ការសម្រកទម្ងន់
សម្រកទម្ងន់ក៏ជារឿងមួយចាំបាច់ សម្រាប់អ្នកដែលមានបញ្ហាលើសគីឡូ ឬគីឡូធ្ងន់ដែលមិនសមស្របទៅនឹងកម្ពស់ និងវ័យ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលមានមាឌធាត់សម្បូរខ្លាញ់ ដុះក្បាលពោះ ប្រឈមនឹងការថយចុះបរិមាណអ័រម៉ូនខ្លាំងណាស់ ដែលនោះក៏ជាកត្ដាជំរុញឲ្យប៉ះពាល់ទៅដល់សុខភាពផ្លូវភេទ។
ការគេងគ្រប់គ្រាន់
សុខភាពដំណេកក៏មានពាក់ព័ន្ធនឹងកម្រិតអ័រម៉ូនដែរ។ ការគេងបានគ្រប់គ្រាន់ជាមធ្យមលើសពី៧ម៉ោងជាប្រចាំ ក៏ជំនួយដល់ស្មារតី ខួរក្បាល សុខភាពបេះដូង លើសពីនេះ ក៏អាចជួយឲ្យខ្លួនយើង ជៀសផុតពីជំងឺស្ដ្រេស ដែលជាមូលហេតុចំបង ប៉ះពាល់ដល់ការផលិតអ័រម៉ូនដែរ។
ការសម្រាកលម្ហែរកាយ
ការមានពេលវេលាសម្រាកលម្ហែរកាយ មានពេលដំណើរកម្សាន្ដ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ បង្កើនក្ដីសុខផ្នែកផ្លូវចិត្ដឲ្យបានច្រើន ជៀសផុតពីជំងឹស្ដ្រេស ភាពស្មុគស្មាញក្នុងអារម្មណ៍ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពនិងការផផលិតអ័រម៉ូនភេទ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជារួម អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូន ដើរតួយ៉ាងសំខាន់ក្នុងមុខងារផ្លូវភេទ និងបម្រែបម្រួលសុខភាពរាងកាយ។ តួយ៉ាង ក្មេងប្រុសពេលឈានដល់ពេញវ័យ អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាកត្តាជំរុញដ៏សំខាន់មួយនៃការផ្លាស់ប្តូររាងកាយដូចជា ការកើនឡើងសាច់ដុំ បម្រែបម្រួលសំឡេង ការលូតលាស់ឆ្អឹង សុខភាពសក់ ស្បែក និង ចំណង់ផ្លូវភេទជាដើម។ បើស្ថិតក្នុងដំណាក់កាលវ័យឈានដល់ ៣០ឆ្នាំ អត្រានៃអ័រម៉ូនអាចថយចុះ ២០% ឈានដល់៤៥ឆ្នាំ អាចចុះ ៣០% និងករណីខ្លះអាចមានការកើនឡើងខ្ពស់ជាងនេះ ឬទាបជាងនេះ អាស្រ័យលើរបៀបនៃការរស់នៅប្រចាំថ្ងៃ។