home

ជំងឺថ្លើម

ជំងឺថ្លើម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជាជំងឺថ្លើម​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​លើ​អ្នក​មិន​ផឹក​គ្រឿង​ស្រវឹង ក៏​កើត​មាន​ច្រើន​ណាស់​ដែរ​នៅ​ទូទាំង​ពិ​ភព​លោក។ គ្រាន់​តែ​នៅ​សហរដ្ឋអាមេរិក មនុស្ស​ប្រហែល​មួយ​ភាគ​បួន​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​មួយ​នេះ​។ ទោះ​ជា​យើង​មិន​ផឹក​គ្រឿងស្រវឹង តែ​បញ្ហា​សុខភាព​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​ដែរ​។ ១. រោគ​សញ្ញា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​​ផឹក​គ្រឿង​ស្រវឹង ជា​ទូទៅ​មិន​មាន​លេច​ចេញ​ជា​សញ្ញា ឬ​រោគ​សញ្ញា​ណាមួយ​ទេ។ ប៉ុន្តែ​នៅ​ពេល​វា​ចាប់​ផ្ដើម​ចេញ អាច​មាន​ដូច​ជា​៖ អស់កម្លាំង ឈឺ ឬ​ពិបាក​ក្នុង​ពោះ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ ​ក្នុង​ករណី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​នេះ បន្ត​វិវត្ត​ធ្វើ​ឲ្យ​ថ្លើម​រលាក ចាប់​ផ្ដើម​ឡើង​ស្នាម​(ក្រិន​) និង​ថ្លើម​ខ្សោយ អ្នក​ជំងឺ​អាច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា៖​ ពោះ​ហើម​ប៉ោង​ សរសៃ​ឈាម​ក្រោម​ស្បែក​ចាប់ផ្ដើម​រីក​ធំ​ អណ្ដើក​រីក​ធំ បាត​ដៃ​ឡើង​ក្រហម ស្បែក និង​ភ្នែក​ឡើង​លឿង​(ខាន់​លឿង) ​បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ និង​គួរ​ឲ្យ​បារម្ភ គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។​ ២. មូល​ហេតុ​បង្ក​ ​ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​មិន​ផឹក​គ្រឿងស្រវឹង​ផង បែរ​ជា​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​អ្នក​ខ្លះ​បែរ​ជា​អត់​ទៅ​វិញ។ ដូច​គ្នា​ដែរ អ្នក​ជំនាញ​នៅ​មិន​ទាន់​យល់​បាន​ច្រើន​ទេ​ ថា​ហេតុ​អ្វី​បាន​ជា​ខ្លាញ់​រុំ​ថ្លើម​បង្ក​ឲ្យ​មាន​ការ​រលាក​ ដែល​នាំ​ឲ្យ​កើត​ជា​ក្រិន​ថ្លើម​នោះ​។​ យ៉ាងណា មូល​ហេតុ​បង្ក​មួយ​ចំនួន​ដែល​គេ​អាច​សន្និដ្ឋាន​បាន​រួម​មាន​៖ លើស​ទម្ងន់ ឬ​ធាត់​ មាន​ភាព​ធន់​អាំងស៊ុយលីន ដែល​ជា​ដំណាក់​កាល​កោសិកា​មិន​​ទទួលយក​ជាតិ​ស្ករ​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូន​អាំងស៊ុយ​លីន​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ អ្នក​បម្រុង​កើត​ជំងឺ​ទឹកនោម​ផ្អែម ឬ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ​បញ្ហា​សុខភាព​ទាំង​នេះ បញ្ចូល​គ្នា ទំនងជា​ធ្វើ​ឲ្យ​មាន​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​កើន​ឡើង​។ សម្រាប់​មនុស្ស​មួយ​ចំនួន មាន​ខ្លាញ់​ក្នុង​ថ្លើម​លើស​កម្រិត អាច​ប្រែ​ខ្លាញ់​ទាំង​នោះ​ទៅ​ជា​សារធាតុ​បំពុល​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​រលាក និង​អាច​ធ្វើ​ឲ្យ​ថ្លើម​ឡើង​ស្នាម​ ឬ​បង្ក​ជា​ក្រិន​ថ្លើម​។ ៣. កត្តា​ប្រឈម​ផ្សេង​ទៀត​ បញ្ហា​សុខ​ភាព និង​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​ដែរ​។ កត្តា​ទាំង​នោះ​រួម​មាន​៖​ ​អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់​ អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ […]

ស្វែងរក​បន្ថែម​ទៀត ជំងឺថ្លើម អត្ថបទ

ជំងឺថ្លើម

ថ្លើម​មាន​តួនាទី​បំបែក​កាបូអ៊ីដ្រាត បង្កើត​គ្លុយកូស និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ។ ថ្លើម​ក៏​ស្តុក​សារធាតុ​ចិញ្ចឹម និង​បង្កើតទឹកប្រមាត់​ដែល​សំខាន់​សម្រាប់​ការ​រំលាយអាហារ និង​ស្រូប​យក​សារធាតុចិញ្ចឹម​នៅ​ក្នុង​អាហារ។ ប្រសិនជា​ថ្លើម​ដំណើរ​ការ​មិន​ល្អ​អាច​ប្រឈម​នឹង​ជំងឺ​ថ្លើម បញ្ហា​រំលាយអាហារ និង​ជំងឺ​ទឺកនោមផ្អែមប្រភេទ២។ របបអាហារ​ប្រចាំ​ថ្ងៃបានដើរតួរនាទីសំខាន់​ជួយ​ដល់​សុខភាព​ថ្លើមរបស់​យើង។ ១. កាហ្វេ កាហ្វេ​មាន​ផល​ល្អ​ដល់​សុខភាព​​ថ្លើម​ ជាពិសេស​អាចជួយ​ការពារ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ការ​សិក្សា​បាន​បង្ហាញ ថា​ការ​ផឹក​កាហ្វេ​រាល់​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​ជួយការពារ​ថ្លើម​ពី​ការ​ខូចខាត​ដូចជា​ជំងឺ​មហារីក​ថ្លើម។ ការសិក្សា​មួយ​ទៀត​បាន​លើកឡើង​ថា​ឥទ្ធិពល​ការពារ​របស់​កាហ្វេ​មក​មាន​ឥទ្ធិពល​ទៅ​លើ​អង់ស៊ីម​ថ្លើម។ ម៉្យាងទៀត​កាហ្វេ​អាច​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​សារធាតុប្រឆាំងអុកស៊ីតកម្ម​ក្នុង​ថ្លើម ហើយ​សមាសធាតុ​ក្នុង​កាហ្វេ​ក៏​ជួយ​អង់ស៊ីម​ថ្លើម​ក្នុង​ការ​កំចាត់​សារធាតុ​បង្ក​មហារីក​ដែរ។ ២. តែ​បៃតង ការសិក្សា​ឆ្នាំ២០១៥​បាន​សម្គាល់​ថា​តែបៃតង​អាច​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​ ប្រឆាំងនឹង​អាការៈ oxidative stress និង​បន្ថយ​រោគសញ្ញា​ផ្សេងៗ​នៃ​ជំងឺ​ខ្លាញ់រុំថ្លើម​មិន​មែន​ដោយសារ​ការ​ផឹក​ស្រា ដែលនេះ​សុទ្ធតែជាប្រយោជន៍​ដល់​សុខភាព​ថ្លើម​របស់​យើង។ យកល្អ​យើង​គួរ​ផឹក​ទឹក​តែ​ តែ​ម្តង​ល្អ​ជាង​ញ៉ាំ​ផលិតផល​ធ្វើ​ពីតែបៃតង។ ៣. ខ្ទឹមស ការ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​ក៏អាច​ជួយ​ដល់​ថ្លើម។ ការសិក្សា​មួយ​បង្ហាញ​ថា​ការ​ញ៉ាំ​ខ្ទឹម​ស​អាច​សម្រក​​ទម្ងន់ និង​បន្ថយ​ជាតិ​ខ្លាញ់​នៃ​អ្នក​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយ​សារ​ការ​ផឹក​ស្រា។ នេះ​ដោយសារ​​តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រា​បង្ក​ដោយ​ការ​ធាត់​ជ្រុល។ ៥. ពពួក​បឺរី ពពួក​បឺរី​ដូចជា​ផ្លែ​ប្លូបឺរី raspberry និង​cranberry មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols ដែល​អាច​ការពារ​ថ្លើម​ពី​ការ​ខូចខាត​បាន។ ៦. ផ្លែទំពាំងបាយជូរ ការសិក្សា​នៅក្នុង​ព្រឹត្តិបត្រ​​ World Journal of Gastroenterology បាន​លើកឡើង​ថា​ផ្លែ​ទំពាំង​បាយ​ជូរ ទឹក​ទំពាំង​បាយជូរ និង​គ្រាប់ទំពាំងបាយជូរ​សំបូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ថ្លើម​ដោយ​បន្ថយ​ការ​រលាក និង​បង្ការ​ការខូចខាត​ថ្លើម។ អត្ថបទពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ៧. ក្រូចថ្លុង ក្រូចថ្លុង​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម naringin និងnaringenin ​ដែល​អាច​ជួយ​ការពារ​ថ្លើម​ពី​របួស​ដោយ​បន្ថយ​ការរលាក និង​ការពារ​កោសិកា​ថ្លើម។ សារធាតុ​ទាំង​នេះ​ក៏អាច​កាត់បន្ថយ​ការ​កើន​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​អង់ស៊ីម​ដុត​បំផ្លាញ​ជាតិខ្លាញ់។ ផ្លែ​នេះ​អាច​ប្រឆាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រាបាន។ ៨. ត្រី​មាន​ខ្លាញ់​ច្រើន​ ត្រី​មាន​ខ្លាញ់​ច្រើន​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣​ដែល​ជា​ខ្លាញ់​ល្អ​អាច​ជួយ​បន្ថយ​ការរលាក។ ខ្លាញ់​ទាំង​នេះ​មាន​ប្រយោជន៍​ដល់​ថ្លើម​ដោយ​ការពារ​មិនឲ្យ​មាន​ជាតិខ្លាញ់​កើន និង​រក្សា​កម្រិត​អង់ស៊ីម​ក្នុង​ថ្លើម។ ការសិក្សា​ណែនាំ​ថា​គួរ​ញ៉ាំ​ពីរ​ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ ៩. ប្រេង​អូលីវ ការ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ថ្លើម​ទេ ប៉ុន្តែ​ខ្លាញ់​ខ្លះ​គឺ​ល្អ​សម្រាប់​ថ្លើម។ ការ​បន្ថែម​ប្រេង​អូលីវ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​កាត់បន្ថយ​អាការៈ oxidative stress និង​ជួយ​ដំណើរ​ថ្លើម​ឲ្យ​ប្រសើរ​ជាង​មុន។ នេះ​មក​ពី​អាស៊ីតខ្លាញ់​មិន​ឆ្អែត​ក្នុង​ប្រេង​អូលីវ។ ១០. បន្លែ […]

ជំងឺថ្លើម

ជំងឺ​ក្រិន​ថ្លើម​ជា​ការ​ខូចខាត​ជាលិកា​ថ្លើម​ទៅ​ជារឹង​ម្ដង​បន្តិច​ៗ។ ស្នាម​រឹង​នៃ​ជាលិកា​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​រ៉ាំរ៉ៃ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​មុខងារ​របស់​ជាលិកា​ថ្លើម។ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខូច​ខាត​យើង​អាច​និយាយ​​ថា​ក្រិន​ថ្លើម​បែង​ចែក​ជា​៤​កម្រិត។ ១.កម្រិត​ទី​១ នៅ​កម្រិត​ទី​១​នៃ​ជំងឺ​ក្រិន​ថ្លើម​ ការ​រលាក​នឹង​ចាប់​ផ្ដើម​ដំបូង​គេ ​រួច​នឹង​ទៅ​ជា​ហើម​បន្ទាប់​មក​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​កើត​មាន ​ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ថ្លើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នឹង​កើត​មាន​ឡើង។ ការ​រលាក​និង​ការ​ដុះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ប៉ក​ខូច​នៅ​ក្រោម​ថ្លើម។ តំបន់​នេះ​ គឺ​សម្បូរ​ទៅ​ដោយ​សរសៃ​អាទ័រ​ វ៉ែន​ និង​បំពង់​ទឹក​ប្រមាត់។ កន្លែង​នេះ​ហើយ​ដែល​ជា​កន្លែង​ចរន្ត​ឈាម​រត់​ចេញ​ចូល។ ២.កម្រិត​ទី២ ក្នុង​ដំណាក់​កាល​នេះ​ការ​រលាក​ក៏​អាច​លេច​ឡើង​ដែរ ​ប៉ុន្តែ​ភាព​រឹង​នឹង​ចាប់​ផ្ដើម​កើត​មាន​ក្រោយ​ពេល​ជាលិកា​ល្អ​ត្រូវ​បាន​រលាក​ខូចខាត​អស់។ ក្នុង​កម្រិត​នេះ​ដែរ​ មិន​មាន​សញ្ញា​គ្លីនិក​អ្វី​នោះ​ទេ​ព្រោះ​នៅ​មាន​កោសិកា​ថ្លើម​ល្អ​ខ្លះ​នៅ​បំពេញ​មុខងារ​បាន​ជំនួស​​កោសិកា​ដែល​ខូចខាត ​និង​កំពុង​បំប្លែង​ខ្លួន​ទៅ​ជា​រឹង។ ជា​អកុសល​អី​ការ​បំប្លែង​នេះ​ គឺ​មិន​អាច​ត្រលប់​ក្រោយ​បាន​នោះ​ទេ​ ​បាន​ន័យ​ថា​មិន​អាច​ត្រលប់​មកជា​ជាលិកា​ថ្លើម​ធម្មតា​វិញ​បាន​ទេ។ ៣.កម្រិត​ទី​៣ នៅ​ពេល​ដែល​ក្រិន​ថ្លើម​កាន់​តែ​វិវត្ត​ទៅ​ហើយ​ ការ​បំផ្លិច​បំផ្លាញ​កោសិកា​ថ្លើម​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​ដំណាក់​កាល​ទី​៣​នេះ​ដែរ​ ភាព​រឹង​នៃ​សាច់​ថ្លើម​នឹង​ធ្វើ​ស្ពាន​រឹង​ត​គ្នា​។ ដោយ​សារ​តែ​ស្ពាន​ភាព​រឹង​ត​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​សរសៃ​អាទ័រ​ សរសៃវ៉ែន​ នាំ​ឈាម​ចេញ​ និង​ចូល​ទៅ​បេះ​ដូង។ សំពាធ​ឈាម​នឹង​កើន​ឡើង​ហៅ​ថា​ឡើង​ឈាម​ដោយ​សារ​ថ្លើម។ មូលហេតុ​នេះ​នឹង​កាន់​តែ​បង្ក​​ឲ្យ​ថ្លើម​ខូចខាត​ទៅ​មុខ​ទៀត។ ៤.កម្រិត​ទី​៤ កម្រិត​នេះ​ជា​កម្រិត​ធ្ងន់ធ្ងរ​ និង​ចុង​ក្រោយ​គេ​ដែល​ភាព​រឹង​ទាំង​នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់​មុខងារ​ថ្លើម​តែ​ម្ដង។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​វា​នឹង​មាន​សញ្ញា​លេច​ឡើង​ដូចជា​៖ ហូរ​ឈាម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក បញ្ហា​ប្រសាទ ដូចជា គេង​មិន​លក់ ចាល់​ទឹក​ក្នុង​ខ្លួន​ វង្វេង​វង្វាន់​ និង​និយាយ​ត្រដិត ហើម រមាស់​ដែល​មិន​អាច​រក​មូលហេតុ​ឃើញ ថ្លើម​ គឺ​ជា​សរីរាង្គ​មួយ​ដែល​សំខាន់​ក្នុង​ខ្លួន​របស់​យើង។ សរីរាង្គ​នេះ​មាន​មុខងារ​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ការ​រួស​រាន​មាន​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​។ ប្រសិន​បើ​ថ្លើម​មាន​សុខភាព​ល្អ​នោះ​មុខងារ​ដទៃ​ទៀត​ក៏​អាច​ប្រព្រឹត្ត​ទៅ​បាន​ដល់​កម្រិត​កំពូល​ដែរ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ថ្លើម​របស់​យើង​ដើម្បី​ការ​ពារ​ជំងឺតម្កាត់​ផ្សេង​ទៀត។

ជំងឺថ្លើម

១- អ្វីទៅជាតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A? តេស្តពិនិត្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ A ដើម្បី​រក​មើល​ប្រូតេអ៊ីន​ (អង់​ទីករ) ផលិត​ដោយ​ខ្លួន​យើង ​ពេល​ឆ្លើយ​តប ជា​មួយ​មេរោគ​បង្ក​ឲ្យ​មាន​រលាក​ថ្លើម​ប្រភេទ A។ ប្រ​តេ​អ៊ីនទាំង​នោះ នឹង​ឃើញ​មាន​ក្នុង​ឈាម​អ្នក បើយើង​​កំពុង​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ឬ​ធ្លាប់​ឆ្លង​មេរោគ​នេះ​ពី​មុន​មក។ រឿង​ចាំ​បាច់​ ត្រូវ​ដឹង​​អំពី​ប្រភេទ​មេរោគ​រលាក​ថ្លើម ដើម្បី​ធ្វើ​ការ ការ​ពារ​កុំ​ឲ្យ​រាល​ដាលកាន់​តែ​ធ្ងន់ធ្ងរ និង​ជ្រើស​រើសវិធី​​ព្យាបាល​មួយ​ ឲ្យ​បាន​សម​ស្រម។​ – មេរោគ​ HAV គឺ​ភ្នាក់​ងារ​ចម្លង ​រាល​ដាល​តាម​រយៈ​អាហារ ឬ​ទឹក ​មាន​ផ្ទុក​លាមក សារធាតុរាវ (ទឹកមាត់ ទឹក​រងៃ) ឬឈាមរបស់​អ្នក​​ជំងឺ។ – បើ​រក​ឃើញអង់​ទីករ IgM anti-HAV បញ្ជាក់​ថា យើង​​ទើប​តែ​មាន​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ថ្មី​ៗ ដោយ​អង់​ទី​ករ​ទាំង​អស់​នេះ នឹង​បាត់​ទៅ​វិញ​ពី​ក្នុង​ឈាម រយៈ​ពេល ៣-១២​ សប្តាហ៍ ​បន្ទាប់​ពី​អ្នក​ឆ្លង​មេរោគ​។ – បើរក​ឃើញ​អង់​ទីករ IgG anti-HAV អាច​បញ្ជាក់​បាន​ថា យើង​​ធ្លាប់​ឆ្លង​មេរោគ​រលាក​ថ្លើម A ពី​មុន ហើយ ៨-១២​ សប្តាហ៍​ បន្ទាប់​ពី​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ […]

x