៤. អាលែកហ្ស៊ី
ជាញឹកញាប់ អាលែកហ្ស៊ីបណ្ដាលមកពីថ្លើមមិនសូវសកម្ម និងដំណើរការហួសកម្រិត។ នៅពេលដែលមានសារធាតុច្រើនជ្រុលចូលទៅក្នុងចរន្តឈាម ខួរក្បាលនឹងចាត់ទុកថាវាជាភ្នាក់ងារបង្កជាអាលែកហ្ស៊ី រួចបញ្ចេញអង់ទីករ និងសារធាតុគីមី ដែលបង្កឲ្យមានកន្ទួលរមាស់។

៥. ភ្នែក និងស្បែកពណ៌លឿង
អាការៈភ្នែក និងស្បែកឡើងពណ៌លឿង ជារោគសញ្ញានៃការខូចមុខងារណាមួយ។ ជាទូទៅ ថ្លើមដែលមានជំងឺនឹងធ្វើឲ្យប្រព័ន្ធរាងកាយមានសារធាតុbilirubin ច្រើន ហើយវាជាសារធាតុពណ៌លឿនដែលបានបង្កើតឡើងដោយការបំផ្លាញនៃកោសិកាឈាមក្រហមដែលងាប់នៅក្នុងថ្លើម។ នៅពេលដែលថ្លើមមិនអាចកម្ចាត់ចោលសារធាតុbilirubin ជាមួយនឹងកោសិកាឈាមក្រហមចាស់ៗទេនោះ ភ្នែក និងស្បែករបស់យើងនឹងប្រែទៅជាពណ៌លឿង។