២. ហាត់ប្រាណជាទៀងទាត់
ជាមួយគ្នានេះដែរ ការហាត់ប្រាណជាទៀងទាត់ ជាវិធីដ៏ល្អបំផុតដែលអាចជួយឲ្យតម្រងនោមមានសុខភាពល្អ។ បន្ថែមពីនេះ ការហាត់ប្រាណក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ ក៏ដូចជាជួយជំរុញដល់ការធ្វើមេតាប៉ូលស និងពង្រឹងសុខភាពបេះដូងថែមទៀតផង។
៣. កុំប្រហែសនឹងជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់
ជំងឺទឹកនោមផ្អែម ព្រមទាំងសម្ពាធឈាមខ្ពស់ ជាមូលហេតុដែលបង្កឲ្យខូចតម្រងនោម។ នៅពេលដែលកម្រិតគ្លុយកូសកើនឡើងនៅក្នុងឈាម ឬនៅពេលដែលយើងកើតមានបញ្ហាសម្ពាធឈាមខ្ពស់ នោះតម្រងនោមនឹងបំពេញមុខងារកាន់តែធ្ងន់ធ្ងរ និងអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ អីចឹងហើយ គ្នាយើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃ និងអាហារដែលមានជាតិស្ករខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺទាំងនេះ។