backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អាចគេចផុតជំងឺកាច ៣ មុខ បើសិនជាគេងបែបនេះ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 11, 2019

អាចគេចផុតជំងឺកាច ៣ មុខ បើសិនជាគេងបែបនេះ

គ្នាយើងខ្លះ ប្រហែល​ជាគេង​ថ្ងៃ សឹងរាល់​ថ្ងៃ តែ​ខ្លះទៀត ប្រហែល​ជា​អត់ទម្លាប់​គេង​ថ្ងៃ​នោះទេ ឬ​គេង​ម្ដងម្កាល។ តែ​សម្រាប់​អ្នក​ឆ្លៀតគេងថ្ងៃ​​ទោះ​មិន​ជា​ប្រចាំ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​បេះដូង ឬ​​ដាច់សរសៃ​ឈាម​ខួរក្បាល ក្នុង​កម្រិត​ខ្ពស់។

ក្រុមអ្នកស្រាវជ្រាវ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lausanne របស់​ស្វីស បាន​សិក្សា​ការ​ពាក់ព័ន្ធ​គ្នា​រវាង ភាព​ញឹកញាប់ និង​អំឡុងពេល នៃ​ការ​គេង​ថ្ងៃ និង​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។ អ្នក​ស្រាវជ្រាវ បាន​សិក្សា​លើ មនុស្ស ៣.៤៦២​នាក់ អាយុ​ពី ៣៥-៧៥​នាក់ រយៈពេល ៥​ឆ្នាំ។

លទ្ធផល រកឃើញ​ថា អ្នកគេង​ថ្ងៃ ម្ដងម្កាល (១-២​ដង/សប្ដាហ៍) រយៈពេល​ពី ៥-៦០​នាទី ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង និង​ដាច់សរសៃ​ឈាម​ខួរក្បាល ជាង​អ្នក​មិន​ដែល​គេង​ថ្ងៃ។ ការសិក្សា​បែប​អង្កេត​នេះ ទើបចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ British Cardiovascular Society របស់​អង់គ្លេស។

អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង

ពាក់ព័ន្ធ​នឹង​ការសិក្សា​នេះ សាស្ត្រាចារ្យ Naveed Sattar ផ្នែក​មេតាប៉ូលិស នៃ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន បញ្ជាក់​ថា វាហាក់ដូច​ជា អ្នកគេ​ថ្ងៃម្ដងម្កាល មាន​សុខភាព ឬ​របៀប​រស់នៅ​ល្អជាង ហើយ​អ្នក​គេង​ថ្ងៃ​រាល់​ថ្ងៃ ទំនង​ជា​មាន​បញ្ហា​សុខភាព​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម