៣. ប្រុងប្រយ័ត្នអ្នកមានជំងឺសួត
ជាក់ស្ដែងណាស់ ថាអ្នកមានជំងីសួត ក៏អាចជួបបញ្ហាប្រឈមពិបាកដកដង្ហើម ដូចជា អាចក្អក ឬ ដកដង្ហើមហត់ៗ ជាពិសេសអ្នកមានជំងឺហឺត តែម្ដង ព្រោះថានៅក្នុងបន្ទប់សូណា គឺមានសីតុណ្ហភាពក្ដៅ និងមានសំណើម ដែលជំរុញឲ្យសួតត្រូវ ធ្វើការងារខ្លាំងជាងពេលធម្មតា។ មួយវិញទៀត ទងសួតរបស់អ្នកជំងឺហឺត មានសភាពរួមតូច ដូច្នេះស្ថិតក្នុងដំណាក់កាលសីតុណ្ហភាពក្ដៅ ហើយមានចំហាយទឹកទៀតនោះ សួតត្រូវធ្វើចលនាបញ្ចេញខ្យល់ដង្ហើម និងស្រូបយកអុកស៊ីសែនឲ្យបានគ្រប់គ្រាន់។ អ្នកជំងឺ អាចតាមដាន ពីសុខភាពផ្ទាល់ ក្នុងកំលុងពេលនោះ បើមានអាការៈ ក្អក ឬ ដកដង្ហើមហត់ៗ អ្នកជំងឺគួរតែឆាប់ចាកចេញពីបន្ទប់សូណា ហើយសម្រាក ឲ្យបានយ៉ាងតិច ១០ ទៅ ១៥នាទីសិន។
៤.គួរកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ
សម្រាប់អ្នកដែលចូលចិត្ដទៅសូណា គួរតែនឹកឃើញពីចំណុចនេះមុនគេ គឺការកំណត់ពេលវេលា ឲ្យបានត្រឹមត្រូវ និងការត្រៀមខ្លួន មុនពេលចូលបន្ទប់សូណា។ មានន័យថា អ្នកអាចចូល សូណា ម្ដងយ៉ាងយូ ២០នាទី អាចមិនលើសពី៣ដង ក្នុងមួយពេលៗ ព្រោះថា ក្នុងខ្លួនប្រាណរបស់យើងត្រូវប្រឈមនឹងកម្ដៅ ជាតិសើម ហើយត្រូវបញ្ចេញជាតិទឹកច្រើនតាមរយៈការចេញញើស។ ថ្វីត្បិតតែ ការបែកញើសល្អ អាចបញ្ចេញជាតិពុលច្រើនមែន ប៉ុន្ដែក្នុងខ្លួនប្រាណរក៏ត្រូវខ្សោះជាតិទឹកបន្ដិចម្ដងៗ ទៅតាមពេលវេលាកាន់តែយូទៅៗ។ ទន្ទឹមគ្នានោះដែរ មុនពេល ចូលបន្ទប់សូណា អ្នកអាចញ៉ាំទឹកឲ្យបានមួយកែវ ឬអាចលើសពីនោះក៏ប្រសើរដើម្បីរក្សាលំនឹងជាតិទឹកឲ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។

៥.សម្រាក ២ទៅ៣នាទីមុនងូតទឹក
គួរចងចាំថាអាងទឹកត្រជាក់ គឺជាកន្លែងដែលលាងសម្អាតញើសសម្រាប់អ្នកដែលទើបតែចេញពីបន្ទប់សូណា។ ដូច្នេះហើយ ក្រោយពេលចេញពីបន្ទប់សូណា គួរតែរសម្រាកឲ្យបានយ៉ាងតិច ២នាទី ដើម្បីឲ្យស្ងួតញើសបន្ដិចសិន មុនពេលចូលងូតទឹកសម្អាតញើស ឬលាងសម្អាតជាតិពុល។ ក្រោយពេល ដែលខ្លួនយើង ទើបតែស្ថិតក្នុងស្ថានភាពសីតុណ្ហភាពក្ដៅមានញើសច្រើន ភ្លាមៗនោះ រន្ធញើសតូចៗ ក៏នៅបើកចំហរជាឱកាសដល់ពពួកបាក់តេរីមួយចំនួន តោងជាប់នៅស្បែក មួយវិញទៀត ការណ៍ដែលត្រូវងូតទឹកត្រជាក់ ឬចូលក្នុងអាងទឹកត្រជាក់បន្ទាប់ ចេញពីបន្ទប់សូណាភ្លាម ក៏មិនមានផលល្អចំពោះបេះដូង ព្រោះការប្រែប្រួល សីតុណ្ហភាពក្នុងខ្លួន ក៏ត្រូវផ្លាស់ប្ដូរភ្លាមៗដែរ។ ដូច្នេះគួរតែសម្រាកឲ្យបាន យ៉ាងតិច ២នាទី ទើបជាការល្អ។
ចំណុចសំខាន់
ការធ្វើសូណា ថ្វីត្បិតតែអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពមែន ប៉ុន្ដែក៏មានបញ្ហានៅជាមួយគ្នាផងដែរ ប្រសិនជាមិនបានប្រុងប្រយ័ត្ន។ មានចំណុចមួយចំនួនគួរប្រុងប្រយ័ត្ន ដូចជា៖
- ប្រុងប្រយ័ត្នសម្រាប់អ្នកមានបញ្ហាបេះដូង
- ប្រុងប្រយ័ត្នអ្នកមានបញ្ហាប្រតិកម្មស្បែក
- ប្រុងប្រយ័ត្នអ្នកមានជំងឺសួត
- គួរកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ
- សម្រាក២ទៅ៣នាទីមុនចូលងូតទឹក