណែនាំ និង​ឆ្កឹះ​ក្រចក​ចេញ​ផង ទើប​អាច​សម្លាប់ COVID-19 បាន។ បើ​លាង​សម្អាត​តែ​ពី​លើ និង​បាត​ដៃ ហើយ​ភ្លេច​ក្នុង​ក្រចក ខណៈ​ដែល​មេរោគ​អាច​ស្ថិត​នៅ​ទី​នោះ​បាន យើង​មាន​ឱកាស​ឆ្លង​ខ្ពស់។ ព្រោះ​នៅ​ពេល​យើង​យក​ដៃ​ទៅ​ប៉ះពាល់​ជាមួយ​ផ្ទៃ​មុខ មាត់ ភ្នែក ច្រមុះ ការ​ឆ្លង​នៅតែ​អាច​ដដែល។ ដូច្នេះ​ហើយ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ គឺជា​វិធី​ល្អ​បំផុត ព្រោះ​បើ​តាម​​របាយការណ៍​ដែល​វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើក​ឡើង​កន្លង​មក មនុស្ស​ម្នាក់​ៗ​ប៉ះពាល់​មុខ ៦០/ថ្ងៃ។ ហេតុ​ដូច្នេះ​បាន​ជា​ក្រសួង​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួន​ប្រាណ ពេល​ក្អក កណ្ដាស់ យក​ក្រដាស កន្សែង​ខ្ទប់ ឬ​បើ​គ្មាន​ត្រូវ​យក​កែង​ដៃ​ខ្ទប់ ឬ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល ព្រោះ​យើង​មិន​ដឹង​ថា​បាន​ប៉ះពាល់​ជាមួយ​អ្វី​ខ្លះ ហើយ​ត្រូវ​នៅ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ក្អក កណ្ដាស់ ឲ្យបានចម្ងាយជាង ១ ម៉ែត្រ។ អត្ថបទពាក់ព័ន្ធ៖ អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19 រដ្ឋាភិបាល​បញ្ជាឲ្យ​បិទសាលានៅក្រុងសៀមរាប […]


ព័ត៌មាន

ឥណ្ឌូណេស៊ី ផ្អាកលែងឲ្យពលរដ្ឋប្រទេសលើកលែង​ទិដ្ឋាការចូល ៣០ ថ្ងៃ

ស្ថានឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ផ្អាក​មិន​ឲ្យប្រជាពលរដ្ឋ​ប្រទេស​ ដែល​មាន​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​ចូល ដើម្បី​ទប់ស្កាត់​វីរុស COVID-19។ ការ​ផ្អាក​មិន​ឲ្យ​​មាន​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ មីនា នេះ​តទៅ ហើយ​បើ​ពលរដ្ឋកម្ពុជាមាន​ភារកិច្ចចាំបាច់ដែល​ត្រូវ​ចូល​​​ឥណ្ឌូណេស៊ី ពលរដ្ឋ​កម្ពុជា​ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ជាមុន​សិន និង​មាន​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​សុខភាព ថា​គ្មាន COVID-19 ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាមួយ​ផង។ ស្រប​​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ដល់​ជនបរទេស​ទាំង​អស់ រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី ១៨ ខែមីនា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង COVID-19។ នៅ​ក្នុងលិខិត​របស់​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា អ្នក​ជំនាញ​ដែល​ទទួល​បាន​ទិដ្ឋាការ (ជនជាតិ​វៀតណាម​និង​គ្រួសារ អ្នក​ជំនាញ​ការ និង​អ្នក​ជំនាញ) ត្រូវ​បង្ហាញ​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ COVID-19 ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន នៃ​ប្រទេស​ដែល​ពួកគេ​រស់នៅ ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​អាជ្ញាធរ​វៀតណាម មុន​ពេល​មក​ដល់​វៀតណាម។ អ្នក​ដំណើរ​ចូល​វៀតណាម​ទាំងអស់​នឹង​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព និង​វិធានការ​បង្ការ​​ផ្សេង​ទៀត ឬ​ការ​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក ស្រប​តាម​បទ​បញ្ជា​របស់​វៀតណាម។ ខាង​ក្រោម​នេះ ជា​សេចក្តី​ជូន​ដំណឹង​របស់ស្ថានឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី៖ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព

យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​រក​ឃើញ​ថា អាល់​កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគ​ច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (អេទីលអាល់កុល) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការ​ចម្លង​មេរោគ​ទេ។ ផ្ទុយ​ទៅ​វិញ​អាល់​ទាំង​នោះ ជា​សារធាតុ​មេតាណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់ ៨០%។ ការ​លាង​សម្អាត​ដៃដោយ​ប្រើ​អាល់កុល​ដែល​មាន​កម្រិត​មេតាណុល​បែប​នេះ​អាច​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​ដល់​លទ្ធភាព​នៃ​ការ​មើល​ឃើញ​របស់​ភ្នែក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​យក​ទៅ​ប្រើ​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ។ នាយកដ្ឋាន​កាំកុង​ត្រូល​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​កាលៈទេសៈដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ផលិតផល​ប្រើ​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​កម្ចាត់​មេរោគ ពិសេស​វីរុស COVID-19 មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល និង​ចែក​ចាយ​ផលិតផល​ក្លែងក្លាយ​ជាច្រើន ដែល​មិន​មានស្លាក​សញ្ញា និង​ប្រភព​ច្បាស់​លាស់។ វិធានការ​សម្រាប់​អាជីវករ និង​ប្រជាពលរដ្ឋ ចំពោះ​ការ​លក់ និង​ទិញ​អាល់កុល៖ - រាល់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​អាល់កុល​សម្រាប់​ប្រើ​ប្រាស់ ត្រូវ​ដាក់​ស្លាក​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព អាសយដ្ឋាន​អ្នក​ចែក​ចាយ ឬ​ដាក់​លក់ និង​មាន​ឈ្មោះ​ផលិត​ផល ព្រមទាំង​កម្រិត​ជាតិ​អាល់កុល គិត​ជា​ភាគរយ​នៃ​អេទីលអាល់កុល​ត្រឹម​ត្រូវ។ - ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ សូម​កុំ​ទិញ​ផលិតផល​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិន​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​យក​មក​ប្រើ​ប្រាស់​សម្រាប់​កម្ចាត់​មេរោគ និង​​បង្ការការ​ចម្លង COVID-19។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល​ជួរមុខច្រើនពាន់​នាក់​នៅប្រទេសទាំងនេះ​ឆ្លង​វីរុស COVID-19

គ្រូពេទ្យ និង​បុគ្គលិកសុខាភិបាលរាប់ពាន់​នាក់​ដែល​ផ្តល់​ការ​ព្យាបាល​ និងថែទាំដល់​អ្នក​ជំងឺ​បង្កដោយវីរុស COVID-19 បាន​ឆ្លង​វីរុស​នេះ​នៅ​តាម​ប្រទេស​មួយ​ចំនួន។ នៅ​សហរដ្ឋ​អាមេរិក គ្រូ​ពេទ្យ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​បាន​ឆ្លង​វីរុស​ COVID-19 នេះ។ នៅ​រដ្ឋ​វ៉ាស៊ីនតោន នៅ​កន្លែង​ថែទាំ​មួយ​កន្លែង​មាន​បុគ្គលិក​៤៨នាក់​បាន​តេស្ដ​វិជ្ជមាន​វីរុស COVID-19។ នៅ​មន្ទីរពេទ្យ​នៅ​ជិត​កន្លែង​ថែទាំ​នេះ​ក៏​មាន​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ពីរ​នាក់​ផ្សេងទៀតបាន​ឆ្លង និង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​មិន​ច្បាស់​ថា​ពួកអ្នកទាំងពីរ​ឆ្លង​ក្នុង​មន្ទីរពេទ្យ ឬ​ក្នុង​សហគមន៍​ដែល​ពួកគាត់​រស់នៅនោះទេ​។ ចំណែក​នៅ​មន្ទីរពេទ្យ​ Johns Hopkins គ្រូពេទ្យ​ម្នាក់​ក៏​តេស្ដ​វិជ្ជមាន​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង Philadelphia ត្រូវ​បាន​បិទ​ផ្នែក​សង្គ្រោះបន្ទាន់​សម្រាប់​អ្នក​ជំងឺ​ថ្មី ដោយ​សារ​ដែល​គ្រូពេទ្យ​ម្នាក់​តេស្ដ​វិជ្ជមាន​នៃ​វីរុស​នេះ។ នៅ​តាម​បណ្ដា​ប្រ​ទេស​ដែល​មាន​រាល​ដាល​វីរុស COVID-19 មួយចំនួន ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​អាច​នឹង​ឆ្លង​វីរុស​នេះ​ដោយសារ​ការ​ខ្វះ​ខាត​នូវ​ឧបករណ៍​ការពារ​ដូចជា​ ម៉ាស និង​សម្លៀកបំពាក់​ការពារ​ជាដើម រួមទាំង​ការ​ពន្យារ​ការ​ធ្វើ​តេស្ដ​ទៅ​លើ​បុគ្គល​ដែល​​មិន​ត្រូវ​​តាម​លក្ខខណ្ឌ​កម្រិត​ក្នុង​ការ​ធ្វើ​តេស្ដ។ ឧទាហរណ៍ ករណី​អ្នក​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​បន្ទាន់​វ័យ​៣៦ឆ្នាំ​ នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​បដិសេធ​ការ​ធ្វើតេស្ដ​ដោយ​សារ​មិន​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​បាន​កំណត់ និង​រកឃើញ​ថា​ឆ្លង​វីរុស​នេះ​នៅ​សប្ដាហ៍​បន្ទាប់។ ដោយឡែក​នៅ​ថ្ងៃទី​១៦ ខែមីនា លោក Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដូចជា​ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា រួមទាំង​មនុស្ស​អាយុ​ច្រើន​ជាង​៦៥ឆ្នាំ​នឹង​ទទួល​បាន​អាទិភាព​ក្នុង​ការ​ធ្វើតេស្ដ​ដោយ​រដ្ឋាភិបាល​បាន​បង្កើន​កន្លែង​ធ្វើ​តេស្ដ។ ក្រៅ​ពី​សហរដ្ឋអាមេរិក នៅ​ប្រទេស​អ៊ីតាលី​ដែល​មាន​អត្រា​អ្នក​ឆ្លង​ និង​អ្នក​ស្លាប់​កើន​ខ្លាំង​មាន​ប្រមាណ ២០%​នៃ​គ្រូពេទ្យ​នៅ​ទីក្រុង Lombardy បាន​ឆ្លង​វីរុស​នេះ និង​ប្រធាន​សមាគម​វេជ្ជសាស្ត្រ វេជ្ជបណ្ឌិល Robert […]


ព័ត៌មាន

ក្រសួង​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការពារ COVID-19 ប៉ុន្មានចំណុចនេះឲ្យបានខ្ជាប់​ខ្ជួន

ខណៈ​កំណើន​នៃ​​ការ​ឆ្លង COVID-19 កាន់​តែ​ច្រើន​ឡើង លោក​ជំទាវ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហកា​រគ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន អាជ្ញា​ធរ​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង។ ក្នុង​នោះ​លោក​ជំទាវទទូច​ឲ្យ​ពលរដ្ឋបន្ត​អនុវត្ត​វិធាន​ការ​ការពារ​វីរុស COVID-19 ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ វិធាន​ការ​ដែល​លោក​ជំទាវ​បាន​រម្លឹកសារ​ឡើង​វិញ​​នោះ​រួម​មាន៖ ទី១៖ ត្រូវ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន បើ​គិត​ថា​ក្នុង​ខ្លួន​មិន​ស្រួល​ត្រូ​វទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ទី២៖ លាង​ដៃ​ជាមួយ​ទឹក​ស្អាត​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាតឲ្យ​បាន​ញឹក​ញាប់​ ដុស​សម្អាត​ឲ្យ​សព្វ​គ្រប់​កន្លែង​ក្នុង​រយៈ​ពេល​១នាទី​ ឬ​អាច​ប្រើ​អាល់​កុល​ ជែល។ ទី៣៖ ប្រើ​ម៉ាស ក្រដាស កន្សែង ឬ​ក្រមា ខ្ទប់​មាត់ និង​ច្រមុះ​ឲ្យ​ជិត​នៅ​ពេល​ដែល​ក្អក ឬ​កណ្តាស់ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ដំណក់​ទឹក​មាត់​ខ្ទាត​ចេញ​ទៅ​ខាង​ក្រៅ។ ទី៤៖ លាង​សម្អាតរបស់ប្រើប្រាស់ និង​ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ត្រឺម​ត្រូវ មិន​ថា​សាច់ ឬ​ស៊ុត ចៀសវាង​ការ​ឆ្លង​​វីរុស COVID-19​ និងមេរោគដទៃទៀត។ ទី៥៖ ចៀស​វាង​ការ​យក​ដៃ​កខ្វក់​ទៅ​ប៉ះពាល់​​ជាមួយ​មុខ​មាត់ និង​ច្រមុះ។ បន្ថែម​ពី​លើ​វិធានការ​ទាំង​នេះ លោក​ជំទាវ​​ ឱ វណ្ណឌីន បាន​ណែនាំ​ឲ្យ​ដឹង​ទៀត​ថា​ ប្រសិន​បើ​ចាំ​បាច់​ណាត់​ជួប​នរណា​ម្នាក់ ត្រូវ​ពាក់​ម៉ាស និង​អង្គុយ​ឲ្យ​ឃា្លត​ឆ្ងាយ​ពី​គ្នា​ក្នុង​គម្លាត​ចាប់​ពី១មែ៉ត្រកន្លះ​ឡើង​ទៅ ​ដើម្បី​ការ​ពារ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ឆាប់​រហ័ស​បំផុត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មន្ទីរពេទ្យប៉ុន្មាននេះ ប្រើសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ទាំងនៅភ្នំពេញ និងតាមខេត្ត

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ពី​មន្ទីរពេទ្យ សម្រាប់​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19។ ក្នុង​នោះ​លោក​ជំទាវ​ប្រាប់​ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន ដូច​ខាងក្រោម៖ - មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​កំពុង​ព្យាបាល​អ្នក​ជំងឺ COVID-19 មួយ​ចំនួន​ដែល​សម្រាក​នៅ​ទី​នោះ។ - មន្ទីរពេទ្យ​គន្ធបុប្ផា ត្រៀម​សម្រាប់​ព្យាបាល​លើ​កុមារ​ដែល​កើត COVID-19។ - មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​ទទួល​ព្យាបាល​ទារក​អាយុ ៤ ខែ​ម្នាក់​ឆ្លង​ពី​ឪពុក​ដែល​ជនជាតិ​បារាំង​មាន​ផ្ទុក​ជំងឺ​នេះ។ - មណ្ឌលសុខភាព​ចាក់អង្រែ ប្រើ​សម្រាប់​ពិនិត្យ ព្យាបាល​អ្នកជំងឺ COVID-19 តែ​ក្រសួង​មិនអនុញ្ញាឲ្យអ្នក​ជំងឺ​ដទៃ​ទៅ​ទទួលសេវាកម្ម ឬព្យាបាល​នៅទីនោះ​ឡើយ។ - The Great Duke ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​យក​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19 ហើយ​កំពុងតែ​ដំឡើង និង​រៀបចំ​គ្រែ និង​សម្ភារៈ​ពេទ្យ។ - មន្ទីរពេទ្យ​បង្អែក​ខេត្តនីមួយៗ ព្រោះ​អ្នក​ជំងឺ​ដែល​រក​ឃើញ​តាម​តំបន់ និង​សម្រាក​ព្យាបាល​តាម​ទីតាំ​ក្នុង​ខេត្ត។ ក្នុង​នោះ​លើក​លែង​តែ​អ្នក​ផ្ទុក COVID-19 ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៥ ឆ្នាំ ជា​អ្នក​ដំណើរ​របស់​នាវា Viking Cruise Journey ដែល​ចូល​ចត​នៅ​ខេត្ត​កំពង់​ចាម ដោយត្រូវខាងស្ថានទូតបាន​សម្របសម្រួល​ ទើបបញ្ជូនមកកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​វិញ ព្រោះ​ជា​ជន​ពិការ ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​ព្យាបាល។ លោក​ជំទាវ​អ្នក​នាំពាក្យ ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ COVID-19 […]


ព័ត៌មាន

នៅកម្ពុជា គ្រូពេទ្យ​ប្រើបច្ចេកទេសទាំងនេះ​ព្យាបាល​អ្នក​ជំងឺ COVID-19

​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក ពិសេស​ចិន​ដែល​ជា​ប្រទេស​ប្រភព​ដើម​​កើត​ជំងឺ បាន​ព្យាបាល​អ្នក​ជំងឺ COVID-19 ឲ្យ​ជា​សះ​ស្បើយ​ជា​បន្ត​បន្ទាប់ ដោយ​ប្រើឱសថ​ព្យាបាល (រួម​មាន​ឱសថ​​ប្រឆាំង​​នឹង​​វីរុស​​មួយ​​ចំនួន និង​ឱសថ​ Cloroquine Phosphate) ការព្យាបាល​គាំទ្រ និង​ព្យាបាល​តាម​រោគសញ្ញា។ ដោយ​ឡែក​នៅ​កម្ពុជា​វិញ ការ​ព្យាបាល​ផ្អែក​ទៅ​លើ ៦ ចំណុច​ខាង​ក្រោម​ នេះ​បើ​តាម​ ពិធី​សារ​ស្តី​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា របស់​ក្រសួង​សុខាភិបាល។ ១. ការ​ព្យាបាល​ដោយ​ការ​គាំទ្រ ការ​ព្យាបាល​ដោយ​ការ​គាំទ្រ សំដៅ​ទៅ​លើ​ការ​ផ្តល់​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ត្រួត​ពិនិត្យ​ជាតិ​ទឹក និង​តុល្យភាព​អេឡិចត្រូលីត តាម​ដាន​សញ្ញា​ជីវិត​យ៉ាង​ម៉ត់ចត់ តាមដាន​កំហាប់​អុកស៊ីសែន ដើម្បី​រក​មើល​នូវ​ការ​ចុះ​ខ្សោយ។ ២. ការ​ព្យាបាល​ដោយ​អុកស៊ីសែន ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ក្នុង​អត្រា ៥លីត្រ/នាទី និង​ក្នុង​កម្រិត​មួយ​ជាក់​លាក់ ដើម្បី​រក្សា​កំហាប់​អុកស៊ីសែន។ ប្រើ​បំពង់​អុកស៊ីសែន​តាម​ច្រមុះ ឬ​របាំងមុខ​ជាមួយ​ថង់​រក្សា​អុកស៊ីសែន​តាម​ការ​ចាំបាច់។ ៣. ការ​បញ្ចូល​សារធាតុរាវ ការ​គ្រប់គ្រង​ការ​បញ្ចូល​សារធាតុ​រាវ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ COVID-19 នៅ​ពេល​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​ហ្សុក (Shock)។ ការ​ផ្តល់​សារធាតុ​រាវ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​អុកស៊ីសែន​កាន់​តែ​អាក្រក់​ទៅៗ។ ៤. ឱសថ​ប្រឆាំង​មេរោគ ផ្តល់​អង់ទីប៊ីយ៉ូទិក​ជំនាន់​ចុង​ក្រោយ​សម្រាប់​ព្យាបាល​ករណី​សង្ស័យ ករណី​មធ្យម ករណី​ធ្ងន់ធ្ងរ ឬ​ករណី​សង្គ្រោះ​បន្ទាន់ ឬ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​មាន Sepsis (ករណី​​​មាន​​បាក់​​តេរីនៅ​​ក្នុង​​ឈាម) ឬ​នៅ​ពេល​​កំពុង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត SARS-CoV-2 PCR។ ការ​ផ្តល់​ថ្នាំ​អង់ទីប៊ីយោទិច​ក្នុង​រយៈពេល​១ម៉ោង នៃ​ការ​វាយ​តម្លៃ​ដំបូង (បន្ទាប់​​ពី​យក​សំណាក​ឈាម​ទៅ​ពិនិត្យ) សម្រាប់​អ្នក​ជំងឺ​ដែល​មាន​​ការ​សង្ស័យ​ថា​មាន […]


ព័ត៌មាន

គិតត្រឹមព្រឹកថ្ងៃទី១៨ មីនា នេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 សរុប ៣៥នាក់

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បញ្ជាក់ថា តួលេខ​សរុប​អ្ន​កឆ្លង COVID-19 សរុប​ចំនួន​៣៥នាក់។ អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៣៥នាក់ ក្នុង​នោះ មាន​ជន​ជាតិ​ចិន១​នាក់ ជន​ជាតិ​អង់គ្លេស​៣នាក់ បារាំង​២នាក់ កាណាដា​១នាក់ បែលហ្សិក១នាក់ ខ្មែរ ៣នាក់ ខ្មែរអ៊ីស្លាម ១៩នាក់ ម៉ាឡេស៊ី៥នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រសួង​ព្រមាន អនុវត្ត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ឱសថស្ថាន​​លក់​អាល់កុល​មិន​ត្រូវ​តាម​ស្តង់​ដារ

ក្រោយ​កម្ពុជា​ចាប់ផ្តើម​មាន​ការ​រាតត្បាត​ដោយ​វីរុស ​COVID-19 តម្រូវ​ការ​ឧករណ៍​ការពារ​មេរោគ​មាន​ការ​កើន​ឡើង​ដូច​ជា ម៉ាស ទឹក​លាងដៃ ឬ​អាល់កុល​ជាដើម។ គណៈ​ឱសថការី​កម្ពុជា​បាន​ឲ្យ​ដឹង​ នៅថ្ងៃទី១៨​ ខែមីនានេះថា ឱសថ​ស្ថាន ឱសថស្ថាន​រង​មួយ​ចំនួន​បាន​ទិញ​អាល់កុល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ដែល​មាន​គុណភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ដែល​ចាំ​បាច់​ទប់ស្កាត់​ការ​ឆ្លងមេរោគ COVID-19។ ដោយ​សង្កេត​ឃើញ​បែប​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​ដូចតទៅ៖ -​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លូន ដោយ​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន។ -​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់​កុល​ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយ​មាន​វិក័យប័ត្រ​រក្សា​ទុក​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ក្រសួង​សុខា​ភិបាល​អាច​តាម​ដាន ក៏​ដូចជា​ស្វែង​រក​ប្រភព​ជាក់លាក់ នៅ​ពេល​ដែល​រក​ឃើញ​ថា​អាល់កុល​នោះ​ពុំ​មាន​គុណភាព​ត្រឹមត្រូវ។ ប្រសិន​ក្រសួង​សុខាភិបាល​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ម្ចាស់​​ឱសថស្ថាន ឱសថស្ថានរង ឬ​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ណា​មិន​អនុវត្ត​តាម​ការ​ណែ​នាំ​នេះ ក្រសួង​សុខា​ភិបាល​និង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរ​មាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ