១-ហ្សែន
ជំងឺអូទីស្សឹមអាចកើតមានក្នុងអំបូរគ្រួសារតែមួយដែលកុមារអាចទទួលជំងឺនេះពីម្ដាយ ឬឪពុករបស់គេ។ ឧទាហរណ៍ថាបើមានម្នាក់ក្នុងចំណោមឪពុកម្ដាយមានជំងឺនេះហើយកូនគឺអាចមានកត្តាប្រឈមក្នុងការកើតមានជំងឺនេះ។ ហើយបើកើតមានចំពោះបងប្អូនក៏អ៊ីចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះកូនភ្លោះក៏អាចជួបប្រទះដែរ។
អ្នកជំនាញបាននិយាយថាហ្សែនគឺជាកត្តាចម្បងដែលធ្វើឲ្យមនុស្សអាចមានវិបត្តិនេះ ប៉ុន្តែវាមានសែនមួយចំនួនដែលអ្នកវិទ្យាសាស្ត្រកំពុងតាមដាន និងសិក្សាពីដើម្បីកំណត់ឲ្យបានច្បាស់ពីការវិវត្តរបស់ជំងឺនេះ។
ក្នុងករណីខ្លះទៀតជំងឺអូទីស្សឹមគឺមានទំនាក់ទំនងជាមួយជំងឺតំណពូជនៅលើក្រូម៉ូសូម X ឬ tuberous sclerosis (ជំងឺបង្កកើតមហារីក)។ ហើយករណីផ្សេងទៀតការផ្លាស់ប្ដូររបស់ហ្សែនអាចធ្វើឲ្យមនុស្សមួយចំនួនងាយ កើតជំងឺនេះណាស់។
ហ្សែនមួយចំនួនអាចប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងទំនាក់ទំនងរបស់កោសិកាខួរក្បាលដែលអាចបង្កើនភាពធ្ងន់ធ្ងររបស់ជំងឺកាន់តែខ្លាំង។
២-ការរំញោច
បរិស្ថាន ជាកត្តាមួយដែលចូលរួមក្នុងការបង្កឲ្យមានជំងឺអូទីស្សឹមនេះ។ ថ្នាំសង្កូវដែលម្ដាយប្រើក្នុងពេលពពោះក៏អាចជះឥទ្ធិពលដែរ។ ឧទាហរណ៍ថា ការករោគដោយវីរុស ការប្រឈមនឹងខ្យល់ពុល និងការប្រើថ្នាំ thalidomide ឬ valproic acid ជាដើមដែលបង្កឲ្យកុមារមានជំងឺអូទីសឹម។