ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យយើងងុយគេងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ តែវាក៏បង្កជាជំងឺផ្សេងៗប៉ះពាល់ដល់សុខភាពផងដែរ។ នេះគឺសម្រាប់អ្នកដែលចូលចិត្ដដកហូតការគេងខ្លួនឯងឲ្យនៅតិចជាង ៦ម៉ោងរាល់យប់។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យយើងងុយគេងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ តែវាក៏បង្កជាជំងឺផ្សេងៗប៉ះពាល់ដល់សុខភាពផងដែរ។ នេះគឺសម្រាប់អ្នកដែលចូលចិត្ដដកហូតការគេងខ្លួនឯងឲ្យនៅតិចជាង ៦ម៉ោងរាល់យប់។
យោងតាមការស្រាវជ្រាវរបស់មន្ទីពេទ្យ Cleveland អាមេរិកបានចុះផ្សាយថា អ្នកដែលគេងមិនលក់ គេងមិនគ្រប់គ្រាន់ អាចប្រឈមបញ្ហាសុខភាពក្នុងរយៈពេលវែង ហើយធ្ងន់ធ្ងរ ដូចជា ការឡើងសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម គាំងបេះដូង ជំងឺខ្សោយបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការវិវត្ដជំងឺទាំងនេះ វានឹងបន្ដបង្កការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងលក្ខខណ្ឌដែលអ្នកជំងឺនៅតែរក្សាទម្លាប់គេងមិនបានគ្រប់គ្រាន់ដដែលនោះ។
តាមការសិក្សាបានបញ្ជាក់ថា ចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ និង សម្ពាធឈាមឡើងខ្ពស់ ដែលគេងបានតិចជាង៦ម៉ោង ប្រឈមនឹងហានិភ័យការស្លាប់ដោយជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលពីរដងបើធៀបទៅនឹងអ្នកដែលគេងគ្រប់គ្រាន់លើសពី៦ម៉ោង។ ការសិក្សានេះធ្វើឡើងដោយមានអ្នកចូលរួមជាយុវវ័យចំនួន ១ ៦០០នាក់ បែងចែកជាពីក្រុម។ ក្រុមទី១ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ និង អ្នកមានជំងឺលើសសម្ពាធឈាម។ ក្រុមទី២ ផ្ដោតសំខាន់លើ អ្នកដែលមានជំងឺបេះដូង។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោក Julio Fernandez សាស្ដា្រចារ្យផ្នែកសុខភាព និង ដំណេក ដឹកនាំការសិក្សាស្រាវជ្រាវ មានប្រសាសន៍ថា ការគេងធម្មតា គ្រប់គ្រាន់លើសពី៦ម៉ោង អាចការពារពួកគេចេញផុតពីជំងឺផ្សេងៗ រួមទាំងជំងឺបេះដូង និងមហារីក។ ក្នុងករណីនេះប្រសិនជាពួកគេ គេងមិនគ្រប់គ្រាន់ទេ មានន័យថាគេងតិចជាង៦ម៉ោង នោះពួកគេអាចប្រឈមនឹងហានិភ័យស្លាប់លឿនដោយជំងឺបេះដូង នេះចំពោះតែអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ និងសម្ពាធឈាមឡើងខ្ពស់។ នៅមានទៀត បើចំពោះអ្នកមានជំងឺបេះដូងវិញ ប្រសិនបើពួកគេបន្ដគេង តិចជាង ៦ម៉ោង នោះអត្រានៃការស្លាប់ដោយជំងឺមហារីក កើនឡើងបីដងធៀបជាមួយអ្នកដែលគេងគ្រប់គ្រាន់លើសពី៦ម៉ោង។ នេះបើយោងតាមការសិក្សាចំនួនបេក្ខជនសរុប ១ ៦០០ នាក់ ធ្វើឡើងពីចន្លោះឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០១៦។ អ្នកស្រាវជ្រាវបានតាមដានមូលហេតុនៃការស្លាប់របស់ពួកគេបញ្ជាក់ថា មានចំនួន ៥១២ នាក់បានស្លាប់ ដោយ ១ភាគ៣នៃពួកគេស្លាប់ដោយសារជំងឺបេះដូង ឬ គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង ១ភាគ៤ទៀត គឺដោយសារជំងឺមហារីក។
ជារួមការទម្លាប់គេងឲ្យបានយ៉ាងហោច ៦ម៉ោងពិតជាមានសារៈសំខាន់សម្រាប់សុខភាព ជាពិសេសសម្រាប់អ្នកជំងឺបេះដូង ជំងឺទឹកនោមផ្អែម ប្រព័ន្ធប្រសាទ និង ជំងឺលើសម្ពាធឈាមជាដើម។
អត្ថបទគួរអាន៖
លោកអ្នកអាចគណនាដឹងពី "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និងអតិបរមា ទៅតាមកម្រិតអាយុ របៀបហាត់ប្រាណ និងសកម្មភាពផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ ចង្វាក់បេះដូងលោត។
ប្រុស
ស្រី
អ្នកពិនិត្យឲ្យអ្នកណាដែរ?
អត្រាបេះដូងលោតពេលសម្រាក របស់អ្នកចំនួនប៉ុន្មានដែរ? (ដង/នាទី)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Sleeping less than 6 hours may raise risk of cancer, even death https://www.heart.org/en/news/2019/10/02/sleeping-less-than-6-hours-may-raise-risk-of-cancer-even-death
Type 2 diabetes https://www.mayoclinic.org/diseases-conditions/type-2-diabetes/symptoms-causes/syc-20351193
Less Than Six Hours of Sleep a Night Could Shorten Your Lifespan https://www.cardiosmart.org/news/2019/10/less-than-six-hours-of-sleep-a-night-could-shorten-your-lifespan
What Happens When You Don’t Get Enough Sleep https://health.clevelandclinic.org/happens-body-dont-get-enough-sleep