យើងច្បាស់ជាធ្លាប់ដឹងឮពីជំងឺបេះដូង ប៉ុន្តែសួរតាមត្រង់ មានធ្លាប់ឆ្ងល់អត់ ម៉េចសុខៗមានជំងឺនេះ? អាចបង្ការបានអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយបញ្ហានេះ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
យើងច្បាស់ជាធ្លាប់ដឹងឮពីជំងឺបេះដូង ប៉ុន្តែសួរតាមត្រង់ មានធ្លាប់ឆ្ងល់អត់ ម៉េចសុខៗមានជំងឺនេះ? អាចបង្ការបានអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយបញ្ហានេះ។
បច្ចុប្បន្ន តួលេខជនរងគ្រោះស្លាប់ដោយជំងឺពាក់ព័ន្ធបញ្ហាបេះដូង គឺកើនឡើងយ៉ាងគំហុក ហើយអ្នកស្លាប់ភាគច្រើនគឺដោយសារគាំងបេះដូង និងជំងឺសរសៃឈាមធ្ងន់ធ្ងរ។ គាំងបេះដូងអាចកើតឡើងភ្លាមៗ ដោយគ្មានសញ្ញាដឹងជាមុននោះឡើយ។ ខាងក្រោមនេះ ជាវិធីងាយៗថែរក្សាសុខភាពបេះដូង កាត់បន្ថយការប្រឈមជំងឺនេះ៖
១- បង្ការជំងឺបេះដូងដោយរបៀបណា?
អ្វីចាំបាច់បំផុត ត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យ ទោះចង់ ឬមិនចង់ក៏ដោយ ដោយយើងត្រូវប្រកាន់កូនចិត្តមួយថា ទោះឈឺ ឬមិនឈឹ ពិនិត្យសុខភាពជារឿងចាំបាច់ត្រូវធ្វើ ព្រោះស្ថានភាពបេះដូង យើងពិបាកវាស់ស្ទង់ដឹងដោយខ្លួនឯងណាស់ សំខាន់ជាងនេះ រោគសញ្ញាជំងឺបេះដូង មិនធូរស្រាលវិញទេ បើគ្មានការព្យាបាល។
២- កត្តាប្រឈមនាំឲ្យកើតជំងឺបេះដូង
ជំងឺក្រិនសរសៃឈាម លើសឈាម និងលើសជាតិខ្លាញ់ សុទ្ធជាកត្តាប្រឈមខ្ពស់នាំឲ្យកើតជំងឺបេះដូង និងគាំងបេះដូង។ ជាទូទៅ ជំងឺអាចលាក់ខ្លួនរហូតដល់ពេលស្ថានភាពកាន់តែធ្ងន់ធ្ងរ ទើបបញ្ចេញរោគសញ្ញាឲ្យយើងដឹង។ បើមានរោគសញ្ញាជំងឺទាំងនេះហើយ ប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣- រោគសញ្ញាជំងឺបេះដូង
រោគសញ្ញាជំងឺបេះដូងដែលងាយដឹងជាងគេ មាន សម្ពាធឈាមខ្ពស់ និងកម្រិតជាតិខ្លាញ់ឡើងខ្ពស់ ដោយជួយឲ្យយើងដឹងតាមរយៈការធ្វើតេស្តសាមញ្ញៗ។ ករណីខ្លះ ទាមទារគ្រូពេទ្យធ្វើតេស្តមួយចំនួន ដូចជា វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ (Stress tests) វះកាត់សរសៃឈាមចិញ្ចឹមបេះដូង និងវះកាត់តផ្លូវវាងសរសៃឈាមបេះដូង (Bypass)។
មិនមែនឲ្យតែទៅជួបគ្រូពេទ្យ ចាំបាច់ត្រូវកើតជំងឺបេះដូងឯណា ប៉ុន្តែជួបគ្រូពេទ្យ អាចទទួលបានដំបូន្មានល្អៗបង្ការជំងឺនេះ។
៤- ទម្លាប់រស់នៅ និងជំងឺបេះដូង
ទម្លាប់រស់នៅប្រកបដោយផាសុកភាព គឺជាថ្នាំស័ក្ដិសិទ្ធិដើម្បីបង្ការជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ទម្លាប់រស់នៅល្អ ដូចជា បន្ធូរអារម្មណ៍ កាត់បន្ថយស្ត្រេស ឈប់ជក់បារី ហាត់ប្រាណទៀងទាត់ បញ្ឈប់ ឬកាត់បន្ថយអាហារប្រៃ បន្ថយផឹកស៊ី និងរក្សាគីឡូឲ្យល្អ សុទ្ធសឹងជាប្រយោជន៍សម្រាប់យើងគ្រប់គ្នា។
យល់ដឹងពីសុខភាព និងជំងឺបេះដូង កាន់តែលឿន អាចជួយបង្ការកុំឲ្យយើងកើតជំងឺនេះទាន់ពេលវេលា។ អ្វីសំខាន់មួយទៀត បើមានរោគសញ្ញាបង្ហាញចេញមក ព្យាបាលបានឆាប់រហ័ស អាចការពារផលអាក្រក់កើតឡើងដោយមិនដឹងខ្លួន ដូចជា គាំងបេះដូងតាមផ្លូវ ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
លោកអ្នកអាចគណនាដឹងពី "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និងអតិបរមា ទៅតាមកម្រិតអាយុ របៀបហាត់ប្រាណ និងសកម្មភាពផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ ចង្វាក់បេះដូងលោត។
ប្រុស
ស្រី
អ្នកពិនិត្យឲ្យអ្នកណាដែរ?
អត្រាបេះដូងលោតពេលសម្រាក របស់អ្នកចំនួនប៉ុន្មានដែរ? (ដង/នាទី)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Concerns about heart disease. https://www.growthhouse.org/mortals/mort2510.html. Assessed February 8, 2017.
Why You Should Be Concerned About Your Heart Health—And What To Do. http://www.gardenstateheartcare.com/why-you-should-be-concerned-about-your-heart-health-and-what-to-do-2/. Assessed February 8, 2017.