១- តើអ្វីទៅជាការឡើងរឹងរបស់លិង្គ?
មានពាក្យគ្រាមភាសាជាច្រើនដែលគេតែងតែនិយាយនៅពេលដែលលិង្គឡើងរឹង ហើយការឡើងរឹងនេះកើតឡើងនៅពេលដែលលិង្គរបស់យើងពោរពេញទៅដោយឈាមនៅក្នុងសរសៃ រីកធំ និងវែងជាងធម្មតា។ ការឡើងរឹងនេះ អាចបានរយៈពេល ពីរទៅបីនាទី ឬអាចយូរជាងនេះអាស្រ័យលើមូលហេតុដែលភ្ញោចវា។
អត្ថបទពាក់ព័ន្ធ៖ ស្គាល់ច្បាស់ពីលិង្គប្រុសៗនៅ? បើមិនទាន់ស្គាល់ តោះស្វែងយល់ទាំងអស់គ្នា
២- ហេតុអ្វីបានជាលិង្គបុរសឡើងរឹង?
ពេញមួយថ្ងៃ លិង្គមនុស្សប្រុសគឺទន់ធម្មតា ហើយការឡើងរឹងអាចកើតមានដោយសារតែមូលហេតុមួយចំនួន ប៉ុន្តែជាទូទៅគឺ ច្រើនតែមកពីសកម្មភាពភ្ញោច ឬការគិតដែលនាំឲ្យមានអារម្មណ៍ផ្លូវភេទ។ បុរសវ័យក្មេង ជាធម្មតាចាប់ផ្ដើមការឡើងរឹងរបស់លិង្គ អំឡុងពេលពេញវ័យ ដោយនេះអាចចាត់ទុកថាជាផ្នែកធម្មតានៃការវិវត្តផ្នែកផ្លូវភេទរបស់ប្រុសៗ។ ប្រុសៗអាចនឹងមានលិង្គឡើងរឹងនៅពេលដែលគេងលក់ ដែលអាចពេលខ្លះបណ្ដាលមកពីការចាញ់បោកយល់សប្ដិ ហើយនិងបញ្ចេញទឹកកាមនៅពេលដែលគេងលក់នោះទៀតផង។