កាហ្វេអ៊ីនជាសារធាតុចម្បងក្នុងកាហ្វេ វាមានមុខពិសេស ជួយបង្កើនការំញោចដល់សរីរាង្គគ្រប់ផ្នែក មិនថាប្រព័ន្ធប្រសាទ ចង្វាក់បេះដូង ឬប្រព័ន្ធរំលាយអាហារនោះទេ។ ប្រព័ន្ធប្រសាទ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ខួរក្បាលសកម្ម ចំពោះបេះដូង ជួយសម្រួលសរសៃឈាម ដំណើរការល្អ កាត់បន្ថយកូលេស្ដេរ៉ូល និងប្រព័ន្ធរំលាយអាហារជួយ ឲ្យដំណើរការរំលាយបានលឿន។
លោក Caroline Bletcher វេជ្ជបណ្ឌិតផ្នែករបបអាហារ បានមានប្រសាសន៍ថា កាហ្វេគឺជាបណ្ដុំនៃសារធាតុចិញ្ចឹមជាច្រើន ធ្វើឲ្យរំញោចក្រពះពោះវៀន មានន័យថាវាបង្កើនល្បឿននៃចលនាកន្ត្រាក់សាច់ដុំដែលអាចផ្លាស់ទីអាហារតាមផ្លូវរំលាយអាហារបានលឿន។ ដំណើរការនេះនឹងធ្វើឲ្យមានអាការៈរាក និងឈឺរមួលក្នុងពោះ។
មួយវិញទៀត កាហ្វេអ៊ីន អាចរំញោចទៅដល់ការផលិតអ័រម៉ូន gastrin ដែលមានមុខងារផ្ដល់សញ្ញាឲ្យក្រពះបញ្ចេញអាស៊ីត។ បើបរិមាណអ័រម៉ូននេះច្រើន ក្រពះក៏ត្រូវបញ្ចេញជាតិអាស៊ីតច្រើនផងដែរ។