បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ប្រុសៗ​ជា​ច្រើន មាន​ទាំង​បញ្ហា ​​លិង្គ​ មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបុរសផ្សេងទៀត

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក បញ្ហាបុរសផ្សេងទៀត

បញ្ហាបុរសផ្សេងទៀត

រឿង ៤យ៉ាង ប្រុសៗគួរដឹងទាក់ទងនឹង​ការ​ចាញ់បោក​យល់សប្ដិ

ពាក្យ «ចាញ់​បោក​យល់​សប្ដិ» សម្ដៅ​ដល់​ប្រុសៗ​ដែល​បាន​សម្រេច​កាម​ដោយ​ឯកឯង​ពេល​កំពុង​គេង​លក់ ដោយ​សារ​តែ​យល់​សប្ដិ​ឃើញ​ពី​សកម្មភាព​ស្រើប​ស្រាល ឬ​កត្តា​ផ្សេង​ទៀត​។ ប្រុសៗ​ចាញ់​បោក​យល់​សប្ដិ ពេល​ភ្ញាក់​ឡើង​នឹង​ឃើញ​មាន​សើម​ខោ ដោយ​សារ​ការ​បញ្ចេញ​ទឹកកាម​​។ យ៉ាងណា ទាក់ទង​នឹង​ការ​ចាញ់​បោក​យល់​សប្តិ​នេះ​ក៏​មាន​មនុស្ស​​មួយ​ចំនួន​បាន​លើក​ឡើងពី​រឿង​​មិន​ត្រូវ​ទំនង​ផង​ដែរ​។ តើ​រឿង​​ទាំង​នោះ​មាន​អ្វី​ខ្លះ?​ ​​១. ចាញ់​បោក​​យល់សប្ដិ​ធ្វើឲ្យ​ថយ​ចុះ​មេ​ជីវិត? ប្រុសៗ​ខ្លះ​ជឿ​ថា​ពេល​ចាញ់​បោក​យល់​សប្ដិ​នឹង​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ប៉ុន្តែ ការ​ពិត​ការ​​ចាញ់​បោក​យល់​សប្ដិ​ជា​វិធី​​មួយ​ដែល​ពង​ស្វាស​បញ្ចេញ​មេជីវិត​ចាស់ៗ​ចោល និង​រៀបចំឡើង​វិញ​នូវ​មេជីវិត​​ថ្មី​ ហើយ​​មាន​សុខ​ភាព​ល្អ។ ២. ចាញ់​បោក​​យល់សប្ដិ​កើត​មាន​តែ​លើ​ក្មេង​ប្រុស​ទើប​ពេញ​វ័យ? ការ​ចាញ់​បោក​យល់សប្ដិ​ពិតជា​ឧស្សាហ៍​កើត​មាន​លើ​ក្មេង​ប្រុសៗ​ទើប​ពេញ​វ័យ តែ​ថា​រឿង​នេះ​ក៏​កើត​លើ​មនុស្ស​ពេញ​វ័យ​ផ្សេង​ទៀត​ដូច​គ្នា​។ ចាញ់​បោក​​យល់សប្ដិ សម្រាប់​ក្មេង​ប្រុស​ទើប​ពេញ​វ័យ អាច​កើត​ឡើង​បាន​ដោយសារ​តែ​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន ហើយ​សម្រាប់​មនុស្ស​ពេញ​វ័យ​វិញ កម្រិត​អ័រម៉ូន​ច្រើន​នៅ​ថេរ ដែល​នាំ​ឲ្យ​មិន​សូវ​កើត​មាន​រឿង​ចាញ់​បោក​​យល់សប្ដិ​នេះ​ទេ​។ ដូច​គ្នា​ដែរ ក្មេង​ប្រុស​ជំទង់ៗ ក៏​អាច​​​ជួប​រឿង​ចាញ់​បោក​យល់សប្ដិ​នេះដែរ ដោយ​សារ​ពួក​គេ​មិន​ដែល​​រួមភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ជា​ហេតុ​នាំ​ឲ្យ​ពង​ស្វាង​បញ្ចេញ​មេជីវិត​ចាស់ៗ​មក​ក្រៅ​ពេល​គេង​លក់​។​ ៣. ​ចាញ់​បោក​យល់​សប្ដិ​ព្រោះ​មាន​ជំងឺ​ប្រចាំ​កាយ?​ កន្លង​មក​ធ្លាប់​មាន​ការ​យល់ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ជួប​រឿង​ចាញ់​បោក​យល់​សប្ដិ​ជា​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ដោយសារ​ការ​ប្រើ​ថ្នាំ​។ ប៉ុន្តែ​ការពិត​មិ​ន​មែន​បែប​នេះ​ទេ។ ការ​ចាញ់​បោក​យល់​សប្ដិ​ជា​រឿង​ធម្មតា​ដែល​កើត​មាន​ឡើង ហើយ​ក៏​ជា​សញ្ញា​ថា​ប្រុសៗ​មាន​សុខ​ភាព​បន្ត​ពូជ​ល្អ​ផង​ដែរ​។ ៤. ចាញ់​បោក​យល់​សប្ដិ​ធ្វើ​ឲ្យ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ? ប្រុសៗ​ខ្លះ​ជឿ​ថា​ចាញ់​បោក​យល់សប្ដិ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដូច​ជា​ងាយ​កើត​ជំងឺ​ផ្ដាសាយ ឬឆ្លង​រោគ​ជាដើម​។ យ៉ាងណា ទាំងនេះ​គ្រាន់​តែ​ជា​ជំនឿ​មិន​ត្រឹម​ត្រូវ គ្មាន​មូល​ដ្ឋាន​វិទ្យាសាស្រ្ត​នោះ​ទេ​។ ការ​ពិត​ចាញ់​បោក​យល់សប្ដិ អាច​ជួយ​កាត់​បន្ថយ​ចំនួ​ន​មេជីវិត​ដែល​លើ​សនៅ​ក្នុង​ពង​ស្វាស ដែល​នេះ​ជា​ដំណើរ​ការ​ល្អ​នៃ​សុខភាព​បន្ត​ពូជ​របស់​បុរស​ទៅ​វិញ​ទេ​។


បញ្ហាបុរសផ្សេងទៀត

ប្រុសៗការ​យូរឆ្នាំហើយនៅតែអត់មានកូន ​គួរធ្វើម៉េចល្អ?

ភាព​អារ​អត់​កូន​គឺ​ជា​ការ​អសមត្ថភាព​ផ្លូវ​ភេទ​ក្នុងការបង្ក​កំណើត​ បើទោះបីជាមានការ​រួមភេទ​ជា​ប្រចាំ​ដោយ​មិនការពារ​​ ក៏ដោយ​។ ក្រៅ​ពី​នេះ​ទៀត​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ការ​ដែល​មិន​មាន​ផ្ទៃ​ពោះ។នៅ​មាន​រោគ​សញ្ញា​ច្រើន​ផ្សេង​ទៀត​ប៉ុន្តែ​​ក៏មាន​ការ​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ណាស់ដែរ។ មូលហេតុ​នីមួយៗ​នៃ​ភាព​អារ​អត់​កូន​អាច​ចេញ​រោគ​សញ្ញា​ផ្សេងៗ​គ្នា ហើយក៏​មាន​ស្ថានភាព​សុខភាព​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​គភ៌។ រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស សម្រាប់​រោគ​សញ្ញា​លើ​បុរស​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ពិនិត្យ​រក​ណាស់។ មនុស្ស​ប្រុស​អារ​ភាគ​ច្រើន​គឺ​មិន​បាន​ដឹង​អំពី​ស្ថានភាព​របស់​ខ្លួន​រហូត​ទាល់​តែ​អ្នកទាំងនោះ​​ព្យាយាម​ចង់​បាន​បេប៊ី​ជា​ច្រើន​ឆ្នាំ​ហើយ​មិន​បាន​ជោគជ័យ។ ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស​គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ។ មូលហេតុ​ភាគ​ច្រើន​រួមមាន៖ ប្រែប្រួល​ក្នុង​ការ​លូតលាស់​សក់ ប្រែប្រួល​លើ​ចំណង់​ផ្លូវ​ភេទ(ខ្សោយ) ការ​ឈឺ​ចាប់​ដុំពក​ឬ​ការ​ហើម​ពង​ស្វាស ពិបាក​ឡើង​រឹង​និង​ការ​សម្រេច​កាម ពង​ស្វាស​រឹង​តូច កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ គួរ​ទៅ​មន្ទីរ​ពេទ្យ​​ពេល​ណា? ប្រុសៗយើង​គួរ​ទៅ​ស្វែង​រក​ការ​ព្យាបាល​​បើ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ ​និង​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ចង់​បាន​បេប៊ី​ហើយ​មិន​ទទួល​បាន​ជោគជ័យទៀត​នោះ​។ សម្រាប់​ស្ត្រី​វិញ​បន្ទាត់​ពេល​វេលា​គឺ​មាន​ភាព​ខុស​គ្នា។ ​បើ​ប្រពន្ធ​​​អាយុ​លើស ​៣៥ ​ឆ្នាំ​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្រោយ​ព្យាយាម​អស់​រយៈ​ពេល​ ៦​ខែហើយ​នៅមិន​បាន​ផល​​។ [embed-health-tool-heart-rate] គ្រូពេទ្យ​អាច​​​ធ្វើ​រោគ​វិនិច្ឆយ​ពី​មូលហេតុ​​បាន​តាម​រយៈ​ការ​ពិនិត្យ​ឈាម​ ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​វិទ្យុសាស្ត្រ​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ការ​ពិនិត្យ​រាប់​ចំនួន​មេ​ជីវិត ​និង​ស្ថានភាព​សុខភាព​របស់​មេ​ជីវិតរបស់​យើង ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ទៅ​ជួប​ជាមួយ​អ្នក​ឯកទេស​ខាង​វិភាគ​មេ​ជីវិត។ ម៉្យាង​ទៀតយើង​ក៏​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​អង់ដូគ្រីន​ខាង​បន្ត​ពូជ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ភាព​អារ​អត់​កូន។ យើង​ត្រូវ​រៀប​រាប់​អំពី​រោគ​សញ្ញា​របស់​ខ្លួន ​និង​ប្រវត្តិ​ជំងឺ​ដើម្បី​ឲ្យ​គ្រូពេទ្យ​បាន​ដឹងផង​ដែរ។ ប្រសិន​បើ​យើងកំពុង​ប្រើ​ថ្នាំ​ណា​មួយ​គួរ​យក​របស់​ទាំង​នោះ​ទៅ​ជាមួយ​ផង​រួមមាន​វេជ្ជបញ្ជា​ វីតាមីន​ថ្នាំ​ជាតិ​រ៉ែ​អាហារ​បំប៉ន​ និង​ថ្នាំ​ដែល​គ្មាន​វេជ្ជ​បញ្ជា​ផ្សេង​ទៀត។ កត់​ត្រា​ទុក​ឲ្យ​បាន​ក្បោះ​ក្បាយ​តើ​យើង​​រួមភេទ​ដោយ​មិន​បាន​ការពារ​ញឹកញាប់​ប៉ុណ្ណា​ បាន​ព្យាយាម​យូរ​ហើយ​ឬ​នៅ​ និង​កត់​ថ្ងៃ​ចុង​ដែល​យើង​បាន​ព្យាយាម​យក​បេប៊ី។ សង្កេត​មើល​បំលាស់​ប្ដូរ​រូបរាង​កាយ​ឬ​រោគ​សញ្ញា​ផ្សេងៗ​ដែល​អាច​ពាក់ព័ន្ធ​ជាមួយ​ជំងឺ។ កុំ​ភ្លេច​ប្រាប់​ទៅ​គ្រូ​ពេទ្យ​និង​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​ជាមួយ​ប្រសិន​បើ​យើងធ្វើ​ការ​វះកាត់​ឬ​ព្យាបាល​កាល​ពី​មុន​ដែល​អាច​ប៉ះពាល់​ដល់​ប្រដាប់​ភេទ។ ប្រាប់​ទៅ​គ្រូពេទ្យ​ប្រសិន​បើ​យើង​ធ្លាប់​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​វិទ្យុ​សកម្ម​ ឬ​តាម​បែប​គីមី។ ប្រាប់​អំពី​ទម្លាប់​រស់​នៅ​របស់​យើង​​ដូចជា​ការ​ជក់​បារី​ សេព​គ្រឿង​ស្រវឹង​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ ប្រាប់​អំពី​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​(​បើ​មាន)​ ប្រវត្តិ​ជំងឺ​ផ្ទាល់​ខ្លួន​ ឬ​គ្រួសារ​នូវ​បញ្ហា​សេនេទិច​​ណា​មួយ​ ឬ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ជាដើម​។ គួរអាន៖ ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង? មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ បច្ចេកទេសបង្កើនគុណភាពមេជីវិតរបស់ប្រុសៗ បើសិនចង់បានកូនដូចគេ ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត? […]


បញ្ហាបុរសផ្សេងទៀត

Autoimmune Diseases (ប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង)

និយមន័យ១- អ្វី​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង? ប្រព័ន្ធ​ភាព​ស៊ាំ ​ជាទូទៅ​ការពារ​រាងកាយ​​ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្សេងៗ​​។ ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះ​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​នេះ​ហើយ ខណៈ​សរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​មាន​សន្លាក់​ និង​ស្បែក​។​ ជំងឺ​នេះ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ (ឧ.ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ប៉ះពាល់​លំពែង) ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំង​ពីរ​មាន​ដូច​ជា៖ – ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis )៖​ ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ករណី​ព្យាបាល​​ពេល​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។ – ជំងឺ​លូផឹស Lupus )៖ ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹង សួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។ – រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD )៖​ ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាគ​ញឹកញាប់​ បន្ទោរបង់​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។ – ជំងឺ​ក្រិន​សរសៃ​ប្រសាទ […]


បញ្ហាបុរសផ្សេងទៀត

លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗប្រឈមបញ្ហាអត់កូន

ការ​ហើយ​ច្រើន​ឆ្នាំ តែ​នៅ​តែ​អត់​កូន​មួយ​ប្រើ​ហ្នឹង​គេ ប្រាកដ​ជា​​ចង់​ដឹង​ថាតើ​​មក​ពី​ខាង​ប្រុស ឬ​ស្រី។ អារ​អត់​កូន គឺ​​អសមត្ថភាព​​មាន​កូន​ អំឡុង​ពេល​កំណត់​មួយ​ ចាប់​ពី ៦ ទៅ ១២ ខែ ទោះ​បី​រួមភេទ​ញឹកញាប់​យ៉ាង​ណា​ក៏​ដោយ។ រោគសញ្ញា​​ជំងឺ​អារ​អត់​កូន ​អាច​លាយឡំ​នឹង​រោគ​សញ្ញា​ផ្សេងៗ​ បូករួម​ទាំង​កត្តា​ជាច្រើន​ទៀត ដូចជា ​អាយុ​ ជាដើម។ ដើម្បី​ច្បាស់​លាស់ ១០០% បាន​ ទាល់តែទៅ​ពិនិត្យនៅ​ពេទ្យ​ជំនាញ។ យ៉ាង​ណា​ក៏​ដោយ ខាង​ក្រោម​នេះ អាច​ជា​ការ​​បញ្ជាក់​ពី​បញ្ហា​អារ​របស់​បុរស៖ ១- រោគសញ្ញាអាចជួបប្រទះ ចំពោះ​បុរស​ ហាក់​ពិបាក​កំណត់​រោគសញ្ញា​ណាស់ ព្រោះ​ថា​ត្រូវ​ប្រើ​ពេល​​​ច្រើន​ឆ្នាំ​ ទើប​កំណត់​បាន​ថា អសមត្ថភាព​​មែន។ មាន​កត្តា​ និង​រោគសញ្ញា ដូចជា៖ - ​ដុះ​រោមខុស​ធម្មតា - គ្មាន​ចំណង់​ផ្លូវភេទ - ឈឺចាប់​ មាន​ដុំ ឬ​ហើម​ពងស្វាស - លិង្គមិន​ឡើង​រឹង ឬមិន​ចេញ​ទឹកកាម - ពងស្វាស​ តូច​ខុស​ធម្មតា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ស្វែងរកជំនួយពេលណា? បើ​អាយុ​លើស​ ៣៥ ​ឆ្នាំ ​គួរ​នាំ​ដៃ​គូ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ទាំង​ពីរ​នាក់ ​បើ​នៅ​តែ​គ្មាន​កូន​ទៀត​ចាប់ពី​ ៦​ ខែ​ឡើង​ទៅ។ ​ពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ […]


បញ្ហាបុរសផ្សេងទៀត

ល្បីថា​ប្រុសៗ​សម្រេចកាមញឹក អាចអត់មាន​កូន?

ឮ​​ពាក្យ “សាប់” ភ្លាម ប្រុសៗ ជា​​ពិសេស​​គ្នា​យើង​ខិលៗ ប្រាកដ​​ជា​​ដឹង​​ភ្លែត​​ថា ចង់​និយាយ​​ពី​អី​ហើយ។ សាប់ សំដៅ​​ការ​​សម្រេច​កាម​ដោយ​ប្រើ​ដៃ ឬ​ឧបករណ៍​ជំនួយ​ផ្សេងៗ រហូត​​ដល់​បាញ់​ទឹក​កាម​ចេញ។ គ្នា​យើង​ដែល​ឧស្សាហ៍​សាប់ មិន​តិច​នាក់​ទេ កំពុង​បារម្ភ​ខ្លាច​ខ្លួន​ឯង​​អាច​​អត់​កូន​នៅ​ថ្ងៃ​ក្រោយ។ ចង់​​ដឹង​ច្បាស់ ស្ដាប់ “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម។ ការ​ពិត​ទៅ សាប់​ញឹក​ញាប់​គ្មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ការ​មាន​កូន​ទេ ព្រោះ​សុខភាព​ប្រុសៗ​ខុស​គ្នា។ អ្នក​ខ្លះ​សុខភាព​ល្អ សាប់​រាល់​ថ្ងៃ ក៏​នៅ​តែ​មាន​មេ​ជីវិត​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត​ដែរ តែ​អ្នក​ខ្លះ​វិញ ត្រូវ​ហាម​ដៃ​ខ្លួន​ឯង​យ៉ាង​ហោច​ណាស់ ៣ ថ្ងៃ ទើប​មាន​មេ​ជីវិត​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត​មាន​កូន​ប្រើ​នឹង​គេ។ ប៉ុន្តែ បើ​គ្នា​យើង​មាន​គម្រោង​យក​កូន គួរ​កាត់​បន្ថយ​ធ្វើ​បែប​នេះ ដើម្បី​បម្រុង​មេ​ជីវិត​សម្រាប់​បង្ក​កំណើត។ ១- សាប់ហើយ មានរឿងអីកើតឡើង? ពេល​សាប់​ដល់​ត្រើយ ទឹក​កាម​បាញ់​ចេញ ដែល​នេះ​ធ្វើ​ឲ្យ​មេ​ជីវិត​សម្រាប់​បង្ក​កំណើត​ថយ​ថុះ។ ជា​ទូទៅ រាង​កាយ​គ្នា​យើង​ត្រូវ​ការ​ពេល​សម្រាប់​ផលិត​មេ​ជីវិត​ថ្មីៗ ហើយ​គ្នា​យើង​ដែល​ឧស្សាហ៍​សាប់​មួយ​ថ្ងៃ​ម្ដង តែង​មាន​កម្រិត​ចំនួន​មេ​ជីវិត​តិច​ជាង​អ្នក​ដែល​គេ​មិន​សាប់។ បើ​ចង់​បាន​កូន គួរ​តម​ដៃ​ខ្លួន​ឯង ទុក​មេ​ជីវិត​បង្ក​កំណើត​ជាមួយ​ដៃគូ។ ចំពោះ​ស្រីៗ​វិញ ការ​សម្រេច​កាម មាន​ឥទ្ធិពល​ខ្លាំង​មែន​ទែន​លើ​លទ្ធភាព​អត់​កូន។ ការ​ពិត​ទៅ អំឡុង​ពេល​ដល់​កំពូល មាត់​ស្បូន​របស់​ស្រីៗ ធ្លាក់​មក​ជិត​មាត់​ទ្វារ​មាស ដែល​អំណោយ​ផល​ដល់​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​បង្ក​កំណើត។ ប៉ុន្តែ ពេល​រួមភេទ បើ​ស្រីៗ​ដល់​កំពូល​មុន​ប្រុសៗ​វិញ ជាតិ​អាស៊ីដ​របស់​ទ្វារមាស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ