សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ស្រ្តីម្នាក់គ្រូពេទ្យ​តម្រូវឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាល

ស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានវេជ្ជបណ្ឌិតឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាលដើម្បីការពារនូវសមត្ថភាពលេងវីយ៉ូឡុងរបស់នាង។ ស្រ្តីជនជាតិអង់គ្លេសរូបនេះមានឈ្មោះថា Dagmar Turner វ័យ៥៣ឆ្នាំ បានធ្វើការវះកាត់ ដើម្បីកាត់ដុំសាច់ក្នុងខួរក្បាលកាលពីថ្ងៃទី៣១​ ខែមករា។ ដុំសាច់នេះគឺស្ថិតនៅខាងមុខផ្នែកខាងស្តាំនៃខួរក្បាល ដែលនៅជិត តំបន់គ្រប់គ្រងភាសា និងចលនាដៃខាងឆ្វេងរបស់នាង។ ស្ត្រីរូបនេះគឺជាអតីតទីប្រឹក្សាផ្នែកគ្រប់គ្រង​ដែលធ្វើ ការសម្តែងនៅ Isle of Wight Symphony Orchestra ហើយនាងបានលេង​វីយ៉ូឡុងអស់រយៈពេលជាង៤០ឆ្នាំ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ដើម្បីចៀសវាងការកាត់សាច់ដុំនេះប៉ះពាល់ទៅនឹងផ្នែកដែលខួរក្បាលត្រូវការសម្រាប់លេងវីយ៉ូឡុង បន្ទាប់ពី​វះកាត់បើកលលាដ៍ក្បាលរបស់នាង វេជ្ជបណ្ឌិតបានដាស់នាងពីថ្នាំសន្លប់ និងឲ្យនាងលេងវីយ៉ូឡុង​។ ការធ្វើបែបនេះអនុញ្ញាតឲ្យក្រុមវេជ្ជបណ្ឌិតដឹងថាផ្នែកណានៃខួរក្បាលដែលនាងត្រូវការសម្រាប់លេងវីយ៉ូឡុងក្នុងអំឡុងពេលវះកាត់។ ការវះកាត់ដុំសាច់នេះគឺទទួលបានជោគជ័យ ដោយវេជ្ជបណ្ឌិត​បានកាត់ចេញអស់៩០%​រួមទាំងតំបន់ដែល​គួរឲ្យសង្ស័យដែលដុំសាច់នោះអាចរាលដាល និងអាចរក្សានូវចលនាដៃឆ្វេងរបស់នាងដែរ។ នាងបានចេញពីមន្ទីរពេទ្យនៅបីថ្ងៃក្រោយពី​ការវះកាត់។ អត្ថបទពាក់ព័ន្ធ៖  ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ ផឹកតែ ជួយដល់សុខភាពខួរក្បាល គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ការប្រើ​ប្រាស់​គ្រឿន​ញៀន ជា​មូល​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​អាមេរិក កើត​ជំងឺ​ថ្លើម​កាន់​តែ​ច្រើន

ការ​ចាក់​សារធាតុ​ញៀន​ហេរ៉ូអ៊ីន​ចូល​ក្នុង​ខ្លួន កំពុង​ធ្វើ​ឲ្យ​អ្នក​ជំនាញ​សុខភាព​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ត្រូវ​គេ​ជឿថាជា​មូលហតុ​នាំ​ឲ្យ​ការ​ឆ្លង​រាល​ដាល​ជំងឺ​ថ្លើម​ប្រភេទ C កាន់​តែ​កើន​ឡើង។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​ប្រើ​សារធាតុ​ញៀន​ហេរ៉ូអ៊ីន ចាក់​ចូល​ក្នុង​សរសៃ​ឈាម មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្តី ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ពោល​ចាប់​ពី​ឆ្នាំ ២០០៨-២០១៦ នៅ​តែ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ ពិសេស​នាំ​ឲ្យ​កំណើន​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ C កាន់​តែ​កើន​ឡើង​ដូច​គ្នា។ នេះ​ជាការ​អះអាង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត Nora Volkow នាយិកា​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​អាមេរិក ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ? រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន ​ហេរ៉ូអុីនបង្កគ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព កុំ​ចង់សាកឲ្យ​សោះ​ លោក​ស្រី​លើក​ឡើង​ថា វិបត្តិ​គ្រឿង​ញៀន​ក្នុង​សង្គម ជា​ក្តី​បារម្ភ នៃ​ការ​រីករាល​ដាល​មេរោគ​ថ្លើម​ប្រភេទ C កាន់​តែ​ខ្ពស់។ នៅលើ​បណ្តាញ​ព័ត៌មាន​សុខភាព JAMA លោក​ស្រី​ធ្លាប់​កត់​សម្គាល់​ថា មេរោគ HIV និង​មេរោគ​ថ្លើម គឺ​ទំនាក់​ទំនង​នឹង​ការ​ចាក់​សារធាតុ​ញៀន ហើយ​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង ខណៈ​របាយការណ៍​របស់ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក CDC ចាប់​តាំង​ពី​ឆ្នាំ ២០១០ ជំងឺ​ថ្លើម​ប្រភេទ C មាន​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់ ពិសេស​ក្នុង​ចំណោម​មនុស្ស​មាន​វ័យ​ចន្លោះ​ពី ២០-២៩ ឆ្នាំ។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ? រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម នេះជារោគសញ្ញា និង​វិធីព្យាបាល​ជំងឺរលាកថ្លើមប្រភេទ B ​​ការ​ស្ទង់​មតិធ្វើឡើងពី​ឆ្នាំ […]


តេស្ដសុខភាព

Karyotype Test​ (តេស្ត Karyotype)

យល់​ដឹង​ពី​កំរិត​មូល​ដ្ឋាន១- តើ Karyotype Test ជាអ្វី? Karyotype តេស្តគឺ​ជា​ការ​ធ្វើ​តេស្ត​ដើម្បី​កំណត់ និង​វាយ​តម្លៃ​ទំហំ រូប​សណ្ឋាន និង​ចំនួន​ក្រូម៉ូសូម​នៅ​ក្នុង​កោសិកា​ខ្លួន។ ក្រូម៉ូសូម​បន្ថែម ឬ​បាត់​បង់ ឬ​មិន​ប្រក្រតី​នៃ​បំណែក​ក្រូម៉ូសូម​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដល់​ការ​លូត​លាស់​ ការ​វិវត្តន៍ និង​តួនាទី​របស់​រាងកាយ។ ២- តើ Karyotype តេស្តធ្វើឡើងដើម្បីអ្វី? ការ​ធ្វើ​តេស្ត​នេះ​អាច​ត្រូវ​ប្រើ៖ – លើ​ប្តី​ប្រពន្ធ​ដែល​មាន​ប្រវត្តិ​នៃ​ការ​រលូត​កូន – ដើម្បី​ពិនិត្យ​មើល​ក្មេង ឬ​ទារក​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី ឬ​ការ​លូតលាស់​យឺត ការ​ធ្វើ​តេស្ត​តាម​ខួរ​ឆ្អឹង ឬ​តាម​ឈាម​អាច​កំណត់​ពី​ក្រូម៉ូសូម​ដែល​មាន​ឈ្មោះ​ថា Philadelphia ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង ៨៥% នៃ​អ្នក​ដែល​មាន​ជំងឺ​មហារីក​ឈាម (CML)។ ការ​ធ្វើ​តេស្ត​ទឹក​ភ្លោះ​ធ្វើ​ដើម្បី​ពិនិត្យ​មើល​ក្រូម៉ូសូម​របស់​ទារក​កំពុង​លូត​លាស់​ក្នុង​ផ្ទៃ។ អ្វី​ដែល​ត្រូវ​ដឹង​មុន១- អ្វីដែលគួរដឹងមុនពេលធ្វើKaryotype តេស្ត៖ ក្រូម៉ូសូម​ភេទ (XX ឬ XY) ត្រូវ​បាន​គេ​កំណត់​អំឡុង​ពេល​ធ្វើ​ការ​វិភាគ​លើ​ក្រូម៉ូសូម ដើម្បី​កំណត់​ភេទ​របស់​ទារក។ ក្រូម៉ូសូម​ខ្លះ​ប្រែ​ប្រួល​តូច​ពេក ឬ​តិច​ពេក​ដើម្បី​ភ្ជាប់​នឹង​ក្រូម៉ូសូម​មិន​ធម្មតា (karyotyping)។ តេស្ត​ផ្សេង​ទៀត​ដូច​ជា fluorescent in situ hybridization (FISH) ឬ microarray អាច​ត្រូវ​ប្រើ​ដើម្បី​អង្កេត​មើល​ក្រូម៉ូសូម​ដែល​មិន​ធម្មតា។ មនុស្ស​គ្រប់​គ្នា​មាន​កោសិកា​ក្នុង​ខ្លួនជា​មួយ​នឹង​ហ្សែន​ខុស​គ្នា វា​កើត​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​ការ​វិវត្ត​កោសិកា​ដំបូង​នៃ​ទារក​ដែល​ធ្វើ​ឲ្យ​កោសិកា​យើង​មាន​ភាព​ខុស​គ្នា​គេ​ហៅ​ថា mosaicism ឧទាហរណ៏​ជម្ងឺ Down syndrome។ មនុស្ស​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​មាន​កោសិកា​លើស​នៅ​ក្រូម៉ូសូម​ទី ២១ និង​កោសិកា​ដែល​មាន​គូ​មិន​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖ អ័រម៉ូនភេទស្រីៗ […]


ព័ត៌មាន

ពេទ្យមិត្តភាពខ្មែរ-សូវៀត ច្រានចោលព័ត៌មានថា មានអ្នកស្លាប់ដោយ COVID-19

នៅ​ព្រឹក​នេះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​មាន​​មនុស្ស​ ៣​ នាក់​ស្លាប់​ដោយ COVID-19 ដែល​គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ ដោយ​ដាក់​ប្រភព​ថា ជា​ដំណឹង​ពី​មន្ទីរពេទ្យ​រុស្សី។ ក្នុង​នោះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​បញ្ជាក់​ថា "មក​ទល់​ពេល​នេះ យើង​ពុំ​ទាន់​រក​ឃើញ និង​មាន​ករណី​អ្នក​ជំងឺ​រលាកសួត​ដោយ COVID-19 ចូល​មក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ឡើយ​ទេ" ។ ដោយ​ឡែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​វិញ​បញ្ជាក់​ថា ហូត​ដល់​ម៉ោង​ ៦​ព្រឹក​ ថ្ងៃទី​ ២០ ខែ​កុម្ភៈ​នេះ នៅ​តែ​មិន​ទាន់​រក​ឃើញ​លទ្ធផល​វិជ្ជមាន​លើ​អ្នក​ទេសចរណ៍​ និង​អ្នក​បម្រើ​ការងារ​លើ​នាវា​ទេសចរណ៍​យក្ស​ Westerdam ដែល​បាន​ធ្វើ​តេស្ត​ឡើង​វិញ​ចំនួន​ជាង ១, ២០០​ នាក់​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ទន្ទឹម​គ្នា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​បាន​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ ដែល​ជា​ជន​ជាតិ​ចិន ជន​ជាតិ​ខ្មែរ​យើង​ ជន​ជាតិ​បរទេស​ផ្សេង​ទៀត ដែល​ទើប​ត្រលប់​ពី​ប្រទេស​ចិន និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​រយ​ករណី​ហើយ​ ក៏​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន​នៅ​ឡើយ​ដែរ ក្រៅ​តែ​ជន​ជាតិ​ចិន​ អាយុ​៦០ឆ្នាំ មួយ​ករណី​ដំបូង​ ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

ស្រប​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល​ជា​ត្រជាក់ និង​ក្តៅ ឯ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​មាន​ផ្ទុះ​ជំងឺ​​ផ្តាសាយ​បក្សី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី ចំនួន ៨ ចំណុច​សំខាន់ៗ។ ១. ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំចូល​បក្សី និង​ផលិត​ផល​ពី​បក្សី​ខុស​ច្បាប់ តាម​ច្រក​ព្រំដែន អាកាសយានដ្ឋាន កំពង់ផែ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ២. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​បន្ថែម​ទៀត។ ៣. ពង្រឹង​ការ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមបក្ស កន្លែង​ចិញ្ចឹម​បក្សី កន្លែង​ប្រមូល​ផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី និង​សត្ត​ឃាតដ្ឋាន​បក្សី។ ៤. រាល់​ការ​ចរាចរបក្សី និង​ផលិត​ផល​ពី​បក្សី​ត្រូវ​មាន​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ស្រប​តាម​បទដ្ឋាន​បច្ចេក​ទេស។ ៥. មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិត​ផល​ពី​បក្សី ត្រូវ​ពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ។ ៦. ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​ដោយ​លាង​សម្អាត និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​លក្ខណៈ​បច្ចេកទេស​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ ពិសេស​មុន និង​ក្រោយ​ដឹក​បក្សី។ ៧. ត្រូវ​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បក្សី ម្ចាស់​សត្តឃាតដ្ឋាន​បក្ស អ្នក​ពិឃាត​បក្សី អ្នក​ធ្វើ​អាជីវកម្ម​ទិញ​លក់​បក្សី និង​ផលិតផល​ពី​បក្សី។ ៨. សហការ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍​បក្សី និង​ផលិត​ផល​ពី​បក្សី ដើម្បី​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី​បាន​ទាន់​ពេល​វេលា។ ខាង​ក្រោម​នេះ​ជា​សារាចរ​ណែនាំ​លម្អិត ស្តី​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី៖ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

អង់គ្លេសរកឃើញ​វិធីព្យាបាលអ្នកខ្សោយគំហើញពីកំណើត ថ្លៃព្យាបាលជាងកន្លះលានដុល្លារ

អ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេស​អាចធ្វើការព្យាបាលដោយហ្សែនថ្មីដើម្បីព្យាបាលអ្នកខ្សោយគំហើញពីកំណើតដែលបាន​ទទួលហ្សែនមិនត្រឹមត្រូវពីឪពុកម្តាយ ហើយ​​តម្លៃព្យាបាលវិញជាង​កន្លះលាន​ដុល្លារអាមេរិក​។ ការព្យាបាលដោយហ្សែននេះ ទទួលបានការអនុញ្ញាតពីសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) ហើយការព្យាបាលត្រូវចំណាយ៦០០ ០០០ផោន ឬប្រហាក់ប្រហែល៧៧ម៉ឺន​ដុល្លារ។ ប៉ុន្តែ NHS បានយល់ព្រមធ្វើការបញ្ចុះតម្លៃសម្រាប់ការព្យាបាលនេះជាមួយនឹងសហគ្រាសផលិត Novartis។ អត្ថបទពាក់ព័ន្ធ៖ មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ ការព្យាបាលដោយហ្សែននេះ គឺសម្រាប់ខ្សោយគំហើញដែលស្ទើរតែមើលអ្វីលែងឃើញ ដោយសារ​ retinal dystrophy ដែលការទទួលហែ្សន RPE65 មិនត្រឹមត្រូវពីឪពុកម្តាយ។ ហែ្សនមួយនេះគឺសំខាន់ណាស់ក្នុងផ្តល់នូវសារធាតុពណ៌ដែលកោសិកាងាយប្រតិកម្មនឹងពន្លឺត្រូវការដើម្បីស្រូបយកពន្លឺ។ ដំបូងវាអាចប៉ះពាល់ដល់ការមើលឃើញនៅពេលយប់ និងឈានទៅរកបាត់បង់គំហើញ​ទាំងស្រុងតែម្តង។ អត្ថបទពាក់ព័ន្ធ៖ ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់? ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច? ការព្យាបាលនេះ​ គឺត្រូវចាក់ហ្សែន RPE65 សិប្បនិម្មិតទៅផ្នែកខាងក្រោយនៃភ្នែក។ ហ្សែនទាំងនេះគឺផ្ទុកក្នុងវីរុសមិនមានគ្រោះថ្នាក់ ដែលអាចជ្រាបចូលទៅក្នុងកោសិកា retina។ នៅពេលចូលទៅក្នុង​ nucleus ហ្សែននេះនឹងបង្កើតប្រតេអ៊ីន RPE65 ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញ។  Matthew Wood វ័យ ៤៨ឆ្នាំ ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដែលបានទទួលបានការព្យាបាលនេះ។ លោក​បានចាប់ផ្តើមបាត់បង់គំហើញតាំងពីកុមារភាព និងបានក្លាយជាជនពិការភ្នែកបើទោះជានៅពេល​ខ្លះលោក​ដូចជាអាចមើលឃើញវត្ថុធំៗ និងពន្លឺភ្លើងខ្លះក៏ដោយ​។ កន្លងមក​លោក Matthew Wood ត្រូវបានគេប្រាប់ថាស្ថានភាពជំងឺដូចលោក​មិនមានការព្យាបាលទេ។ ចំណែក​លោក Jake Ternent […]


ព័ត៌មាន

វីរុស COVID-19៖ ហេតុអ្វីធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់?

វីរុសកូរ៉ូណាថ្មីបានកើតឡើងលើកដំបូងនៅទីក្រុងអ៊ូហាន​ ប្រទេសចិនកាលពីខែធ្នូ​ ឆ្នាំ២០១៩ និងមានមនុស្សឆ្លងរហូតដល់រាប់ម៉ឺននាក់។ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការថា COVID-19។  អត្ថបទពាក់ព័ន្ធ៖ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! លោក Charles Chiu អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ UC San Francisco បានធ្វើការសិក្សាទៅលើវីរុសនេះតាំងពីមានការផ្ទុះឡើង និងផ្តល់នូវព័ត៌មានថ្មីៗអំពីវិធីចម្លង អាការៈអ្នកឆ្លង និងមូលហេតុអ្វីបានជា​ការធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់។  វីរុសកូរ៉ូណាថ្មី​ (COVID-19)នេះអាចចម្លងបានតាមរយៈដំណក់វត្ថុរាវដែលចេញពីការកណ្ដាស់ ឬការក្អកជាដើម។ លោក Chiu បានលើកឡើងទៀតថា​ វីរុសនេះមិនឆ្លងតាមខ្យល់អាកាសទេ។ វីរុសកូរ៉ូណាថ្មី (COVID-19) អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់អ្នកឆ្លងជំងឺនេះដូចជាការចាប់ដៃ ការប៉ះពាល់នូវវត្ថុណាមួយដែលប៉ះដោយអ្នកឆ្លង​ រួចយកមកប៉ះច្រមុះ ភ្នែក​ និងមាត់របស់ខ្លួន។ មកដល់ពេលនេះមិនទាន់មានទិន្នន័យច្បាស់លាស់ថាតើវីរុសនេះអាចនៅបរិយាកាសខាងក្រៅបានយូរប៉ុណ្ណាទេ​ ប៉ុន្តែយោងតាមវីរុសកូរ៉ូណាផ្សេងទៀតដូចជា SARS វីរុសកូរ៉ូណាអាចនៅបានរហូតដល់ពីរថ្ងៃនៅសីតុណ្ហភាពជាង២០​អង្សាសេ។ ម៉្យាងទៀត​ របាយការណ៍ថ្មីបានលើកឡើងថាវីរុសកូរ៉ូណាថ្មី​នេះអាចឆ្លងតាមការបន្ទោបង់ដូចជាការធ្លាយនូវប្រព័ន្ធបង្ហូរទឹកដែលករណីនេះធ្លាប់កើតមានពេលផ្ទុះជំងឺ SARS។  អត្ថបទពាក់ព័ន្ធ៖ អ្នកខ្លះជឿថាចំណុចទាំងនេះ​អាចចម្លង ឬការពារវីរុសCOVID-19បាន តែតាមពិតគឺអត់​ មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និង​ជាង១៧០០នាក់​ឆ្លងវីរុសកូរ៉ូណាថ្មី រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ វីរុសកូរ៉ូណាថ្មី​ (COVID-19) មានអត្រាស្លាប់ទាបជាងជំងឺ SARS ប៉ុន្តែខ្ពស់ជាងជំងឺផ្តាសាយ ដែលគិតជាភាគរយត្រឹមតែពីរភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់នេះអាចនឹងទាបជាងនេះ […]


ព័ត៌មាន

WHO៖ ប្រទេសក្រីក្រអត្រាព្យាបាលជំងឺមហារីក​កុមារជាសះស្បើយត្រឹម​២០ភាគរយ

ជំងឺមហារីក គឺជាមូលហេតុចម្បងនៃការស្លាប់របស់កុមារ​ និងមនុស្សពេញវ័យនៅទូទាំងពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភព​លោក នៅប្រទេសប្រាក់ចំណូលខ្ពស់ អត្រានៃការព្យា​បាលជំងឺមហារីកកុមារជាសះស្បើយ​មានច្រើនជាង ៨០% រីឯប្រទេសប្រាក់ចំណូលទាប និងមធ្យមមានត្រឹមតែ ២០%ប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឲ្យប្រទេសប្រាក់ចំណូលទាប និងមធ្យមមានអត្រាព្យាបាល​កុមារមានជំងឺមហារីកជាសះស្បើយ​ទាប ព្រោះការធ្វើរោគវិនិច័្ឆយមិនត្រឹមត្រូវ ឯការព្យាបាលនៅមាន​កម្រិត​។  ជានេះទៅទៀត​ ការបោះបង់ការព្យាបាលដោយសារតែការចំណាយខ្ពស់​ក៏​កត្តាមួយផងដែរ ជាមួយ​នឹង​ការស្លាប់ដោយសារផលប៉ះពាល់ និងការឈឺឡើងវិញជាដើម​។  អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីជំងឺសើ​ស្បែក ម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូន កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ជំងឺមហារីកអាចកើតឡើងដោយសារតែការផ្លាស់ប្តូរនៃហ្សែនកោសិកាមួយដែលអាចលូតលាស់ខ្លាំង (ដុំសាច់កាច) រហូត​​ដល់​រាង​កាយ​មិន​អាច​គ្រប់​គ្រង។ ជំងឺមហារីកដែលភាគច្រើនដែលកើតលើកុមារ គឺមិនទាន់បានដឹងពីប្រភពច្បាស់លាស់ដូចប្រភេទមហារីកដែលកើតលើមនុស្សពេញវ័យទេ។ ការសិក្សាជាច្រើនបានសិក្សាទៅលើប្រភពនៃជំងឺមហារីកលើកុមារ​ ប៉ុន្តែមានតែជំងឺមហារីកមួយចំនួនតូច គឺបង្កឡើងដោយសារបរិយាកាស ឬរបៀបនៃការរស់នៅ។ ជំងឺមហារីកលើកុមារក៏អាចកើតឡើងដោយសារការឆ្លងនូវជំងឺរ៉ាំរ៉ៃមួយចំនួន​ និងមានទំនាក់ទំនងទៅនឹងប្រទេសប្រាក់ចំណូលទាប និងមធ្យមដែរ។ ជំងឺរ៉ាំរ៉ៃមួយចំនួនមានដូចជា HIV វីរុស​ Epstein-Barr និងជំងឺគ្រុនចាញ់អាចធ្វើឲ្យកុមារមានហានិភ័យក្នុងការកើតជំងឺមហារីក។ រីឯជំងឺឆ្លងផ្សេងទៀតអាចធ្វើឲ្យកុមារកើតមហារីកនៅពេលពេញវ័យ ដូចនេះត្រូវមានការការពារ​ ឬការធ្វើការពិនិត្យ ឬវិនិច្ឆ័យរោគរ៉ាំរ៉ៃដែលអាចបង្កជាមហារីកបានមិនថានៅកុមារភាព​ ឬពេលពេញវ័យទេ។ ដោយសារមិនអាចធ្វើការទប់ស្កាត់ជំងឺមហារីកនៅកុមារភាពបាន គឺមានតែយុទ្ធសាស្ត្រដើម្បីកាត់បន្ថយនូវបន្ទុកនេះសម្រាប់កុមារដោយផ្តោតទៅលើការធ្វើរោគវិនិច្ឆ័យឲ្យបានលឿន ការព្យាបាលត្រឹមត្រូវទៅតាមប្រភេទមហារីក និងការថែទាំកុមារដើម្បីកាត់បន្ថយនូវការឈឹចាប់។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន​ កូនក្មេងអាចកើតជំងឺមហារីកទេ? ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិអាមេរិកចេញពីនាវាចតនៅកម្ពុជា តេស្តលើកទី២ មានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល

អាជ្ញាធរម៉ាឡេស៊ីអះអាងថា ការធ្វើតេស្ដលើកទី២ នៅតែរកឃើញថាស្ត្រីជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំដែលចេញពីកប៉ាល់ The Westerdam ដែលបាន​ចូលចតនៅ​កំពង់ផែក្រុងព្រះសីហនុ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19។ ឯស្វាមីរបស់អ្នកស្រី លទ្ធផលនៅតែបង្ហាញថាមិនមានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន​ Reuters និង The New York Times ចេញ​ផ្សាយ​មុននេះ។ សារព័ត៌មាន​ខាងលើ​បញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានអះអាងបញ្ជាក់នៅថ្ងៃអាទិត្យ ១៦ ខែកុម្ភៈ នេះថា ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំនៅលើកប៉ាល់ The Westerdam ដែលចូលចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ត​ហោះហើរមកម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ១៤ កុម្ភៈ នោះ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ដដែល បន្ទាប់ពីត្រូវបានធ្វើតេស្ដពីរលើករួចមក។ ប្រភព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រភពដដែល​បន្តថា​ បើតាមមន្ត្រីម៉ាឡេស៊ី មានអ្នកដំណើរសរុប ១៤៥ នាក់នៅលើកប៉ាល់ The Westerdam ដែលបានធ្វើដំណើរតាមជើងយន្តហោះមកទីក្រុងកូឡាឡាំពួរ ដោយ ១៣៧ នាក់​បាន​បន្តដំណើរចាកចេញពី​ម៉ាឡេស៊ីរួចហើយ ខណៈដែល​ ៦ ​នាក់ផ្សេងទៀត​ កំពុង​ត្រូវ​តាម​ដាន​ពីរីរុសកូរ៉ូណាថ្មីនៅម៉ាឡេស៊ី។ បើតាម Reuters […]


ព័ត៌មាន

រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ

រូបភាព​វីរុស​កូរ៉ូណាថ្មី ឬCOVID-19 ត្រូវ​បាន​មន្ទីរពិសោធន៍ Rocky Mountain (RML)​នៃវិទ្យាស្ថានជាតិ​ជំងឺឆ្លង និង​អាលែកហ្ស៊ីរបស់​សហរដ្ឋអាមេរិក​ បានបង្ហាញ​ជាសារណៈកាលពី​ម្សិល​មិញ ដែលនេះ​ថាជា​រូបភាពផ្សព្វ​ផ្សាយ​ដំបូង​នៃវីរុសនេះ។ មន្ទីរ​ពិសោធន៍ខាង​លើ​បាន​ផលិត​រូបភាព​វីរុស​កូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 នេះ​​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ និងទើប​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិល​មិញ។​ អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី វីរុសកូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាច​មើល​ឃើញ​ដោយ​មីក្រូស្កុបធម្មតានោះទេ​។ ក្រុម​អ្នក​ពិសោធន៍បានយកគំរូវីរុសមក​ផលិត​ជា​រូបភាព និង​បាន​​ធ្វើ​ឲ្យ​មានការ​មើលឃើញ​វីរុសដោយ​ដាក់​ពណ៌រូបភាព​តាម​បច្ចេកទេសវេជ្ជសាស្រ្ត។​ ប្រភព៖ NIAID-RML រូបរាង​របស់​វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះ​ស្រដៀងទៅនឹង​វីរុស MERS-Cov ដែលកើតនៅ​មជ្ឈឹមបូព៌ា​កាលពី​ឆ្នាំ២០១២ និងក៏ស្រដៀងទៅ​នឹងវីរុស SARS-CoV ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ២០០២ ដែរ។ បើ​តាម​អ្នកជំនាញ​ វីរុស​ទាំងបីប្រ​ភេទនេះស្ថិត​ក្នុង​ត្រកូល​ Coronavirus ដែល​មាន​រូបរាង​មើល​ទៅគឺ​​ស្រដៀងគ្នា​បែបនេះ។​ ប្រភព៖NIAID-RML អត្ថបទពាក់ព័ន្ធ៖ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ? វីរុស COVID-19 អាចមានប្រភពពីល្អាងសត្វប្រចៀវគេរកឃើញតាំងពី១៦ឆ្នាំមុន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ