តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សញ្ញាខូចថ្លើមដំណាក់កាលដំបូងពីការផឹកគ្រឿងស្រវឹងច្រើនជ្រុល

សញ្ញាខូចថ្លើមដំណាក់កាលដំបូងពីការផឹកគ្រឿងស្រវឹងច្រើនជ្រុល

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ថ្លើម​ ករណីខ្លះ​​ថ្លើម​ខូចមិន​អាច​ព្យាបាល​បាន​ ឬបើករណីស្រាលៗ​​​ប៉ះពាល់​ដល់​សុខភាព​ផ្សេងៗ។ ជាក់​ស្ដែង ​មាន​កត្តា​ជា​ច្រើន​អាច​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​តួ​យ៉ាង ដូចជា​ជំងឺ​ថ្លើម​សុទ្ធតែជាប់ទាក់ទង ឬបណ្ដាលមកពីការទទួលទាន​គ្រឿង​ស្រវឹងលើសកម្រិតជាចំណែកនៃដើមចមបណ្ដាលឲ្យ​មាន​ជំងឺ​ថ្លើម​បី​ផ្សេង​គ្នា គឺ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជំងឺ​រលាក​ថ្លើម​ និង​ក្រិន​ថ្លើម​។

យ៉ាង​ណា​មិញ ​គ្នា​យើង​​គួរ​សង្កេត​មើល​​រោគ​សញ្ញា​​ខូច​ថ្លើមដំណាក់កាលដំបូងៗ ​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​​​​ ក៏​ដូចជា​ចាត់​វិធានការ​​ឲ្យ​បាន​ត្រឹមត្រូវ ​ទើប​ជា​ការ​ប្រសើរ។​​

​​១. អស់​កម្លាំង

ពិត​ណាស់​ អាការៈ​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​ដំបូង​ដែល​បញ្ជាក់​ពី​បញ្ហា​ថ្លើម​ ដែល​អាច​កើត​ឡើង​ដោយ​សារ​វីរុស ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ឬ​ជំងឺ​តំណ​ពូជ។ អាការៈ​នេះ​ជា​សញ្ញា​ទូទៅ ​អាច​មាន​សភាព​ស្រាល​ ឬ​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។

​​២. ចំណង់​អាហារ​ធ្លាក់​ចុះ ឬ​បាត់បង់​ចំណង់​អាហារ​

ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្អាក់​ចំណង់​អាហារ​របស់​យើង​ដូច​គ្នា​។ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត និង​មិន​សូវ​មាន​ថាមពល​។ លើស​ពី​នេះ ដោយ​សារ​តែ​កង្វះ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​ត្រឹមត្រូវ​នៅ​ក្នុង​រាងកាយ​ គ្រឿង​ស្រវឹង​ក៏​អាច​រួម​ចំណែក​ដល់​ការ​បំផ្លាញ​កោសិកា​ថ្លើម​ផង​ដែរ​​។

Verifying...

៣. ចង្អោរ​

ជំងឺ​ថ្លើម​ ដូចជា​ជំងឺ​រលាក​ថ្លើម​បណ្ដាល​មក​ពី​ជាតិ​អាកុល​​អាច​នាំ​ឲ្យ​យើង​ចង្អោរ និង​ក្អួត ព្រម​ជាមួយ​នឹង​ការ​ឈឺ​ចាប់​ក្នុង​ពោះ និង​មិន​ស្រួល​​ពោះ។ លើស​ពី​នេះ យើង​អាច​នឹង​មាន​អាការៈ​​ក្ដៅ​ខ្លួន​តិច​តួច និង​មិន​ស្រួល​ពេញ​​ខ្លួន​តែ​ម្ដង។

ខូចថ្លើម

៤. ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​

ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​​ធ្វើ​ឲ្យ​ចំណង់​អាហារ​ថយ​ចុះ ឬ​បាត់បង់​ចំណង់​អាហារ​ ហើយ​ការ​​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ខូច​ថ្លើម​ដោយ​សារ​តែ​គ្រឿង​ស្រវឹង​​។ ថ្វី​ត្បិត​តែ​ទម្ងន់​រាងកាយ​សម​ល្មម​ ជា​គន្លឹះ​នៃ​​ការ​ថែទាំ​សុខភាព​ថ្លើម​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រែប្រួល​ទម្ងន់​រាងកាយ​​ភ្លាម​ៗ ក៏​អាច​​​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែរ​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

​Alcohol-related liver disease

https://www.nhs.uk/conditions/alcohol-related-liver-disease-arld/

Early Signs Of Liver Damage From Alcohol

https://vertavahealth.com/alcohol/early-signs-liver-damage/

Alcoholic Liver Disease

https://www.uofmhealth.org/conditions-treatments/digestive-and-liver-health/alcohol-related-liver-disease

https://www.hopkinsmedicine.org/health/conditions-and-diseases/alcoholinduced-liver-disease

 

Alcohol-Related Liver Disease

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 17/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត