២. តិចនិកផ្សេងទៀត
- ចៀសវាប្រើម្សៅហុយលើលិង្គ តាមដែលអាចធ្វើទៅបាន។ ម្សៅហុយអាចប្រមូលផ្ដុំនៅក្រោមស្បែកគ្របលិង្គបាន និងអាចបង្កការរំខាន និងឈឺចាប់។ មួយវិញទៀតបើសិនជាយើងចង់ប្រើម្សៅហុយ ត្រូវប្រយ័ត្នម្សៅចូលរន្ធនោម បើមិនអ៊ីចឹងយើងនឹងមានអារម្មណ៍មិនស្រួលនៅចុងលិង្គមិនខាន។
- សម្អាតដៃជានិច្ចមុនពេល និងក្រោយពេលប៉ះពាល់លិង្គ ដើម្បីការពារមេរោគផ្សេងៗតោងជាប់នៅលិង្គ និងដៃ។
- ត្រូវស្លៀកខោក្នុងដែលស្អាតជានិច្ច ខោក្នុងមិនស្អាតអាចមានមេរោគតោងជាប់ ធ្វើឲ្យប៉ះពាល់ដល់ស្បែកលិង្គ។
- លាងសម្អាតលិង្គក្រោយរួមភេទជាមួយទឹកក្ដៅឧណ្ហៗ ឬសាប៊ូមានក្លិនស្រាល ដើម្បីការពារកុំឲ្យទឹករម្អិលឬប្រេង ប្រមូលផ្ដុំនៅលើលិង្គ។ នោមបន្ទាប់ពីរួមភេទរួច អាចសម្អាតរន្ធនោម និងកម្ចាត់បាក់តេរីចង្រៃចេញពីផ្លូវទឹកនោមបានដែរ និងមិនធ្វើឲ្យយើងឆ្លងរោគនៅផ្លូវទឹកនោម។
ការរក្សាអនាម័យប្រដាប់ភេទបានល្អ មិនត្រឹមតែជួយឲ្យលិង្គមានសុខភាពល្អនោះទេ តែក៏ជួយឲ្យដៃគូរួមភេទរបស់យើងមានសុវត្ថិភាពផងដែរ។ អនុវត្តតាមនិចនិកខាងលើ ដើម្បីឲ្យលិង្គមានអនាម័យល្អ ហើយបើយើងមានបញ្ហាណាមួយកើតមានចំពោះសុខភាពបន្តពូជ ចូរកុំស្ទាក់ស្ទើរក្នុងការជួបពិគ្រោះជាមួយគ្រូពេទ្យ។