ការប្រើ ឬញ៉ាំចំណី និងភេសជ្ជៈជាតិស្ករច្រើនមិនត្រឹមតែ បង្កបញ្ហាដល់សុខភាពរាងកាយយើងទេ តែថែមទាំងបង្កទុក្ខទោសដល់សុខភាពមាត់ធ្មេញទៅថ្ងៃមុខទៀតផង។ តែយ៉ាងណាមិញ ការប្រុងប្រយ័ត្ន និងការបង្ការ មិនឱ្យប្រើប្រាស់ ចំណី ឬភេសជ្ជៈផ្អែមនេះច្រើនហួសកម្រិត ជារឿងមួយដែលយើងអាចធ្វើបាន។ ក្រុមគ្រូពេទ្យសុខភាពមាត់ធ្មេញ នៅប្រទេសអូស្រ្តាលី បានណែនាំ ជាគន្លឹះតូចៗ ដូចខាងក្រោម៖
ជាតិស្ករប្រចាំថ្ងៃ
ក្រុមគ្រូពេទ្យ បានលើកឡើងថា សម្រាប់ក្មេងៗ ចាប់ពីអាយុ៤ -៦ឆ្នាំ ប៉ាម៉ាក់ គួរតាមដានក្មេងៗ ដោយមិនគួរឱ្យកូនៗញ៉ាំ ជាតិស្ករលើសពី ១៩ក្រាម/១ថ្ងៃឡើយ។ ដោយឡែក ក្មេងអាយុពី ៧-១០ឆ្នាំ មិនគួរលើសពី ២៤ក្រាម និងក្មេងពីអាយុ១១ឆ្នាំ មិនគួរលើសពី៣០ក្រាម។
អត្ថបទពាក់ព័ន្ធ៖
ដោយឡែក សម្រាប់មនុស្សធំពេញវ័យឡើង យើងអាចពិនិត្យជាតិស្ករ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។ ជាមួយគ្នានោះយើងក៏អាច បន្ថយនូវកម្រិតអាហារជាតិស្ករផ្សេងៗ មានដូចជា បង្អែម ស្ករគ្រាប់ និងភេសជ្ជៈផ្អែម ដោយប្តូរទម្លាប់ញ៉ាំ ចំណី ឬភេសជ្ជៈពីធម្មជាតិស្រស់វិញ ដែលជាជម្រើសប្រសើរ។
ស្លាកសញ្ញាពីជាតិស្ករ
ស្លាកសញ្ញា ឬស្លាកបង្ហាញព័ត៌មាននៅលើកញ្ចប់ ឬប្រអប់ផលិតផលចំណីអាហារ ឬភេសជ្ជៈ ក៏ជាចំណែកសំខាន់មួយផងដែរ។ យើងអាចមើលជាទិន្នន័យ និងជាការរំលឹកដល់យើងកុំឱ្យប្រើជាតិស្ករ លើសពីបរិមាណប្រចាំថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
អាហារកញ្ចប់ និងភេសជ្ជៈកំប៉ុង
ប្រភេទអាហារ និងភេសជ្ជៈវេចខ្ចប់ ជាប្រភពនៃសារធាតុស្ករ។ បើសិនមិនចាំបាច់ យើងអាចផ្តល់អាទិភាពទៅលើ ប្រភេទ អាហារ និងភេសជ្ជៈស្រស់ពីធម្មជាតិច្រើនជាង ហើយនេះក៏អាចបន្ថយបរិមាណជាតិស្ករប្រចាំថ្ងៃរបស់យើងបានមួយកម្រិតផងដែរ។ បន្ថែមពីនោះ ការរក្សាជាតិទឹកក្នុងខ្លួន ពោលគឺការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ គឺជាចំណែកសំខាន់ ក្នុងការជួយរក្សាតុល្យភាពជាតិស្ករក្នុងរាងកាយប្រចាំថ្ងៃ ហើយយើងអាចយកចិត្តទុកដាក់លើរឿងទាំងនេះបាន៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕