តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នោម​ញឹកញាប់​នៅ​ពេល​យប់​ ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​?​​​​​​​​​​​​​​​​​​​​​​​​​​​​

នោម​ញឹកញាប់​នៅ​ពេល​យប់​ ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​?​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ​យើង​នោម​ញឹកញាប់​នៅ​ពេល​យប់​ វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ពីព្រោះ​ថា​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ ​មិន​នោម​​ច្រើន​ជាង​​ម្ដង​ឡើយ​ នៅ​អំឡុង​ពេល​គេង​រយៈ​ពេល​ប្រហែល​​៦​ម៉ោង​ទៅ​៨​ម៉ោង​​​។ ​ក្នុង​ករណី​នេះ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​។

ហេតុ​អ្វី​នោម​ញឹក​នៅ​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​?

ពិត​ណាស់​ រោគសញ្ញា​ទូទៅ​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ គឺ​ការ​នោម​ច្រើន​ដង​អំឡុង​ពេល​ថ្ងៃ​ ហើយ​វា​ក៏​អាច​កើត​ឡើង​នៅ​ពេល​យប់​ដូច​គ្នា។​ នៅ​ពេល​ដែល​​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​ តម្រង​នោម​របស់​យើង​នឹង​ធ្វើការ​ខ្លាំង​ជាង​ធម្មតា​ ដើម្បី​កម្ចាត់​ជាតិ​ស្ករ​​ទាំង​នោះ​ ដែល​​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​ ទោះ​បី​ជា​យើង​កំពុង​តែ​គេង​ក៏​ដោយ​។ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​បំផ្លាញ​តម្រង​នោម​ ឬ​ប្លោក​នោម​របស់​យើង​ ដោយ​សារ​តែ​ការ​នោម​ញឹកញាប់​​នេះ​​ដែរ​។

មូលហេតុ​ដទៃ​ទៀត​​ធ្វើ​ឲ្យ​​យើង​នោម​ញឹកញាប់​​នៅ​ពេល​យប់​

ក្រៅ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ មូលហេតុ​ផ្សេង​​ទៀត​នៃ​ការ​នោម​ញឹកញាប់​នៅ​ពេល​យប់​ រួម​មាន​៖

​​​កត្តា​អាយុ​៖ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​របស់​យើង​ក៏​ផលិត​​​អ័រម៉ូន​​កំណត់​បរិមាណ​ទឹក​នោម​​នៅ​ពេល​យប់​​កាន់​តែ​តិច​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្លោក​នោម​របស់​យើង​​ផ្ទុក​ទឹក​នោម​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត កត្តា​អាយុ​ក៏​ប៉ះពាល់​ដល់​បរិមាណ​​ដែល​ប្លោក​នោម​ផ្ទុក​ទឹក​នោម​ដូច​គ្នា​។

ញ៉ាំ​ទឹក​ច្រើន​ពេក​៖ មិន​ថា​យើង​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ឬ​អាល់កុល​ច្រើន​ពេក​ នៅ​មុន​ពេល​ចូល​គេង​នោះ​ទេ វា​​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ពេញ​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ភ្ញាក់​​​នៅ​ពេល​យប់​ ដើម្បី​ទៅ​នោម​។

នោម​ញឹក

បញ្ហា​សុខភាព​ដទៃ​ទៀត ​រួម​មាន​៖

  • ការ​ឆ្លង​​មេរោគ​លើ​ផ្លូវ​ទឹក​នោម​
  • ជំងឺ​ខ្សោយ​បេះដូង
  • ក្រពេញ​ប្រូស្តាត​រីក​ធំ
  • មាន​ផ្ទៃពោះ
  • ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​
  • ដុំ​សាច់​នៅ​ក្នុង​ប្លោក​នោម​ ឬ​ក្រពេញ​ប្រូស្តាត​
  • ជំងឺ​ខូច​ថ្លើម​
  • ជំងឺ​គេង​​​បាត់ដង្ហើម​

រោគសញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​

ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​អាច​មាន​រោគ​សញ្ញា​​ដទៃ​ទៀត ដូចជា៖

  • ស្រេក​ទឹក​ខ្លាំង​
  • ឃ្លាន​ខ្លាំង​
  • ស្រក​ទម្ងន់​
  • ព្រិល​ភ្នែក​
  • អស់កម្លាំង ​ស្ពឹក​​ដៃ​ ឬ​ជើង​
  • ការ​បង្ក​រោគ​កាន់​តែ​ច្រើន​ និង​​របួស​មិន​ងាយ​ជា​សះស្បើយ​។

Verifying...
health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 13/08/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត