២.មូលហេតុ
ដុំសាច់នៅក្នុងប្រដាប់ភេទបុរស អាចបណ្ដាលមកពីសារធាតុរាវក្នុងរាងកាយជាប់នៅក្នុងស្បែកគ្របក្បាលនៃប្រដាប់ភេទ។ ប្រសិនបើគ្នាយើងមិនបានលាងសម្អាតជាប្រចាំទេ អាចមានផលប៉ះពាល់ដែលបង្កឱ្យមានជំងឺមហារីក។ បុរសដែលមានវ័យចំណាស់ និងគ្នាយើងដែលជក់បារី អាចនឹងងាយកើតជំងឺមហារីកប្រដាប់ភេទ។ ជំងឺអេដស៍ក៏ អាចនាំឱ្យមានជំងឺមហារីកនេះដែរ។ មូលហេតុមួយទៀតអាចកើតមានជាវីរុស papilloma របស់មនុស្ស HPV ។ វីរុស HPV ជាមេរោគដែលឆ្លងតាមរយៈការរួមភេទ។ អង់ទីករទៅនឹងវីរុស HPV-16 ត្រូវបានដឹងថាមាននៅក្នុងអ្នកជំងឺមហារីកប្រដាប់ភេទជាច្រើន។ មេរោគ HPV នេះក៏មានក្នុងជំងឺមហារីកមាត់ស្បូនផងដែរ។ គ្នាយើងគួរតែរក្សាអនាម័យលើប្រដាប់ភេទ ដើម្បីជៀសវាងការកើតមានជំងឺមហារីកនេះ។

៣.ការធ្វើរោគវិនិច្ឆ័យ
មហារីកលើប្រដាប់ភេទបុរសត្រូវធ្វើរោគវិនិច្ឆ័យ ដោយការយកសំណាកជាលិកាតូចមួយចេញពីប្រដាប់ភេទទៅពិនិត្យនៅក្រោមមីក្រូទស្សន៍។ ប្រសិនបើកោសិកាមើលទៅដូចជាកោសិកាមហារីកពេទ្យនឹងរៀបចំការព្យាបាល។ TNM ជាប្រព័ន្ធដែលប្រើញឹកញាប់បំផុត ក្នុងការវាស់វែងពីរបៀបដែលកោសិកាមើលទៅមិនប្រក្រតី ដោយចាត់ជាថ្នាក់ ចាប់ពីលេខ ១ ដល់លេខ ៤ ហើយលេខកាន់តែខ្ពស់កោសិកានឹងមិនប្រក្រតីខ្លាំងដែរ។ មហារីកថ្នាក់ខ្ពស់អាចកើនឡើង និងរីករាលដាលលឿនជាងមហារីកថ្នាក់ទាប។
៤.ការព្យាបាល
ប្រសិនបើជំងឺនេះ ត្រូវបានរកឃើញនៅដំណាក់កាលដំបូង ការព្យាបាលអាចជោគជ័យ និងមានហានិភ័យទាប។ ចំពោះដុំសាច់ មាននៅពីលើស្បែកយើងអាចត្រូវព្យាបាលដោយក្រែមលាបស្បែក ដែលផលប៉ះពាល់តិចតួច។ ការប្រើប្រាស់កាំរស្មីខាងក្រៅ អាចជាវិធីព្យាបាលដំបៅ ឬវះកាត់ប្រសិនបើដំបៅនោះធំ ឬទំហំប៉ុនសណ្ដែក។ អ្នកជំងឺត្រូវធ្វើការតាមដានដើម្បីពិនិត្យរកមើលការកើតឡើងវិញ។ ចំពោះដំបៅតូចអាចនឹងមិនមែនជាមហារីកដែលរាលដាលដល់កូនកណ្ដុរទេ ដូច្នេះពេទ្យអាចនិងមិនចាំបាច់ធ្វើការយកកូនកណ្ដុរនោះចេញទេ។ ប៉ុន្តែប្រសិនបើជាដំបៅធំ ជាលិកាជាច្រើនត្រូវការយកចេញ។ គ្រូពេទ្យនឹងវះកាត់យកចេញ ឬបង្ហូរសារធាតុទឹកពណ៌លឿងនៅក្រលៀន។ ការលាយបញ្ចូលគ្នានៃការវះកាត់ ប្រើកាំរស្មីនិងការព្យាបាលដោយប្រើគីមី អាចត្រូវប្រើរួមគ្នានៅពេលខ្លះ។ ក្នុងករណីដែលមហារីកកាន់តែរាលដាលលឿនប្រដាប់ភេទទាំងមូលប្រហែលជាត្រូវការយកចេញ។ ការរកឃើញ និងព្យាបាលទាន់ពេលវេលាពិតជាសំខាន់ណាស់ ដើម្បីធានានូវលទ្ធផលល្អប្រសើរ និងជម្រើសព្យាបាលជាច្រើនទៀត។