តម្រងនោមយើងខូច ឬដំណើរការច្រោះជាតិពុលមិនល្អ អាចបណ្តាលមកពីកត្តាជាច្រើន។ តម្រងនោមរបស់យើងចុះខ្សោយនៅពេលបាត់បង់សមត្ថភាពច្រោះជាតិពុលចេញពីឈាមហើយយើងអាចសង្កេតដឹងថា តម្រងនោមមានបញ្ហាពេលដែលវាចេញរោគសញ្ញាមួយចំនួនខាងក្រោម។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានឲ្យដឹងថា ជាធម្មតា អ្នកដែលមានជំងឺខ្សោយតម្រងនោម អាចចេញរោគសញ្ញាតិចតួច ហើយជួនកាល វាអាចគ្មានរោគសញ្ញាចេញឲ្យដឹងមុនទេ។ នៅពេលដែលតម្រងនោមមានបញ្ហា រោគសញ្ញាទូទៅដែលចេញឲ្យដឹងមានដូចជា៖
– ទឹកនោមថយចុះ
– ចាល់ជាតិទឹកក្នុងខ្លួន
– ហើមអវៈយវៈ
– ហត់ អស់កម្លាំង ខ្សោយ
– វង្វេងវង្វាន់
– ក្អួតចង្អោរ
– ចង្វាក់បេះដូងដើរមិនទៀងទាត់
– អាចកើនឡើងសម្ពាធឈាម ឬចុះ។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យសន្លប់ ឬគ្រោះថ្នាក់ដល់ស្លាប់ ដោយសារមានជាតិពុលក្នុងខ្លួនច្រើន។ ដូចនេះ បើសង្ស័យថា កើតមានរោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ ត្រូវទៅពិនិត្យ ពិគ្រោះ ធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ ដើម្បីរកវិធីព្យាបាលឲ្យបានទាន់ពេលវេលាដើម្បីកំុឲ្យតម្រងនោមខូច។
អត្ថបទពាក់ព័ន្ធ៖
- ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?
- ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន
- ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- អាហារទាំងប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម
- អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]