backup og meta

ចុកទ្រូងលើសុដន់ផ្នែកខាងឆ្វេង បណ្ដាលមកពីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2022

ចុកទ្រូងលើសុដន់ផ្នែកខាងឆ្វេង បណ្ដាលមកពីអ្វី?

នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​រាងកាយ​យើង​ មាន​សរីរាង្គ​សំខាន់​ៗ​ជា​ច្រើន​ ដោយ​នៅ​ក្រោម​ឆ្អឹង​ទ្រូង​ខាង​ឆ្វេង​មាន​បេះដូង​ លំពែង ក្រពះ និង​ពោះវៀន​ធំ ហើយ​អាការៈ​ចុក​ទ្រូង​ផ្នែក​ខាង​ឆ្វេង​លើ​សុដន់​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ​ជា​ច្រើន​។

ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​ចុក​​ទ្រូង​ អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង។ ពិត​ណាស់​ ការ​ឈឺ​ចាប់​អាច​រាលដាល​ពី​ទ្រូង​ខាង​ឆ្វេង ទៅ​ស្មា ក ថ្គាម​ ឬ​ខ្នង ដែល​ស្រដៀង​ទៅ​នឹង​អាការៈ​គាំង​បេះដូង។

មូលហេតុ​បង្ក​នៃ​ការ​ចុក​ទ្រូង​ផ្នែក​ខាង​ឆ្វេង​លើ​សុដន់

១. ក្រហាយ​ទ្រូង​ដោយ​សារ​អាស៊ីដ​ក្រពះ

​ក្រហាយ​ទ្រូង​ដោយ​សារ​អាស៊ីដ​ក្រពះ ​ជា​ញឹកញយ​បង្ក​ឲ្យ​មាន​អាការៈ​ចុក​ទ្រូង ពីព្រោះ​តែ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ យ៉ាង​ណា​មិញ អាការៈ​នេះ​មិន​ប៉ះពាល់​ដល់​បេះដូង​នោះ​ទេ ប៉ុន្តែ​​វា​ប៉ះពាល់​ដល់​បំពង់​អាហារ​ ដោយ​ការ​​រលាក​ចេញ​ពី​អាស៊ីដ​ក្រពះ​ហូរ​ចូល​ទៅ​ក្នុង​បំពង់​ក។

ចុកទ្រូង

២. ស្លន់ស្លោ

​​អាការៈ​ស្លន់ស្លោ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ការ​ចុក​ទ្រូង​ដែរ​ និង​អាច​បណ្ដាល​ឲ្យ​ចង្វាក់​បេះដូង​កើន​ឡើង​ ញ័រ ហត់​ វិល​មុខ និង​ឈឺ​ទ្រូង។ ជំងឺ​ផ្លូវចិត្តនេះ​​ត្រូវ​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត។

៣. ជំងឺ​ថង់​ប្រមាត់

ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ និង​បញ្ហា​ថង់​ប្រមាត់​ អាច​បណ្ដាល​ឲ្យ​មាន​សម្ពាធ និង​​ការ​កន្ត្រាក់​សាច់ដុំ​​នៅ​ក្រពះ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ​ខ្លាំង ដែល​អាច​រាលដាល​ដល់​ទ្រូង ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ក្នុង​ទ្រូង​ផ្នែក​ខាង​ឆ្វេង។

៤. ដំបៅ​ក្រពះ

ដំបៅ​ដែល​កើត​ក្នុង​ក្រពះ ដោយ​សារ​អាស៊ីដ​ចេញ​ពី​បំពង់​រំលាយ​អាហារ​ស៊ី​រូង​ក្រពះ បំពង់​អាហារ​ផ្នែក​ខាង​លើ​ ឬ​​ស្រទាប់ភ្នាស​តូច​ៗ។ ជា​ទូទៅ យើង​អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​ក្រពះ ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ក៏​អាច​រាលដាល​ដល់​ផ្នែក​កណ្ដាល​ ឬ​ខាង​ឆ្វេង​ទ្រូង​ផង​ដែរ​។ ដំបៅ​ទាំង​នេះ អាច​បង្ក​ជា​ការ​ឈឺចាប់ និង​ត្រូវការ​ការ​ព្យាបាល​ជា​ចាំបាច់។

អត្ថបទគួរអាន៖

៥. ជំងឺ​រលាក​សួត

ដោយ​សារ​​តែ​សួត​ស្ថិត​នៅ​​ត្រង់​ទ្រូង​ក្រោម​សុដន់​ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង​ខាង​ឆ្វេង​លើ​សុដន់​បាន​ដូច​គ្នា​​​។​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម