ជំងឺថ្លើម

ជំងឺថ្លើម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជាជំងឺថ្លើម​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺថ្លើម

សញ្ញាទាំង ៦ បង្ហាញថាសុខភាពថ្លើមចាប់ផ្តើមចុះខ្សោយហើយ!

ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ ដូចជា ការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃជាដើម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពថ្លើម ឬកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាសញ្ញាសុខភាពអាចឲ្យយើងសម្គាល់ដឹងបានខ្លះ​​ថា ថ្លើមរបស់យើងមានសុខភាពមិនល្អ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.កើតជំងឺខាន់លឿង ជំងឺខាន់លឿងជាប្រភេទជំងឺម្យ៉ាងដែលធ្វើឲ្យស្បែក និង ភ្នែកអ្នកជំងឺមានសភាពលឿង។ បញ្ហា​លឿង​នេះ​កើត​ឡើង​ដោយសារ​តែ​សារធាតុ bilirubin ដែលផលិតពីកោសិកាគ្រាប់ឈាមក្រហម ហើយថ្លើមមិនអាចបំបែកបាន។ ក្នុងករណីដែលថ្លើមមិនអាចបំបែកសារធាតុនេះបាន នោះមានន័យថា សុខភាពថ្លើមចុះខ្សោយ អាចមានជំងឺ ដូចជា ក្រិនថ្លើម ឬរលាកថ្លើមជាដើម។ ដូច្នេះប្រសិនបើជួបប្រទះជំងឺខាន់លឿង ត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ២.ឡើងកន្ទួលក្រហម ការឡើងកន្ទួលក្រហមរមាស់លើស្បែកដោយគ្មានមូលហេតុ ក៏ជាសញ្ញាបង្ហាញថាថ្លើមមានសុខភាពខ្សោយហើយ។ ពីព្រោះថា ការឡើងកន្ទួលរមាស់ចេញពីខាងក្នុងស្បែកបណ្ដាមកពីទឹកប្រមាត់មានការកើនឡើងខណៈដែលថ្លើមគ្មានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ។ ការរមាស់នេះថ្វីដ្បិតតែមិនបង្កផលប៉ះពាល់ដល់ស្បែក ប៉ុន្ដែវាជា រោគសញ្ញាមួយបង្ហាញពីសុខភាពថ្លើម។ ៣.អស់កម្លាំង ខ្សោយឆាប់អស់កម្លាំងក៏ជាសញ្ញាមួយពាក់ព័ន្ធទៅនឹងសុខភាពថ្លើម។ ព្រោះថា នៅពេលដែលថ្លើមមានបញ្ហា គឺគ្មាន​សមត្ថភាពអាចបំបែកជាតិពុលក្នុងអាហារ ហើយក៏មិនអាចស្រូបយកសារធាតុសំខាន់ៗដើម្បីចិញ្ចឹមរាងកាយបានគ្រប់គ្រាន់ផងដែរ។ ម្យ៉ាងវិញទៀត អាការៈខ្សោយ ឆាប់អស់កម្លាំងនេះ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀត នៃជំងឺរលាកថ្លើម។ ៤.បាត់បង់ចំណង់អាហារ សុខភាពថ្លើមមិនល្អ ក៏បណ្ដាលឲ្យបាត់បង់ចំណង់អាហារ និងស្រកគីឡូខុសធម្មតា។ ព្រោះថ្លើមមានមុខងារបំប្លែងសារធាតុចិញ្ចឹមចេញពីរបបអាហារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់រាងកាយ។ ប្រសិនបើថ្លើមមានបញ្ហារលាក ឬខូចខាតកោរសិកាណាមួយ មិនអាចបំពេញមុខងារបានល្អទេនោះនឹងធ្វើឲ្យប៉ះពាល់ផ្នែកផ្សេងនៃទៀត នៃប្រព័ន្ធរំលាយអាហារ បណ្ដាលឲ្យអ្នកជំងឺបាត់ចំណង់អាហារ ស្រកគីឡូ […]

ស្វែងរក ជំងឺថ្លើម

ជំងឺថ្លើម

ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ជា​ស្ថាន​ភាព​មួយ​ដែល​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​មាន​ច្រើន​ហួស​ពី​សភាព​ធម្មតា​។ មនុស្ស​មួយ​ចំនួន​មាន​ជំងឺ​នេះ តែ​មិន​ចេញ​រោគ​សញ្ញា ឬ​ធ្វើ​ទុក្ខ​​ធ្ងន់​ធ្ងរ​អ្វី​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​នាំ​ឲ្យ​ខូច​ថ្លើម​បាន​។ យ៉ាងណា យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​។ ១. តួនាទី​របស់​ថ្លើម​ ថ្លើម​ជា​សរីរាង្គ​ធំ​មួយ​​ក្នុង​រាង​កាយ​របស់​យើង និង​បាន​ធ្វើ​ការងារ​ជា​ច្រើន​មុខ​សំខាន់​ៗ។ ថ្លើម​ជួយ​បំប្លែង​អាហារ​ទៅជា​ថាមពល ជួយ​ដំណើរ​ការ​កូលេស្តេរ៉ូល​ សម្អាត​ជាតិ​ពុលពី​ក្នុង​ឈាម និង​​បង្កើត​ប្រូតេអ៊ីន​ជួយ​ឲ្យ​មាន​កំណក​ឈាម​(​បិទ​ស្នាម​របួស​ឲ្យ​ឆាប់​ជាសះស្បើយ)។ ក្រៅ​ពី​នេះ​ថ្លើម​នៅ​ជួយ​ផ្ទុក​ជាតិ​ដែក ហើយ​ក៏​នៅ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​ដោយ​បាន​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ កម្ចាត់​បាក់តេរី ពី​ក្នុង​ឈាម​ផង​ដែរ​។ ២. ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ជំងឺ​ខ្លាញ់​រុំ​ថ្លើម កើត​ឡើង​​នៅ​ពេល​មាន​ខ្លាញ់​ច្រើន​ពេក​នៅ​ក្នុង​ថ្លើម​។ ថ្លើម​មាន​សុខភាព​ល្អ​មាន​បរិមាណ​ខ្លាញ់​តិច​តួច​ប៉ុណ្ណោះ​។ ខ្លាញ់​ក្នុង​ថ្លើម​ចាប់​ផ្ដើម​បង្ក​ជា​បញ្ហា​នៅ​ពេល​ខ្លាញ់​នេះ​កើន​ដល់​៥​ទៅ​១០​ភាគ​រយ​នៃ​ទម្ងន់​ថ្លើម​។​​ ​ក្នុង​ករណី​ជា​ច្រើន​ ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ឬ​រារាំង​ដល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​ថ្លើម​នោះ​ទេ​។ ប៉ុន្តែ ក៏​មាន​ដែរ មនុស្ស​មាន​ជំងឺ ខ្លាញ់​រុំ​ថ្លើម​ពី​៧%​ទៅ​៣០​% នឹង​មាន​ស្ថាន​ភាព​ជំងឺ​កាន់តែ​អាក្រក់​​នៅ​ពេល​កើត​រយៈពេល​កាន់​តែ​យូរ​។ ការ​វិវត្ត​នៃ​ជំងឺ​នេះ​មាន​បី​ប្រភេទ​៖ ថ្លើម​ចាប់​ផ្ដើម​រលាក (ហើម​) ដែល​អាច​ខូច​ជាលិកា នៅ​ដំណាក់​កាល​នេះ​គេ​ហៅ​ថា​ខ្លាញ់រុំថ្លើម។ ​ ​ជា​លិកា​ស្នាម​កើត​មាន​នៅ​ត្រង់​កន្លែង​ថ្លើម​ដែល​ខូច ដំណាក់កាល​នេះ​ហៅ​ថា ស្នាម​លើ​ថ្លើម​។ ជាលិកា​ស្នាម​រីក​កាន់​តែ​ធំ ជំនួស​ឲ្យ​ជាលិកា​ថ្លើម​ដែល​មាន​សុខភាព​ល្អ។ មក​ដល់​ចំណុច​នេះ គឺ​មាន​ជំងឺ​ក្រិន​ថ្លើម​ហើយ​​។​ ​ក្រិន​ថ្លើម​កើត​ចេញពី​ការ​ខូច​ខាត​ធ្ងន់​របស់​ថ្លើម​។ ជាលិកា​ស្នាម​ឡើង​ក្រាស ជំនួស​ឲ្យ​ជាលិកា​ថ្លើម​មាន​សុខភាព​ល្អ ដែល​អាច​បន្ថយ​មុខងារ​របស់​ថ្លើម​។ ចុងក្រោយ​ វា​អាច​បញ្ឈប់​ដំណើរ​ការ​របស់​ថ្លើម​ទាំងស្រុង​តែ​ម្ដង​។ ក្រិន​ថ្លើម​អាច​នាំ​ឲ្យ​ថ្លើម​ខ្សោយ ឬ​ជំងឺ​មហារីក​ថ្លើម​។ អ្នក​ងាយ​ប្រឈម​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​រួមមាន​៖ ស្រ្តី​ក្នុង​វ័យ​អស់​រដូវ អ្នក​ធាត់​ខ្លាំង មាន​កម្រិត​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម ឬ​កូលេស្តេរ៉ូល​ខ្ពស់ អ្នក​មាន​បញ្ហា​គេង​បាត់​ដង្ហើម ៣. វិធី​បង្ការ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ វិធី​ល្អ​បំផុត​ក្នុង​ការ​ចៀសវាង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម គឺ​ត្រូវ​រក្សា​សុខភាព​ទូ​ទៅ​ឲ្យ​បាន​ល្អ​៖ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​។ បើ​សិន​ជា​លើស​ទម្ងន់​ ឬ​ធាត់​ ត្រូវ​ព្យាយាម​សម្រក​ទម្ងន់​ ហាត់​ប្រាណ​ជា​ប្រចាំ កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​ ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​វេជ្ជបញ្ជា


ជំងឺថ្លើម

បណ្តោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ជាការ​ច្រាល់ ឬ​លើស​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម​ខុស​ធម្មតា ធ្វើ​ឲ្យ​ថ្លើម​រីក​ធំ ហើយ​គេ​បែង​ចែក​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ជា​ច្រើន​ប្រភេទ។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បណ្តាល​មក​ពី​អី? ​អ្នក​ណា​ខ្លះ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បណ្តាល​មក​ពីការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន មក​ពី​​ការ​ញ៉ាំ​ស្រា​លើស​កម្រិត​រយៈពេល​យូរ ហើយ​អ្នក​ជំងឺ​ទឹកនោម  អ្នក​ជាត់​ជ្រុល លើស​ជាតិ​ខ្លាញ់ ក៏ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​មួយ​ចំនួន ក៏​អាច​ប្រឈម​នឹង​ជំងឺ​ខ្លាញ់រុំ​ថ្លើម​ដែរ ហើយ​វ័យ​ដែល​កើត​មាន​ជំងឺ​មួយ​នេះ ភាគច្រើន​ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ ករណីព្យាបាលមិនទាន់ពេល អ្នកជំងឺប្រឈមនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម កើត​ទាចទឹក និង​មហារីកថ្លើម។ ចំពោះ​រោគ​សញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ភាគ​ច្រើន​អ្នក​ជំងឺ​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទេ ទាល់​តែ​ធ្វើ​រោគ​វិច្ឆ័យ តែ​ករណី​ខ្លះ​អាចមានអាការៈ​អស់​កម្លាំង ក្អួត​ចង្អោរ ឈឺចាប់​នៅ​កណ្ដាល​ពោះ ឬ​ឆ្អឹងជំនីរផ្នែក​ខាង​ស្កាំ។ លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ថា ដើម្បី​ចៀសវាង ឬ​បើ​យើង​កំពុង​តែ​មាន​ត្រូវ​កាត់​បន្ថយ​ពី​ជំងឺ​មួយ​នេះ យើង​គួរតែ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម កុំ​បណ្ដោយ​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ​ជ្រុល។


ជំងឺថ្លើម

សញ្ញា​ព្រមាន​ទាំង៥ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លើម​មាន​​​​មុខងារ​សំខាន់​ៗ​​ជា​ច្រើន​​នៅ​ក្នុង​រាងកាយ​របស់​យើង ដូចជា​ជួយ​​កំណត់​​កម្រិត​ជាតិ​គីមី​ភាគ​ច្រើន​នៅ​ក្នុង​ឈាម​ និង​​បញ្ចេញ​ចោល​ទឹក​ប្រមាត់​ ដើម្បី​ជួយ​កម្ចាត់​​កាក​សំណល់​​។​ រាល់​ឈាម​​ចេញ​ពី​ក្រពះ​ និង​ពោះវៀន​នឹង​​​ឆ្លង​កាត់​ថ្លើម​ ហើយ​ថ្លើម​បាន​បំបែក​ ធ្វើ​ឲ្យ​ឈាម​​មាន​តុល្យភាព​ ក៏​ដូចជា​បង្កើត​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​​រាងកាយ​ទាំង​មូល​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ហើយ​ការ​សង្កេត​មើល​ពី​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ថ្លើម​ ក៏​ជា​រឿង​ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ សញ្ញា​ព្រមាន​ទាំង​៦​នេះ​ បញ្ជាក់​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​ហើយ​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ១. ការ​ឈឺចាប់​នៅ​បរិវេណ​ថ្លើម​ ការ​ឈឺ​ចាប់​នៅ​​បរិវេណ​ខាង​ស្ដាំ​ផ្នែក​​ខាង​លើ​នៃ​ពោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ជាក់​ស្ដែង​ ថ្លើម​មាន​មុខងារ​បន្សាប​ជាតិ​ពុល​ និង​ជួយ​ឲ្យ​រាងកាយ​ច្រោះ​កាក​សំណល់​ ក៏​ដូចជា​ជួយ​រាងកាយ​បំប្លែង​​អាហារ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​។ នៅ​ពេល​ដែល​ថ្លើម​មាន​ជំងឺ​ វា​មិន​អាច​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយ​វា​នឹង​មាន​អាការៈ​ហើម​ ព្រម​ទាំង​ឈឺចាប់​។ ២. ហើម​ជើង​ និង​ក​ជើង​ ជាមួយ​គ្នា​នេះ​ដែរ ថ្លើម​ព្យាយាម​ជួសជុល​ខ្លួន​ឯង​ដោយ​បង្កើត​ជា​ជាលិកា​​ស្លាកស្នាម​ ។ ជាលិកា​ស្លាកស្នាម​កាន់​តែ​ច្រើន​ មាន​ន័យ​ថា​ថ្លើម​ប្រឹងប្រែង​បំពេញ​មុខងារ​កាន់​តែ​ខ្លាំង​ ហើយ​​ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​យើង​​​កើត​សម្ពាធ​ឈាម​នៅ​សរសៃ​ឈាម​វ៉ែន​ផូក ។​ សារធាតុ​រាវ​នឹង​កកកុញ​នៅ​លើ​ជើង​ ដែល​នាំ​​ឲ្យ​កើត​មាន​​អាការៈ​ហើម​នៅ​ជើង​ កំភួន​ជើង​ ឬ​លើ​ភ្លៅ​ទាំង​សង​ខាង​។​ [embed-health-tool-heart-rate] ៣. ឡើង​ទម្ងន់​ ​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​ទប់ទល់​នឹង​ជាតិ​ពុល​ពី​គ្រឿង​ស្រវឹង​ ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ថ្នាំ​មួយ​ចំនួន​ទេ​នោះ​ វា​​អាច​នឹង​ផ្ទុក​ជាតិ​ពុល​​មិន​រលាយ​នៅ​ក្នុង​កោសិកា​ខ្លាញ់​។​ ៤. អាលែកហ្ស៊ី​ ជា​ញឹកញាប់​ អាលែកហ្ស៊ី​​បណ្ដាល​មក​ពី​ថ្លើម​​​មិន​សូវ​សកម្ម​ និង​​ដំណើរការ​ហួស​កម្រិត​។ នៅ​ពេល​ដែល​មាន​សារធាតុ​ច្រើន​ជ្រុល​​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ខួរ​ក្បាល​នឹង​ចាត់​ទុក​ថា​វា​ជា​ភ្នាក់ងារ​បង្ក​ជា​អាលែកហ្ស៊ី​ រួច​បញ្ចេញ​អង់ទីករ​ និង​​សារធាតុ​គីមី ដែល​​បង្ក​​ឲ្យ​មាន​កន្ទួល​រមាស់​។ ៥. […]


ជំងឺថ្លើម

ជំងឺ​រលាក​ថ្លើម​មិន​មែន​មាន​ត្រឹមA B C ទេ នៅមានជំងឺរលាកថ្លើម ២ ប្រភេទទៀត

ជំងឺ​រលាក​ថ្លើម ​៣ ​ប្រភេទ​ដែល​គ្នា​យើង​ឭ​ញឹក​ញាប់​ជាង​គេ​នោះ​គឺ រលាក​ថ្លើម​ប្រភេទ A, B និង​រលាក​ថ្លើម​ប្រភេទ C។ ជំងឺ​រលាក​ថ្លើម​នេះ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​ជីវិត​របស់​យើង​បាន។ ប៉ុន្តែ ក្រៅ​ពី​ជំងឺ​រលាក​ថ្លើម​ ៣ ​ប្រភេទ​នេះ នៅ​មាន​រលាក​ថ្លើម ២​ប្រភេទ​ទៀត ដែល​យើង​មិន​សូវ​ជា​ដឹង គឺប្រភេទ D និង E។ ជំងឺ​រលាក​ថ្លើម​ជា​ការ​ឆ្លង​ពពួក​វីរុស​ចូល​ទៅ​ក្នុង​ថ្លើម​របស់​យើង ដែល​វា​បណ្ដាល​ឲ្យ​រលាក និង​ខូច​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​រាងកាយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ម៉្យាង​វិញ​ទៀត ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ទាំង​អស់​សុទ្ធ​តែ​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​បាន។ ហើយ​ខាង​ក្រោម​នេះ ជា​ជំងឺ​រលាក​ថ្លើម​ទាំង ​៥ ​ប្រភេទ​៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ A៖ ជា​ទូទៅ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ចំណី​អាហារ ឬ​ភេសជ្ជៈ​កខ្វក់។ រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ព្យាបាល ប៉ុន្តែ​ការ​ជា​សះ​ស្បើយ​អាច​ចំណាយ​ពេល ២-៣ សប្តាហ៍។ [embed-health-tool-bmi] ជំងឺ​រលាក​ថ្លើម​ប្រភេទ B៖ អាច​ជា​ជំងឺ​ស្រួច​ស្រាល់ ឬ​ជំងឺ​រ៉ាំរ៉ៃ។ វា​ឆ្លង​តាម​រយៈ​ធាតុ​រាវ​ក្នុង​រាងកាយ​ដូចជា​ឈាម ឬ​ទឹក​រងៃ​ជាដើម។ ចំពោះ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​អាច​ព្យាបាល​បាន តែមិនជាសះស្បើយ ១០០% ​ឡើយ​ទេ។ មាន​ន័យ​ថា […]


ជំងឺថ្លើម

ចង់ឲ្យ​ថ្លើមមាន​សុខភាពល្អ គួរញ៉ាំ និងចៀសវាងអាហារទាំងនេះ(វីដេអូ)

ថ្លើម​មាន​តួនាទី​បំបែក​កាបូអ៊ីដ្រាត បង្កើត​គ្លុយកូស និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ។ ថ្លើម​ក៏​ស្តុក​សារធាតុ​ចិញ្ចឹម និង​បង្កើតទឹកប្រមាត់​ដែល​សំខាន់​សម្រាប់​ការ​រំលាយអាហារ និង​ស្រូប​យក​សារធាតុចិញ្ចឹម​នៅ​ក្នុង​អាហារ។ ប្រសិនជា​ថ្លើម​ដំណើរ​ការ​មិន​ល្អ​អាច​ប្រឈម​នឹង​ជំងឺ​ថ្លើម បញ្ហា​រំលាយអាហារ និង​ជំងឺ​ទឺកនោមផ្អែមប្រភេទ២។ របបអាហារ​ប្រចាំ​ថ្ងៃបានដើរតួរនាទីសំខាន់​ជួយ​ដល់​សុខភាព​ថ្លើមរបស់​យើង។ ១. កាហ្វេ កាហ្វេ​មាន​ផល​ល្អ​ដល់​សុខភាព​​ថ្លើម​ ជាពិសេស​អាចជួយ​ការពារ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ការ​សិក្សា​បាន​បង្ហាញ ថា​ការ​ផឹក​កាហ្វេ​រាល់​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​ជួយការពារ​ថ្លើម​ពី​ការ​ខូចខាត​ដូចជា​ជំងឺ​មហារីក​ថ្លើម។ ការសិក្សា​មួយ​ទៀត​បាន​លើកឡើង​ថា​ឥទ្ធិពល​ការពារ​របស់​កាហ្វេ​មក​មាន​ឥទ្ធិពល​ទៅ​លើ​អង់ស៊ីម​ថ្លើម។ ម៉្យាងទៀត​កាហ្វេ​អាច​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​សារធាតុប្រឆាំងអុកស៊ីតកម្ម​ក្នុង​ថ្លើម ហើយ​សមាសធាតុ​ក្នុង​កាហ្វេ​ក៏​ជួយ​អង់ស៊ីម​ថ្លើម​ក្នុង​ការ​កំចាត់​សារធាតុ​បង្ក​មហារីក​ដែរ។ ២. តែ​បៃតង ការសិក្សា​ឆ្នាំ២០១៥​បាន​សម្គាល់​ថា​តែបៃតង​អាច​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​ ប្រឆាំងនឹង​អាការៈ oxidative stress និង​បន្ថយ​រោគសញ្ញា​ផ្សេងៗ​នៃ​ជំងឺ​ខ្លាញ់រុំថ្លើម​មិន​មែន​ដោយសារ​ការ​ផឹក​ស្រា ដែលនេះ​សុទ្ធតែជាប្រយោជន៍​ដល់​សុខភាព​ថ្លើម​របស់​យើង។ យកល្អ​យើង​គួរ​ផឹក​ទឹក​តែ​ តែ​ម្តង​ល្អ​ជាង​ញ៉ាំ​ផលិតផល​ធ្វើ​ពីតែបៃតង។ ៣. ខ្ទឹមស ការ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​ក៏អាច​ជួយ​ដល់​ថ្លើម។ ការសិក្សា​មួយ​បង្ហាញ​ថា​ការ​ញ៉ាំ​ខ្ទឹម​ស​អាច​សម្រក​​ទម្ងន់ និង​បន្ថយ​ជាតិ​ខ្លាញ់​នៃ​អ្នក​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយ​សារ​ការ​ផឹក​ស្រា។ នេះ​ដោយសារ​​តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រា​បង្ក​ដោយ​ការ​ធាត់​ជ្រុល។ ៥. ពពួក​បឺរី ពពួក​បឺរី​ដូចជា​ផ្លែ​ប្លូបឺរី raspberry និង​cranberry មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols ដែល​អាច​ការពារ​ថ្លើម​ពី​ការ​ខូចខាត​បាន។ ៦. ផ្លែទំពាំងបាយជូរ ការសិក្សា​នៅក្នុង​ព្រឹត្តិបត្រ​​ World Journal of Gastroenterology បាន​លើកឡើង​ថា​ផ្លែ​ទំពាំង​បាយ​ជូរ ទឹក​ទំពាំង​បាយជូរ និង​គ្រាប់ទំពាំងបាយជូរ​សំបូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ថ្លើម​ដោយ​បន្ថយ​ការ​រលាក និង​បង្ការ​ការខូចខាត​ថ្លើម។ អត្ថបទពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? អ្នកម៉ាប់ៗលែងបារម្ភហើយ ផឹកកាហ្វេអាចជួយសម្រកទម្ងន់បាន ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ៧. ក្រូចថ្លុង ក្រូចថ្លុង​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម naringin និងnaringenin ​ដែល​អាច​ជួយ​ការពារ​ថ្លើម​ពី​របួស​ដោយ​បន្ថយ​ការរលាក និង​ការពារ​កោសិកា​ថ្លើម។ សារធាតុ​ទាំង​នេះ​ក៏អាច​កាត់បន្ថយ​ការ​កើន​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​អង់ស៊ីម​ដុត​បំផ្លាញ​ជាតិខ្លាញ់។ ផ្លែ​នេះ​អាច​ប្រឆាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រាបាន។ ៨. ត្រី​មាន​ខ្លាញ់​ច្រើន​ ត្រី​មាន​ខ្លាញ់​ច្រើន​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣​ដែល​ជា​ខ្លាញ់​ល្អ​អាច​ជួយ​បន្ថយ​ការរលាក។ ខ្លាញ់​ទាំង​នេះ​មាន​ប្រយោជន៍​ដល់​ថ្លើម​ដោយ​ការពារ​មិនឲ្យ​មាន​ជាតិខ្លាញ់​កើន និង​រក្សា​កម្រិត​អង់ស៊ីម​ក្នុង​ថ្លើម។ ការសិក្សា​ណែនាំ​ថា​គួរ​ញ៉ាំ​ពីរ​ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ ៩. ប្រេង​អូលីវ ការ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ថ្លើម​ទេ ប៉ុន្តែ​ខ្លាញ់​ខ្លះ​គឺ​ល្អ​សម្រាប់​ថ្លើម។ ការ​បន្ថែម​ប្រេង​អូលីវ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​កាត់បន្ថយ​អាការៈ oxidative stress និង​ជួយ​ដំណើរ​ថ្លើម​ឲ្យ​ប្រសើរ​ជាង​មុន។ នេះ​មក​ពី​អាស៊ីតខ្លាញ់​មិន​ឆ្អែត​ក្នុង​ប្រេង​អូលីវ។ ១០. បន្លែ និងផ្លែឈើ​ផ្សេងៗ បន្លែ និងផ្លែឈើ​មួយ​ចំនួន​មាន​ប្រយោជន៍​ដល់​ថ្លើម​មាន​ដូចជា ផ្លែបឺរ […]


ជំងឺថ្លើម

ក្រិនថ្លើមមាន​បួនកម្រិតនេះ គ្នាយើង​គួរស្វែង​យល់

ជំងឺ​ក្រិន​ថ្លើម​ជា​ការ​ខូចខាត​ជាលិកា​ថ្លើម​ទៅ​ជារឹង​ម្ដង​បន្តិច​ៗ។ ស្នាម​រឹង​នៃ​ជាលិកា​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​រ៉ាំរ៉ៃ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​មុខងារ​របស់​ជាលិកា​ថ្លើម។ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខូច​ខាត​យើង​អាច​និយាយ​​ថា​ក្រិន​ថ្លើម​បែង​ចែក​ជា​៤​កម្រិត។ ១.កម្រិត​ទី​១ នៅ​កម្រិត​ទី​១​នៃ​ជំងឺ​ក្រិន​ថ្លើម​ ការ​រលាក​នឹង​ចាប់​ផ្ដើម​ដំបូង​គេ ​រួច​នឹង​ទៅ​ជា​ហើម​បន្ទាប់​មក​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​កើត​មាន ​ហើយ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ថ្លើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នឹង​កើត​មាន​ឡើង។ ការ​រលាក​និង​ការ​ដុះ​ចំណង​ជាលិកា​ខុស​ប្រក្រតី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ប៉ក​ខូច​នៅ​ក្រោម​ថ្លើម។ តំបន់​នេះ​ គឺ​សម្បូរ​ទៅ​ដោយ​សរសៃ​អាទ័រ​ វ៉ែន​ និង​បំពង់​ទឹក​ប្រមាត់។ កន្លែង​នេះ​ហើយ​ដែល​ជា​កន្លែង​ចរន្ត​ឈាម​រត់​ចេញ​ចូល។ ២.កម្រិត​ទី២ ក្នុង​ដំណាក់​កាល​នេះ​ការ​រលាក​ក៏​អាច​លេច​ឡើង​ដែរ ​ប៉ុន្តែ​ភាព​រឹង​នឹង​ចាប់​ផ្ដើម​កើត​មាន​ក្រោយ​ពេល​ជាលិកា​ល្អ​ត្រូវ​បាន​រលាក​ខូចខាត​អស់។ ក្នុង​កម្រិត​នេះ​ដែរ​ មិន​មាន​សញ្ញា​គ្លីនិក​អ្វី​នោះ​ទេ​ព្រោះ​នៅ​មាន​កោសិកា​ថ្លើម​ល្អ​ខ្លះ​នៅ​បំពេញ​មុខងារ​បាន​ជំនួស​​កោសិកា​ដែល​ខូចខាត ​និង​កំពុង​បំប្លែង​ខ្លួន​ទៅ​ជា​រឹង។ ជា​អកុសល​អី​ការ​បំប្លែង​នេះ​ គឺ​មិន​អាច​ត្រលប់​ក្រោយ​បាន​នោះ​ទេ​ ​បាន​ន័យ​ថា​មិន​អាច​ត្រលប់​មកជា​ជាលិកា​ថ្លើម​ធម្មតា​វិញ​បាន​ទេ។ ៣.កម្រិត​ទី​៣ នៅ​ពេល​ដែល​ក្រិន​ថ្លើម​កាន់​តែ​វិវត្ត​ទៅ​ហើយ​ ការ​បំផ្លិច​បំផ្លាញ​កោសិកា​ថ្លើម​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​ដំណាក់​កាល​ទី​៣​នេះ​ដែរ​ ភាព​រឹង​នៃ​សាច់​ថ្លើម​នឹង​ធ្វើ​ស្ពាន​រឹង​ត​គ្នា​។ ដោយ​សារ​តែ​ស្ពាន​ភាព​រឹង​ត​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​សរសៃ​អាទ័រ​ សរសៃវ៉ែន​ នាំ​ឈាម​ចេញ​ និង​ចូល​ទៅ​បេះ​ដូង។ សំពាធ​ឈាម​នឹង​កើន​ឡើង​ហៅ​ថា​ឡើង​ឈាម​ដោយ​សារ​ថ្លើម។ មូលហេតុ​នេះ​នឹង​កាន់​តែ​បង្ក​​ឲ្យ​ថ្លើម​ខូចខាត​ទៅ​មុខ​ទៀត។ ៤.កម្រិត​ទី​៤ កម្រិត​នេះ​ជា​កម្រិត​ធ្ងន់ធ្ងរ​ និង​ចុង​ក្រោយ​គេ​ដែល​ភាព​រឹង​ទាំង​នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់​មុខងារ​ថ្លើម​តែ​ម្ដង។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​វា​នឹង​មាន​សញ្ញា​លេច​ឡើង​ដូចជា​៖ ហូរ​ឈាម​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក បញ្ហា​ប្រសាទ ដូចជា គេង​មិន​លក់ ចាល់​ទឹក​ក្នុង​ខ្លួន​ វង្វេង​វង្វាន់​ និង​និយាយ​ត្រដិត ហើម រមាស់​ដែល​មិន​អាច​រក​មូលហេតុ​ឃើញ ថ្លើម​ គឺ​ជា​សរីរាង្គ​មួយ​ដែល​សំខាន់​ក្នុង​ខ្លួន​របស់​យើង។ សរីរាង្គ​នេះ​មាន​មុខងារ​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ការ​រួស​រាន​មាន​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​។ ប្រសិន​បើ​ថ្លើម​មាន​សុខភាព​ល្អ​នោះ​មុខងារ​ដទៃ​ទៀត​ក៏​អាច​ប្រព្រឹត្ត​ទៅ​បាន​ដល់​កម្រិត​កំពូល​ដែរ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ថ្លើម​របស់​យើង​ដើម្បី​ការ​ពារ​ជំងឺតម្កាត់​ផ្សេង​ទៀត។


ជំងឺថ្លើម

ក្រៅពីស្រា និង​បារី ទម្លាប់ទាំងនេះក៏ធ្វើខូចថ្លើមដែរ

ការខូចថ្លើមអាចនឹងកើតណាស់ ព្រោះថ្លើមជាសរីរាង្គ​ក្នុង​រាងកាយ​ដែល​មាន​មុខងារ​សំខាន់​បំផុត ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បរិភោគ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ថ្លើម មុន​ពេល​ត្រូវ​បាន​បំប្លែង និង​ធ្វើ​ដំណើរ​ចែកចាយ​នៃ​សារធាតុចិញ្ចឹម។ ដូចនេះ​ហើយ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការតម្រង់​ដំណើរការ​សរីរ:​ធម្មតា រួម​ទាំង​មុខងារ​រំលាយ​អាហារ ព្រម​ទាំង​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ខ្លះ​ៗ​ប្រចាំថ្ងៃ​ដែល​អាច​ធ្វើឲ្យ​ខូច​ថ្លើម​ដោយ​មិន​ដឹង​ថា ការ​ខូចខាត​ជា​រៀងរាល់​ថ្ងៃ គឺ​បន្តិច​ម្ដង​ៗ និង​ដំបូង​ៗ​គ្មាន​រោគសញ្ញា​អ្វី​ជាក់​ស្ដែង។ – ផឹក​ស្រា – ជក់បារី – ប្រើប្រាស់​ថ្នាំ​បូរាណ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​គ្មាន​វេជ្ជបញ្ជា – គេង​មិន​បាន​គ្រប់គ្រាន់ – លើស​ទម្ងន់ ឬ​ធាត់​ពេក ញ៉ាំ​អាហារ​លើស​កាឡូរី និង​សម្បូរ​ជាតិ​ខ្លាញ់ អំបិល ដូច្នេះហើយដើម្បី​ចៀសវាង​ថ្លើម​ខូច យើង​ទាំង​អស់​គ្នាត្រូវ​ធ្វើ​​ដូច​ខាងក្រោម​នេះ​វិញ ទើប​ការពារ​ថ្លើម​មិន​ឲ្យ​ខូច ព្រមទាំងជីវិតមាន​សុខភាព​ល្អ​ឡើង​វិញ៖ [embed-health-tool-heart-rate] – មិន​ញ៉ាំ​គ្រឿង​កំប៉ុង ឬ​អាហារ​ដែល​រក្សា​ទុក​យូរ សាច់​ប្រឡាក់​យូរ គ្រឿង​បន្ថែម​រសជាតិ ឬ​បន្ថែម​ពណ៌ ក្លិន – ចៀសវាង​ញ៉ាំ​ផ្អែម​ពេក និង​ប្រៃ​ពេក – ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ជា​បន្លែ ផ្លែឈើ ត្រី ធម្មជាតិ​ស្រស់​ៗ និង​ចៀសវាង​ទម្លាប់​អាក្រក់​ទាំង ៥ ខាងលើ​ឲ្យ​បាន​ជាពិសេស​ចំណុច​ទី​១ និង​ទី​២ ចំពោះ​បុរស។ អត្ថបទគួរអាន៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច […]


ជំងឺថ្លើម

Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)

និយមន័យ១- អ្វីទៅជាតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A? តេស្តពិនិត្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ A ដើម្បី​រក​មើល​ប្រូតេអ៊ីន​ (អង់​ទីករ) ផលិត​ដោយ​ខ្លួន​យើង ​ពេល​ឆ្លើយ​តប ជា​មួយ​មេរោគ​បង្ក​ឲ្យ​មាន​រលាក​ថ្លើម​ប្រភេទ A។ ប្រ​តេ​អ៊ីនទាំង​នោះ នឹង​ឃើញ​មាន​ក្នុង​ឈាម​អ្នក បើយើង​​កំពុង​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ឬ​ធ្លាប់​ឆ្លង​មេរោគ​នេះ​ពី​មុន​មក។ រឿង​ចាំ​បាច់​ ត្រូវ​ដឹង​​អំពី​ប្រភេទ​មេរោគ​រលាក​ថ្លើម ដើម្បី​ធ្វើ​ការ ការ​ពារ​កុំ​ឲ្យ​រាល​ដាលកាន់​តែ​ធ្ងន់ធ្ងរ និង​ជ្រើស​រើសវិធី​​ព្យាបាល​មួយ​ ឲ្យ​បាន​សម​ស្រម។​ – មេរោគ​ HAV គឺ​ភ្នាក់​ងារ​ចម្លង ​រាល​ដាល​តាម​រយៈ​អាហារ ឬ​ទឹក ​មាន​ផ្ទុក​លាមក សារធាតុរាវ (ទឹកមាត់ ទឹក​រងៃ) ឬឈាមរបស់​អ្នក​​ជំងឺ។ – បើ​រក​ឃើញអង់​ទីករ IgM anti-HAV បញ្ជាក់​ថា យើង​​ទើប​តែ​មាន​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ថ្មី​ៗ ដោយ​អង់​ទី​ករ​ទាំង​អស់​នេះ នឹង​បាត់​ទៅ​វិញ​ពី​ក្នុង​ឈាម រយៈ​ពេល ៣-១២​ សប្តាហ៍ ​បន្ទាប់​ពី​អ្នក​ឆ្លង​មេរោគ​។ – បើរក​ឃើញ​អង់​ទីករ IgG anti-HAV អាច​បញ្ជាក់​បាន​ថា យើង​​ធ្លាប់​ឆ្លង​មេរោគ​រលាក​ថ្លើម A ពី​មុន ហើយ ៨-១២​ សប្តាហ៍​ បន្ទាប់​ពី​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ