វិធីហាត់ប្រាណ៣យ៉ាង ល្អសម្រាប់អ្នកជំងឺខ្សោយបេះដូង

    វិធីហាត់ប្រាណ៣យ៉ាង ល្អសម្រាប់អ្នកជំងឺខ្សោយបេះដូង

    ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំសម្រាប់អ្នកមានជំងឺខ្សោយបេះដូង គឺជាវិធីសាស្ដ្រល្អបំផុតអាចជួយ​ឲ្យ​សុខ​ភាព​ល្អ​ប្រសើរ។ លំហាត់​ប្រាណ​បី​ប្រភេទ​ស័ក្ដិ​សម​សម្រាប់​អ្នក​មាន​ជំងឺខ្សោយ​បេះ​ដូង ហើយ​ជួយ​រក្សា​សុខភាពបាន​ល្អ​ទៀត​ផង​។​

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖​

    • កាត់បន្ថយកត្ដាប្រឈមការវិវត្ដនៃជំងឺខ្សោយបេះដូង
    • ជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង
    • ជួយឲ្យចរន្ដឈាមក្នុងរាងកាយរត់ស្រួល និងការបញ្ជូនអុកស៊ីសែនកាន់តែប្រសើរ
    • បង្កើនថាមពលល្អ ក្នុងលក្ខខណ្ឌអ្នកជំងឺហាត់ប្រាណដោយមិនបង្ខំពេក និងមិនខ្លាំងពេក
    • ពង្រឹងដល់ចលនាសាច់ដុំ
    • ជួយរក្សាតុល្យភាពសន្លាក់

    តាមធម្មតាអ្នកជំងឺខ្សោយបេះដូងដែលទទួលបានការព្យាបាលត្រឹមត្រូវ នឹង​ទទួល​បាន​ការណែរនាំអំពីវិធី និងដំណើរការនៃការហាត់ប្រាណផ្អែកលើស្ថានភាពជាក់ស្ដែងនៃអ្នកជំងឺ ដែលវិធីហាត់ប្រាណសំខាន់ៗអ្នកជំងឺត្រូវអនុវត្ដមានដូចជា៖

    ១.ដើរ

    វិធីហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នកខ្សោយបេះដូងគឺការដើរ។ វិធីនេះងាយអនុវត្ដ និងមិនសូវប្រើថាមពលខ្លាំង​ដាក់សម្ពាធដល់បេះដូង។ អ្នកជំងឺអាចអនុវត្ដដោយ បោះជំហានវែងៗ មួយៗ ហើយដកដង្ហើមវែងៗ។ អ្នកជំងឺអាច​សាកល្បងអនុវត្ដដើរហាត់ប្រាណ​ សម្រាប់ថ្ងៃដំបូង ត្រឹមតែ១០នាទីគឺគ្រប់គ្រាន់ហើយ នោះថ្ងៃបន្ដបន្ទាប់អាចលើសត្រឹម​តែ ២នាទីៗ រហូតអាចអនុវត្ដដល់ចន្លោះពី ២០ទៅ ៣០នាទីរាល់ថ្ងៃ គឺជាការល្អ។ កំលុងហាត់ប្រាណបើអ្នក​ជំងឺ មានអាការៈ ថប់ៗដង្ហើម ហត់ខ្លាំង អាចសម្រាក ហើយជជែកជាមួយអ្នកនៅក្បែរខ្លួន។

    កត្ដាសំខាន់មួយទៀតការអនុវត្ដលើកដំបូងអ្នកជំងឺគួរតែមានគ្នាហាត់ប្រាណ និង​ដើរជាមួយ ហើយគួតែហាត់ប្រាណ​នៅក្បែៗផ្ទះផងដែរ ដើម្បី​បង្ការ​ក្រែង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​មាន​អ្នក​ចាំ​ជួយ​។

    ២.ជិះកង់

    ការជិះកង់ក៏ជាវិធីហាត់ប្រាណល្អសម្រាប់សុខភាពអ្នកជំងឺខ្សោយបេះដូងផងដែរ។ អ្នកជំងឺខ្សោយបេះដូងដែលមានវ័យចាស់ ចន្លោះពី ៦០ឆ្នាំឡើង អាចអនុវត្ដដោយការ​ធាក់​កង់​ហាត់​ប្រាណដែល​មាន​នៅ​ផ្ទះ​ អាចចំណាយពេលហាត់លើកដំបូងចន្លោះពី ១៥ ទៅ ២០នាទីគឺគ្រប់គ្រាន់។ អ្នកជំងឺអាចព្យាយាមរាល់ថ្ងៃលើស៥នាទីម្ដង​ៗ រហូតអាចឈានទៅដល់ ៤៥​នាទី គឺជាការល្អ។ វិធីល្អបំផុត អ្នកជំងឺគួរតែទម្លាប់ហាត់ប្រាណឲ្យបានរាល់ថ្ងៃ ឬអាច ៤ ទៅ ៥ថ្ងៃក្នុងមួយសប្ដាហ៍ក៏បានដែរ។

    ៣.រាំ

    ហាត់ប្រាណដោយការរាំមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងនោះទេ តែក៏ជំនួយដល់សុខភាពផ្នែកស្មារតីផង​ដែរ​ ពិសេសការបង្កើតបរិយាកាសសប្បាយៗជុំវិញខ្លួន និងមិនធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ធុញថប់ អស់កម្លាំង។ អ្នកជំងឺអាចបង្កើតចលនាដៃជើង ស្របពេលគ្នាជាមួយភ្លេង និងដកដង្ហើមមួយៗ អាចអនុវត្ដថ្ងៃដំបូង ចន្លោះពី ១៥ ទៅ ២០នាទី នោះថ្ងៃបន្ដបន្ទាប់អាចលើស៥នាទីៗ រហូតអាចឈានដល់៤៥នាទី ជាប្រចាំគឺល្អ។

    អត្ថបទគួរអាន៖

    វិធីហាត់ប្រាណ

    តើអ្នកជំងឺខ្សោយបេះដូងអាចហាត់ប្រាណលើកទម្ងន់បានដែរទេ?

    ប្រសិនបើអ្នកជំងឺខ្សោយបេះដូង ចង់ហាត់ប្រាណដោយការលើកទម្ងន់គួរតែប្រឹក្សា​ជាមួយ​គ្រូពេទ្យជាមុនសិន ដើម្បីទទួលការណែរនាំអំពីលក្ខខណ្ឌសុខភាព ប៉ុន្ដែបើមិនចាំបាច់ អ្នកជំងឺគួរតែអនុវត្ដវិធីទាំងបីខាងលើ គឺជាវិធីល្អបំផុតហើយសម្រាប់សុខភាព។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 03/11/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត