backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិក ១០ យ៉ាង ការពារខ្លួនពីជំងឺស្ទះសរសៃឈាមបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 06, 2022

តិចនិក ១០ យ៉ាង ការពារខ្លួនពីជំងឺស្ទះសរសៃឈាមបេះដូង

​ជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូងបង្កឱ្យ​ខូច ឬ​ស្លោក​សាច់​ដុំ​បេះ​ដូង​ស្រួច​ស្រាវ​ ហើយភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម​បេះ​ដូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត

ទោះ​បី​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ជា​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អាយុ​ជីវិត ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​ក៏​ពិត​មែន ប៉ុន្តែ​​យើង​អាច​បង្ការ​ខ្លួន ចៀស​ផុត​ពី​បញ្ហា​នេះ​ជាមួយ​តិចនិក​ខាងក្រោមនេះ៖

១. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍)

២. ឈប់​ជក់​បារី

៣. កាត់​បន្ថយ​សេព​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត

៤. ចៀស​វាង​អាហារ​ប្រៃ​ខ្លាំង

៥. កាត់​បន្ថយ​អាហារ​ខ្លាញ់​ច្រើន និងសាច់

៦. កាត់​បន្ថយ​អារម្មណ៍​តានតឹង ឬ​ស្ត្រេស

៧. គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ (បើ​យើង​លើស​ឈាម)

៨. រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ (កុំ​ឲ្យ​លើស​ទម្ងន់)

៩. គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​គ្រូពេទ្យ (បើ​យើង​លើស​ជាតិ​ស្ករ)

១០. ពិគ្រោះ ឬ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។ល។

ហាត់ប្រាណ

ចង់គណនា BMI ចុចទីនេះ!

គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!

អ្នកណាងាយប្រឈមកើតជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូង?

បើ​យើង​ជា​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា មិន​ងាយ​នឹង​កើត​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​​យើង​ជា​មនុស្ស​ដូច​ក្នុង​ការ​រៀប​រាប់​ខាង​ក្រោម ច្បាស់​ណាស់​នឹង​ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ​៖

– លើស​ទម្ងន់

– មានវ័យ​ចំណាស់

– លើស​សម្ពាធ​ឈាម

– លើស​ជាតិ​ខ្លាញ់

– ជក់បារី និង​ញុំាគ្រឿង​ស្រវឹង​ច្រើន

– មានគ្រួសារ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង។ល។

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងក៏ដូច​​ជំងឺ​សាហាវ​ដទៃ​ទៀត​ដែរដែលតែងតែ​មាន​ផល​វិបាក​មកយាយី​អ្នក​ជំងឺ។ ផលវិបាកជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងរួមមាន​ ខ្សោយ​បេះ​ដូង ចុះ​សម្ពាធ​ធ្ងន់ធ្ងរ មាន​វិបត្តិ​ចង្វាក់​បេះ​ដូង​ធ្ងន់ធ្ងរ គាំង​បេះ​ដូង ឬ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​តែ​ម្ដង។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ភាគច្រើន​ជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូង​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម​បេះ​ដូង ហើយបង្កឱ្យ​ខូច ឬ​ស្លោក​សាច់​ដុំ​បេះ​ដូង​ស្រួច​ស្រាវ​។
– ផលវិបាកជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងរួមមាន៖
  • ខ្សោយ​បេះ​ដូង
  • ចុះ​សម្ពាធ​ធ្ងន់ធ្ងរ
  • មាន​វិបត្តិ​ចង្វាក់​បេះ​ដូង​ធ្ងន់ធ្ងរ
  • គាំង​បេះ​ដូង
  • ឬ​អាច​បណ្ដាល​ឲ្យ​ជីវិត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម