បញ្ហាប្លោកនោម

បញ្ហា​ប្លោក​នោម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ប្លោក​នោម​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្លោកនោម

ប្លោកនោមមានសុខភាពល្អ មិនងាយឆ្លងមេរោគផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរអនុវត្តន៍គន្លឹះទាំង៦នេះ

ផ្លូវ​ទឹក​នោម​មាន​តួនាទី​ដ៏​សំខាន់​ ក្នុង​ការ​ជួយ​ចម្រោះ​កាកសំណល់ និង​សារធាតុ​រាវ​ដែល​លើស​ចេញ​ពី​ចរន្ត​ឈាម​ និង​រាងកាយ​របស់​យើង។ នៅ​ពេល​ដែល​ប្លោក​នោម​មាន​សុខភាព​ល្អ រាងកាយ​យើង​នឹង​គ្មាន​ជាតិ​ពុល ហើយ​មុខងារ​រាងកាយ​ក៏​ដំណើរការ​ប្រក្រតី។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ គ្នា​យើង​អាច​សាកល្បង​តាម​គន្លឹះ​ខាង​ក្រោម​នេះ។ គន្លឹះ​ជួយ​ឲ្យ​ប្លោក​នោម​​មាន​សុខភាព​ល្អ ១. ជៀសវាង​ទប់​នោម ការ​ទប់​នោម​យូរ​ អាច​ធ្វើ​ឲ្យ​សាច់ដុំ​ប្លោក​នោម​ខ្សោយ និង​ងាយ​ប្រឈម​នឹង​​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹក​នោម​ ហេតុ​នេះ​ហើយ​ គ្នា​យើង​​មិន​ត្រូវ​ទប់​នោម​ឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជូត​សម្អាត​ពី​ខាង​មុខ ទៅ​ក្រោយ​ ក្រោយ​នោម​រួច យើង​ចាំបាច់​ត្រូវ​សម្អាត​តំបន់​ពិសេស​ឲ្យ​បាន​ស្អាត​ និង​ស្ងួត​ល្អ ដោយ​ការ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ (តំបន់​ទ្វារ​មាស) ទៅ​​ផ្នែក​ខាង​ក្រោយ (ផ្នែក​គូទ)។ ៣. នោម​ក្រោយ​រួម​ភេទ ទន្ទឹម​នឹង​នេះ​ដែរ សកម្មភាព​ផ្លូវ​ភេទ អាច​បម្លាស់ទី​បាក់តេរី​ពី​ពោះវៀន ឬ​ទ្វារ​មាស​ទៅ​រន្ធ​បង្ហូរ​នោម​។ ដូច្នេះ​ហើយ​ មិន​ថា​បុរស​ ឬ​ស្ត្រី​នោះ​ទេ គួរ​តែ​នោម​ក្រោយ​ពេល​រួម​ភេទ​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ [embed-health-tool-bmr] ៤. ស្លៀក​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ និង​សំលៀកបំពាក់​រលុង​ៗ ចំណែក​ឯ​ការ​ស្លៀក​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​​ និង​សំលៀកបំពាក់​​រលុង​ៗ អាច​ជួយ​ឲ្យ​បរិវេណ​បង្ហូរ​នោម​ស្ងួត​ល្អ ដោយ​កាត់បន្ថយ​ជាតិ​សំណើម​ ក៏​ដូចជា​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី។ ៥. ហាត់ប្រាណ​ជា​ទៀងទាត់ ការ​ហាត់ប្រាណ​ អាច​ជួយ​បញ្ចៀស​បញ្ហា​ប្លោក​នោម​ និង​ការ​ទល់​លាមក។ លើស​ពី​នេះ យើង​ក៏​អាច​ទទួល​បាន​​រាងកាយ​សមសួន​ និង​សុខភាព​ល្អ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ