និយមន័យ
១- អ្វីជាតេស្តបង្ករោគលើផ្លូវទឹកនោមនៅផ្ទះ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- អ្វីជាតេស្តបង្ករោគលើផ្លូវទឹកនោមនៅផ្ទះ?
ប្រព័ន្ធទឹកនោមផ្សំឡើងដោយតម្រងនោម ប្លោកនោម បំពង់ទឹកនោម និងបង្ហួរនោម។ ជាធម្មតាទឹកនោមមានក្នុងប្លោកនោម គ្មានមេរោគ ដូចជា បាក់តេរី ឬផ្សិតនោះទេ ប៉ុន្តែបាក់តេរីអាចជ្រាបចូលក្នុងប្រព័ន្ធទឹកនោមបានតាមរយៈបង្ហួរនោម។
ករណីបង្ករោគលើផ្លូវទឹកនោម ច្រើនកើតឡើងលើស្ត្រី និងក្មេងស្រីជាងបុរស ដោយសារបង្ហួរនោមស្ត្រីខ្លី និងនៅជិតរន្ធគូទ អាចឲ្យបាក់តេរីក្នុងពោះវៀនឆ្លងកាត់បានយ៉ាងងាយទៅតាមផ្លូវទឹកនោម។ ចំណែកប្រុសៗវិញ មានសារធាតុប្រឆាំងបាក់តេរីក្នុងក្រពេញប្រូស្តាត ជួយកាត់បន្ថយហានិភ័យចម្លងរោគ។
ភាគច្រើនការបង្ករោគលើផ្លូវទឹកនោម អាចព្យាបាលបានជាមួយពពួកថ្នាំផ្សះ ប៉ុន្តែករណីឆ្លងមេរោគ ទុកចោលមិនព្យាបាល អាចសាយភាយមេរោគទៅដល់តម្រងនោម បង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ។ បើធ្វើតេស្តរកមេរោគដោយខ្លួនឯង ត្រូវប្រាកដថាគ្រូពេទ្យដឹងលទ្ធផលខុសប្រក្រតី ដើម្បីបង្ការបញ្ហាធ្ងន់ធ្ងរកុំឲ្យកើតមាន។
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
ធ្វើតេស្តរកការបង្ករោគលើផ្លូវទឹកនោមដោយខ្លួនឯង ត្រូវធ្វើឡើងក្រោមការតាមដានរបស់គ្រូពេទ្យក្នុងករណីមួយចំនួនដូចជា៖
– ឧស្សាហ៍មានការបង្ករោគលើផ្លូវទឹកមូត្រញឹកញាប់។ ករណីខ្លះ អាចបង្កើនហានិភ័យឆ្លងរោគលើផ្លូវទឹកនោមបានដែរ ជាក់ស្តែងពេលកំពុងមានគភ៌ មានជំងឺទឹកនោមផ្អែម ឬលក្ខខណ្ឌណាមួយប៉ះពាល់ចរន្តទឹកនោម ដូចជាក្រួសក្នុងតម្រងនោម ដាច់សរសៃឈាមខួរក្បាល ឬរបួសឆ្អឹងកងខ្នងជាដើម។ សម្រាប់មនុស្សពេញវ័យ បង្ករោគលើផ្លូវទឹកនោមរច្រើន បង្ករោគសញ្ញាដូចជាឈឺ ឬក្រហាយពេលនោម ឧស្សាហ៍នោម ឬសុខៗស្រាប់តែមានអារម្មណ៍ចង់នោម។ ករណីនេះមនុស្សចាស់ និងក្មេងតូចៗ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។
– ពិនិត្យតាមដានស្ថានភាពជំងឺក្រោយទទួលព្យាបាល ក្នុងករណីកំពុងព្យាបាលការបង្ករោគលើផ្លូវទឹកនោម ក៏អាចធ្វើតេស្តទឹកនោមដោយខ្លួនឯង ដើម្បីដឹងថាថ្នាំផ្សះយើងលេបជួយព្យាបាលការបង្ករោគបាន ឬអត់។ បើឧស្សាហ៍មានការបង្ករោគញឹកញាប់ អាចធ្វើតេស្តដោយ ខ្លួនឯង។
– ធ្វើតេស្តលើក្មេងតូចៗ ឧស្សាហ៍រលាកប្លោកនោម ប៉ុន្តែមិនអាចប្រាប់ពីរោគសញ្ញាបាន ហើយការធ្វើតេស្តដោយខ្លួនឯងទាំងនេះ ត្រូវតែស្ថិតក្រោមការតាមដានពីគ្រូពេទ្យ។
៣- គួរដឹងអ្វីខ្លះមុនពេលធ្វើតេស្ត?
ត្រូវដឹងថា មុនធ្វើតេស្ត គឺមានតាមដានពីគ្រូពេទ្យ ព្រោះពេលដឹងច្បាស់ពីលទ្ធផលមិនប្រក្រតី កើតឡើង ហើយបើទោះធ្វើតេស្តដោយខ្លួនឯងអាចដឹងពីមានការបង្ករោគ ប៉ុន្តែមិនអាចបញ្ជាក់ទីតាំងឆ្លងមេរោគបាននោះទេ។
លទ្ធផលវិជ្ជមាន មិនមែនតែងមានន័យថាយើងសុទ្ធតែឆ្លងរោគនោះដែរ។ បើទទួលបានលទ្ធផលវិជ្ជមាន ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។ ពិសេស ទោះក្នុងករណី ធ្វើតេស្តមានលទ្ធផលអវិជ្ជមាន ប៉ុន្តែមានរោគសញ្ញាបង្ករោគលើផ្លូវទឹកនោម ក៏ត្រូវប្រាប់គ្រូពេទ្យដើម្បីធ្វើការវិភាគឲ្យបានត្រឹមត្រូវ។ ព្រោះធ្វើតេស្តដោយខ្លួនឯងនៅផ្ទះ មិនសុក្រឹត ១០០ ភាគរយនោះទេ។
ក្រដាសសម្រាប់ធ្វើតេស្តមានច្រើនប្រភេទ អាចរកបានតាមបណ្ដាឱសថស្ថាននានា ហើយមួយចំនួន មានផ្ដល់ថ្នាំគ្រាប់ ឬថ្នាំផ្សេងទៀតសម្រាប់ប្រើប្រាស់ក្រោយធ្វើតេស្ត ប៉ុន្តែថ្នាំទាំងនេះមិនចាំបាច់ប្រើក៏បាន បើការធ្វើតេស្តមានតាមដានពីគ្រូពេទ្យ។
៤- គួរត្រៀមខ្លួនបែបណា?
អាចរកទិញ Dipstick Test Kits (តេស្តសម្រាប់ជ្រលក់ក្នុងទឹកនោម) ដោយខ្លួនឯង មិនចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះទេ។
៥- មានអី្វកើតឡើងអំឡុងពេលធ្វើតេស្ត?
ហាមនោមយ៉ាងហោចណាស់ ៤ម៉ោង មុនធ្វើតេស្ត យើងពេលធ្វើតេស្តដំបូង ត្រូវធ្វើនៅពេលព្រឹក ព្រោះអាចផ្ដល់នូវលទ្ធផលត្រឹមត្រូវបំផុត។
ធ្វើតេស្តទឹកនោម ត្រូវធ្វើឡើងអំឡុងពេល ១៥នាទី ក្រោយនោមសម្រាប់ពិនិត្យ ឬដាក់ក្រដាសតេស្តពេលកំពុងនោមក៏បាន។
ចៀសវាងប៉ះពាល់រវាងមាត់កែវ ផ្ទុកទឹកនោមទៅប្រដាប់ភេទ និងហាមមិនឲ្យមានជាប់ក្រដាសអនាម័យ រោម លាមក ឈាមរដូវ ឬអ្វីផ្សេងទៀត ក្នុងទឹកនោមសម្រាប់ធ្វើតេស្តនោះឡើយ។
៦- មានអី្វកើតឡើងបន្ទាប់ពីធ្វើតេស្តរួច?
ត្រូវធ្វើតេស្តទឹកនោមទៅតាមលំនាំ បានរៀបរាប់ក្នុងកញ្ចប់ Testkit ហើយត្រូវប្រាកដថាគ្រូពេទ្យដឹងពីលទ្ធផល ក្នុងករណីមានភាពមិនប្រក្រតី ដើម្បីបង្ការបញ្ហាផ្លូវទឹកនោមកើតមាន។
៧- លទ្ធផលតេស្ត
សម្រាប់លទ្ធផលតេស្ត បែងចែកជា ២៖
លទ្ធផលធម្មតា
– តេស្តនីទ្រីត៖ បើគ្មានសារធាតុនីទ្រីតនៅក្នុងទឹកនោម មានន័យថាលទ្ធផលអវិជ្ជមាន។
– តេស្តរកមើលកោសិកាឈាមស៖ បើគ្មានកោសិកាឈាមសក្នុងទឹកនោម នោះលទ្ធផល គឺអវិជ្ជមាន។
លទ្ធផលខុសប្រក្រតី
– តេស្តនីទ្រីត៖ រកឃើញមានសារធាតុនីទ្រីតក្នុងទឹកនោម បញ្ជាក់ថាលទ្ធផលគឺវិជ្ជមាន។
– តេស្តរកមើលកោសិកាឈាមស៖ រកឃើញមានកោសិកាឈាមសនៅក្នុងទឹកនោម បញ្ជាក់ថាលទ្ធផល គឺវិជ្ជមាន។
ឆាប់ទាក់ទងទៅគ្រូពេទ្យប្រសិនបើទទួលបានលទ្ធផលវិជ្ជមាន។
លទ្ធផលតេស្ត អាស្រ័យលើមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ កម្រិតធម្មតានៃការធ្វើតេស្តរកការបង្ករោគលើផ្លូវទឹកនោមដោយខ្លួនឯង អាចមានការប្រែប្រួល។ ហេតុនេះគួរតែពិគ្រោះជាមួយគ្រូពេទ្យរ បើមានចម្ងល់ពាក់ព័ន្ធលទ្ធផលក្រោយធ្វើតេស្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print version. Page 983
Hypospadias. https://www.nlm.nih.gov/medlineplus/ency/article/001286.htm. Accessed July 14, 2016.
What is Hypospadias? http://www.urologyhealth.org/urologic-conditions/hypospadias. Accessed July 14, 2016.
Hypospadias. http://www.mayoclinic.org/diseases-conditions/hypospadias/basics/definition/con-20031354. Accessed July 14, 2016.