backup og meta

ក្រួស​ប្លោក​នោម​កើត​ឡើង​ដោយ​សារ​អ្វី​? មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 22, 2021

    ក្រួស​ប្លោក​នោម​កើត​ឡើង​ដោយ​សារ​អ្វី​? មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ក្រួស​ប្លោក​នោម​ ជា​គ្រីស្តាល់​តូច​ៗ​ដែល​​កកើត​ឡើង​នៅ​ក្នុង​ទឹក​នោម​ ហើយ​វា​មាន​សភាព​រឹង និង​ជាប់​នៅ​ក្នុង​ប្លោក​នោម​។ ជា​ទូ​ទៅ ក្រួស​ប្លោក​នោម​មាន​​ទម្រង់​ និង​ទំហំ​ផ្សេង​ៗ​ និង​ច្រើន​តែ​កើត​ឡើង​លើ​បុរស​។

    រោគសញ្ញា​នៃ​ក្រួស​ប្លោក​នោម​

    • ឈឺ​ពោះ ឬ​តឹងពោះ​
    • ទឹក​នោម​ល្អក់ ឬ​មាន​ពណ៌​ស្រអាប់
    • នោម​ឈាម​
    • នោម​ញឹកញាប់​ ឬ​នោម​ឈឺ
    • ពិបាក​នោម​ ហៀរ​ទឹក​នោម​
    • ឈឺ​ប្រដាប់​ភេទ​
    • សញ្ញា​នៃ​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​  ដែល​រួម​មាន​គ្រុន​ក្ដៅ នោម​ឈឺ និង​នោម​ញឹកញាប់​។

    ក្រួស​ប្លោក​នោម​បណ្ដាល​មក​ពី​អ្វី​?

    ​ក្រួស​ប្លោក​នោម​កកើត​ឡើង​ដោយ​សារ​ជាតិ​រ៉ែ​នៅ​​ក្នុង​ទឹក​នោម​។ បញ្ហា​ទូទៅ​​​ដែល​នាំ​ឲ្យ​កើត​ក្រួស​ប្លោក​នោម​ រួម​មាន​៖

    • ក្រពេញ​ប្រូស្តាត​រីក​ធំ​
    • ស្ទះ​នៅ​បាត​ប្លោក​នោម​
    • ការ​​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម
    • ការ​ខូច​សរសៃ​ប្រសាទ
    • ថ្នក់​នៅ​ប្លោក​នោម
    • ​ការ​វះ​កាត់​ប្លោក​នោម​
    • ជំងឺ​Cystocele
    • ទប់​នោម​

    ក្រួស​តម្រង​នោម​មិន​ដូច​ក្រួស​ក្នុង​ប្លោក​នោម​ទេ ដោយ​​សារមាន​ការវិវត្តន៍​ខុស​ៗ​គ្នា។ យ៉ាង​ណា​មិញ ក្រួស​តូច​ៗ​នៅ​ក្នុង​តម្រង​នោម​អាច​ផ្លាស់ទី​តាម​បង្ហួរ​នោម​ទៅ​ក្នុង​ប្លោក​នោម ហើយ​អាច​ក្លាយ​ជា​ក្រួស​ក្នុង​ប្លោក​នោម​​ជំនួស​វិញ​។

    ក្រួសប្លោកនោម២

    គន្លឹះ​​បង្ការ​ក្រួស​ប្លោក​នោម

    ដើម្បី​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ក្រួស​ប្លោក​នោម​ គ្នា​យើង​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​៖

    • ព្យាបាល​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ឲ្យ​បាន​ទាន់​ពេលវេលា​
    • ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
    • ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​​ច្រើន​ ប្រៃ​ និង​ផ្អែម​ពេក​
    • ជៀសវាង​ការ​ជក់បារី និង​ប្រើប្រាស់​​គ្រឿង​ញៀន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម